សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

April 27, 2006

វិធីដែលធ្វើឲ្យលោកអ្នក ”ដល់ចំនុចកំពូល”

ប្រភពៈ ទស្សនាវដ្ដី​តារា​
ដោយៈ សារឿន​ ពៅ

អ្នក ​ជំនាញ​ផ្នែក​ម្ហូប​អាហារ​ដែល​​បាន​​ធ្វើ​ការ​សិក្សា​​ស្រាវ​ជ្រាវ​​ស្តី​ អំពី​ទំនាក់ទំនង​​រវាង​ចំណី​​​អាហារ​​ដែល​​យើង​​​បរិភោគ​ និង​ការ​បង្កើន​​ប្រសិទ្ធិភាព​​”រួមភេទ”​  បានប្រាប់ឲ្យដឹង​ថា​ ការ​​ទទួល​ទាន​​ចំណី​​អាហារ​​មាន​ប្រូតេអ៊ីន នឹង​ជួយ​ធ្វើ​ឲ្យ​មាន​ការ​​អត់​ធន់​​បាន​យូរ​​ ក្នុង​ល្បែង​តណ្ហា​។ ព័ត៌មាន​​នេះ​​ចាត់​​ទុក​ថា ជា​ប្រយោជន៍​យ៉ាង​សំខាន់​ សម្រាប់​អស់​លោក​បុរស​ៗ​ ដែល​ជា​អ្នក​បញ្ជា​គ្រប់​គ្រង​សភាព​ការណ៍​នៅ​លើ​គ្រែ​។

អ្នក​ភេទ​ វិទ្យា​ក៏​បាន​ប្រាប់​ដែរ​ថា ស្ត្រី​នឹង​កាន់​តែ​ស្រឡាញ់​បុរស​(រឹង​​តែ​ខ្លាំង​​ឡើង​ៗ)​ ហើយ​ឈ្លក់​វង្វេង​នឹង​​បុរស​ណា​​ ដែល​មាន​​សមត្ថភាព​អាច​​ប្រយុទ្ធ​​បាន​ដល់​ទៅ​២​-​​​៣​ទឹក។​ ជា​ពិសេស​បំផុត​នោះ​ បើ​ការ​ប្រកួត​នៅ​ទឹក​​ទី​​មួយ​ ​ស្ត្រី​មិ​ន​​ទាន់​បាន​ឈាន​​ដល់​ចំនុច​​កំពូល​ (Orgasm)ទេ នាង​ច្បាស់​ជា​ត្រូវ​ការ​អ្នក​ចំបាំង​រូប​ណា ​ដែល​អង់​អាច​ក្លា​ហាន​​អាច​​សំដែង​ឫទ្ធិ​ និង​អាច​នាំ​នាង​ទៅ​ដល់​ចំណុច​​កំពូល​​ជាក់​ជា​​មិន​​ខាន​​ឡើយ​។

មុន​ ​នឹង​ចាប់​​ផ្តើម​ទៅ​តឹក​ទី​​២​ បុរស​ដែល​មាន​​វ័យ​​ចាប់​​ពី​​២០​​ដល់​​៣០​​ឆ្នាំ​ ត្រូវ​ប្រើ​ពេល​វេលា​​ប្រមាណ​ជា​​៥​​-​១៥​​នាទី​​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​លើស​​ពី​អាយុ​​៥០​ឆ្នាំ​ដល់​៦០​ឆ្នាំ​វិញ​​​ ការ​តស៊ូ​នៅ​ក្នុង​សមរភូម​​លើ​គ្រែ​តឹក​ទី២​ ត្រូវ​ប្រើ​ពេល​វេលា​​​ដល់​​ទៅ​​២៤​​ម៉ោង​ឯណោះ​។

អំឡុង​ពេល​សំរាក​ រហូត​ដល់​ពេល​វាយ​លុក​​ជា​ថ្មី​នេះ​​ គេ​ហៅ​ថា​”​ពេលសំរាក” (Latancy Period) ជា​ពេល​សំរាក​យក​​កំលាំង​​ជា​ថ្មី​សំរាប់​បុរសៗ តែ​សម្រាប់​ស្ត្រី​វិញ អាច​​បន្ត​​ទៅ​មុខ​​ទៀត​​បាន​​ ដោយ​គ្រាន់​តែ​សុំ​ឲ្យ​ភាគី​​បុរស​ផ្តល់​បរិយាកាស​​ល្អ​​ខាង​ផ្លូវ​ចិត្ត​​​ និង​​ឲ្យ​​នាង​មាន​​អារម្មណ៍​​ជា​មួយ​ផង​ទៅ​បាន​ហើយ។

តាម​​​ការ​ ពិសោធន៍​​រក​​ឃើញ​​ថា​​ ការ​ទទួល​​ទាន​​អាហារ​​នៅ​​មុន​​ពេល​​រួម​ភេទ​​ វា​បណ្តាល​​ឲ្យ​​មាន​​ផល​​ប៉ះ​ពាល់​ដល់​​លំ​ហូរ​​សារ​​ធាតុ​​គីមី​​សំខាន់ៗ​ ​ពី​​ខួរ​ក្បាល​​ឈ្មោះ​​ថា​ សេរ៉ូថូនីន​(Serotonin) ដែល​​វា​ហូរ​​ចេញ​​មក​​នៅ​​ពេល​​រួម​​ភេទ​​ ឈាន​​ដល់​​ចំនុច​​កំ​ពូល​​។ សារ​ធាតុ​​សេរូថូនីន​​ពី​ខួរក្បាល​​នេះ វា​ទៅ​រាំង​ខ្ទប់​អារម្មណ៍​មិន​ឲ្យ​មាន​​ភាព​​ត្រេក​​ត្រអាល​​ផ្នែក​​ផ្លូវ​ ​ភេទ​​​(ទាំង​បុរស​​ទាំង​​ស្ត្រី)​ ថម​ថយ​ចុះ​ (ក្នុង​ពេល​ដែល​កោសិការ​​ខួរ​ក្បាល​​ ត្រូវ​ជោគ​ជាំ​​ទៅ​​ដោយ​​សារ​ធាតុ​​សេរ៉ូថូនីន​)។​ ប៉ុន្តែ​នៅ​​ពេល​​ណា​​មួយ​​ដែល​​សារ​ធាតុ​​សេរ៉ូថូនីន​​ថយ​ចុះ​​នោះ​ អារម្មណ៍​​ត្រេក​ត្រអាល​​ផ្នែក​​ផ្លូវ​​ភេទ​​នឹង​មាន​​វត្ត​មាន​​ឡើង​វិញ ​ហើយ​​”អាវុធ​បុរស”​ ក៏​នឹង​​ពង្រឹង​​ខ្លួន​​បាន​​យូរ​​ដែរ​​ ព្រម​​ទាំង​​លំ​ហូរ​​អសុចិ​នៅ​​ពេល​​ដល់​​ចំ​នុច​​កំពូល​​ ​ក៏​ដំណើរ​​ការ​ទៅ​តាម​​ធម្មតា​​ដែរ។

ដូច្នេះ​​យោង​​តាម​​ការ​​ពន្យល់ ​​ពី​​ខាង​​លើ​​នេះ​​ ​យើង​​គួរ​​តែ​​ទទួល​​ទាន​អា​ហារ​​តែ​​បន្តិច​​បន្តួច​​បាន​​ហើយ​​ នៅ​​មុន​​ពេល​​ចាប់​​ផ្តើម​​រួម​​ភេទ​ ដោយ​​ចៀស​​វាង​​កុំ​​ទទួល​​ទាន​​អាហារ​​ឲ្យ​​ធ្ងន់​​ពោះ​​ពេក​​ ដូច​​ជា​​អាហា​រ​​មាន​​ជាតិ​ ​ម្សៅ,​ បាយ,​ នំបញ្ចុក, នំបុ័ង,​ នំ​ដុត… និង​បង្អែម​​ជា​ដើម​ ព្រោះ​​អាហារ​​ប្រភេទ​នេះ​ វា​រិត​​តែ​​បន្ថែម​​បរិមាណ​​សេរ៉ូថូនីន​ នៅ​​ក្នុង​​កោសិការ​​ខួរ​ក្បាល​​ថែម​​ទៀត​​ ហើយ​នឹង​​ថមថយ​នូវ​អារម្មណ៍​ត្រេកត្រអាល​ផ្នែក​ផ្លូវ​ភេទ​ទៅ​វិញ​។

ក្រៅ ​ពី​នេះ​ អ្នកជំនាញ​ផ្នែកចំណី​អាហារ​​ បានរកឃើញទៀតថា​ បើទទួលទាន​អាហារ​ដែល​មានជាតិ​ម្សៅ នៅមុនពេល​ចាប់ផ្តើម​រួមភេទ​នោះ ឈាមនឹង​ទៅកក​នៅ​ក្រពះ​អាហារ​ ច្រើនជាង​ទៅ​កក​នៅខួរក្បាល​ ឬ​ត្រង់បរិវេណ​ប្រដាប់​ភេទ​(សំរាប់​បុរស​មួយ​ភាគធំ​ ប្រដាប់ភេទអាចដំណើរ​ការ​ទៅបាន​ ក៏​អាស្រ័យ​ទៅ​លើ​ឈាម​ដែល​កក​នៅ​ត្រង់​អវយវៈភេទនោះ)​ ដែល​បណ្តាល​ឲ្យមាន​អារម្មណ៍ជិន​ណាយ​ផ្នែក​ផ្លូវ​ភេទ​ គួប​ផ្សំ​នឹង​ចំណី​​អាហារ​តឹង​ណែន​ពេញ​ពោះ​ផង​ បានក្លាយជា​បច្ច័យ​ដែលនាំឲ្យអារម្មណ៍ រួម​ទាំង​ភាព​ក្លៀវក្លា​​ត្រូវ​ថម​ថយ​ចុះ។​

នៅ​ពេលមានអារម្មណ៍ផ្លូវ ​ភេទ​ក្នុង​កំរិត​មួយ សារធាតុ​គីមី​មួយ​​ប្រភេទ​ទៀត​​នឹង​​ហូរចេញមក​  ហើយ​ក៏​ជួយ​ឲ្យ​រាងកាយ​រឹត​តែ​មាន​ភាព​ត្រេក​ត្រអាល​​​អារម្មណ៍រឹតតែ​ពុះ​ កញ្ជ្រោល ដែល​សារធាតុ​មួយ​ប្រភេទ​នេះគឺ​ ណៃធ្រិក អុកសាយដ៍ (Nitric-Oxide)។ សារធាតុ​នេះ​ នឹង​ហូរ​ពីខួរ​ក្បាលនៅពេល​​មាន​អារម្មណ៍​ចំណង់ដែលកើត​ឡើង​នៅ​ពេល​ត្រូវដុត​ រោល​អារម្មណ៍​​ ឬលួងលោម​បបោស​អង្អែល​ ក្នុង​ពេល​វេលា​ដ៏​សម​ស្របមួយ។ នេះ​ហើយ​ជា​ហេតុផល​ដែល​អ្នក​ភេទ​វិទ្យា​ទាំងឡាយ​ តែង​តែ​សុំ​ឲ្យ​ប្រើ​ប្រាស់​នូវ​​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់ មុន​ការរួមរ័ក​ ឬ​មុន​ពេល​ចាប់​ផ្តើម​​ស៊ក​បញ្ចូល​អង្គជាតិ​ ជា​ពិសេស​​​សំរាប់​ស្ត្រី​ភេទ។​

ហេតុ​ដូច្នេះ​ ពុំ​គួរទទួល​ទាន​អាហារ​​រហូត​ណែន​ពោះ​ពេក​ នឹង​ប្រញាប់​ប្រញាល់​​ពេល​​នោះ​ទេ។ គួរទទួលទាន​អាហារ​ដែល​ផ្តល់​នូវ​ជាតិ​ប្រូ​តេ​អ៊ីន​ ប៉ុន្តែ​បរិភោគ​បន្តិច​បន្តួច​គ្រាន់​តែ​ទ្រាប់​ក្រពះ​បាន​ហើយ​ ហើយ​ប្រើ​ពេល​វេលា​ក្នុង​ការ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ ព្រមទាំង​លួង​លោម​គ្នា​ឲ្យ​បាន​ច្រើន​បន្តិច។

ចំណែក​ឯសារធាតុ​គី​មី​ មួយ​ប្រ​ភេទ​ទៀត​ ដែលចេញមក​ពី​ក្រ​ពេញ​នៅក្រោម​ខួរក្បាល​ នៅពេលមាន​អារម្មណ៍​ត្រេក​ត្រអាល​ម្តងៗ​ សារ​ធាតុ អាឌ្រី​ណា​លីន (Adrenaline)។​ នៅ​ពេល​នោះ​ចង្វាក់​បេះ​ដូង​នឹង​ដើរ​ញាប់​ និងពោរពេញទៅ​ដោយ​ថាម​ពល​យ៉ាងខ្លាំង​ ដែល​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ចាប់​ដំណើរ​ការ​ទៅ​យ៉ាង​ពេញ​ទំហឹង​បាន​។​

អ្វីៗ​ដែល​បាន​ពោល​មក​នេះ​. សុទ្ធ​តែ​ជា​វីធី​ដែល​ធ្វើឲ្យ​លោកអ្នក​ឈាន​ដល់​ចំនុច​កំពូល​បាន​យ៉ាង​មាន​សេចក្តី​សុខ។

ប្រភេទថ្នាំថ្មីបង្កើនសមត្ថភាពផ្លូវភេទចំពោះស្ត្រី

ប្រភពៈ​ ទស្សនាវដ្តី​ខែ្មរ​អប្សរា​

ជីវភាពផ្លូវ​ភេទ​ មិន​បាន​ដូច​ចំណង​ជា​ទុក្ខ​កង្វល់​មួយ​​មិន​គ្រាន់​តែ​ចំពោះ​បុរស នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ក្តី​ទុក្ខ ព្រួយ​របស់​ស្ត្រី​មិន​តិច​ឡើយ ជា​ពិសេស​គឺ​នៅ​ដំណាក់​កាល​ក្រោយ​ពី​បញ្ចប់​ឈាម​រដូវ​។​ ក៏ប៉ុន្តែ​ស្ត្រីទាំង​នោះ​មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​ពេក​ទេ ពីព្រោះ​អ្នក​វិទ្យាសាស្រ្ត​អាមេរិច​ទាំង​ឡាយ​ ទើប​តែ​ផលិត​បាន​ថ្នាំ​ថ្មី​មួយ​ប្រ​ភេទ​ អាច​ស្តារ​ឡើង​វិញ​ និង​បង្កើន​សមត្ថ​ភាព​ផ្លូវ​ភេទ​ចំពោះ​ស្ត្រី។

ប្រភេទ ​ថ្នាំ​ថ្មី​នេះ​មាន​ឈ្មោះ​វិទ្យា​សាស្ត្រ​ថា​ Alprostadil ។​ អ្នក​វិទ្យាសាស្ត្រ​ទាំងឡាយ​បាន​ដំណើរ​ការ​ស្រាវ​ជ្រាវ​ប្រសិទ្ធិភាព​បំរុង​ របស់​ Alprostadil ចំពោះ​ស្ត្រី​៧៨​នាក់​ ដែលមាន​អាយុ​ចាប់​ពី​៤០-៦០​ឆ្នាំ កុំពុងតែ​មាន​បញ្ហា​មួយ​ចំនួនស្តីពី​សមត្ថភាព​ផ្លូវ​ភេទ។ មនុស្សទាំង​នេះ​ត្រូវ​បាន​​ចែក​ចេញជា​ពីរ​ក្រុម​ ៖​ ក្រុម​ទីមួយរួម​មាន​ ៣៩នាក់​ប្រើ​តែ​ Alprostadil ហើយ​មួយ​ក្រុម​ទៀត​ប្រើ​ប្រាស់​ប្រ​ភេទ​ថ្នាំ​ធ្វើ​ឲ្យ​រំជួល​មួយចំនួន​ផ្សេង​ទៀត​ដែល​មាន​នៅ​លើ​ទី​ផ្សារ។​

លទ្ធផល ​ស្រាវ​ជ្រាវ​បង្ហាញ​ឲ្យ​ឃើញថា​ ក្រោយពី​ប្រើ​ប្រាស់​ Alprostadil មួយ​រយៈ​ខ្លី​ស្ត្រី​ទាំង​អស់​នៅ​ក្រុម​ទី​មួយ​ សុទ្ធ​តែ​និយាយ​ថា សមត្ថភាព​ផ្លូវ​ភេទ​របស់​ពួក​គេ​ត្រូវ​បាន​កែ​សំរួល​ច្បាស់​ក្រ​ឡែត​ក្នុង​ ពេល ដែល​សមា​មាត្រ​នេះ​នៅ​ក្រុម​ទី​២​គឺ​ទាបបំផុត​​ ។ ទោះបី​ការ​ស្រាវ​ជ្រាវ​នេះ​ទើប​តែបាន​ដំណើរ​ការ​ ចំពោះ​ស្ត្រី​មួយ​ចំនួន​នៅ​កំរិត​មជ្ឈឹម​វ័យ​ប៉ុន្តែបើតាម​អ្នក​វិទ្យាសាស្ត្រ​ទាំង​ឡាយ​នោះ​ Alprostadil វាមាន​ប្រសិទ្ធិភាព​ទាំង​ស្រុង ចំពោះ​ស្ត្រី​នៅ​កំរិត​អាយុ មួយ​ចំនួន​ផ្សេង​ទៀត​ ជាពិសេស​ចំពោះ​ស្រ្តី​វ័យក្មេង​មួយ​ចំនួន​កើត​ជម្ងឺ​អស់​តណ្ហា។