សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

April 26, 2006

តើ​ការរួមរ័ក​ក្នុងពេល​ដែល​មានរដូវ​មានផៃ្ទពោះ​ដែរឬ​អត់​?

េដាយៈ តាCam

ប្រសិន ​ជាអ្នក​ធ្វើ​ការរួម​រ័ក​ក្នុងពេល​ដែល​មានរដូវ​​ គឺ​ជាប្រការ​មួយ​ដែល​អ្នក​កំពុង​ប្រឈមុខ​​​កម្រិត​​ខ្ពស់​ នឹង​ការ​មាន​ផៃ្ទ​ពោះ​ ព្រោះ​ស្ពែម​​ ដែល​ភាសារ​​ទូទៅ​ ទឹក​​កាម ដែល​ល្អ​វាអាចនឹង​មានជីវិត​​រស់​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​បាន​ដល់​ទៅ​៥​ ថៃ្ង​​ឯ​ណោះ​។

ហេតុ​ ដូច្នោះ​ហើយ​ទើប​នៅ​ពេល​ ដែល​អ្នក​ រួមរ័ក​ក្នុងពេល​ដែល​មានរដូវ​ សែ្ពម​ទាំង​នោះ​​អាច​និង​ចូល​​ទៅ​តោង​ផ្សំ​ពូជ​ជាមួយ​នឹង​ពងរបស់​​ស្រ្តី​ ដែល​បាន​ធ្លាក់​មក​ឆាប់​ជាង​ការ​កំណត់​ដែល​ប្រការនេះ​ហើយ​​​​​ អាច​ឲ្យ​អ្នក​មានគភ៌​ បាននោះ។​

ជាការ​ប្រសើរ​ បំផុត​នោះ​​ប្រសិន​ស្ថិត​ក្នុង​កំឡុង​ពេល​​មាន​រដូវ​ អ្នក​មិន​គួរមានការ​រួម​រ័ក​ទេ​ ព្រោះ​សិរីរៈ​ផ្នែក​ខាង​ក្នុង​របស់​​នារី​​ ក្នុង​ពេល​នោះ​មានការចុះ​ខ្សោយ​ ប្រសិន​បើ​ជាអ្នក​មិន​អាច​ជៀស​វាង​បាន​គួរតែ​មានការពារ​ដោយ​វិធីពន្យាកំណើត​ ដោយប្រើ​ស្រោម​អនាម័យ​ដើម្បី​ការពារ​បាន​ទាំង​​ការ​ឆ្លង​មេរោគ​ និង​ការ​ពារ​ការមាន​កូន​ដ៏​មានប្រសិទ្ធ​ភាព​ទៀត​ផង​៕​

មនុស្ស​កើត​អាការៈ​សម្ពាធ​ឈាម​លើស​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​រួមរ័ក​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​
ដោយៈ ប៊ីស៊ី​ វិកតូរីយ៉ា

ដូច​ដែល​បាន​ជំរាប​ជូន​មិត្ត អ្នក​អាន​រួច​មក​ហើយ​តាមរយៈ​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​អំពី​ករណី​មាន​ការ​រួម​ភេទ​សម្ព័ន្ឋ​របស់​មនុស្ស​ដែល​មាន​បញ្ហា​សំពាធ​ឈាមលើស។

នៅ​ពេល​នេះ​ខ្ញុំ​សូម​ទាញ​ការ​ចាប់អារម្មណ៍​ដល់​អ្នក​ជំងឺ​លើស​ឈាម​ទាំង​ឡាយ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​រួមរ័ក។ ជាការពិតនោះ ​ការ​មាន​ជីវភាព​រួម​ភេទ​សម្ព័ន្ឋ​មិន​មែន​ជា​សកម្មភាព​ដែល​ត្រូវ​បញ្ចេញ​កំលាំង​កាយ​ហួស ​ហេតុ​ពេល​នោះ​ទេ។

អាស្រ័យ​ហេតុ​យ៉ាង​នេះ​ហើយ​ទើប​អត្រា​គ្រោះ​ថ្នាក់​ក៏​មិន​កើត​មាន​ឡើង​ច្រើន​ប៉ុន្មាន​នោះ​ដែរ។​ បើ​ទោះ​បី​ជា​យ៉ាង​ណាក្តី ដើម្បី​ធានា​ដល់​សុវត្ថិភាព​ ពេល​នៅ​លើ​គ្រែ​នោះ​ ការ​ទប់​ស្កាត់​ចំពោះ ​ហេតុកា​រអាក្រក់​ដែល​កើត​មាន​ឡើង​នៅ​ពេល​រួមភេទ​សម្ព័ន្ឋ អ្នក​ជំងឺ​ត្រូវ​ធ្វើការ​ត្រួត​ពិនិត​ អ្នក​ជំងឺ​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សំពាធ​ឈាម​របស់​ខ្លួន​ឬ​មាន​ការ​ព្យាបាល​អោយ​បាន​ល្អ។​ ម៉្យាង​វិញ​ទៀត​សំរាប់​មនុស្ស​កើត​អាការៈ​លើស​ឈាម​ ពេល​រួមរ័ក​ក៏​មិន​ត្រូវ​ជ្រើស​រើស យក​ក្បាច់​ ឬ​ស្នៀត​នៅ​លើ​គ្រែ​ណា​ដែល​នាំ​ឲ្យ​ពិបាក​ទ្រាំ​ពេក​នោះ​ដែរ​ ពីព្រោះ​វា​អាច​ផ្តល់​នូវ​បច្ច័យ​អាក្រក់​បំផុត។

ដៃ​គូ​រួមគ្រែ​ខ្នើយ​ក៏​មិន​បាច់​បញ្ចេញ​កំលាំង​ជ្រុល​ហួស​ហេតុ​ពេល​ដោយ​ត្រូវ​រក្សា​ទុក​ថាមពល​ក្នុង​ខ្លួន​ចៀស​វាង​ឲ្យ​បាន​ការ​លើស​សម្ពាធ​ឈាម​ឬ​បេះ​ដូង​អាច​បង្ក​បញ្ហា​ពេល​កំពុង​ស្ថិត​នៅ​លើ​បង្គង​នោះ​។

ជា​មួយ​គ្នានោះ​ផង​ដែរ​ សូម​អ្នក​មាន​ការ​ចាប់​អារម្មណ៍​អំពី​ហេតុ​ទាំង​ឡាយ​ដែល​នឹង​អាច​កើត​មាន​ឡើង ខណៈ​ពេល​ដែល​ដៃគូ​ទាំង​២អ្នក​កំពុង​តែ​មាន​បញ្ហា​។ ​ប៉ុន្តែ​បែរ​ជា​កើត​ចំណង់​ចង់​រួម​ភេទ​មាន​ដូច​ជាៈ​ ភាគី​បុរស​កំពុង​តែ​ធ្វើ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នោះ ក៏​អាច​ប៉ះ​ពាល់​ដល់​ជីវិត​សិច​របស់​គេ​ដូច​ជា លិង្គ​មិន​ងើប​មិន​ឡើង​ឬ​អាការៈ​កើត​តណ្ហា​បែរ​ជា​ធ្លាក់​ថយ​ចុះ​មិន​គ្រប់​កំរិត​ដែល​អាច​ប្រព្រឹត្តកាម​បាន។​ សំរាប់​មនុស្ស​ស្រី​វិញ​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ព្យាបាល​នោះ​ផង​ដែរ ជាតិ​រំអិល​ដែល​តែង​តែ​ធ្លាក់​បង្ហូរ​ចេញ​មក​តាម​ទ្វារ​មាស​ បែរ​ជា​មិន​បាន​ចេញ​មក​ផ្សើម​ទ្វា​មាស​ឲ្យ​បាន​គ្រប់​គ្រាន់ ពីព្រោះសារធាតុរំអិល​សំរាប់​ផ្សើម​នោះ ត្រូវ​ធ្លាក់​ថត​ចុះ​ដោយ​សារ​តែ​ការជះឥទ្ឋិពល​របស់​ថ្នាំ​ព្យាបាល​។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ស្ត្រី​ភេទ​កើត​អាការៈ​លើស​សម្ពាធ​ឈាម​តែង​ទទួល​អារម្មណ៍​ឈឺ​ផ្សារ​ខ្លាំង​ពេល​រួមភេទ​ឬ​ក៏​អាច​ទទួល​អារម្មណ៍​អស់រលីង​ដោយ​មិន​អាច​ទទួល​បាន ភាព​ស្រណុក​ស្រួល​ដល់​ទី​ជំរៅ​នោះទេ ​ប្រៀប​ធៀប​ទៅ​នឹង​មួយ​រយៈ​កាល​កន្លងមក​ដែល​មិន​ទាន់​កើតមាន​ប្រភេទ​ជំងឺ​យ៉ាង​នេះ។

ទាំងអស់​នេះ​សុទ្ឋ​តែ​ជា​ប្រតិកម្ម​បន្ទាប់​បន្សំ​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម​ទៅ​តាម​ប្រភេទ​ឱសថ ផ្សេងៗ​ពុំ​មែន​ជា​ចេតនា​ផ្លូវ​ចិត្ត​របស់​មនុស្ស​យើង​នោះ​ទេ​។ ល្គឹក​ណា​តែ​អ្នក​ជំងឺ​លែងប្រើ​ប្រាស់​ថ្នាំ​ទាំង​នោះ ទើប​បាន​សញ្ញា​នៃ​ប្រតិកម្ម​ចម្លែក​បែប​នេះត្រូវ​បានបាត់​អស់​ទៅ​វិញ​ដោយ​ឯកឯង។

មនុស្ស​ម្នាក់​ៗ​មាន​ការ​អាស្រ័យ​ឱសថ​លើស​ឈាមនោះ​ខុស​ប្លែក​ពីគ្នា​ដោយពិបាក​នឹង​ដឹងរឿង​ពិត​ណាស់អំពី​ប្រត្តិកម្ម​ទោតាមមនុស្ស​ម្នាក់ៗ​នោះ។ ​សំរាប់​អ្នក​កើត​ជំងឺលើស​ឈាម​វិញ​គេ​នៅ​តែ​មាន​ជីវ​ភាព​ដូច​ប្រក្រតី ​ប៉ុន្តែ​ទាស់​ត្រង់ថា ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​តាម​ដាន​រាល់​សកម្មភាព​ប្រែ​ប្រួល​ផ្សេងៗ​នោះ​ក្នុង​រូបកាយ​តែ​ប៉ុណ្ណោះ។

មនុស្ស​កើត​ជំងឺ​លើស​ឈាម​ Hyper-Tension ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​អំពី​ការរួមភេទ​សម្ព័ន្ធ​

ដោយៈ ប៊ី​ស៊ី​ វិក​តូរីយ៉ា​

ក្នុង​៤​ដំណាក់​កាល​នៃ​ការ​រួមភេទ​សម្ព័ន្ធ​ (​ការ​បោសអង្អែល​ ការចាប់​ផ្តើម​រួម​រ័ក​ ការឈាន​ដល់​ចំនុច​កំពូល​ និង​ពេល​ដេក​សំរាក​យក​កំលាំង​ឡើង​វិញ​)។​ ដំណាក់​កាល​ដល់​ក្តី​ស្រណុក​កំពូល​គឺ​ជារយៈ​ពេល​មួយ​ដែល​គ្រោះថ្នាក់​បំផុត​អាច​ប៉ះ​ពាល់​ដល់​ជីវិតបាន​សំរាប់​មុនស្ស​ដែល​មាន​ជំងឺ​លើស​ឈាម​ Hyper-Tension ។

តើ​ធ្វើ​យ៉ាង​​ដូចម្តេចដើម្បី​ធានា​បាន​នូវ​សុខភាព​នៃ​ជីវិត​រស់នៅ​ កាត់​បន្ថយ​រាល់​បញ្ហា​គ្រោះ​ថ្នាក់​ចំពោះ​មនុស្ស​ដែលមាន​បញ្ហា​សំពាធ​ឈាម​លើស​?​។​ ករណី​ទាំង​នេះ​ជា​រឿង​រាវ​ដ៏​សែន​ពិបាក​ក្នុង​ការ​សំរប​សំរួល​មួយ​ឲ្យ​បាន​សមស្រប​ទៅ​តាម​អ្នក​ជំងឺ​ម្នាក់ៗ​។​ ប៉ុនែ្ត​ទោះ​ប្បី​ជាយ៉ាង​ណា​ក៏​ដោយ​ ក៏​អត្ត​បទ​នេះ​​គ្រាន់​តែ​មានបំណង​ជួយ​ដាស់​តឿន​កើន​រំលឹក​ដល់​ជន​ទាំង​ឡាយ​ណាតែង​តែ​កើត​មានសំពាធ​ឈាម​លើស​​កាល​ណាគេ​កំពុង​ប្រ​ព្រឹត្ត​រឿង​រួម​គ្រែ​​ខ្នើយ​នោះ។​

ដំណាក់​កាល​បបោស​អងែ្អល​បង្កើន​សំរើប​សំរាប់​បុរស​ភេទ​នៅ​ពេល​ដែល​ប្រដាប់​ភេទចាប់ផ្តើម​ឡើង​រឹង​​បះ​ឡើង​។ សំរាប់ស្រ្តី​វិញ​ នៅពេល​ដែល​ទ្វារ​មានចាប់ផ្តើមចេញទឹក​រំអិល​ថ្លាៗ​ មក​ផ្សើម​ទ្វារ ហើយ​រន្ធនោះបាន​ចាប់​ផ្តើម​រីក​បរិមាណឡើង​​ទទួល​យក​ដំណាក់​កាល​មួយទៀត​ គឺ​ការរួមរ័ក​ដល់ទី​ជំរៅ។​

សូម​ជ្រាបថា​ ចាប់ផ្តើមចេញពី​​ដំណាក់​កាល​នោះ​ទៅ​ ចង្វាក់​បេះដូង​ និង​សំពាធឈាម​របស់​ដៃគូរ​ទាំង​ពីរ​នាក់​ក៏​ចាប់​ផ្តើម​សកម្មភាព​ដើរ​ញាប់​ឡើង​។​ ពេល​ដែល​សំរើប​ឡើង​ពេញទំហឹង​ហើយ​នោះ​ សារធាតុ​រំអិល​ពណ៌ថ្លា​ដែល​ចេញ​មក​កាន់​តែ​ជោគ​ជាំ​​ពី​ប្រដាប់​បន្តពូជរបស់​បុរស​មិនខុស​គ្នា​នឹង​សារធាតុ​ដែល​េចញតាម​ទ្វារមាស​របស់​ភាគីស្រី​នោះ​ឡើយ​។ ប៉ុន្តែ​សារធាតុ​រាវ​រំអិល​​នៃ​ប្រដាប់​ភេទបុរស​វិញ​ ប្រាកដ​ជានាំ​​មក​ជាមួយ​នឹង​មេជីវិត​ ដូចជាសែ្ពម​នោះផង​ដែរ​ ដែល​ងាយ​ធ្វើឲ្យ​ភាគីរួម​រ័ក​ស្រ្តី​ងាយ​ប្រឈម​មុខ​នឹង​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ។​

ការប្រព្រឹត្តទៅ​នៃ​ការរួម​ភេទ​សម្ព័ន្ធ​ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​បាន​ជំរុញ​ឲ្យ​ចង្វាក់​បេះ​ដូង​កាន់​តែដើរ​ញាប់​ឡើង​។ រីឯ​សំពាធ​ឈាម​វិញ​ក៏​កាន់​តែ​ឡើង​ខ្ពស់​ថែម​ទៀត​។ ជាធម្មតានៅ​ពេល​រួម​រ័កមេត្រី​នោះសម្ពាធ​ឈាម​ (Tension) របស់​បុរស​ឡើង​ខ្ពស់​ជាង​សំពាធ​ឈាមរបស់​ស្រ្តី​។ ដោយ​សារ​តែបុរស​ជាអ្នក​ធ្វើ​សកម្មភាព​បើក​ការវាយ​លុក​ទៅ​លើ​ស្ត្រី​។​ ស្ថិត​ក្នុង​ដំណាក់​កាល​នេះ​ដែរ​ក៏​ចាត់​ទុក​ជាការ​ប្រកាស​អាសន្ន​មួយ​ថា​បុរស​ដែល​មានសម្ពាធ​ឈាម​​លើស​​ងាយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ខ្លាំង​ណាស់​។ ដំណាក់​កាល​ឈាន​ដល់​ចំណុច​​ស្រណុក​ស្រួល​ឬ​ឡើង​ឋាន​សួគ៌​​អារម្មណ៍​ថា បាន​សេច​ក្កីសុខ​លើ​គ្រែ​ខ្នើយ​រមែង​​តែ​ទទួល​បាន​ព្រម​ៗទាំង​ពីរ​នាក់​ទន្ទឹម​ពេល​ជាមួយ​គ្នាតែ​ម្តង​។​ ថ្វី​ត្បិត​យ៉ាង​ដូ​ច្នេះ​មែន​ ដៃគូរ​ណាក៏​ធ្វើ​សកមក្មភាព​ពុះ​កញ្រ្ជោល​រោល​រាល​ គឺភាគី​នោះ​រមែង​​បាន​ទទួល​សេចក្តី​សុខ​មុន​ជានិច្ច។​

បើនិយាយ​ពីដៃគូរ​​បុរស​វិញ​ពេល​ឈាន​ដល់​គោល​ដៅ​នៃការ​ស្រណុក​ស្រួល​ហើយ​ គឺ​នៅ​ពេល​បង្ហូរ​ទឹក​កាម​ចេញ​មក​។ រីឯ​ភាគី​ស្រី​វិញ​ទទួល​បាន​នូវ​អារម្មណ៍​ត្រអាល​រក​ទីបំផុត​គ្មាន​​នៅ​ត្រង់​បរិវេណ​ខាង​ក្រៅ​ និង​ខាង​ក្នុង​នៃ​ប្រដាប់​ភេទ​របស់​ខ្លួន​។ ក្នុង​ពេល​មួយ​នៃ​ការ​រួមរ័ក​ បុរស​ទទួល​បាន​សេចក្តីសុខ​ ដល់​ដល់​ទីជំរៅ​តែមួយលើក​ប៉ុណ្ណោះ​។ ប៉ុន្តែ​ភាគី​ស្រ្តី​វិញ​ អាច​ឈាន​ដល់​​ដំណាក់​កាល​សុខ​ស្រួល​បាន​ដល់​ទៅ​ច្រើន​ដង​​អាស្រ័យ​នឹង​ពេល​វេលា​អូស​បន្លាយ​​ការ​ប៉ិន​ប្រសប់​របស់​ដៃគូបុរស​នោះ។

បើ​និយាយ​អំពី​ផ្នែក​វេជ្ជសាស្រ្ត​វិញ​ ការ​ឈាន​ដល់​ចំណុច​ស្រៀវ​ស្រើប​ដល់​កំពូល​បែប​នេះ​ ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​នឹង​ដំណើរ​​ឈាម​រត់​ក៏​កាន់​តែ​កើន​ឡើង​ដែរ​ បាន​សេចក្តី​ថា​ តែ​ដើរ​ញាប់​ខ្ពល់​ ជា​ដំណាក់​កាល​មួយ​គ្រោះថ្នាក់​បំផុត​។​ នៅ​ចំនុច​នៃដំណាក់​កាល​បញ្ហា​ស្ទះបេះ​ដូង​ ដាច់​សរសៃ​ឈាម​​ក្នុង​ខួ​រក្បាល​​​ អាច​កើត​មាន​ឡើង​ភ្លាម​ៗ​ដោយ​មិន​អាច​ជួយ​សង្រ្គោះ​បានទាន់​​​េពល​វេលា​នោះ​ទេ។
រយៈ​ពេល​ពី​៥-១០​នាទី​បក្រោយ​ពីទទួល​បាន​ភាពស្រណុក​សុខ​ស្រួល​ហើយ​នោះ​ត្រូវ​បាន​​ចាត់​ទុក​​ជាដំណាក់​កាល​នៃ​ការ​ដេក​សំរាក​ជាមួយ​គ្នា​េដីម្បី​ប្រមូល​កំលាំង​ឬការ​ធ្វើ​ឲ្យ​រូប​រាង​កាយ​វិល​ទៅ​​ប្រក្រតី​​ភាព​វិញ។ នៅ​ពេល​នេះ​ហើយ​ដែល​ចង្វាក់​បេះ​ដូង​េទីប​តែ​ពុះ​កញ្រ្ជោល​បន្តិចម្តង​ៗ​ត្រូវ​វិល​ត្រ​ឡប់​មករក​ភាព​ដើម​ដែល​ទន្ទឹម​គ្នា​នោះ​សម្ពាធ​ឈាម​ក៏​​ត្រឡប់​ធ្លាក់​មក​ម្តង​ៗ​ផង​ដែរ​។​

ប្រការដែល​ត្រូវ​ចងចាំ​សំរាប់​អ្នក​កើត​ជំងឺ​លើស​ឈាម​សម្ពាធ​ឈាម​ គួរ​តែ​ត្រួត​ពិនិត្យ​សម្ពាធ​ឈាម​សិន​​​ ប្រសិន​បើ​អ្នក​សំរេច​​ទទួល​យក​​ការ​រួម​ដំណេក​ជាមួយ​ដៃគូ​ហើយ​នោះ៕​

អ្វីដែលហៅថាការជួយខ្លួនឯង?

ប្រភពៈ ទស្សនាវដ្តី​​ខ្មែរអប្សរា សំរេច កាមដោយ​ខ្លួន​ឯង​ គឺជា​អំពើ​មួយ​បែប​ដែល​ស្វែង​រក​សេចក្តៅសុខ​ស្រួល​ដោយ​ផ្ទាល់​ខ្លួន​ តាម​ចិត្ត​ចង់​ដោយ​ការ​ប្រើរូប​ភាព ឬវិធី​ដាស​អារម្មណ៏​ប្រដាប់​​ភេទ​មាន​លិង្គ​ ​​(សំរាប់​បុរស)​ និង​យោនី​(សំរាប់​ស្រ្តី​)​ របស់​ខ្លួនឯង​ ឬក៏​អ្នក​ផ្សេងជួយ​ដោយផ្ទាល់​តាមរូបភាព​ផ្សេងៗ ធ្វើយ៉ាង​ណា​ឲ្យ​ឈាន​ដល់​សំរើប​​ចំណុច​កំពូល​ ដោយ​ពុំចាំ​បាច់​មានការរួមរ័ក​។

ការប្រព្រឹត្តសំរេចកាម​ដោយ​ខ្លួនឯង​ក្នុង​កំរិត​មួយ​ដ៏​ត្រឹមត្រូវ​ និង​មិន​ច្រើន​លើក​នោះ​ ពុំមែន​ជារឿង​ផ្តល់​នូវ​ក្តី​អន្តរាយ​ដល់សុខ​ភាព​នោះ​ឡើយ​។ គេ​បាន​ចាត់ទុក​អំពើ​បែប​នេះ​ថា​ ជាការប្រព្រឹត្តកាមមួយ​ បែប​ តក់​ក្រហល់​ និង​ចៃដន្យ​បំផុត​។ គេបាន​ចាត់​ការធ្វើ​យ៉ាង​នេះ ជា​ការ​កំចាត់​ចោល​នូវ​ចំណង់​រួម​ភេទ​ជាបណ្តោះ​អាសន្ន​មួយ។ ​ដូច្នេះកាលណាចំណង់រួម​រ័កមិន​បាន​ឈាន​ដល់​ចំណុច​កំពូល​ហើយនោះ​ គេត្រូវ​តែបង្ខំចិត្តធ្វើការ​សំរេចកាមយ៉ាង​នេះ​ដោយ​ខ្លូន​ឯង​។ លុះពេល​បាន​បញ្ចាប់ទៅនេះ អ្វី​បែរ​ជាប្រក្រតី​ឡើង​វិញ។ ជា​ទូទៅអ្នក​ដែល​សំរេច​កាមដោយ​ខ្លួន​ឯង​យ៉ាង​នេះ តែង​តែ​ស្រមៃ​ ហាក់​បីដូច​ខ្លួន​កំពុង​រួមរ័ក​ជាមួយ​ដៃគូ​ណាម្នាក់​យ៉ាង​ដូច្នោះដែរ​។

ប៉ុន្ែត​ដោយ​សារតែការប្រព្រឹត្តបែបនេះជាអលជ្ជីទៅ​នោះ បាននាំមកនូវ​ទម្លាប់​មួយ​ដែល​គេមិនអាច​បោះបង់​ចោល​បាន​។ អ្វីដែល​ជារឿង​ត្រូវ​ប្រុង​ប្រយ័ត្ន​វិញ​ គេ​មិន​គួរ​ណា​សំរេច​ កាមដោយខ្លួន​ឯង​ជា​ប្រចាំនោះទេ បើសិន​ជារឿង​ដែលមិនតំរូវ​ឲ្យ​ធ្វើ​ការនោះ។ មូលហេតុណាក៏ដោយការប្រព្រឹត្ត​សំរេច​កាមដោយ​ខ្លូនឯងបែបនេះ​​អាចខក្លាយ​ទៅជាជំជឹមូយ​បែប​ ឬអន្តរាយ​ដល់​សុខភាពនៃរូប​រាងកាយ​។ ការសំរេច​កាមដោយខ្លួន​ឯង​ និង​ជាប្រចាំយ៉ាង​នេះ ក៏មិនខុសអ្វី​នឹង​អ្នក​ដែល​ញៀននឹង​ការរូមរ័ក​ជាច្រើន​លើក​ប្រចាំថ្ងៃ​ ឬ​ប្រចាំសប្តាហ៍​យ៉ាង​នោះដែរ​។ មូលហេតុដោយសារការ​រួមរ័ក​ច្រើនដង​ពេក​និង​ឲ្យ​ស្វាមី​ខ្លួន​បាក់កម្លាំង​។

ការរំរេច​កាមដោយ​ខ្លួន​ឯង​ចាប់​ពីពីរដង​ឡើង​ទៅ​ក្នុង​​មួយថ្ៃង​ ត្រូវ​បាន​ចាត់​ទុក​ ជាអំពើ​ប្រព្រឹត្តហួស​ចំណុះទៅហើយ​។ គេ​គួរ​ណាស់​តែ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ​កាល​ណា​ដល់​ពេល​វេលាដែល​ប្រព្រឹត្ត​បាន​ន័យ​ថាម្តង​ម្កាល​ តែប៉ុណ្ណោះ​ ទើប​ហៅ​ថា​ ជា​កំរិត​អប្បបរិមា។

ជា​ទូទៅ​​ ឬ​ជា​ធម្មតា អ្នកដែលសំរេចកាមដោយ​ខ្លួនឯង​ ច្រើនតែ​ប្រើដៃ​ផ្ទាល់​របស់​ខ្លួន​ ដើម្បីធ្វើឲ្យ​ប្រដាប់​ភេទ​(លិង្គ ឬ​យោនី)​ ស្រើប​ស្រាល​ដល់គោល​ដៅ។ ពិសេស​សំរាប់​ស្រ្តីភេទ​វិញ តែង​តែប្រើដៃ​ទៅ​ត្រដុស​អង្អែល​ប្រដាប់​ភេទ​របស់ខ្លួន​នោះ៕

តើគួរអប់រំយុវវ័យអំពីសិចឬទេ?

ប្រភពៈ ទស្សនាវដ្តី​ខែ្មរ​អប្សរា

យោងតាម​ការសិក្សា​ថ្មីៗ​នេះ​បាន​ឲ្យដឹងថា​​កម្មវិធី​អប់​រំសិច​(​ផ្លូវ​ភេទ​)​ តាមវិទ្យុ​ ទូរទស្សន៍​ ឬ​ទស្សនា​វដ្តី​ កាសែត​ មិន​បណ្តាល​ឲ្យ​មាន​ការបង្កើត​ល្បឿន​ដល់​ការ​ប្រព្រឹត្តសិច​ក្នុង​ចំណោម​យុវវ័យ​ដូច​​ការ​ទស្សនា​វីដេអូ​​សិច​ ឬកុន​កូន​ជ្រូក​នោះទេ​ ហើយ​ពិត​ណាស់​​វាបែរ​ជា​អាច​ពន្យារ​ការ​ចាប់​ឈានដល់​ការ​ប្រព្រឹត្ត​សិច​ដែរ​។​

លោក​ ឌូក្លាសឃីប៊ី​( Douglas Kirby)​ដែល​បាន​សរសេរ​ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹងថា​ "​កម្មវិធី​បែប​នេះ​មិន​បង្កើត​សកម្មភាព​សិច​នោះ​ទេ​។​ វាមិន​បង្ខំឲ្យ​មាន​ការ​ចាប់​ផ្តើម​ប្រព្រឹត្ត​សិច​​នោះទេ​។ វា​មិន​បង្កើត​ភាព​ញឹកញាប់នៃការប្រព្រឹត្តសិច ក៏​ដូច​ជាចំនួនដៃគូ​ដែល​ត្រូវ​រួមសិចនោះ​ដែរ​។​ តែតាមការពិត​ក្នុង​ករណីខ្លះ​(​តែមិនទាំងអស់ទេ)​កម្មវិធី​បែបនេះ​ពិតជាបាន​ពន្យារការឆាប់​ការពាក់​ព័ន្ធ​សិច​បន្ថយ​​ភាព​ញឹក​ញាប់​នៃ​សិច​ និង​បន្ថយ​ចំនួន​នៃការមានផ្ៃទ​ពោះ​ទៀតផង​"។​​ ការសិក្សានេះ​បាន​ធ្វើការ​ត្រួត​ពិនិត្យ​ទៅ​លើការ​សិក្សា​មុន​ៗ​ចំនួន​៧៣​ ការ​សិក្សា​ភាគ​ច្រើន​​ជា​ការ​ពាក់​ព័ន្ធ​ការអប់រំ​សិច​។​ យោង​តាម​ការសិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ៤នាក់​ក្នុង​ចំណោម​ក្មេង​ស្រី​អាមេរិច​១០​នាក់​ធ្លាប់​មានផ្ទៃ​ពោះមុន​អាយុ​២០​ឆ្នាំ​ តែ​ទោះ​ជាយ៉ាង​ណា​អត្រា​ផ្តល់​កំណើត​ និង​មាន​ផ្ៃទ​ពោះ​នៅ​កេ្មង​ស្រីវ័យ​ជំទង់​បាន​ថយចុះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។

លោក​ ឃីប៊ី​ បាន​សង្កត់​ធ្ងន់​ថា​ "​កម្មវិធី​ដែល​យើង​​និយាយ​នេះ​ គឺ​ជា​កម្មវិធី​ដែល​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ដោយ​ផ្ទាល់​ទៅ​លើ​ឥ​រិយាបថ​ផ្លូវ​ភេទ​តែ​ម្តង​ ដោយ​មិន​និយាយ​ទូលំ​ទូលាយ​ពីសេ្នហា​ មនោសញ្ចេតនា​ និង​សម្ព័ន​មេត្រីភាព​នោះទេ​​។ គេផ្តោទ​ជា​សំខាន់​ទៅលើ​ការ​ប្រែ​ប្រួល​ឥរិយាបថ​ផ្លូវ​ភេទ​ តែម្តង​ ។​ លោក បាន​បន្ថែម​ថា​ កម្មវិធី​នោះ​បាន​ផ្តល់ផល​ដែរ នូវ​ព័ត៌មានដ៏ជាក់​លាក់​អំពី​ឥរិយាបថ​​ផ្លូវ​ភេទ​ និងសង្កាត់​ធ្ងន់​ថា​ មធ្យោ​បាយ​ដែល​មានសុវត្ថិភាព​បំផុត​ ដើម្បី​បង្ការ​ការមានផ្ទៃ​ពោះ​ និង​ជំងឺ​ឆ្លង​តាម​ការរួម​ភេទ​ដទៃ​ទៀត​ គឺ​ការវៀរ​ចាក​មិន​ប្រព្រឹត្ត។

អ្នក​ស្រាជ្រាវ​មិន​ទាញចេញ​នូវ​ការសន្និដ្ឋាន​ជាក់​លាក់​ថា​ ហេតុ​អ្វី​កម្មវិធី​ជាក់​លាក់​ស្រប​ថា​ការ​សន្ទនា​ដោ​យ​ស្មោះត្រង់​តែ​លាក់​លៀម​ពិត​ជាមានផល​ល្អ​ ហើយ​ការ​និយាយ​ធម្មតា​អំពី​សិច​ទៅកាន់​យុវវ័យ​ មិនមែន​ជា​ការលើក​ទឹកចិត្ត​ឲ្យ​មានសកម្មភាព​សិចទេ៕

តិច​និច​ពិសេស​ កែ​បញ្ហា​ឆាប់ចេញ​ទឹក​​

ប្រភពៈ ទស្សនាវដ្តី​អង្គរធំ​
េដាយៈ ថុង​ ស៊ីវ៉ាន​
គេ​ថា​សេចក្តីសេ្នហា​ និង​សិច​ជា​គូ​និង​គ្នា​ សេ្នហា​តែ​មួយ​មុខ​ ដោយ​គ្មាន​ភេទសម្ព័ន្ធ​ក៏​​ជារឿង​មួយ​គួរឲ្យសង្ស័យ​ដែរ​ សំរាប់គូ​សេ្នហ៍​​តែ​បើ​មានសិច​តែមួយ​មុខ​ខ្វះ​ស្នេហា​ក៏​មិន​អាច​ស្ថិត​សេ្ថរ​បាន​យូតដែរ​។​ សេចក្តី​សេ្នហា​ប៉ុណ្ណា​​ទៅ​ទើប​សមរម្យ​?​ ​សិច​កំរិត​ណា​ទៅ​ទើប​ពេញ​ចិត្ត​ បើ​សិច​រហ័ស​ខ្លាំង​ពេក​ ​ក្រែង​លោ​មិន​ដល់​ទិសដៅ​?​ នេះ​ជាចម្ងល់​មួយ​ដែល​ជាប់​ក្នុង​ដួង​ចិត្ត​មនុស្ស​គ្រប់រូប​?​ ភាគ​ច្រើន​​បុរស​ភេទ​ ដែល​តែង​តែ​បារម្ភ​រឿង​នេះ​ នៅ​ក្នុង​ចិត្ត​ពិសេស​បើ​អាយុ​កាន់តែ​ច្រើន​ទៅ​ៗ​ រហូត​ដល់​អាយុ​៥០​ឡើង​ទៅ​។
េវជ្ជបណ្ឌិត​ ឃិន​ ស៊ី​ ធ្លាប់​បាន​សិក្សា​វិភាគ​ លើរឿង​នេះ​បាន​រក​ឃើញថា​ បុរស​អាយុ​៥០​ជាង​​៧៥​%​ នៅ​ពេល​ដាក់​បញ្ជូន​ (​អវៈ​យវៈភេទ​)​ បាន​តែ​២​នាទី​ក៏​ដល់​ត្រើយ​ទៅ​ហើយ​។ ប៉ុន្តែ​កុំ​អស់​សង្ឈឹម​ នៅ​មានវិធី​កែ​ខៃ​ សំរាប់​អ្នក​នឹង​ស្វាមី​ត្រូវ​យល់​ដឹង​ និង​ហ្វឹក​ហាត់​ជាមួយគ្នា​ ដែល​ជាវិធីសាស្រ្ត​មួយ​ជួយ​ធ្វើ​ឲ្យ​ស្វាមី​ អ្នក​ធ្វើ​ការ​បានយូរ​ច្រើន​ឡើង​ៗ​។ ប៉ុន្តែ​​ចំនុច​សំខាន់​នៅ​ត្រង់​អ្នក​ខ្វល់​ខ្វាយ​និង​តប់​ប្រមល់​គ្រប់​ពេល​វេលា​ កង្វល់​បែប​​នេះ​ឯង​​នឹង​នាំ​អ្នក​ទៅ​រក​​ការ​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​។
ដូចនេះ​អ្នក​ត្រូវ​លើក​ទឹកចិត្ត​ និង​ផ្តល់​ជំនឿ​ចិត្ត​ដល់​ស្វាមី​អ្នក​ថា​ គេ​ក៏​អាច​ធ្វើ​បាន​ដូច​បុរស​ដើម​ទ្រូង​៥​ហត្ថ​ទូទៅ​ដែរ​ កុំ​ទៅ​កៀប​សង្កត់​ផ្លូវ​ចិត្ត​​គេ​ ព្យាយាម​ធ្វើ​ឲ្យគេ​សប្បាយ​​ចិត្ត​ នៅពេល​គេសប្បាយ​ចិត្ត​ហើយ​​ គេអាច​គ្រប់​គ្រង​ខ្លួន​ឯង​ឲ្យ​យូរឡើងៗ​​បាន​​…។ ជំនួយ​?ដ៏​ល្អ​បំផិត​នោះ​ គឺ​បើក​ឆាក​ឲ្យ​បាន​យូរ​បំផុត​ និ​ង​ធ្វើឲ្យ​អ្នក​ទាំង​ពី​មាន​សេច​ក្តី​សុខ​ទាំង​ពីរ​នាក់​។​

លំហាត់​ទី​១ៈ គឺ​ការហ្វឹក​ហាត់​មានសិច​​ដោយ​មិនចាំ​​បាច់​ដាក់​អាវៈយវៈភេទ​បញ្ចូល​​ វា​នឹង​​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​នឹង​រស់ជាតិ​កាម​​និង​ពន្យាពេល​បាន​យូ​រ​ថែម​ទៀត​។​
លំហាត់​ទី​២ៈ​ គឺ​ការ​ប្រើដៃ​បបោស​អង្ែអលគ្នា​ទៅ​វិញ​ទៅ​មក ​ឬ​ប្រើ​​អ្្វី​​ក៍​បាន​ដែរ​ ធ្វើឲ្យ​ស្េនហា​អ្នក​ ទៅ​​ដល់​ទិស​ដៅ​ដោយ​​មិន​ចាំបាច់​ដាក់​អាវៈយវៈ​ភេទបញ្ចូល​ ទោះ​បីជា​គេ​ឆាប់ចេញ​ទឹក​កាម​ក៏ដោយ​​ អ្នកគួរ​បន្តចលនា​ របស់​អ្នក​ទៅ​ទៀត​ មិនគួរ​បញ្ឈប់​ដោយ​ងាយៗ​នោះទេ​ កុំទាន់​ចុះ​ចាញ់​ក្នុង​រឿង​នេះ​​ ត្រូវ​តែ​បន្ត​ការ​បបោស​អង្អែល​ត​ទៅ​ទៀត​​ រហូត​​ដល់​អ្នក​ ដល់​ចំនុច​ដែល​ពេញ​ចិត្ត​ហើយ​ទើប​ឈប់​​​។​

​វិធីសាស្រ្ត​ដែល​ពេទ្យ​ណែ​នាំ​គឺ​Squeeze Technic​​ ដែល​ជាតិ​ចិន​ឲ្យ​អ្នក​ប្រើដៃ​បបោស​អង្អែល​​អវៈ​យវៈ​ភេទ​របស់​គេ​។​ លុះ​គេ​ដល់​រឹង​ខ្លួន​ហើយ​ទើប​ឈប់​ នៅ​ពេល​ដែល​ទន់​ខ្លួន​ក៏​បន្ត​​ចលនាទៅ​ទៀត​ ធ្វើ​យ៉ាង​នេះ​ជាបន្តបន្ទាប់​​ រហូត​ដល់គេស៊ាំនឹង​រូមភេទ​បានយូរ​នៅ​ទី​បំផុត​។

​អណ្តាត​ ច្រមុះ​ មាត់​​ ដៃ​ ជាអវៈយវៈ​សំខាន់​ដែល​អ្នក​ត្រូវ​ប្រើ​ក្នុង​ការ​ដាស់​អារម្មណ៍​ភេទ​ឲ្យ​ងើបតស៊ូ​ឡើង​វិញ​។ ការ​​បបោស​អង្អែល​​អវៈយវៈទាំង​នេះ​ ដោយ​រយៈ​ពេល​យូរទោះបី​ជា​គេ​ឆាប់​ចេញ​ទឹក​កាម​ក៏​ដោយ​ ក៏​វាជាវិធី​​មួយ​អាច​ពន្យាពេល​វេលា​ ឬពង្រឹង​ជំហររបស់​គេ​ក្នុង​ការរួម​ភេទ​ឲ្យ​មានរយៈ​ពេល​យូរដែរ​​។ កុំ​បញេ្ចញ​អាការៈ​តូច​ចិត្ត​ណាមួយ​ឲ្យ​គេ​ដឹង​ផ្តល់​កំលាំង​ចិត្ត​គេ​ជានិច្ច​ ជាពិសេស​កុំ​រហ័ស​ស៊ក​អវៈយវៈ​ភេទ​ចូល​​ ត្រូវ​បបោស​អង្អែល​ឲ្យ​បាន​យូរ​​។​បើ​គូភាគី​ទាំងពី​រ​ធ្វើ​បាន​ដូច​នេះ​ជីវិត​សិច​របស់​អ្នក​ ពិត​ជា​មានរសជាតិ​មិន​ខាន​…៕

ហាត់ប្រាណ​បង្កើន​សម្ថភាព​ផ្លូវ​ភេទ​

ដោយៈ តា Cam ដើម្បី​ឲ្យ​សម្ថភាព​ផ្លូវ​ភេទ​របស់​អ្នក​មាន​ភាព​ល្អ​ប្រសើរ​នោះ​ វាទាម​ទា​រ​កត្តា​ជាច្រើន​ ដែល​ជាធាតុ​ផ្សំ​របស់​វា ក្នុង​នោះ​ការ​ហាត់​ប្រាណ​ក៏​ជា​តម្រូវ​ការ​មួយ​ដែល​មិន​​​អាច​ខ្វះ​​បាន។

ការហាត់ប្រាណ​មិនត្រឹម​តែ​ធ្វើ​ឲ្យសុខ​ភាព​​ និង​​រាង្គកាយ​ របស់​អ្នក​​មានសុខភាពល្អ​ និង​​ភាព​សង្ហារ​នោះទេ​​​ជា​ពិសេស​ អាច​បង្កើន​សម្ថភាព​ផ្លូវ​ភេទ​ ។

កាល​ណារាង្គកាយ​មានភាពរឹង​មាំ នោះវានិង​ជួយបងើ្កន​ចំណង់​ផ្លូវ​ភេទ​។​ ម្យ៉ាង​ទៀត​ បើ​កំរិននៃ​​ភាព​រឹងមាំ​ របស់​រាងកាយ​ កាន់​តែ​កើន​ឡើង​ នោះសេចក្តីសុខ​ខាង​ផ្លូវ​ភេទ​ ដែល​អ្នក​តែង​តែ​ប្រាថ្នា​ចង់​នោះ​វា​កាន់​តែធ្វើ​ឲ្យ​អ្នក​មានឱកាស​កាន់​តែ​ច្រើន​ឡើង​ ហើយ​អ្នក​ក៏​មានការពេញ​ចិត្ត​លើ​ខ្លួន​ឯង​មិន​តិច​ដែរ​ ។

តាម​ទស្សនាវដ្តី​ប្រជាប្រិយ​​ ដែល​បកប្រែ​ពីឯ​សារ​បរទេស​ ក្នុង​ទំព័រ​ life & love បាន​សរសេរ​ថា​ «បុរស​ក៏​គួរ​តែ​ធ្វើ​លំហាត់​ប្រាណត្រង់​ត្រគាក​ឲ្យ​រឹង​មាំ​ដូច​ស្រ្តី​ដែរ​។​

លំហាត់​ប្រាណនេះ​​​ បុរស​អាច​ធ្វើ​បាន​ដោយ​អង្គុយ​យោល​ជើង​ទៅ​មកៗ​ឲ្យ​បាន​ញឹក​ញាប់​។​ វិធីនេះ​អាច​ជួយ​អវយវ​ភេទ​រឹង​មាំ​ ឯ​ស្ត្រី​ជួយ​ឲ្យរន្ធ​អវយវ​ភេទ​​តឹង​ណែនល្អ​»។​

ឯ​ស្ត្រី​ជួយ​ឲ្យរន្ធ​អវយវ​ភេទ​​តឹង​ណែនល្អ​»។​ជាឧទាហរណ៍ ការ​ទាម​ទារ​កំលាំង​ខ្លាំង​ ព្រោះ​មានក្បាច់​ខ្លះ​​ទាម​ទារ​ឲ្យ​អ្នក​មានកម្លាំង​​ថាមពល​ខ្លាំង​ ដូច​ជាក្បាច់​ (Deep Rider) ដែល​ទាម​ទា​ភាគ​គីបុរស​មានកម្លាំង​ អាច​លើក​នារី​បាន​។ ​មាន​​ក្បាច់​ភាគ​ច្រើន​ទាមទារ​ឲ្យ​អ្នក​មាន​សាច់​ដុំត្រគាក​រឹង​មាំ​។

តែទោះ​ជាយ៉ាង​ណាក៏​គ្រប់​ពេល​ រួម​រ័ក​ទាមទារ​ឲ្យ​ភាគ​គី​បុរស​ត្រូវ​តែមាន​កម្លាំង​​ខ្លាំង​អាច​ទុប​ទល់​ និង​ប្រែ​ប្រួល​ស្ថាន​ការណ៍​ ទើបធ្វើ​ឲ្យ​អ្នក​​កាន់​តែ​មានក្តី​សុខ ហេតុដូច​នេះ​ហើយ​​គួរ​តែ​ហាត់​ប្រាណ​ឲ្យ​បាន​ម្តង​ ១​-​២​​ដង​ក្នុង​មួយ​សប្តាហ៍៕

សិច​...ពេល​ណា​អស្ចារ្យ​បំផុត​

​ប្រភពៈ ទស្សនាវដ្តី​ តារា​

សិច​…​គឺ​ជា​រឿ​ង​ធម្មតា​នៃ​ការ​បន្ត​ពូជ​ ដូច្នេះ​បច្ចេក​ទេស​ក្បាច់​ក្បួរ​ និង​ពេល​វេលា​​នៃ​ការរួម​រ័ក​ គឺ​ជា​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​។ ឥ​ឡូវ​យើង​សាក​ល្បង​ពិនិត្យ​មើលថា រួម​ភេទ​ពេល​ណា​ ទើប​ស្ថាបនា​អារម្មណ៍​​ស្រើប​​ស្រាល​ស្រៀវ​​បំផុត​ សម្រាប់​គូ​សេ្នហ៍​! ពេល​ព្រឹក មិន សម​ស្រប​ឡើយ​ សម្រាប់​​មនុស្ស​ពោរ​ពេញ​ដោយ​អារម្មណ៍​មូរម៉ង​ តែ​សក្តិសម​ សម្រាប់​​មនុស្ស​ដែល​ចង់​ដាស់​អារម្មណ៍​ស្នេហា​ឲ្យរោល​រាល​។ ​ការរួមភេទ​ក្នុង​ខណៈ​ដែល​​អារម្មណ៍ស្ថិត​ក្នុង​លក្ខណៈ​ស្ទើរ​ដេក​ស្ទើរ​ភ្ញាក់​ គឺ​ជារស​ជាតិ​ដ៏វិសេសមួយ​។ ប៉ុន្តែ​គូស្នេហ៍​មិនត្រូវ​បង្ខំ​ពេល​ទេ គឺ​ត្រូវ​ប្រព្រឹត្តទៅ​សន្សឹម​ៗឲ្យ​រាង​កាយ​ក្តៅ​ម៉ាស៊ីន​សិន​ មុន​នឹង​បោះពួយទៅកាន់​ឋា​ន​​សួគ៌​សុខ​។​

ពេល​ថ្ៃងរះ​ខ្ពស់​ ក្នុង​ថៃ្ងសម្រាក​ ថ្ៃងសម្រាក​ដ៏វិសេស​បែប​នេះ​ហើយ​ ដែល​គូ​សេ្នហ៍​បាន​គេង​សម្រាក​​​ជា​មួយ​គ្នាយ៉ាង​សុខ​សាន្ត​ពេល​ថ្ៃងរះ​ខ្ពល់​។ នេះជាពេល​វេលាដ៏​អស់ស្ចារ្យសម្រាក​គូសេ្នហ៍​​ថ្នាក់​ថ្នម​លួង​លោម​ផ្តល់​ភាពផ្អែម​ល្ហែម​ដល់​គ្នានៅ​លើគ្រែ​ ជំនួសអារហារពេលព្រឹក​ ព្រោះការរួមភេទក្នុង​ពេល​នេះ​ អាច​ជួយ​ឲ្យប្រព័ន្ធ​ចរាចរ​ឈាម​ប្រព្រឹត្តទៅ​បាន​ល្អ។

ពេល​រសៀល​ គឺជារយៈ​ពេល​​ដែល​រាងកាយ​កំពុង​មមាញឹក​ក្នុង​ការរំលាយ​អារហារ​។ ដូច្នេះ មិន​សក្តិ​សម​​សម្រាប់​ការរួម​ភេទ​ទេ​។ គូស្េនហ៍គ្រាន់​តែឱបរឹត​បបោស​អង្ែអល​​គ្នា​ឲ្យព្រឺ​ព្រួច​អារម្មណ៍​សិន​ទៅ​បាន​ហើយ។

ពេល​ល្ងាច​ក្រោយ​សម្រាក​ការងារ​ តាម​ការស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​រក​ឃើញថា​ នេះ​ជាពេល​​វេលា​​ដែល​រាងកាយ​បុរស​ផលិត​ស្ពែម​ច្រើន​បំផុត​។​ ដូច្នេះ​នេះ​គឺ​ជា​ឱ​កាស​ដ៏ប្រសើរ​សម្រាប់​អ្នក​ចង់​មាន​កូន​!​

ពេល​​ព្រលប់​ អំឡុង​ពេល​នេះ​រាង​កាយ​បាន​ផលិត​អ័រម៉ូន​​នៃ​សេចក្តី​សុខ​យ៉ាង​ច្រើន​ ធ្វើឲ្យគូ​សេ្នហ៍​មាន​អារម្មណ៍ទន់​ភ្លន់​ ក្នុង​ការថ្នាក់​ថ្នម​ប្រលោម​ស្េនហ៍​។ គូស្េនហ៍​គួរចាប់​ផ្តើម​ ដោយ​បរិយាកាស​រ៉ូម៉ែន​

ទិច​ មានបទភ្េលង​កំដរអារម្មណ៍​ស្រាលស្រទន់​​និង​ការលូក​ស្ទាបរាវ​ អង្អែល​គ្នារហូត​ទាល់​តែ​ភាគី​ទាំង​សង​ខាង​​ឆាប់​ឆេះ​អារម្មណ៍​ពុះ​កញ្ជ្រោល៕