សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

April 28, 2006

ឈាម​រដូវ​ និង​រោគ​ផ្សេងៗ​របស់​ស្ត្រី

ផ្នែក: សម្រស់

ប្រភពៈ ទស្សនាវដ្តី​ប្រជាប្រិយ 

ធម្មតា​លក្ខណៈ​ពណ៌​សំបុរ​ឈាម​ គឺ​មាន​ពណ៌​ក្រហម​ចាស់​ ប៉ុន្តែ​ប្រសិន​ណាឈាម​រដូវ​មាន​ពណ៌​មាស​ រួម​ទាំង​មាន​ពេល​ខ្លះ​ ឈាម​រដូវ​នោះ​ពណ៌​ខ្មៅ​ដូច​ទឹក​លូ គប្បី​ស្ត្រី​ទាំងអស់​ត្រូវ​ដឹង​ថា​ នេះ​ច្បាស់​ជា​បញ្ហា​សុខភាព​ត្រូវ​ចោទ​ឡើង​ហើយ​។ សូមមេត្តាតាម​ដាន​ផង​ មេត្តា​កុំ​បណ្តែត​បណ្តោយ​ឲ្យ​កើត​ច្រើន​ថ្ងៃ​ត​ទៅ​ទៀត។

ចំពោះ​ស្ត្រី​ធ្លាក់​ឈាម​រដូវ​តិច ឬ​ច្រើន​គឺ​ជា​រឿង​ធម្មតា​ប្រសិន​បើ​ឃើញ​ឈាម​រដូវ​ធ្លាក់​មក​ច្រើន​ គឺ​ជា​ធម្មតា​មិន​លើស​ពី​១០០ml ក្នុង​មួ​យ​ថ្ងៃ ហើយ​រយៈ​ពេល​ធ្លាក់​ឈាម​រដូវ​ គឺ​ជា​ធម្មតា​មិន​លើស​ពី​១០០​ml ក្នុង​មួយថ្ងៃ ហើយ​រយៈ​ពេល​ធ្លាក់​ឈាម​រដូវ​ គឺរហូត​ដល់​៧ថ្ងៃ​ជាប់ៗ​គ្នាទើប​អស់។

ប៉ុន្តែ​បើ​ស្រ្តី​ធ្លាក់​ឈាម​រដូវ​ច្រើន​វិញ​ គឺបណ្តាល​មកពី​ស្បូន​មិន​ធម្មតា​ ជួនកាល​បណ្តាល​មក​ពីមាន​មេរោគ​នៅ​ក្នុង​ទ្វារមាស ឬ​បណ្តាល​មកពីថ្លើម​ ឬមក​ពី​អាការៈ​រោគបន្តិច​បន្តួច​កើត​ចំ​ពេល​ដែល​ឈាម​រដូវ​ធ្លាក់​មក​។

ចំពោះ​ករណី​ឈាម​រដូវ​ធ្លាក់​មកតិច (ជាតំណក់) ចំពោះ​ស្រ្តី​ដែល​មាន​អាយុ​ជាង​១៨​ឆ្នាំ​បន្តិច​បន្តួច​ ហើយ​មាន​ឈាម​រដូវ​តិច​ (ជាតំណក់)​ ចាត់​ទុក​ថា​មិន​ទាន់​មាន​ឈាម​រដូវ​នៅ​ឡើយ​ទេ។ ក្នុង​រយៈ​ពេល​២​ខែ​មុន​មាន​ធ្លាក់​ឈាម​រដូវ​ធម្មតា ហើយ​រំលង​បាន​៣​ខែ​ក្រោយ​ ស្រាប់​តែ​បាត់​ទៅ​វិញ ដែល​យើង​ទំ​លាប់​ហៅ​ថា​"រាំងរដូវ" នេះ​អាច​បណ្តាល​មកពី​មាន​ជម្ងឺ​ អាចជាសញ្ញា​ជម្ងឺ​ថ្លើម​មកពី​នោម​ទាស់​ ឬមានព្រូន​នៅ​ក្នុង​សសៃ​ឈាម​អាហារ​មិន​គ្រប់​គ្រាន់​ ឬដំណេក​ផ្លូវ​ភេទ​ណា​មួយ។

មាន​មួយ​ចំណែក​ទៀត​ ដែលធ្វើ​ឲ្យ​ស្រ្តីបាត់​រដូវ​ ជួនកាល​មកពីកូន​បៅ​ដោះ​ច្រើន​ការ​បញ្ចេញ​ពលកម្ម​ច្រើន​ ឬមាន​របួសស្នាម​ធំ​ ក៏វា​អាច​បណ្តាល​ឲ្យរាំង​រដូវ​បាន​ដែរ។ ករណីនេះ គឺជា​ករណី​សុខភាព​ផ្ទាល់​ខ្លួន​តែ​ម្តង​ វា​មិន​មែន​ជា​រោគ​សញ្ញា​សំរាប់​ធ្វើ​ការ​តាម​ដាន​។

ស្ត្រី​ទាំងអស

ហេតុអ្វីបានជាស្ត្រីចុកពោះនៅពេលមានរដូវ?

ផ្នែក: សម្រស់

ជួន​កាល ​ស្ត្រី​តែង​មាន​ការ​ព្រួយ​បារម្ភ​សង្ស័យ​ថា​វដ្ត​រដូវ​របស់​ខ្លួន​ខុស​ ប្លែក​ពី​ធម្មតា​ដោយ​សារ​តែ​មូល​ហេតុ​អ្វី​មួយ​ឬ​ក៏​ប្រការ​ណា​មួយ​។​តែ​ទោះ ​ជា​យ៉ាង​ណា​ពេល​ខ្លះ​ការ​ដែល​យើង​គិត​ថា​មាន​វដ្ត​រដូវ​ខុស​ពី​ធម្មតា​តែ​ វា​បែរ​ជា​វដ្ត​រដូវ​ធម្មតា​ទៅ​វិញ​។​។ ដូច​ជា​ពេល​ខ្លះ​ស្ត្រី​ភាគ​ច្រើន​គិត​ថា​ ខ្លួន​មាន​រដូវ​ខុស​ប្លែក​ពីធម្មតា​ដោយ​សារ​មាន​អាការៈ​ឈឺ​ចុក​ពោះ​ខ្លាំង​ ពី​ការ​មាន​ឈាម​រដូវ​ធ្លាក់​ច្រើន​ប្លែក​សព្វ​ដង​ឬ​ពេល​ខ្លះ​ឃើញ​មាន​ឈាម​កក ​នៅ​លើ​សំឡី​ទៀង​ផង​។​ តើ​មក​ពី​ហេតុ​អ្វី?

យើ ​ងដឹង​ហើយ​ថា​ ស្ត្រី​គ្រប់​រូប ​នៅ​ពេល​ដែល​ចាប់​ផ្តើម​ពេញ​វ័យ ​គឺ​តែង​តែ​មាន​វដ្ត​នៃ​ឈាម​រដូវ ដែល​មាន​ចន្លោះ​ពេលពី២៨​ថ្ងៃ​ទៅ​៣០​ថ្ងៃ​។​ រយៈ​ពេល​មាន​រដូវ​គឺមាន​ពី៤​ថ្ងៃ​ទៅ៦​សប្តាហ៍​។​។​ស្ត្រី​គ្រប់​រូប​ត្រូវ​ កត់​សំគាល់​ថា​យើង​មាន​រដូវ​ខុស​ប្លែកពីធម្ម​តា​នៅ​ពេល​ដែល​វដ្ឋ​រដូវ​យូរ​ លើស​ពី៣០ថ្ងៃ​ រយៈពេល​មាន​រដូវវែង​ជាង១សប្តាហ៍ ឈាម​រដូវច្រើន​ដល់​ថ្នាក់​ត្រូវ​ប្តូរ​សំឡីញឹកញាប់២-៣ម៉ោង​ម្តង​ធ្វើ​ឲ្យ​ ចុក​ពោះ​ខ្លាំង​ជា​ដើម។

ស្ត្រី​ភាគ​ច្រើន​នៅ​ពេល​មាន​រដូវ​ គឺមាន​អាការៈ​ឈឺចុក​ពោះដែល​ខ្លះ​ឈឺ​តិចៗ​អាច​ទ្រាំ​បាន តែ​អ្នក​ខ្លះ​ឈឺ​ខ្លាំង​ពិបាកទ្រាំ​ទៀត​ផង​។ មានស្ត្រី​តិច​ណាស់​ដែល​មិនមាន​​អាការៈ​ឈឺ​ពោះ​ពេល​មាន​រដូវ។ ​តើ​ហេតុ​អ្វីបាន​ជា​ស្ត្រីមាន​អាការៈ​ចុក​ពោះពេល​មាន​រដូវ? តើ​នោះ​ជាវដ្ត​រដូវ​ដែល​ខុស​ប្លែក​ពី​ធម្មតា​ គួរ​ឲ្យ​បារម្ភ​ដែរ​ឬ​ទេ?

វា ​មិន​មែន​ទាំង​អស់​ទេ តែ​វាជា​ធម្មតា​ទៅ​ហើយ​ដែល​ស្ត្រី​ច្រើន​មាន​អាការៈ​ចុក​ពោះ​នៅ​ពេល​មាន​ រដូវ។ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ភាគ​ច្រើន​មាន​ការ​សង្ស័យ​ថា​ខ្លួន ​មាន​វដ្ត​រដូវ​ប្លែក​ ហើយ​ខ្លាច​ប៉ះ​ពាល់​ដល់​សុខភាព​ ដូចជា​ការ​ធ្លាក់​ឈាមរ​ដូវ​ច្រើន ឬ​ឃើញ​មានគ្រាប់​ឈាម​កក​នៅ​លើ​សំឡីជា​ដើម​។

តែមិនមែនដូចការគិតទាំងអស់នោះទេ ពីព្រោះ​ថា​ចំពោះ​ស្ត្រីវ័យ​ក្មេង​ដែល​ទើប​នឹង​ពេញ​វ័យ​បាន​២-៣​ឆ្នាំ​ និង​ស្ត្រីដែល​ជិត​អស់​រដូវ​នៅ​សល់​តែ​២-៣​ឆ្នាំ​ទៀត​នោះ​ គឺ​តែង​តែ​មាន​ការ​ធ្លាក់​ឈាម​រដូវច្រើ​ន ហើយ​មិន​មែន​ជា​កត្តាគួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។ បើ​សិន​ជា​ខុស​ពីការដែល​លើកឡើង​នេះ​ស្ត្រី​យើង​គួរ​តែ​ទៅ​ទាក់ទង​ជាមួយ​ ពេទ្យ​ជំនាញ​តាម​មូល​ដ្ឋាន ដើម្បី​ធ្វើការ​សាក​សួរ​ឲ្យ​បាន​ច្បាស់​។

ចំពោះ ​គ្រាប់​ឈាម​ដែល​ឃើញ​មាន​នៅលើ​សំឡីនោះ​ គឺរឹត​តែ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ​ សភាព​បែប​នេះ​គឺតែង​តែ​កើត​ឡើង​ ហើយ​វា​គ្មាន​ផល​អាក្រក់​អ្វីទេ​ ផ្ទុយ​ទៅ​វិញ​វា​ជាវដ្ត​​រដូវ​ដែល​ល្អ​ទៀត​ផង ពី​ព្រោះ​ឈាម​រដូវ​គឺហូរ​ចេញ​តាម​ស្រទាប់​ស្បូន​មក​។​ រីឯ​អាការៈ​ចុកពោះ​ ក៏ដូច​គ្នា តែ​ត្រូវ​ដឹង​ថា ការ​ដែលមាន​អាការៈ​ចុកពោះ​ពេល​មាន​រដូវ មាន​ពីរ​ប្រភេទ គឺ​ការ​ឈឺចុក​លក្ខណៈ​បឋម(ឈឺតិចៗ)​ និង​ការ​ឈឺ​ចុក​ខ្លាំង​។

បើ ​សិន​ជា​ស្ត្រីមាន​អាការៈ​ឈឺចុក​ក្នុង​លក្ខណៈ​ស្រាល​នោះ​ មិន​មែន​ជាកា​មាន​វដ្តរដូវ​ខុសប្លែក​ពីធម្មតា​ទេ នោះ​គឺ​ដោយ​សារ​តែ​សាច់​ដុំ​នៅ​ក្នុង​ស្បូន​វាកន្ត្រាក់​នៅពេល​យើង​មាន​រដូវ ​ ហើយ​ការ​ឈឺ​ចុក​នេះ​ក៏​អាស្រ័យ​ទៅ​ដោយ​ការ​ធ្លាក់​ឈាម​រដូវ​ច្រើន​ដែរ។​ មាន​ស្ត្រី​ ​តិច​ណាស់​ដែលគ្មាន​អាការៈ​​ឈឺ​ចុក​ពោះ។ តែ​បើសិន​ជាការ​ឈឺចុក​នោះ​ស្ថិត​ក្នុង​ប្រភេទ​ទី២ ​ដែល​ឈឺ​ចុក​ខ្លាំង​រហូត​ដល់​ពិបាក​ទ្រាំ​នោះ​វា​អាច​ជា​ការ​មាន​រដូវខុស​ ប្លែក​ពីធម្មតា​ហើយ​ ដែល​នេះ​អាច​បណ្ដាល​មក​ពី​ល័ក្ខ​ខ័ណ្ឌ​សុខភាព ជា​ពិសេស​ដោយ​សារ​លក្ខណៈ​ទឹក​រំអិល​នៅ​ក្នុង​ស្បូន​។

តាម ​ការ​សិក្សា​ទៅ​លើ​ស្ត្រី​ទើប​តែ​ពេញ​វ័យ​គេ​រក​ឃើញ​ថា ​មូល​ហេតុ​ដែល​ច្រើន​បណ្ដាល​ឲ្យ​មាន​សភាព​ឈឺ​ចុក​ខ្លាំង​នេះ គឺ​មិន​អាច​ទប់ស្កាត់​ដោយ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន​ឡើយ​។​ ទឹក​រំអិល​នៅក្នុង​​ស្បូននេះ​ហើយ​ដែល​ជា​ចំណុច​រីងរៃ​មួយ ហើយ​ដែល​អាច​ក្លាយ​ទៅ​ជា​ជំងឺ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​ភ្នាស​ស្បូន ​ ក្លាយ​ជារលាក​ស្បូន នឹង​នាំឲ្យ​កើត​ដំបៅ​នៅ​កន្លែង​ផ្សេង​ទៀត​ដូច​ជា​បរិវេណ​ផ្នែកខាង​ក្នុង​នៃ​ ត្រគៀក​ដូច​ជា​ផ្លោក​នោម ​ពោះ​វៀន​ធំ​ ស្បូន​ជា​ដើម​។

ដើម្បី ​ទប់​ស្កាត់​នូវ​អាការៈ​បែប​នេះ​ អ្នក​នាង​កញ្ញាគួរតែ​ធ្វើការ​ជ្រើសតម​អាហារ​ចាប់​ពី ១៤​ថ្ងៃ​មុន​ពេលដែលវដ្ត​រដូវមក​ដល់។ ចំពោះ​អ្នក​ដែល​បាត់​បង់ឈាម​ច្រើន​ត្រូវទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ដែក​ ឲ្យបាន​ច្រើន ហើយ​គួរ​តែ​ជ្រើស​រើស​ទទួល​ទាន​ស៊ុត ឬ​សាច់​ត្រីជា​ដើម​។​ កំណត់​បរិមាណ​អំបិល​ដែល​ត្រូវទទួល​ទាន ​កាត់​បន្ថយ​ជាតិ​ស្ករ ​កាហ្វេ ​និង​អាល់កុល​។ ​ក្រៅ​ពីនេះ នៅ​មាន​វីតាមីន​មួយ​ចំនួន​ដែល​មាន​សារ​ប្រយោជន៍​ដូច​ជាវីតាមីន​ប៊ី១​(B1) វីតា​មីន​អ៊ី (E)។ បន្ថែម​ពីនេះ​ ការរួម​សង្វាស​ពេល​កំពុង​មាន​វដ្តរដូវ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការឈឺ​ចុកបាន​ ដែរ​។

April 27, 2006

វិធីដែលធ្វើឲ្យលោកអ្នក ”ដល់ចំនុចកំពូល”

ប្រភពៈ ទស្សនាវដ្ដី​តារា​
ដោយៈ សារឿន​ ពៅ

អ្នក ​ជំនាញ​ផ្នែក​ម្ហូប​អាហារ​ដែល​​បាន​​ធ្វើ​ការ​សិក្សា​​ស្រាវ​ជ្រាវ​​ស្តី​ អំពី​ទំនាក់ទំនង​​រវាង​ចំណី​​​អាហារ​​ដែល​​យើង​​​បរិភោគ​ និង​ការ​បង្កើន​​ប្រសិទ្ធិភាព​​”រួមភេទ”​  បានប្រាប់ឲ្យដឹង​ថា​ ការ​​ទទួល​ទាន​​ចំណី​​អាហារ​​មាន​ប្រូតេអ៊ីន នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ការ​​អត់​ធន់​​បាន​យូរ​​ ក្នុង​ល្បែង​តណ្ហា​។ ព័ត៌មាន​​នេះ​​ចាត់​​ទុក​ថា ជា​ប្រយោជន៍​យ៉ាង​សំខាន់​ សម្រាប់​អស់​លោក​បុរស​ៗ​ ដែល​ជា​អ្នក​បញ្ជា​គ្រប់​គ្រង​សភាព​ការណ៍​នៅ​លើ​គ្រែ​។

អ្នក​ភេទ​ វិទ្យា​ក៏​បាន​ប្រាប់​ដែរ​ថា ស្ត្រី​នឹង​កាន់​តែ​ស្រឡាញ់​បុរស​(រឹង​​តែ​ខ្លាំង​​ឡើង​ៗ)​ ហើយ​ឈ្លក់​វង្វេង​នឹង​​បុរស​ណា​​ ដែល​មាន​​សមត្ថភាព​អាច​​ប្រយុទ្ធ​​បាន​ដល់​ទៅ​២​-​​​៣​ទឹក។​ ជា​ពិសេស​បំផុត​នោះ​ បើ​ការ​ប្រកួត​នៅ​ទឹក​​ទី​​មួយ​ ​ស្ត្រី​មិ​ន​​ទាន់​បាន​ឈាន​​ដល់​ចំនុច​​កំពូល​ (Orgasm)ទេ នាង​ច្បាស់​ជា​ត្រូវ​ការ​អ្នក​ចំបាំង​រូប​ណា ​ដែល​អង់​អាច​ក្លា​ហាន​​អាច​​សំដែង​ឫទ្ធិ​ និង​អាច​នាំ​នាង​ទៅ​ដល់​ចំណុច​​កំពូល​​ជាក់​ជា​​មិន​​ខាន​​ឡើយ​។

មុន​ ​នឹង​ចាប់​​ផ្តើម​ទៅ​តឹក​ទី​​២​ បុរស​ដែល​មាន​​វ័យ​​ចាប់​​ពី​​២០​​ដល់​​៣០​​ឆ្នាំ​ ត្រូវ​ប្រើ​ពេល​វេលា​​ប្រមាណ​ជា​​៥​​-​១៥​​នាទី​​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​លើស​​ពី​អាយុ​​៥០​ឆ្នាំ​ដល់​៦០​ឆ្នាំ​វិញ​​​ ការ​តស៊ូ​នៅ​ក្នុង​សមរភូម​​លើ​គ្រែ​តឹក​ទី២​ ត្រូវ​ប្រើ​ពេល​វេលា​​​ដល់​​ទៅ​​២៤​​ម៉ោង​ឯណោះ​។

អំឡុង​ពេល​សំរាក​ រហូត​ដល់​ពេល​វាយ​លុក​​ជា​ថ្មី​នេះ​​ គេ​ហៅ​ថា​”​ពេលសំរាក” (Latancy Period) ជា​ពេល​សំរាក​យក​​កំលាំង​​ជា​ថ្មី​សំរាប់​បុរសៗ តែ​សម្រាប់​ស្ត្រី​វិញ អាច​​បន្ត​​ទៅ​មុខ​​ទៀត​​បាន​​ ដោយ​គ្រាន់​តែ​សុំ​ឲ្យ​ភាគី​​បុរស​ផ្តល់​បរិយាកាស​​ល្អ​​ខាង​ផ្លូវ​ចិត្ត​​​ និង​​ឲ្យ​​នាង​មាន​​អារម្មណ៍​​ជា​មួយ​ផង​ទៅ​បាន​ហើយ។

តាម​​​ការ​ ពិសោធន៍​​រក​​ឃើញ​​ថា​​ ការ​ទទួល​​ទាន​​អាហារ​​នៅ​​មុន​​ពេល​​រួម​ភេទ​​ វា​បណ្តាល​​ឲ្យ​​មាន​​ផល​​ប៉ះ​ពាល់​ដល់​​លំ​ហូរ​​សារ​​ធាតុ​​គីមី​​សំខាន់ៗ​ ​ពី​​ខួរ​ក្បាល​​ឈ្មោះ​​ថា​ សេរ៉ូថូនីន​(Serotonin) ដែល​​វា​ហូរ​​ចេញ​​មក​​នៅ​​ពេល​​រួម​​ភេទ​​ ឈាន​​ដល់​​ចំនុច​​កំ​ពូល​​។ សារ​ធាតុ​​សេរូថូនីន​​ពី​ខួរក្បាល​​នេះ វា​ទៅ​រាំង​ខ្ទប់​អារម្មណ៍​មិន​ឲ្យ​មាន​​ភាព​​ត្រេក​​ត្រអាល​​ផ្នែក​​ផ្លូវ​ ​ភេទ​​​(ទាំង​បុរស​​ទាំង​​ស្ត្រី)​ ថម​ថយ​ចុះ​ (ក្នុង​ពេល​ដែល​កោសិការ​​ខួរ​ក្បាល​​ ត្រូវ​ជោគ​ជាំ​​ទៅ​​ដោយ​​សារ​ធាតុ​​សេរ៉ូថូនីន​)។​ ប៉ុន្តែ​នៅ​​ពេល​​ណា​​មួយ​​ដែល​​សារ​ធាតុ​​សេរ៉ូថូនីន​​ថយ​ចុះ​​នោះ​ អារម្មណ៍​​ត្រេក​ត្រអាល​​ផ្នែក​​ផ្លូវ​​ភេទ​​នឹង​មាន​​វត្ត​មាន​​ឡើង​វិញ ​ហើយ​​”អាវុធ​បុរស”​ ក៏​នឹង​​ពង្រឹង​​ខ្លួន​​បាន​​យូរ​​ដែរ​​ ព្រម​​ទាំង​​លំ​ហូរ​​អសុចិ​នៅ​​ពេល​​ដល់​​ចំ​នុច​​កំពូល​​ ​ក៏​ដំណើរ​​ការ​ទៅ​តាម​​ធម្មតា​​ដែរ។

ដូច្នេះ​​យោង​​តាម​​ការ​​ពន្យល់ ​​ពី​​ខាង​​លើ​​នេះ​​ ​យើង​​គួរ​​តែ​​ទទួល​​ទាន​អា​ហារ​​តែ​​បន្តិច​​បន្តួច​​បាន​​ហើយ​​ នៅ​​មុន​​ពេល​​ចាប់​​ផ្តើម​​រួម​​ភេទ​ ដោយ​​ចៀស​​វាង​​កុំ​​ទទួល​​ទាន​​អាហារ​​ឲ្យ​​ធ្ងន់​​ពោះ​​ពេក​​ ដូច​​ជា​​អាហា​រ​​មាន​​ជាតិ​ ​ម្សៅ,​ បាយ,​ នំបញ្ចុក, នំបុ័ង,​ នំ​ដុត… និង​បង្អែម​​ជា​ដើម​ ព្រោះ​​អាហារ​​ប្រភេទ​នេះ​ វា​រិត​​តែ​​បន្ថែម​​បរិមាណ​​សេរ៉ូថូនីន​ នៅ​​ក្នុង​​កោសិការ​​ខួរ​ក្បាល​​ថែម​​ទៀត​​ ហើយ​នឹង​​ថមថយ​នូវ​អារម្មណ៍​ត្រេកត្រអាល​ផ្នែក​ផ្លូវ​ភេទ​ទៅ​វិញ​។

ក្រៅ ​ពី​នេះ​ អ្នកជំនាញ​ផ្នែកចំណី​អាហារ​​ បានរកឃើញទៀតថា​ បើទទួលទាន​អាហារ​ដែល​មានជាតិ​ម្សៅ នៅមុនពេល​ចាប់ផ្តើម​រួមភេទ​នោះ ឈាមនឹង​ទៅកក​នៅ​ក្រពះ​អាហារ​ ច្រើនជាង​ទៅ​កក​នៅខួរក្បាល​ ឬ​ត្រង់បរិវេណ​ប្រដាប់​ភេទ​(សំរាប់​បុរស​មួយ​ភាគធំ​ ប្រដាប់ភេទអាចដំណើរ​ការ​ទៅបាន​ ក៏​អាស្រ័យ​ទៅ​លើ​ឈាម​ដែល​កក​នៅ​ត្រង់​អវយវៈភេទនោះ)​ ដែល​បណ្តាល​ឲ្យមាន​អារម្មណ៍ជិន​ណាយ​ផ្នែក​ផ្លូវ​ភេទ​ គួប​ផ្សំ​នឹង​ចំណី​​អាហារ​តឹង​ណែន​ពេញ​ពោះ​ផង​ បានក្លាយជា​បច្ច័យ​ដែលនាំឲ្យអារម្មណ៍ រួម​ទាំង​ភាព​ក្លៀវក្លា​​ត្រូវ​ថម​ថយ​ចុះ។​

នៅ​ពេលមានអារម្មណ៍ផ្លូវ ​ភេទ​ក្នុង​កំរិត​មួយ សារធាតុ​គីមី​មួយ​​ប្រភេទ​ទៀត​​នឹង​​ហូរចេញមក​  ហើយ​ក៏​ជួយ​ឲ្យ​រាងកាយ​រឹត​តែ​មាន​ភាព​ត្រេក​ត្រអាល​​​អារម្មណ៍រឹតតែ​ពុះ​ កញ្ជ្រោល ដែល​សារធាតុ​មួយ​ប្រភេទ​នេះគឺ​ ណៃធ្រិក អុកសាយដ៍ (Nitric-Oxide)។ សារធាតុ​នេះ​ នឹង​ហូរ​ពីខួរ​ក្បាលនៅពេល​​មាន​អារម្មណ៍​ចំណង់ដែលកើត​ឡើង​នៅ​ពេល​ត្រូវដុត​ រោល​អារម្មណ៍​​ ឬលួងលោម​បបោស​អង្អែល​ ក្នុង​ពេល​វេលា​ដ៏​សម​ស្របមួយ។ នេះ​ហើយ​ជា​ហេតុផល​ដែល​អ្នក​ភេទ​វិទ្យា​ទាំងឡាយ​ តែង​តែ​សុំ​ឲ្យ​ប្រើ​ប្រាស់​នូវ​​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់ មុន​ការរួមរ័ក​ ឬ​មុន​ពេល​ចាប់​ផ្តើម​​ស៊ក​បញ្ចូល​អង្គជាតិ​ ជា​ពិសេស​​​សំរាប់​ស្ត្រី​ភេទ។​

ហេតុ​ដូច្នេះ​ ពុំ​គួរទទួល​ទាន​អាហារ​​រហូត​ណែន​ពោះ​ពេក​ នឹង​ប្រញាប់​ប្រញាល់​​ពេល​​នោះ​ទេ។ គួរទទួលទាន​អាហារ​ដែល​ផ្តល់​នូវ​ជាតិ​ប្រូ​តេ​អ៊ីន​ ប៉ុន្តែ​បរិភោគ​បន្តិច​បន្តួច​គ្រាន់​តែ​ទ្រាប់​ក្រពះ​បាន​ហើយ​ ហើយ​ប្រើ​ពេល​វេលា​ក្នុង​ការ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ ព្រមទាំង​លួង​លោម​គ្នា​ឲ្យ​បាន​ច្រើន​បន្តិច។

ចំណែក​ឯសារធាតុ​គី​មី​ មួយ​ប្រ​ភេទ​ទៀត​ ដែលចេញមក​ពី​ក្រ​ពេញ​នៅក្រោម​ខួរក្បាល​ នៅពេលមាន​អារម្មណ៍​ត្រេក​ត្រអាល​ម្តងៗ​ សារ​ធាតុ អាឌ្រី​ណា​លីន (Adrenaline)។​ នៅ​ពេល​នោះ​ចង្វាក់​បេះ​ដូង​នឹង​ដើរ​ញាប់​ និងពោរពេញទៅ​ដោយ​ថាម​ពល​យ៉ាងខ្លាំង​ ដែល​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ចាប់​ដំណើរ​ការ​ទៅ​យ៉ាង​ពេញ​ទំហឹង​បាន​។​

អ្វីៗ​ដែល​បាន​ពោល​មក​នេះ​. សុទ្ធ​តែ​ជា​វីធី​ដែល​ធ្វើឲ្យ​លោកអ្នក​ឈាន​ដល់​ចំនុច​កំពូល​បាន​យ៉ាង​មាន​សេចក្តី​សុខ។

ប្រភេទថ្នាំថ្មីបង្កើនសមត្ថភាពផ្លូវភេទចំពោះស្ត្រី

ប្រភពៈ​ ទស្សនាវដ្តី​ខែ្មរ​អប្សរា​

ជីវភាពផ្លូវ​ភេទ​ មិន​បាន​ដូច​ចំណង​ជា​ទុក្ខ​កង្វល់​មួយ​​មិន​គ្រាន់​តែ​ចំពោះ​បុរស នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ក្តី​ទុក្ខ ព្រួយ​របស់​ស្ត្រី​មិន​តិច​ឡើយ ជា​ពិសេស​គឺ​នៅ​ដំណាក់​កាល​ក្រោយ​ពី​បញ្ចប់​ឈាម​រដូវ​។​ ក៏ប៉ុន្តែ​ស្ត្រីទាំង​នោះ​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ពេក​ទេ ពីព្រោះ​អ្នក​វិទ្យាសាស្រ្ត​អាមេរិច​ទាំង​ឡាយ​ ទើប​តែ​ផលិត​បាន​ថ្នាំ​ថ្មី​មួយ​ប្រ​ភេទ​ អាច​ស្តារ​ឡើង​វិញ​ និង​បង្កើន​សមត្ថ​ភាព​ផ្លូវ​ភេទ​ចំពោះ​ស្ត្រី។

ប្រភេទ ​ថ្នាំ​ថ្មី​នេះ​មាន​ឈ្មោះ​វិទ្យា​សាស្ត្រ​ថា​ Alprostadil ។​ អ្នក​វិទ្យាសាស្ត្រ​ទាំងឡាយ​បាន​ដំណើរ​ការ​ស្រាវ​ជ្រាវ​ប្រសិទ្ធិភាព​បំរុង​ របស់​ Alprostadil ចំពោះ​ស្ត្រី​៧៨​នាក់​ ដែលមាន​អាយុ​ចាប់​ពី​៤០-៦០​ឆ្នាំ កុំពុងតែ​មាន​បញ្ហា​មួយ​ចំនួនស្តីពី​សមត្ថភាព​ផ្លូវ​ភេទ។ មនុស្សទាំង​នេះ​ត្រូវ​បាន​​ចែក​ចេញជា​ពីរ​ក្រុម​ ៖​ ក្រុម​ទីមួយរួម​មាន​ ៣៩នាក់​ប្រើ​តែ​ Alprostadil ហើយ​មួយ​ក្រុម​ទៀត​ប្រើ​ប្រាស់​ប្រ​ភេទ​ថ្នាំ​ធ្វើ​ឲ្យ​រំជួល​មួយចំនួន​ផ្សេង​ទៀត​ដែល​មាន​នៅ​លើ​ទី​ផ្សារ។​

លទ្ធផល ​ស្រាវ​ជ្រាវ​បង្ហាញ​ឲ្យ​ឃើញថា​ ក្រោយពី​ប្រើ​ប្រាស់​ Alprostadil មួយ​រយៈ​ខ្លី​ស្ត្រី​ទាំង​អស់​នៅ​ក្រុម​ទី​មួយ​ សុទ្ធ​តែ​និយាយ​ថា សមត្ថភាព​ផ្លូវ​ភេទ​របស់​ពួក​គេ​ត្រូវ​បាន​កែ​សំរួល​ច្បាស់​ក្រ​ឡែត​ក្នុង​ ពេល ដែល​សមា​មាត្រ​នេះ​នៅ​ក្រុម​ទី​២​គឺ​ទាបបំផុត​​ ។ ទោះបី​ការ​ស្រាវ​ជ្រាវ​នេះ​ទើប​តែបាន​ដំណើរ​ការ​ ចំពោះ​ស្ត្រី​មួយ​ចំនួន​នៅ​កំរិត​មជ្ឈឹម​វ័យ​ប៉ុន្តែបើតាម​អ្នក​វិទ្យាសាស្ត្រ​ទាំង​ឡាយ​នោះ​ Alprostadil វាមាន​ប្រសិទ្ធិភាព​ទាំង​ស្រុង ចំពោះ​ស្ត្រី​នៅ​កំរិត​អាយុ មួយ​ចំនួន​ផ្សេង​ទៀត​ ជាពិសេស​ចំពោះ​ស្រ្តី​វ័យក្មេង​មួយ​ចំនួន​កើត​ជម្ងឺ​អស់​តណ្ហា។

April 26, 2006

តើ​ការរួមរ័ក​ក្នុងពេល​ដែល​មានរដូវ​មានផៃ្ទពោះ​ដែរឬ​អត់​?

េដាយៈ តាCam

ប្រសិន ​ជាអ្នក​ធ្វើ​ការរួម​រ័ក​ក្នុងពេល​ដែល​មានរដូវ​​ គឺ​ជាប្រការ​មួយ​ដែល​អ្នក​កំពុង​ប្រឈមុខ​​​កម្រិត​​ខ្ពស់​ នឹង​ការ​មាន​ផៃ្ទ​ពោះ​ ព្រោះ​ស្ពែម​​ ដែល​ភាសារ​​ទូទៅ​ ទឹក​​កាម ដែល​ល្អ​វាអាចនឹង​មានជីវិត​​រស់​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​បាន​ដល់​ទៅ​៥​ ថៃ្ង​​ឯ​ណោះ​។

ហេតុ​ ដូច្នោះ​ហើយ​ទើប​នៅ​ពេល​ ដែល​អ្នក​ រួមរ័ក​ក្នុងពេល​ដែល​មានរដូវ​ សែ្ពម​ទាំង​នោះ​​អាច​និង​ចូល​​ទៅ​តោង​ផ្សំ​ពូជ​ជាមួយ​នឹង​ពងរបស់​​ស្រ្តី​ ដែល​បាន​ធ្លាក់​មក​ឆាប់​ជាង​ការ​កំណត់​ដែល​ប្រការនេះ​ហើយ​​​​​ អាច​ឲ្យ​អ្នក​មានគភ៌​ បាននោះ។​

ជាការ​ប្រសើរ​ បំផុត​នោះ​​ប្រសិន​ស្ថិត​ក្នុង​កំឡុង​ពេល​​មាន​រដូវ​ អ្នក​មិន​គួរមានការ​រួម​រ័ក​ទេ​ ព្រោះ​សិរីរៈ​ផ្នែក​ខាង​ក្នុង​របស់​​នារី​​ ក្នុង​ពេល​នោះ​មានការចុះ​ខ្សោយ​ ប្រសិន​បើ​ជាអ្នក​មិន​អាច​ជៀស​វាង​បាន​គួរតែ​មានការពារ​ដោយ​វិធីពន្យាកំណើត​ ដោយប្រើ​ស្រោម​អនាម័យ​ដើម្បី​ការពារ​បាន​ទាំង​​ការ​ឆ្លង​មេរោគ​ និង​ការ​ពារ​ការមាន​កូន​ដ៏​មានប្រសិទ្ធ​ភាព​ទៀត​ផង​៕​

មនុស្ស​កើត​អាការៈ​សម្ពាធ​ឈាម​លើស​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​រួមរ័ក​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​
ដោយៈ ប៊ីស៊ី​ វិកតូរីយ៉ា

ដូច​ដែល​បាន​ជំរាប​ជូន​មិត្ត អ្នក​អាន​រួច​មក​ហើយ​តាមរយៈ​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​អំពី​ករណី​មាន​ការ​រួម​ភេទ​សម្ព័ន្ឋ​របស់​មនុស្ស​ដែល​មាន​បញ្ហា​សំពាធ​ឈាមលើស។

នៅ​ពេល​នេះ​ខ្ញុំ​សូម​ទាញ​ការ​ចាប់អារម្មណ៍​ដល់​អ្នក​ជំងឺ​លើស​ឈាម​ទាំង​ឡាយ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​រួមរ័ក។ ជាការពិតនោះ ​ការ​មាន​ជីវភាព​រួម​ភេទ​សម្ព័ន្ឋ​មិន​មែន​ជា​សកម្មភាព​ដែល​ត្រូវ​បញ្ចេញ​កំលាំង​កាយ​ហួស ​ហេតុ​ពេល​នោះ​ទេ។

អាស្រ័យ​ហេតុ​យ៉ាង​នេះ​ហើយ​ទើប​អត្រា​គ្រោះ​ថ្នាក់​ក៏​មិន​កើត​មាន​ឡើង​ច្រើន​ប៉ុន្មាន​នោះ​ដែរ។​ បើ​ទោះ​បី​ជា​យ៉ាង​ណាក្តី ដើម្បី​ធានា​ដល់​សុវត្ថិភាព​ ពេល​នៅ​លើ​គ្រែ​នោះ​ ការ​ទប់​ស្កាត់​ចំពោះ ​ហេតុកា​រអាក្រក់​ដែល​កើត​មាន​ឡើង​នៅ​ពេល​រួមភេទ​សម្ព័ន្ឋ អ្នក​ជំងឺ​ត្រូវ​ធ្វើការ​ត្រួត​ពិនិត​ អ្នក​ជំងឺ​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សំពាធ​ឈាម​របស់​ខ្លួន​ឬ​មាន​ការ​ព្យាបាល​អោយ​បាន​ល្អ។​ ម៉្យាង​វិញ​ទៀត​សំរាប់​មនុស្ស​កើត​អាការៈ​លើស​ឈាម​ ពេល​រួមរ័ក​ក៏​មិន​ត្រូវ​ជ្រើស​រើស យក​ក្បាច់​ ឬ​ស្នៀត​នៅ​លើ​គ្រែ​ណា​ដែល​នាំ​ឲ្យ​ពិបាក​ទ្រាំ​ពេក​នោះ​ដែរ​ ពីព្រោះ​វា​អាច​ផ្តល់​នូវ​បច្ច័យ​អាក្រក់​បំផុត។

ដៃ​គូ​រួមគ្រែ​ខ្នើយ​ក៏​មិន​បាច់​បញ្ចេញ​កំលាំង​ជ្រុល​ហួស​ហេតុ​ពេល​ដោយ​ត្រូវ​រក្សា​ទុក​ថាមពល​ក្នុង​ខ្លួន​ចៀស​វាង​ឲ្យ​បាន​ការ​លើស​សម្ពាធ​ឈាម​ឬ​បេះ​ដូង​អាច​បង្ក​បញ្ហា​ពេល​កំពុង​ស្ថិត​នៅ​លើ​បង្គង​នោះ​។

ជា​មួយ​គ្នានោះ​ផង​ដែរ​ សូម​អ្នក​មាន​ការ​ចាប់​អារម្មណ៍​អំពី​ហេតុ​ទាំង​ឡាយ​ដែល​នឹង​អាច​កើត​មាន​ឡើង ខណៈ​ពេល​ដែល​ដៃគូ​ទាំង​២អ្នក​កំពុង​តែ​មាន​បញ្ហា​។ ​ប៉ុន្តែ​បែរ​ជា​កើត​ចំណង់​ចង់​រួម​ភេទ​មាន​ដូច​ជាៈ​ ភាគី​បុរស​កំពុង​តែ​ធ្វើ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នោះ ក៏​អាច​ប៉ះ​ពាល់​ដល់​ជីវិត​សិច​របស់​គេ​ដូច​ជា លិង្គ​មិន​ងើប​មិន​ឡើង​ឬ​អាការៈ​កើត​តណ្ហា​បែរ​ជា​ធ្លាក់​ថយ​ចុះ​មិន​គ្រប់​កំរិត​ដែល​អាច​ប្រព្រឹត្តកាម​បាន។​ សំរាប់​មនុស្ស​ស្រី​វិញ​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ព្យាបាល​នោះ​ផង​ដែរ ជាតិ​រំអិល​ដែល​តែង​តែ​ធ្លាក់​បង្ហូរ​ចេញ​មក​តាម​ទ្វារ​មាស​ បែរ​ជា​មិន​បាន​ចេញ​មក​ផ្សើម​ទ្វា​មាស​ឲ្យ​បាន​គ្រប់​គ្រាន់ ពីព្រោះសារធាតុរំអិល​សំរាប់​ផ្សើម​នោះ ត្រូវ​ធ្លាក់​ថត​ចុះ​ដោយ​សារ​តែ​ការជះឥទ្ឋិពល​របស់​ថ្នាំ​ព្យាបាល​។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ស្ត្រី​ភេទ​កើត​អាការៈ​លើស​សម្ពាធ​ឈាម​តែង​ទទួល​អារម្មណ៍​ឈឺ​ផ្សារ​ខ្លាំង​ពេល​រួមភេទ​ឬ​ក៏​អាច​ទទួល​អារម្មណ៍​អស់រលីង​ដោយ​មិន​អាច​ទទួល​បាន ភាព​ស្រណុក​ស្រួល​ដល់​ទី​ជំរៅ​នោះទេ ​ប្រៀប​ធៀប​ទៅ​នឹង​មួយ​រយៈ​កាល​កន្លងមក​ដែល​មិន​ទាន់​កើតមាន​ប្រភេទ​ជំងឺ​យ៉ាង​នេះ។

ទាំងអស់​នេះ​សុទ្ឋ​តែ​ជា​ប្រតិកម្ម​បន្ទាប់​បន្សំ​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម​ទៅ​តាម​ប្រភេទ​ឱសថ ផ្សេងៗ​ពុំ​មែន​ជា​ចេតនា​ផ្លូវ​ចិត្ត​របស់​មនុស្ស​យើង​នោះ​ទេ​។ ល្គឹក​ណា​តែ​អ្នក​ជំងឺ​លែងប្រើ​ប្រាស់​ថ្នាំ​ទាំង​នោះ ទើប​បាន​សញ្ញា​នៃ​ប្រតិកម្ម​ចម្លែក​បែប​នេះត្រូវ​បានបាត់​អស់​ទៅ​វិញ​ដោយ​ឯកឯង។

មនុស្ស​ម្នាក់​ៗ​មាន​ការ​អាស្រ័យ​ឱសថ​លើស​ឈាមនោះ​ខុស​ប្លែក​ពីគ្នា​ដោយពិបាក​នឹង​ដឹងរឿង​ពិត​ណាស់អំពី​ប្រត្តិកម្ម​ទោតាមមនុស្ស​ម្នាក់ៗ​នោះ។ ​សំរាប់​អ្នក​កើត​ជំងឺលើស​ឈាម​វិញ​គេ​នៅ​តែ​មាន​ជីវ​ភាព​ដូច​ប្រក្រតី ​ប៉ុន្តែ​ទាស់​ត្រង់ថា ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​តាម​ដាន​រាល់​សកម្មភាព​ប្រែ​ប្រួល​ផ្សេងៗ​នោះ​ក្នុង​រូបកាយ​តែ​ប៉ុណ្ណោះ។

មនុស្ស​កើត​ជំងឺ​លើស​ឈាម​ Hyper-Tension ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ការរួមភេទ​សម្ព័ន្ធ​

ដោយៈ ប៊ី​ស៊ី​ វិក​តូរីយ៉ា​

ក្នុង​៤​ដំណាក់​កាល​នៃ​ការ​រួមភេទ​សម្ព័ន្ធ​ (​ការ​បោសអង្អែល​ ការចាប់​ផ្តើម​រួម​រ័ក​ ការឈាន​ដល់​ចំនុច​កំពូល​ និង​ពេល​ដេក​សំរាក​យក​កំលាំង​ឡើង​វិញ​)។​ ដំណាក់​កាល​ដល់​ក្តី​ស្រណុក​កំពូល​គឺ​ជារយៈ​ពេល​មួយ​ដែល​គ្រោះថ្នាក់​បំផុត​អាច​ប៉ះ​ពាល់​ដល់​ជីវិតបាន​សំរាប់​មុនស្ស​ដែល​មាន​ជំងឺ​លើស​ឈាម​ Hyper-Tension ។

តើ​ធ្វើ​យ៉ាង​​ដូចម្តេចដើម្បី​ធានា​បាន​នូវ​សុខភាព​នៃ​ជីវិត​រស់នៅ​ កាត់​បន្ថយ​រាល់​បញ្ហា​គ្រោះ​ថ្នាក់​ចំពោះ​មនុស្ស​ដែលមាន​បញ្ហា​សំពាធ​ឈាម​លើស​?​។​ ករណី​ទាំង​នេះ​ជា​រឿង​រាវ​ដ៏​សែន​ពិបាក​ក្នុង​ការ​សំរប​សំរួល​មួយ​ឲ្យ​បាន​សមស្រប​ទៅ​តាម​អ្នក​ជំងឺ​ម្នាក់ៗ​។​ ប៉ុនែ្ត​ទោះ​ប្បី​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​អត្ត​បទ​នេះ​​គ្រាន់​តែ​មានបំណង​ជួយ​ដាស់​តឿន​កើន​រំលឹក​ដល់​ជន​ទាំង​ឡាយ​ណាតែង​តែ​កើត​មានសំពាធ​ឈាម​លើស​​កាល​ណាគេ​កំពុង​ប្រ​ព្រឹត្ត​រឿង​រួម​គ្រែ​​ខ្នើយ​នោះ។​

ដំណាក់​កាល​បបោស​អងែ្អល​បង្កើន​សំរើប​សំរាប់​បុរស​ភេទ​នៅ​ពេល​ដែល​ប្រដាប់​ភេទចាប់ផ្តើម​ឡើង​រឹង​​បះ​ឡើង​។ សំរាប់ស្រ្តី​វិញ​ នៅពេល​ដែល​ទ្វារ​មានចាប់ផ្តើមចេញទឹក​រំអិល​ថ្លាៗ​ មក​ផ្សើម​ទ្វារ ហើយ​រន្ធនោះបាន​ចាប់​ផ្តើម​រីក​បរិមាណឡើង​​ទទួល​យក​ដំណាក់​កាល​មួយទៀត​ គឺ​ការរួមរ័ក​ដល់ទី​ជំរៅ។​

សូម​ជ្រាបថា​ ចាប់ផ្តើមចេញពី​​ដំណាក់​កាល​នោះ​ទៅ​ ចង្វាក់​បេះដូង​ និង​សំពាធឈាម​របស់​ដៃគូរ​ទាំង​ពីរ​នាក់​ក៏​ចាប់​ផ្តើម​សកម្មភាព​ដើរ​ញាប់​ឡើង​។​ ពេល​ដែល​សំរើប​ឡើង​ពេញទំហឹង​ហើយ​នោះ​ សារធាតុ​រំអិល​ពណ៌ថ្លា​ដែល​ចេញ​មក​កាន់​តែ​ជោគ​ជាំ​​ពី​ប្រដាប់​បន្តពូជរបស់​បុរស​មិនខុស​គ្នា​នឹង​សារធាតុ​ដែល​េចញតាម​ទ្វារមាស​របស់​ភាគីស្រី​នោះ​ឡើយ​។ ប៉ុន្តែ​សារធាតុ​រាវ​រំអិល​​នៃ​ប្រដាប់​ភេទបុរស​វិញ​ ប្រាកដ​ជានាំ​​មក​ជាមួយ​នឹង​មេជីវិត​ ដូចជាសែ្ពម​នោះផង​ដែរ​ ដែល​ងាយ​ធ្វើឲ្យ​ភាគីរួម​រ័ក​ស្រ្តី​ងាយ​ប្រឈម​មុខ​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ។​

ការប្រព្រឹត្តទៅ​នៃ​ការរួម​ភេទ​សម្ព័ន្ធ​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​បាន​ជំរុញ​ឲ្យ​ចង្វាក់​បេះ​ដូង​កាន់​តែដើរ​ញាប់​ឡើង​។ រីឯ​សំពាធ​ឈាម​វិញ​ក៏​កាន់​តែ​ឡើង​ខ្ពស់​ថែម​ទៀត​។ ជាធម្មតានៅ​ពេល​រួម​រ័កមេត្រី​នោះសម្ពាធ​ឈាម​ (Tension) របស់​បុរស​ឡើង​ខ្ពស់​ជាង​សំពាធ​ឈាមរបស់​ស្រ្តី​។ ដោយ​សារ​តែបុរស​ជាអ្នក​ធ្វើ​សកម្មភាព​បើក​ការវាយ​លុក​ទៅ​លើ​ស្ត្រី​។​ ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​ដែរ​ក៏​ចាត់​ទុក​ជាការ​ប្រកាស​អាសន្ន​មួយ​ថា​បុរស​ដែល​មានសម្ពាធ​ឈាម​​លើស​​ងាយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លាំង​ណាស់​។ ដំណាក់​កាល​ឈាន​ដល់​ចំណុច​​ស្រណុក​ស្រួល​ឬ​ឡើង​ឋាន​សួគ៌​​អារម្មណ៍​ថា បាន​សេច​ក្កីសុខ​លើ​គ្រែ​ខ្នើយ​រមែង​​តែ​ទទួល​បាន​ព្រម​ៗទាំង​ពីរ​នាក់​ទន្ទឹម​ពេល​ជាមួយ​គ្នាតែ​ម្តង​។​ ថ្វី​ត្បិត​យ៉ាង​ដូ​ច្នេះ​មែន​ ដៃគូរ​ណាក៏​ធ្វើ​សកមក្មភាព​ពុះ​កញ្រ្ជោល​រោល​រាល​ គឺភាគី​នោះ​រមែង​​បាន​ទទួល​សេចក្តី​សុខ​មុន​ជានិច្ច។​

បើនិយាយ​ពីដៃគូរ​​បុរស​វិញ​ពេល​ឈាន​ដល់​គោល​ដៅ​នៃការ​ស្រណុក​ស្រួល​ហើយ​ គឺ​នៅ​ពេល​បង្ហូរ​ទឹក​កាម​ចេញ​មក​។ រីឯ​ភាគី​ស្រី​វិញ​ទទួល​បាន​នូវ​អារម្មណ៍​ត្រអាល​រក​ទីបំផុត​គ្មាន​​នៅ​ត្រង់​បរិវេណ​ខាង​ក្រៅ​ និង​ខាង​ក្នុង​នៃ​ប្រដាប់​ភេទ​របស់​ខ្លួន​។ ក្នុង​ពេល​មួយ​នៃ​ការ​រួមរ័ក​ បុរស​ទទួល​បាន​សេចក្តីសុខ​ ដល់​ដល់​ទីជំរៅ​តែមួយលើក​ប៉ុណ្ណោះ​។ ប៉ុន្តែ​ភាគី​ស្រ្តី​វិញ​ អាច​ឈាន​ដល់​​ដំណាក់​កាល​សុខ​ស្រួល​បាន​ដល់​ទៅ​ច្រើន​ដង​​អាស្រ័យ​នឹង​ពេល​វេលា​អូស​បន្លាយ​​ការ​ប៉ិន​ប្រសប់​របស់​ដៃគូបុរស​នោះ។

បើ​និយាយ​អំពី​ផ្នែក​វេជ្ជសាស្រ្ត​វិញ​ ការ​ឈាន​ដល់​ចំណុច​ស្រៀវ​ស្រើប​ដល់​កំពូល​បែប​នេះ​ ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​នឹង​ដំណើរ​​ឈាម​រត់​ក៏​កាន់​តែ​កើន​ឡើង​ដែរ​ បាន​សេចក្តី​ថា​ តែ​ដើរ​ញាប់​ខ្ពល់​ ជា​ដំណាក់​កាល​មួយ​គ្រោះថ្នាក់​បំផុត​។​ នៅ​ចំនុច​នៃដំណាក់​កាល​បញ្ហា​ស្ទះបេះ​ដូង​ ដាច់​សរសៃ​ឈាម​​ក្នុង​ខួ​រក្បាល​​​ អាច​កើត​មាន​ឡើង​ភ្លាម​ៗ​ដោយ​មិន​អាច​ជួយ​សង្រ្គោះ​បានទាន់​​​េពល​វេលា​នោះ​ទេ។
រយៈ​ពេល​ពី​៥-១០​នាទី​បក្រោយ​ពីទទួល​បាន​ភាពស្រណុក​សុខ​ស្រួល​ហើយ​នោះ​ត្រូវ​បាន​​ចាត់​ទុក​​ជាដំណាក់​កាល​នៃ​ការ​ដេក​សំរាក​ជាមួយ​គ្នា​េដីម្បី​ប្រមូល​កំលាំង​ឬការ​ធ្វើ​ឲ្យ​រូប​រាង​កាយ​វិល​ទៅ​​ប្រក្រតី​​ភាព​វិញ។ នៅ​ពេល​នេះ​ហើយ​ដែល​ចង្វាក់​បេះ​ដូង​េទីប​តែ​ពុះ​កញ្រ្ជោល​បន្តិចម្តង​ៗ​ត្រូវ​វិល​ត្រ​ឡប់​មករក​ភាព​ដើម​ដែល​ទន្ទឹម​គ្នា​នោះ​សម្ពាធ​ឈាម​ក៏​​ត្រឡប់​ធ្លាក់​មក​ម្តង​ៗ​ផង​ដែរ​។​

ប្រការដែល​ត្រូវ​ចងចាំ​សំរាប់​អ្នក​កើត​ជំងឺ​លើស​ឈាម​សម្ពាធ​ឈាម​ គួរ​តែ​ត្រួត​ពិនិត្យ​សម្ពាធ​ឈាម​សិន​​​ ប្រសិន​បើ​អ្នក​សំរេច​​ទទួល​យក​​ការ​រួម​ដំណេក​ជាមួយ​ដៃគូ​ហើយ​នោះ៕​

អ្វីដែលហៅថាការជួយខ្លួនឯង?

ប្រភពៈ ទស្សនាវដ្តី​​ខ្មែរអប្សរា សំរេច កាមដោយ​ខ្លួន​ឯង​ គឺជា​អំពើ​មួយ​បែប​ដែល​ស្វែង​រក​សេចក្តៅសុខ​ស្រួល​ដោយ​ផ្ទាល់​ខ្លួន​ តាម​ចិត្ត​ចង់​ដោយ​ការ​ប្រើរូប​ភាព ឬវិធី​ដាស​អារម្មណ៏​ប្រដាប់​​ភេទ​មាន​លិង្គ​ ​​(សំរាប់​បុរស)​ និង​យោនី​(សំរាប់​ស្រ្តី​)​ របស់​ខ្លួនឯង​ ឬក៏​អ្នក​ផ្សេងជួយ​ដោយផ្ទាល់​តាមរូបភាព​ផ្សេងៗ ធ្វើយ៉ាង​ណា​ឲ្យ​ឈាន​ដល់​សំរើប​​ចំណុច​កំពូល​ ដោយ​ពុំចាំ​បាច់​មានការរួមរ័ក​។

ការប្រព្រឹត្តសំរេចកាម​ដោយ​ខ្លួនឯង​ក្នុង​កំរិត​មួយ​ដ៏​ត្រឹមត្រូវ​ និង​មិន​ច្រើន​លើក​នោះ​ ពុំមែន​ជារឿង​ផ្តល់​នូវ​ក្តី​អន្តរាយ​ដល់សុខ​ភាព​នោះ​ឡើយ​។ គេ​បាន​ចាត់ទុក​អំពើ​បែប​នេះ​ថា​ ជាការប្រព្រឹត្តកាមមួយ​ បែប​ តក់​ក្រហល់​ និង​ចៃដន្យ​បំផុត​។ គេបាន​ចាត់​ការធ្វើ​យ៉ាង​នេះ ជា​ការ​កំចាត់​ចោល​នូវ​ចំណង់​រួម​ភេទ​ជាបណ្តោះ​អាសន្ន​មួយ។ ​ដូច្នេះកាលណាចំណង់រួម​រ័កមិន​បាន​ឈាន​ដល់​ចំណុច​កំពូល​ហើយនោះ​ គេត្រូវ​តែបង្ខំចិត្តធ្វើការ​សំរេចកាមយ៉ាង​នេះ​ដោយ​ខ្លូន​ឯង​។ លុះពេល​បាន​បញ្ចាប់ទៅនេះ អ្វី​បែរ​ជាប្រក្រតី​ឡើង​វិញ។ ជា​ទូទៅអ្នក​ដែល​សំរេច​កាមដោយ​ខ្លួន​ឯង​យ៉ាង​នេះ តែង​តែ​ស្រមៃ​ ហាក់​បីដូច​ខ្លួន​កំពុង​រួមរ័ក​ជាមួយ​ដៃគូ​ណាម្នាក់​យ៉ាង​ដូច្នោះដែរ​។

ប៉ុន្ែត​ដោយ​សារតែការប្រព្រឹត្តបែបនេះជាអលជ្ជីទៅ​នោះ បាននាំមកនូវ​ទម្លាប់​មួយ​ដែល​គេមិនអាច​បោះបង់​ចោល​បាន​។ អ្វីដែល​ជារឿង​ត្រូវ​ប្រុង​ប្រយ័ត្ន​វិញ​ គេ​មិន​គួរ​ណា​សំរេច​ កាមដោយខ្លួន​ឯង​ជា​ប្រចាំនោះទេ បើសិន​ជារឿង​ដែលមិនតំរូវ​ឲ្យ​ធ្វើ​ការនោះ។ មូលហេតុណាក៏ដោយការប្រព្រឹត្ត​សំរេច​កាមដោយ​ខ្លូនឯងបែបនេះ​​អាចខក្លាយ​ទៅជាជំជឹមូយ​បែប​ ឬអន្តរាយ​ដល់​សុខភាពនៃរូប​រាងកាយ​។ ការសំរេច​កាមដោយខ្លួន​ឯង​ និង​ជាប្រចាំយ៉ាង​នេះ ក៏មិនខុសអ្វី​នឹង​អ្នក​ដែល​ញៀននឹង​ការរូមរ័ក​ជាច្រើន​លើក​ប្រចាំថ្ងៃ​ ឬ​ប្រចាំសប្តាហ៍​យ៉ាង​នោះដែរ​។ មូលហេតុដោយសារការ​រួមរ័ក​ច្រើនដង​ពេក​និង​ឲ្យ​ស្វាមី​ខ្លួន​បាក់កម្លាំង​។

ការរំរេច​កាមដោយ​ខ្លួន​ឯង​ចាប់​ពីពីរដង​ឡើង​ទៅ​ក្នុង​​មួយថ្ៃង​ ត្រូវ​បាន​ចាត់​ទុក​ ជាអំពើ​ប្រព្រឹត្តហួស​ចំណុះទៅហើយ​។ គេ​គួរ​ណាស់​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ​កាល​ណា​ដល់​ពេល​វេលាដែល​ប្រព្រឹត្ត​បាន​ន័យ​ថាម្តង​ម្កាល​ តែប៉ុណ្ណោះ​ ទើប​ហៅ​ថា​ ជា​កំរិត​អប្បបរិមា។

ជា​ទូទៅ​​ ឬ​ជា​ធម្មតា អ្នកដែលសំរេចកាមដោយ​ខ្លួនឯង​ ច្រើនតែ​ប្រើដៃ​ផ្ទាល់​របស់​ខ្លួន​ ដើម្បីធ្វើឲ្យ​ប្រដាប់​ភេទ​(លិង្គ ឬ​យោនី)​ ស្រើប​ស្រាល​ដល់គោល​ដៅ។ ពិសេស​សំរាប់​ស្រ្តីភេទ​វិញ តែង​តែប្រើដៃ​ទៅ​ត្រដុស​អង្អែល​ប្រដាប់​ភេទ​របស់ខ្លួន​នោះ៕

«« អត្ថបទចាស់ •