សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

April 26, 2006

មនុស្ស​កើត​អាការៈ​សម្ពាធ​ឈាម​លើស​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​រួមរ័ក​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​
ដោយៈ ប៊ីស៊ី​ វិកតូរីយ៉ា

ដូច​ដែល​បាន​ជំរាប​ជូន​មិត្ត អ្នក​អាន​រួច​មក​ហើយ​តាមរយៈ​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី​ដែល​បាន​ចេញ​ផ្សាយ​កន្លង​មក​អំពី​ករណី​មាន​ការ​រួម​ភេទ​សម្ព័ន្ឋ​របស់​មនុស្ស​ដែល​មាន​បញ្ហា​សំពាធ​ឈាមលើស។

នៅ​ពេល​នេះ​ខ្ញុំ​សូម​ទាញ​ការ​ចាប់អារម្មណ៍​ដល់​អ្នក​ជំងឺ​លើស​ឈាម​ទាំង​ឡាយ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​រួមរ័ក។ ជាការពិតនោះ ​ការ​មាន​ជីវភាព​រួម​ភេទ​សម្ព័ន្ឋ​មិន​មែន​ជា​សកម្មភាព​ដែល​ត្រូវ​បញ្ចេញ​កំលាំង​កាយ​ហួស ​ហេតុ​ពេល​នោះ​ទេ។

អាស្រ័យ​ហេតុ​យ៉ាង​នេះ​ហើយ​ទើប​អត្រា​គ្រោះ​ថ្នាក់​ក៏​មិន​កើត​មាន​ឡើង​ច្រើន​ប៉ុន្មាន​នោះ​ដែរ។​ បើ​ទោះ​បី​ជា​យ៉ាង​ណាក្តី ដើម្បី​ធានា​ដល់​សុវត្ថិភាព​ ពេល​នៅ​លើ​គ្រែ​នោះ​ ការ​ទប់​ស្កាត់​ចំពោះ ​ហេតុកា​រអាក្រក់​ដែល​កើត​មាន​ឡើង​នៅ​ពេល​រួមភេទ​សម្ព័ន្ឋ អ្នក​ជំងឺ​ត្រូវ​ធ្វើការ​ត្រួត​ពិនិត​ អ្នក​ជំងឺ​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សំពាធ​ឈាម​របស់​ខ្លួន​ឬ​មាន​ការ​ព្យាបាល​អោយ​បាន​ល្អ។​ ម៉្យាង​វិញ​ទៀត​សំរាប់​មនុស្ស​កើត​អាការៈ​លើស​ឈាម​ ពេល​រួមរ័ក​ក៏​មិន​ត្រូវ​ជ្រើស​រើស យក​ក្បាច់​ ឬ​ស្នៀត​នៅ​លើ​គ្រែ​ណា​ដែល​នាំ​ឲ្យ​ពិបាក​ទ្រាំ​ពេក​នោះ​ដែរ​ ពីព្រោះ​វា​អាច​ផ្តល់​នូវ​បច្ច័យ​អាក្រក់​បំផុត។

ដៃ​គូ​រួមគ្រែ​ខ្នើយ​ក៏​មិន​បាច់​បញ្ចេញ​កំលាំង​ជ្រុល​ហួស​ហេតុ​ពេល​ដោយ​ត្រូវ​រក្សា​ទុក​ថាមពល​ក្នុង​ខ្លួន​ចៀស​វាង​ឲ្យ​បាន​ការ​លើស​សម្ពាធ​ឈាម​ឬ​បេះ​ដូង​អាច​បង្ក​បញ្ហា​ពេល​កំពុង​ស្ថិត​នៅ​លើ​បង្គង​នោះ​។

ជា​មួយ​គ្នានោះ​ផង​ដែរ​ សូម​អ្នក​មាន​ការ​ចាប់​អារម្មណ៍​អំពី​ហេតុ​ទាំង​ឡាយ​ដែល​នឹង​អាច​កើត​មាន​ឡើង ខណៈ​ពេល​ដែល​ដៃគូ​ទាំង​២អ្នក​កំពុង​តែ​មាន​បញ្ហា​។ ​ប៉ុន្តែ​បែរ​ជា​កើត​ចំណង់​ចង់​រួម​ភេទ​មាន​ដូច​ជាៈ​ ភាគី​បុរស​កំពុង​តែ​ធ្វើ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នោះ ក៏​អាច​ប៉ះ​ពាល់​ដល់​ជីវិត​សិច​របស់​គេ​ដូច​ជា លិង្គ​មិន​ងើប​មិន​ឡើង​ឬ​អាការៈ​កើត​តណ្ហា​បែរ​ជា​ធ្លាក់​ថយ​ចុះ​មិន​គ្រប់​កំរិត​ដែល​អាច​ប្រព្រឹត្តកាម​បាន។​ សំរាប់​មនុស្ស​ស្រី​វិញ​ ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ព្យាបាល​នោះ​ផង​ដែរ ជាតិ​រំអិល​ដែល​តែង​តែ​ធ្លាក់​បង្ហូរ​ចេញ​មក​តាម​ទ្វារ​មាស​ បែរ​ជា​មិន​បាន​ចេញ​មក​ផ្សើម​ទ្វា​មាស​ឲ្យ​បាន​គ្រប់​គ្រាន់ ពីព្រោះសារធាតុរំអិល​សំរាប់​ផ្សើម​នោះ ត្រូវ​ធ្លាក់​ថត​ចុះ​ដោយ​សារ​តែ​ការជះឥទ្ឋិពល​របស់​ថ្នាំ​ព្យាបាល​។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ស្ត្រី​ភេទ​កើត​អាការៈ​លើស​សម្ពាធ​ឈាម​តែង​ទទួល​អារម្មណ៍​ឈឺ​ផ្សារ​ខ្លាំង​ពេល​រួមភេទ​ឬ​ក៏​អាច​ទទួល​អារម្មណ៍​អស់រលីង​ដោយ​មិន​អាច​ទទួល​បាន ភាព​ស្រណុក​ស្រួល​ដល់​ទី​ជំរៅ​នោះទេ ​ប្រៀប​ធៀប​ទៅ​នឹង​មួយ​រយៈ​កាល​កន្លងមក​ដែល​មិន​ទាន់​កើតមាន​ប្រភេទ​ជំងឺ​យ៉ាង​នេះ។

ទាំងអស់​នេះ​សុទ្ឋ​តែ​ជា​ប្រតិកម្ម​បន្ទាប់​បន្សំ​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម​ទៅ​តាម​ប្រភេទ​ឱសថ ផ្សេងៗ​ពុំ​មែន​ជា​ចេតនា​ផ្លូវ​ចិត្ត​របស់​មនុស្ស​យើង​នោះ​ទេ​។ ល្គឹក​ណា​តែ​អ្នក​ជំងឺ​លែងប្រើ​ប្រាស់​ថ្នាំ​ទាំង​នោះ ទើប​បាន​សញ្ញា​នៃ​ប្រតិកម្ម​ចម្លែក​បែប​នេះត្រូវ​បានបាត់​អស់​ទៅ​វិញ​ដោយ​ឯកឯង។

មនុស្ស​ម្នាក់​ៗ​មាន​ការ​អាស្រ័យ​ឱសថ​លើស​ឈាមនោះ​ខុស​ប្លែក​ពីគ្នា​ដោយពិបាក​នឹង​ដឹងរឿង​ពិត​ណាស់អំពី​ប្រត្តិកម្ម​ទោតាមមនុស្ស​ម្នាក់ៗ​នោះ។ ​សំរាប់​អ្នក​កើត​ជំងឺលើស​ឈាម​វិញ​គេ​នៅ​តែ​មាន​ជីវ​ភាព​ដូច​ប្រក្រតី ​ប៉ុន្តែ​ទាស់​ត្រង់ថា ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​តាម​ដាន​រាល់​សកម្មភាព​ប្រែ​ប្រួល​ផ្សេងៗ​នោះ​ក្នុង​រូបកាយ​តែ​ប៉ុណ្ណោះ។

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/04/26/%e1%9e%98%e1%9e%93%e1%9e%bb%e1%9e%9f%e1%9f%92%e1%9e%9f%e2%80%8b%e1%9e%80%e1%9e%be%e1%9e%8f%e2%80%8b%e1%9e%a2%e1%9e%b6%e1%9e%80%e1%9e%b6%e1%9e%9a%e1%9f%88%e2%80%8b%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%96e/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.