អ្វីដែលហៅថាការជួយខ្លួនឯង?
ប្រភពៈ ទស្សនាវដ្តីខ្មែរអប្សរា
សំរេច កាមដោយខ្លួនឯង គឺជាអំពើមួយបែបដែលស្វែងរកសេចក្តៅសុខស្រួលដោយផ្ទាល់ខ្លួន តាមចិត្តចង់ដោយការប្រើរូបភាព ឬវិធីដាសអារម្មណ៏ប្រដាប់ភេទមានលិង្គ (សំរាប់បុរស) និងយោនី(សំរាប់ស្រ្តី) របស់ខ្លួនឯង ឬក៏អ្នកផ្សេងជួយដោយផ្ទាល់តាមរូបភាពផ្សេងៗ ធ្វើយ៉ាងណាឲ្យឈានដល់សំរើបចំណុចកំពូល ដោយពុំចាំបាច់មានការរួមរ័ក។
ការប្រព្រឹត្តសំរេចកាមដោយខ្លួនឯងក្នុងកំរិតមួយដ៏ត្រឹមត្រូវ និងមិនច្រើនលើកនោះ ពុំមែនជារឿងផ្តល់នូវក្តីអន្តរាយដល់សុខភាពនោះឡើយ។ គេបានចាត់ទុកអំពើបែបនេះថា ជាការប្រព្រឹត្តកាមមួយ បែប តក់ក្រហល់ និងចៃដន្យបំផុត។ គេបានចាត់ការធ្វើយ៉ាងនេះ ជាការកំចាត់ចោលនូវចំណង់រួមភេទជាបណ្តោះអាសន្នមួយ។ ដូច្នេះកាលណាចំណង់រួមរ័កមិនបានឈានដល់ចំណុចកំពូលហើយនោះ គេត្រូវតែបង្ខំចិត្តធ្វើការសំរេចកាមយ៉ាងនេះដោយខ្លូនឯង។ លុះពេលបានបញ្ចាប់ទៅនេះ អ្វីបែរជាប្រក្រតីឡើងវិញ។ ជាទូទៅអ្នកដែលសំរេចកាមដោយខ្លួនឯងយ៉ាងនេះ តែងតែស្រមៃ ហាក់បីដូចខ្លួនកំពុងរួមរ័កជាមួយដៃគូណាម្នាក់យ៉ាងដូច្នោះដែរ។
ប៉ុន្ែតដោយសារតែការប្រព្រឹត្តបែបនេះជាអលជ្ជីទៅនោះ បាននាំមកនូវទម្លាប់មួយដែលគេមិនអាចបោះបង់ចោលបាន។ អ្វីដែលជារឿងត្រូវប្រុងប្រយ័ត្នវិញ គេមិនគួរណាសំរេច កាមដោយខ្លួនឯងជាប្រចាំនោះទេ បើសិនជារឿងដែលមិនតំរូវឲ្យធ្វើការនោះ។ មូលហេតុណាក៏ដោយការប្រព្រឹត្តសំរេចកាមដោយខ្លូនឯងបែបនេះអាចខក្លាយទៅជាជំជឹមូយបែប ឬអន្តរាយដល់សុខភាពនៃរូបរាងកាយ។ ការសំរេចកាមដោយខ្លួនឯង និងជាប្រចាំយ៉ាងនេះ ក៏មិនខុសអ្វីនឹងអ្នកដែលញៀននឹងការរូមរ័កជាច្រើនលើកប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍យ៉ាងនោះដែរ។ មូលហេតុដោយសារការរួមរ័កច្រើនដងពេកនិងឲ្យស្វាមីខ្លួនបាក់កម្លាំង។ការរំរេចកាមដោយខ្លួនឯងចាប់ពីពីរដងឡើងទៅក្នុងមួយថ្ៃង ត្រូវបានចាត់ទុក ជាអំពើប្រព្រឹត្តហួសចំណុះទៅហើយ។ គេគួរណាស់តែប្រព្រឹត្តយ៉ាងដូច្នេះកាលណាដល់ពេលវេលាដែលប្រព្រឹត្តបានន័យថាម្តងម្កាល តែប៉ុណ្ណោះ ទើបហៅថា ជាកំរិតអប្បបរិមា។
ជាទូទៅ ឬជាធម្មតា អ្នកដែលសំរេចកាមដោយខ្លួនឯង ច្រើនតែប្រើដៃផ្ទាល់របស់ខ្លួន ដើម្បីធ្វើឲ្យប្រដាប់ភេទ(លិង្គ ឬយោនី) ស្រើបស្រាលដល់គោលដៅ។ ពិសេសសំរាប់ស្រ្តីភេទវិញ តែងតែប្រើដៃទៅត្រដុសអង្អែលប្រដាប់ភេទរបស់ខ្លួននោះ៕








