សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

January 13, 2009

ហេតុអ្វី ស្ត្រីនិយម កោរោមក្លៀក?​

ស្ត្រី​ចាប់​ផ្តើម​មាន​ទម្លាប់​កម្ចាត់​រោម​នៅ​តាម​ផ្នែក​ផ្សេងៗ​នៃរាងកាយ​តាំង​ពី​៥០០​ឆ្នាំមុនគ.ស​ មកនៅឆ្នាំ១៩១៥ អត្ថបទ​​បោះ ពុម្ភផ្សាយ​ដោយ​ទស្សនាវដ្តី  Harper’s Bazaar របស់អាមេរិច ពាក់ព័ន្ធ​នឹងការពាក់​ឈុត​បង្ហាញ​ដើម​ទ្រូង​បាន​ជំរុញ​ឲ្យ​ស្រ្តី​ជាច្រើន​នាំគ្នា​កម្ចាត់​រោមក្លៀកកាន់តែខ្លាំង​ឡើង។ នាពេលនោះ​ក្រុមហ៊ុន Wilkinson Sword ដែល​ជា​ក្រុមហ៊ុន​ផលិតឡាម បាន ឆក់ ឱកាស នេះ​ វាយលុកទីផ្សារ​ដោយ​ចេញ​ឃោសនាផ្សព្វផ្សាយ​ថា ស្រ្តី​ ដែល​មាន​ក្លៀក ​មើល​ទៅមិន​ស្អាត និង​មិនជាទីទាក់ទាញ ចិត្ត។ ជាលទ្ធផល ឡាម​របស់​ក្រុមហ៊ុននេះ​បាន​លក់​ដាច់​ទ្វេមួយជាពីរ​ ក្នុង​រយៈពេល២ឆ្នាំ។​ ចាប់​តាំង​ពីពេល​នោះ​មក​ ស្ទីលនិយម​កោរ​រោមក្លៀក បាន​ផុស​ផុល​ រហូត​ដល់​សព្វថៃ្ង​នេះ៕​រើន​នាំគ្នា​កម្ចាត់​រោមក្លៀកកាន់តែខ្លាំង​ឡើង។

December 24, 2007

ខ្ញុំ​មាន​ដៃគូ​រួមភេទ​ច្រើន ​ហើយ​ខ្ញុំ​តែងតែ​បារម្ភ​អំពី​អេដស៍ ។ ​ប៉ុន្តែ​ថ្មីនេះ​ដៃគូ​របស់​ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត​ឈាម ហើយ​មិន​ឃើញ​មាន​មេរោគ​អេដស៍​ទេ ។ ​តើ​នេះ​មាន​ន័យ​ថា ​ខ្ញុំ​មិន​មាន​ផ្ទុក​មេរោគ​អេដស៍​ឬ ?

ផ្នែក: អេដស៍

នេះ​មិន​ទាន់​អាច​បញ្ជាក់​បានទេ ប៉ុន្តែ​វា​អាច​មាន ៤ករណី​ដូច​ខាង​ក្រោម​

-ពេល​បច្ចុប្បន្ន​នេះ​លោក​អ្នក និង​ដៃគូ​មិន​ទាន់​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ឡើយ​ទេ
-លោក​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ហើយ ប៉ុន្តែ​មិន​ទាន់​ចម្លង​ទៅ​ដៃគូ
-លោក​អ្នក និង​ដៃគូ​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​រយៈពេល​សម្លំ (ពី ទៅ ៦ខែ) ដែល​ប្រព័ន្ធ​ការពារ​រាង្គកាយ​របស់​លោក​អ្នក​មិន​ទាន់​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​មេរោគ​អេស៍
-ដៃគូ​របស់​លោក​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​សម្ងំ ( ទៅ ខែ) ចំណែក​ឯ​លោក​អ្នក​មិន​ទាន់​ផ្ទុក​មេរោគ​អេដស៍​នៅឡើយ​ទេ

November 27, 2007

តើជា​ការ​ពិត​ទេ​ដែល​ថា ​ទឹកភ្នែក​ដែល​ផ្ទុក​មេរោគ​អេដស៍​ស្រក់​លើ​ស្បែក​ដែល​ដាច់​រហែក​របស់​នរណា​ម្នាក់​អាច​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​អេដស៍​បាន ?

ផ្នែក: អេដស៍

មេរោគ​អេដស៍​មិន​អាច​ឆ្លង​តាម​វិធី​នេះ​បាន​ទេ ។ ​មេរោគ​អេដស៍​មាន​តិចតួច​ណាស់​នៅ​ក្នុង​ទឹកភ្នែក ​ញើស ​ទឹកមាត់ ​ទឹកនោម ​និង​លាមក ​បើ​ប្រៀបធៀប​ទៅ​នឹង​ទឹករំអិល​នៃ​ប្រដាប់ភេទ ។ ​ហើយ​មេរោគ​អេដស៍​ងាយ​នឹង​ស្លាប​់​ណាស់​ដូចច្នេះ​វា​មិន​ងាយឆ្លង​ទៅ​មនុស្ស​តាម​រយៈ​ទឹកភ្នែក ញើស ​ទឹកមាត់ ​ទឹកនោម ​និង​លាមក​ទេ ។

 

November 26, 2007

មេរោគ​អេដស៍​ឆ្លង​ដំបូង​បង្អស់​គឺតាម​រយៈ​មនុស្ស​ទៅ​រួមភេទ​ជាមួយ​សត្វ​ស្វា ​តើ​នេះ​ជា​ការ​ពិត​ឬ ?

ផ្នែក: អេដស៍

គ្មាន​នរណា​ដឹង​ថា ​ដំបូង​ឡើយ​មេរោគអេដស៍​ឆ្លង​មក​ពី​ណា​ទេ ​សំខាន់​គឺ​យើង​ត្រូវ​ដឹង​ថា ​បច្ចុប្បន្ន​ការ​ឆ្លង​មេរោគ​អេដស៍​ភាគច្រើន​គឺតាម​រយៈ​មនុស្ស​រួមភេទ​នឹង​មនុស្ស ។ ​ហើយ​មេរោគ​នេះ​កំពុង​តែ​រាតត្បាត​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ជ​ពិសេស​គឺ​នៅ​ស្រុក​ខ្មែរ​យើង ។

 

November 25, 2007

តើ​លោក​អ្នក​ងាយ​នឹង​ឆ្លង​មេរោគ​អេដស៍​ពី​គ្លីនិក ​មន្ទីរពេទ្យ ​និង​ពី​ពេទ្យ​ធ្មេញ​ឬ​ទេ ?

ផ្នែក: អេដស៍

ប្រសិន​បើ​បុគ្គលិក​ពេទ្យ​អនវុត្ត​តាម​ក្បួន​ខ្នាត​វេជ្ជសាស្ត្រ ដែល​គេ​ហៅ​ថា ​ការ​ការពារ​ជា​សាកល​នោះ​វា​នឹង​គ្មាន​ការ​ឆ្លង​នៃ​មេរោគ​បណ្តាល​មក​ពី​បុគ្គលិក​ពេទ្យ​មក​លោក​អ្នក ​និង​ពី​អ្នក​ផ្សេងៗ​ទៀត​ឡើយ ​។ ​ក្បួន​ច្បាប់​ទាំងនោះ​រួមមាន ​៖

  • អនាម័យ​ខ្លួនប្រាណ ​ដូចជា​លាងដៃ ។ល។
  • សំអាត ​និង​រំងាប់​មេរោគ ​ដូចជា​សារ៉ាង ​ម្ជុល ​និង​សម្ភារៈ​វះកាត់​តូច​ធំ​មុន​ពេល​ប្រើ
  • ប៉ង់ ឬ​បិទ​ឱ្យ​ជិត​នូវ​ដំបៅ ​និង​របួស​តូចធំ​ទាំងឡាយ
  • ពិនិត្យ​ឈាម​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​ធ្វើការ​ចាក់បញ្ចូល

November 24, 2007

នៅ​ក្នុង​គ្រួសារ​មួយ​មាន​ប្រពន្ធ ​និង​កូន​ដែល​ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​រីឯ​ប្តី​វិញ​បន្ទាប់​ព​ីការ​ពិនិត្យ​ឈាម​រួច​ឃើញ​ថា ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ ​ហេតុអ្វី​ ?

សំណួរ​នេះ​មា​នចម្លើយ​មួយ​ចំនួន​ដូច​ខាង​ក្រោម ​៖

  • ប្តី​ប្រហែល​ជា​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរប៉ុន្តែ​ស្ថិត​នៅ​ដំណាក់កាល​សំងំក្នុង​ខណៈ​ដែល​ប្រព័ន្ធ​ការពារ​រាង្គកាយ​របស់​គាត់​មិន​ទាន់​ធ្វើការ​ប្រឆាំង​នឹង​មេរោគ​អេដស៍។ក្រោយ​ពី​ការ​ឆ្លង​រយៈពេល​ពី៣ទៅ៦ខែ​ទើប​ទើប​ប្រព័ន្ធ​ការពារ​រាង្គកាយ​ធ្វើ​ប្រតិកម្ម​ប្រឆាំង​នឹង​មេរោគ​អេដស៍ជួនកាល​អាច​មាន​រយៈពេល​យូរ​ជាង​នេះ​ទៅ​ទៀត។ទាល់​តែ​ប្រព័ន្ធ​ការ​ពារ​រាង្គកាយ​ធ្វើការ​ប្រឆាំង​តបត​នឹង​មេរោគ​អេដស៍​ទើប​គេ​អាច​ដឹង​ថាគាត់​មាន​ផ្ទុក​មេរោគ​អេដស៍។
  • ប្រព័ន្ធ​របស់​គាត់​អាច​ឆ្លង​តាម​ការ​ចាក់ថ្នាំដោយ​ប្រើ​ម្ជុលនិង​សារ៉ាង​ជាមួយ​អ្នក​ផ្សេង​ដែល​មិន​បាន​រំងាប់​មេរោគ​ជា​មុន។
  • ប្រព័ន្ធ​របស់​គាត់​អាច​ឆ្លង​តាម​ការ​បញ្ចូល​ឈាម​ដែល​មាន​មេរោគ​អេដស៍ដែល​មិន​បាន​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​ធ្វើការ​ចាក់​បញ្ចូល
  • ប្រសិនបើប្រព័ន្ធ​អាច​ឆ្លង​មេរោគ​អេដស៍​តាម​របៀប​នេះ​មែនហើយ​ពួកគេ​រួមភេទ​ដោយ​ប្រើ​ស្រោមប្តី​របស់​គាត់អាច​មាន​ឱកាស​តិចតួច​ក្នុង​ការ​ឆ្លង​អេដស៍។

ជំងឺ​អេដស៍​ជា​ជំងឺ​កើត​មក​ពីការ​រួមភេទ​រវាង​មនុស្ស​ដែល​មាន​ភេទ​ដូចគ្នា ​តើពិត​ឬ​ទេ ?

ផ្នែក: អេដស៍

មាន​មតិ​ខ្លះ​លើកឡើង​ថា ​មេរោគ​អេដស៍​កើត​មក​ពី​ការ​រួមភេទ​រវាង​មនុស្ស ​និង​សត្វ​ស្វា ​ខ្លះ​ទៀត​ថា ​កើត​មក​ពីក​ារ​រួមភេទ​តាម​រន្ធគូថ ​និង​ខ្លះ​ទៀត​ថា​មក​ពី​ការ​រួមភេទ​ជាមួយ​មនុស្ស ​ដែល​មាន​ភេទ​ដូចគ្នា ។ ​ប៉ុន្តែ​គ្មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា ​មតិ​ទាំងនេះ​ពិតឡើយ ។ ​អ្វីដែលយើង​បាន​ដឹង​គឺ​ថា ​ការ​រយមភេទ​ជាមួយ​មនុស្ស​មាន​ភេទ​ដូចគ្នា​ដូចជា​ការ​រួមភេទ​តាម​រន្ធគូថ ដោយ​មិន​ប្រើស្រោម​គឺ​មាន​គ្រោះថ្នាក់​ដោយ​មេរោគ​អេដស៍​ខ្លាំងណាស់ ​ដោយ​ហេតុ​ថា ​រន្ធគូថ​អាច​រហែក​បាន​យ៉ាង​ងាយ ​ព្រោះ​រន្ធគូថ​គ្មាន​ទឹក​រំអិល​គ្រប់គ្រាន់​ពី​ធម្មជាតិ​ទេ ។ ​ម្យ៉ាង​ទៀត ​ទោះ​ជា​ការ​រួមភេទ​តាម​ទ្វារមាស​ក៏​ដោយ​ឱ្យ​តែ​មិន​ប្រើស្រោម ​គឺ​អាច​ទទួលគ្រោះថ្នាក់​ដោយសារ​ជំងឺ​អេដស៍ ។

November 23, 2007

ម្ចុល ​ឬ​សារ៉ាង​ដែល​បាន​ប្រើ​នឹង​មនុស្ស​ម្នាក់​រួច​មក​ហើយ ​ប្រសិន​បើលោក​អ្នក​មិន​ឃើញ​មាន​ឈាម​ប្រឡាក់​នៅ​នឹង​ម្ជុល ​ឬ​សារ៉ាង​ទេ តើ​មាន​គ្រោះថ្នាក់​ដែរ​ឬ​ទេ បើ​លោក​អ្នក​យក​ម្ជុល ​ឬ​សារ៉ាង​ដដែល​នោះ​ទៅ​ប្រើ​ជាមួយ​មនុស្ស​ម្នាក់​ទៀត​ដោយ​គ្មាន​ការ​សំអាត ​និង​រំងាប់​មេរោគ​ជា​មុន​សិន​នោះ ?

ផ្នែក: អេដស៍

ការ​ប្រើប្រាស់​របៀប​នេះ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ណាស់ ​លោក​អ្នក​មិន​អាច​មើលឃើញ​ឈាម ​ដែល​ប្រឡាក់​បន្តិចបន្តួច​នោះ​ឡើយ ។ ​ឈាម​ដែល​នៅ​ជាប់​នឹង​ម្ជុល ​និង​សារ៉ាង​នោះ​អាច​មាន​ផ្ទុក​មេរោគ​អេដស៍ ​ឬ​មេរោគ​ដទៃទៀត​ដែល​អាច​ចម្លង​មក​លោក​អ្នក​បាន ។ ​ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​ប្រើ​តែ​ម្ជុល ​និង​សារ៉ាង​ណា​ដែល​បាន​សំអាត ​និង​រំងាប់​មេរោគ​ត្រឹមត្រូវ​ជា​មុន ។

«« អត្ថបទចាស់ •