សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

April 22, 2006

តើពេលណា​ទើប​បុរស​នឹក​ឃើញ​រឿង​សិច​?

 ប្រភពៈ​ កម្ពុជា​ថ្មី

ដោយៈ បុត្រ​ កំសត់​

មាន ​សិច​ដល់​ទៅ៣៧​ដង​ក្នុង​១​សបា្តហ៍​។​ នេះ​ជា​ការ​គិត​ និង​បំណង​ប្រាថ្នា​ដែល​ស្ថិត​នៅក្នុង​អារម្មណ៍​របស់វ័យ​​កេ្មង​។ នៅពេល​នោះដែរ​ អារម្មណ៍​រួម​សិច​របស់​ស្រ្តី​វ័យកេ្មង​ ទោះ​ជា​ចំណង់ស្ថិត​នៅដល់កំពុល​យ៉ាង​ណា​ក៏មាន​ត្រឹម​តែ៩ដង​ក្នុង​១​សបា្តហ៍​ ប៉ុណ្ណោះ។​

លោក​ Pamela Regan សាស្រ្តា​ចារ្យ​ផែ្នក​ចិត្ត​សាស្រ្ត​នៃ​សាលក​វិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា​ សហរដ្ឋអាមេរិច​បាន​ឲដឹងថា​ បុរស​និង​ស្រ្តីសើ្ទរ​តែ​គ្រប់​រូប​សុទ្ធតែ​គិត​ទៅ​ដល់​រឿង​រួម​សិច​នោះ​ដូច ​គ្នា ហើយ​រឿង​ដូច​នេះ​ក៏ចេះ​តែ​កើត​មាន​ជា​ប្រចាំ​ថៃ្ងដែរ​។​

ស្តិត ​នៅក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់ខ្លួន​នោះ​ លោក​ស្រី​សាស្រ្តាចារ្យព្រមទាំង​សហ​សេវិក​របស់​គាត់​ បាន​ធ្វើ​បទ​សំភាសន៍​ជា​មួយ​នឹង​មនុស្ស​៦៧៦នាក់​ទាំង​បុរស​និង​ស្រ្តី​ដែល​ មាន​អាយុ​មធ្យម​២៥​ឆ្នាំ អំ​ពី​កំរិត​រួម​ទាំង​ចំណង់​រួម​ភេទ​ដែល​កើត​មាន​នៅ​ក្នុង​ការ​គិត​ដោយ​ខួរ​ ក្បាល​របស់​ពួក​គេ។​ សរុប​ជារួម​មក​ មា​ន​មនុស្ស​ដល់ទៅ​៩៧.៣​ភាគ​រយ​នៃ​ចំនួន​ខាង​លើ​ សុទ្ធ​តែមាន​អារម្មណ៍​សិចដូច​គ្នា​មិន​ថាបុរស​ឬ​ស្រ្តីនោះទេ​។

ស្តិត​នៅក្នុង​អត្រា​បែប​នេះ បុរស​គ្រាន់​តែ​មានកំរិត​លើ​ស​ស្រ្តី​តែ​បន្តិច​ប៉ុណ្ណោះ​ មាន​បុរស​៩៨.៨​និង​​ស្រ្តី​ ៩៥.៩ភាគរយ​។

ក៏ដូច ​ជា​ការ​សិក្សា​ស្រាវជ្រាវ​​កាល​ពី​ពេល​មុន​នោះ​ផង​ដែរ​ ដែល​ក្រុម​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បុរស​​េភទ​ពិត​ជា​គិត​ដល់​រឿង​សិច​ច្រើន​ជាង​ស្រ្តី​មែន​ឬ​ក៏មិន​​និយាយ​​ បាន​ថា​ មាន​ចំនួន​ស្មើនឹង​៤ដង​ ប្រៀប​ធៀប​ទៅនឹង​ស្រី្ត​ភេទ។​ កុំថាឡើយ​​តែ​ការគិត​ សូម្បី​តែ​សកម្ម​ភាព​សិច​របស់​បុរស​ ក៏កាន់តែ​មាន​ច្រើន​លើស​ពី​ស្រី្ត​ផង​ដែរ​។

“ការ​ខុស​ប្ែលក ​គ្នា​យ៉ាង​នេះ​ ក៏ប្រហែល​ជា​មាន​ការ​ជះឥទិ្ធពល​ដោយ​សារ​សង្គម​រហូត​ដល់​កើត​មានជា​សកម្មភាព​ រួមភេទ​សម្ព័ន្ធ​របស់​បុរស​និង​ស្រ្តី​នោះ​។​​ ជាមួយ​គ្នាផង​ដែរ​ ក៏ពិត​ជា​ដោយ​សារតែមាន​ភាព​ខុស​គ្នា​ផែ្នក​សរីរជីវ​សាស្រ្ត​រវាង​បុរស​និង​ ស្រ្តី​ផង​ដែរ​”។​ នេះ​ជាការបព្ជាក់​ប្រាប់ពីក្រុមអ្នក​សិក្សា​ស្រាវជ្រាវ​នោះ។​

ថ្វីត្បិត ​តែយ៉ាង​ដូច្នេះ​ក្តី លទ្ធផល​បែប​នេះ​ក៏ដោយ​វិជ្ជមាន​ថា​បុរស​ភេទពេល​ណា​ក៏ទាមទារ​រួម​សិច​ឥត​ ឈប់ឈរ​ថែម​ទៀត​ ឬក៏ស្រ្តីភេទវិញ​បែរជា​ខ្វះខាត​ភាព​ងប់ងុល​នឹង​ការរួម​រ័ក​នោះក៏ទេដែរ​។​ នេះជាការ​បញ្ជាក់​យ៉ាង​ច្បាប់​បន្ថែម​ដោយ​ក្រុម​អ្នក​សិក្សាស្រាវជ្រាវនោះ ៕​

ពេលបបូរមាត់ត្រូវស្ងួត

ផ្នែក: សម្រស់

ប្រភពៈ ទស្សនាវដ្តី​សម័យ​ថ្មី​

ពេល​បបូរ​មាត់​ត្រូវ​ស្ងួត​អ្នក​ពិបាក​នឹង​ញញឹម ​ឬ​សើច​ដូច្នេះ​ធ្វើ​អោយ​ទឹក​មុខ​របស់​អ្នក​មិន​បាន​ស្រស់​។​ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ​? ​នេះ​ជា​មូល​ហេតុ​ទូ​ទៅ​ដែល​ធ្វើ​បបូរ​មាត់​អ្នក​ត្រូវ​ស្ងួត ​និង​វិធី​ដោះ​​ស្រាយ​ខ្លះ​……
*​ ខ្យល់​ត្រជាក់ ​និង​កំដៅ​ថ្ងៃ

ចំពោះ​មនុស្ស​ជា​ច្រើន​នាក់​បបូរ​មាត់​ឆាប​ស្ងួត​នៅ​ពេល​ត្រូវ​ថ្ងៃ​ក្តៅ​​ឫ ពេល​ធាតុ​អាកាស​ ត្រជាក់​ ​មាន​ខ្យល់​បក​ខ្លាំង​។​​ ការ​ដោះ​ស្រាយ​ងាយ​ស្រួល​បំផុត​គឺ​ឧស្សា​ផឹក​ទឹក​តិច​ៗ​។ ​ទឹក ​មួយ ​កូន​ ដប​មិន​​ធ្វើឲ្យ​ប្រដាប់​ប្រដារ​ដែល​យក​តាម​បរទេស​អ្នក​ធ្ងន់​ពេក​ទេ​ហើយ​ពេល​ត្រូវ​ការ​ម្តង​ៗ​អ្នក​អាច​ផឹក​មួយ​ក្្អឹក​ពីក្អឹក​ដើម្បី​ផ្សើម​បបូរ​មាត់​ ឫ​ប្រើ​ក្រែម​ការពារ​បបូរ​មាត់​ ដើម្បី​កុំ​ឲ្យ​បបូរ​មាត់​ត្រូវ​ប៉ះ​នឹង​ខ្យល់​។ ក្រែម​ប្រឆាំង​កំដៅ​ថ្ងៃ​សំរាប់​បបូរ​មាត់​អាច​ជួយ​បបួរ​មាត់​រក្សា​បាន​ជាតិ​សើម​សូម្បី​តែ​ពេល​ធាតុ​អាកាស​ក្តៅ​ហែង​។ ប្រសិន​បើ​អ្នក​ត្រូវ​ធ្វើ​ការ ​ឫ​ធ្វើ​ដំណើរ​យូរ​ទៅ​ខាង​ក្រៅ​អ្នក​ត្រូវ​ប្រើ​​ក្រែម​ការពារ​បបូរ​មាត់​។​

*​ ប្រើ​ថ្នាំ​ដុស​ធ្មេញ​ ឫ​ក្រែម​បបួរ​មាត់​មិន​ត្រូវ​
មូល​ហេតុ​ធ្វើ​អោយ​បបូរ​មាត់​ស្ងួត​ប្រេះ​ជូន​កាល​អាស្រ័យ​ដោយ​ការ​ប្រើ​ថ្នាំ​ដុស​ធ្មេញ​។ ថ្នាំ​ដុស​ធ្មេញ​ណា​ដែល​មាន​នៅ Fluoric ច្រើន​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​ត្រូវ​ស្ងួត​ឃើញ​រសាក​ជួន​ការ​រហូត​ដល់​ធ្វើ​ឲ្យ​ស្បែក​ជុំ​វិញ​បបួរ​មាត់​ត្រូវ​រលាក​អស់​មួយ​​រយៈ​ពេល​ឃើញ​សញ្ញា​ដូច្នេះ​ភ្លាម​ផ្លាស់​ប្តូរ​ប្រើ​ថ្នាំ​ធ្មេញ​ប្រភេទ​ផ្សេង​វិញ​។
ផ្ទុយ​ទៅ​វិញ​ប្រសិន​បើរ​ក្រែម​នោះ​មិន​ត្រូវ​នឹង​អ្នក​ទេ​វា​អាច​ធ្វើ​ឲ្យ​បបូរ​មាត់​របស់​អ្នក​កាន់​ តែស្ងួតថែមទៀត។ ពេល​នោះ​អ្នក​ត្រូវ​ផ្លាស់​ក្រែម​ប្រភេ​ទនោះ​វិញ​ភ្លាម​ទើប​ធ្វើ​អោយ​បបូតមាត់របស់​អ្នក​ឡើងគ្រាន់វិញ។​ ​នារី​ចូល​ចិត្តប្រើ​ក្រែម​ធុន​ថ្លៃៗ​អាច​មាន​បញ្ហា​ដោយ​សារប្រើ​ក្រែម​ដែល​ជាប់​បាន​សេចក្តី​ថា នៅ​ជិត​ជាប់​លើ​បបូរ​មាត់​អស់​រយៈ​ពេល​យ៉ាង​យូរ​។ ក្រែម​ប្រភេទ​នេះ​មិន​គួរ​ប្រើ​ជា​ញឹក​ញាប់​ពេក​ទេ​។

* ទម្លាប់​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់
ពេល​បបូរ​មាត់​ស្ងួត​យើង​ចង់​លិត​បបូរ​មាត់។​ តែ​នោះ​គឺ​ជា​កទម្លាប់​មួយ​មិន​ល្អ​ពី​ព្រោះ​វា​ធ្វើ​​អោយ​រលាក​ស្រទាប់​ធ្វើ​អោយ​សើម​ធម្មជាតិ​របស់​បបូរ​មាត់ ហើយ​​គ្រាន់​តែ​ធ្វើ​ឲ្យ​បបូរ​មាត់​ស្ងួរ​ប៉ុណ្ណោះ​។​ ​ប្រសិប​បើ​អ្នក​មាន​ទម្លាប់​ខាំ​បបូរ​មាត់​វា​ក៏​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ​ស្រទាប់​លើ​បបូរ​មាត់​មាន​របួស​ហើយ​ឲ្យ​មាន​ស្នាម​ប្រេះ​ ហើយ​យូរ​ទៅ​មាន​បង្ករ​ជម្ងឺ​ផ្សេង​ៗ​ទៀត​។

* ខ្វះ​ជីវ​ជាតិ
ស្ថាន​ភាព​ខ្វះ​ជីវ​ជាតិ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បបួរ​មាត់​ត្រូវ​ស្ងួត​ប៊ុណ្ណោះ​ទេ​ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​មាត់​ត្រូវ​រលាក និង​ប្រេះ​។​ ដើម្បី​បង្ការ​បាតុ​ភូត​នេះ​អ្នក​គួរ​ប្រើ​ក្រែម​ការ​ពារ​បបូរ​មាត់​ដែល​មាន​ផ្ទុក​ជីវ​ជាតិ ​A និង​ E​ ។​ ប្រសិន​បើ​វិធាន​ការ​ខាង​ក្រោម​នេះ​គ្មាន​ប្រសិទ្ទ​ភាព​អ្នក​គួរ​បង្កើត​ចំណី​អាហារ​ដែល​សម្បូរ​ជីវជាតិ A ដូច​ជា​ការ៉ុត ​ម្ទេស ​ក្រហម ក្រូច ​ក្រូច​ឆ្មារ​ ថ្លើម ​។ល។ បញ្ហា​បបូរ​មាត់​ត្រូវ​រលាក​នៅ​គែម​និង​គ្រោះ​ខ្លាំង​គឺ​ដោយ​សារ​ខ្វះ​ជីវ​ជាតិ​នេះ​អ្នក​ត្រូវ​បន្ថែម​អាហារ​ដូច​ជា​ត្រី ​ស៊ុត ​ទឹក​ដោះ​គោ ​ថ្លើម ប្រូម៉ា​ និង​បន្លែ​បៃតង​។

* ការ​ថែ​ទាំ​បបូរ​មាត់
ស្បែក​បបូរ​មាត់​ក៏​ចាំ​បាច់​ត្រូវ​ ថែរ​ក្សា​ដូច​ស្បែក​មុខ​ដែរ​។ គ្រឿង​បិទ​ពី​លើ​ផ្សំ​ដោយ​ធម្មជាតិ​អាច​មាន​អត្ថ​ប្រយោជន៏​ដល់​ស្បែក​បបូរ​មាត់​ និង​សើម​។
អ្នក​អាច​យក​ទឹក​ឃ្មុំ​លាប​បូរ​មាត់​រួច​ទុក​ឲ្យ​បាន​ពី​១៥ ​ទៅ​២០​ នាទី​សឹម​លាង​សំអាត​រួចលាប​ក្រែម​វិញ​។ របាំង​ធ្វើ​ពី​ប្រូម៉​ស្រស់​ និង​ទឹក​ការ៉ុត​បិទ​លើ​បបូរមាត់​ពី​១០​ ទៅ​១៥ នាទី​ រួច​យក​ប្រេង​លាប​តិចៗពីលើ។

            រាល់​ថ្ងៃ​អ្នក​គួរលាប​បបូរ​មាត់​ដោយ​ទឹក​ផ្លែ​ឈើ​ផ្សេងៗ​ដើម្បី​ឲ្យ​បបូរ​មាត់​ទន់​ភ្លន់​ និង​សើម​ជា​ប្រចាំ​៕