ហេតុអ្វីបានជាស្ត្រីចុកពោះនៅពេលមានរដូវ?
ជួនកាល ស្ត្រីតែងមានការព្រួយបារម្ភសង្ស័យថាវដ្តរដូវរបស់ខ្លួនខុស ប្លែកពីធម្មតាដោយសារតែមូលហេតុអ្វីមួយឬក៏ប្រការណាមួយ។តែទោះ ជាយ៉ាងណាពេលខ្លះការដែលយើងគិតថាមានវដ្តរដូវខុសពីធម្មតាតែ វាបែរជាវដ្តរដូវធម្មតាទៅវិញ។។ ដូចជាពេលខ្លះស្ត្រីភាគច្រើនគិតថា ខ្លួនមានរដូវខុសប្លែកពីធម្មតាដោយសារមានអាការៈឈឺចុកពោះខ្លាំង ពីការមានឈាមរដូវធ្លាក់ច្រើនប្លែកសព្វដងឬពេលខ្លះឃើញមានឈាមកក នៅលើសំឡីទៀងផង។ តើមកពីហេតុអ្វី?
យើ ងដឹងហើយថា ស្ត្រីគ្រប់រូប នៅពេលដែលចាប់ផ្តើមពេញវ័យ គឺតែងតែមានវដ្តនៃឈាមរដូវ ដែលមានចន្លោះពេលពី២៨ថ្ងៃទៅ៣០ថ្ងៃ។ រយៈពេលមានរដូវគឺមានពី៤ថ្ងៃទៅ៦សប្តាហ៍។។ស្ត្រីគ្រប់រូបត្រូវ កត់សំគាល់ថាយើងមានរដូវខុសប្លែកពីធម្មតានៅពេលដែលវដ្ឋរដូវយូរ លើសពី៣០ថ្ងៃ រយៈពេលមានរដូវវែងជាង១សប្តាហ៍ ឈាមរដូវច្រើនដល់ថ្នាក់ត្រូវប្តូរសំឡីញឹកញាប់២-៣ម៉ោងម្តងធ្វើឲ្យ ចុកពោះខ្លាំងជាដើម។
ស្ត្រីភាគច្រើននៅពេលមានរដូវ គឺមានអាការៈឈឺចុកពោះដែលខ្លះឈឺតិចៗអាចទ្រាំបាន តែអ្នកខ្លះឈឺខ្លាំងពិបាកទ្រាំទៀតផង។ មានស្ត្រីតិចណាស់ដែលមិនមានអាការៈឈឺពោះពេលមានរដូវ។ តើហេតុអ្វីបានជាស្ត្រីមានអាការៈចុកពោះពេលមានរដូវ? តើនោះជាវដ្តរដូវដែលខុសប្លែកពីធម្មតា គួរឲ្យបារម្ភដែរឬទេ?
វា មិនមែនទាំងអស់ទេ តែវាជាធម្មតាទៅហើយដែលស្ត្រីច្រើនមានអាការៈចុកពោះនៅពេលមាន រដូវ។ មានកត្តាជាច្រើនដែលធ្វើឲ្យស្ត្រីភាគច្រើនមានការសង្ស័យថាខ្លួន មានវដ្តរដូវប្លែក ហើយខ្លាចប៉ះពាល់ដល់សុខភាព ដូចជាការធ្លាក់ឈាមរដូវច្រើន ឬឃើញមានគ្រាប់ឈាមកកនៅលើសំឡីជាដើម។
តែមិនមែនដូចការគិតទាំងអស់នោះទេ ពីព្រោះថាចំពោះស្ត្រីវ័យក្មេងដែលទើបនឹងពេញវ័យបាន២-៣ឆ្នាំ និងស្ត្រីដែលជិតអស់រដូវនៅសល់តែ២-៣ឆ្នាំទៀតនោះ គឺតែងតែមានការធ្លាក់ឈាមរដូវច្រើន ហើយមិនមែនជាកត្តាគួរឲ្យព្រួយបារម្ភទេ។ បើសិនជាខុសពីការដែលលើកឡើងនេះស្ត្រីយើងគួរតែទៅទាក់ទងជាមួយ ពេទ្យជំនាញតាមមូលដ្ឋាន ដើម្បីធ្វើការសាកសួរឲ្យបានច្បាស់។
ចំពោះ គ្រាប់ឈាមដែលឃើញមាននៅលើសំឡីនោះ គឺរឹតតែមិនមែនជារឿងគួរឲ្យព្រួយបារម្ភឡើយ សភាពបែបនេះគឺតែងតែកើតឡើង ហើយវាគ្មានផលអាក្រក់អ្វីទេ ផ្ទុយទៅវិញវាជាវដ្តរដូវដែលល្អទៀតផង ពីព្រោះឈាមរដូវគឺហូរចេញតាមស្រទាប់ស្បូនមក។ រីឯអាការៈចុកពោះ ក៏ដូចគ្នា តែត្រូវដឹងថា ការដែលមានអាការៈចុកពោះពេលមានរដូវ មានពីរប្រភេទ គឺការឈឺចុកលក្ខណៈបឋម(ឈឺតិចៗ) និងការឈឺចុកខ្លាំង។
បើ សិនជាស្ត្រីមានអាការៈឈឺចុកក្នុងលក្ខណៈស្រាលនោះ មិនមែនជាកាមានវដ្តរដូវខុសប្លែកពីធម្មតាទេ នោះគឺដោយសារតែសាច់ដុំនៅក្នុងស្បូនវាកន្ត្រាក់នៅពេលយើងមានរដូវ ហើយការឈឺចុកនេះក៏អាស្រ័យទៅដោយការធ្លាក់ឈាមរដូវច្រើនដែរ។ មានស្ត្រី តិចណាស់ដែលគ្មានអាការៈឈឺចុកពោះ។ តែបើសិនជាការឈឺចុកនោះស្ថិតក្នុងប្រភេទទី២ ដែលឈឺចុកខ្លាំងរហូតដល់ពិបាកទ្រាំនោះវាអាចជាការមានរដូវខុស ប្លែកពីធម្មតាហើយ ដែលនេះអាចបណ្ដាលមកពីល័ក្ខខ័ណ្ឌសុខភាព ជាពិសេសដោយសារលក្ខណៈទឹករំអិលនៅក្នុងស្បូន។
តាម ការសិក្សាទៅលើស្ត្រីទើបតែពេញវ័យគេរកឃើញថា មូលហេតុដែលច្រើនបណ្ដាលឲ្យមានសភាពឈឺចុកខ្លាំងនេះ គឺមិនអាចទប់ស្កាត់ដោយការប្រើថ្នាំបំបាត់ការឈឺចាប់បានឡើយ។ ទឹករំអិលនៅក្នុងស្បូននេះហើយដែលជាចំណុចរីងរៃមួយ ហើយដែលអាចក្លាយទៅជាជំងឺមួយដែលនាំឲ្យមានការបំផ្លាញភ្នាសស្បូន ក្លាយជារលាកស្បូន នឹងនាំឲ្យកើតដំបៅនៅកន្លែងផ្សេងទៀតដូចជាបរិវេណផ្នែកខាងក្នុងនៃ ត្រគៀកដូចជាផ្លោកនោម ពោះវៀនធំ ស្បូនជាដើម។
ដើម្បី ទប់ស្កាត់នូវអាការៈបែបនេះ អ្នកនាងកញ្ញាគួរតែធ្វើការជ្រើសតមអាហារចាប់ពី ១៤ថ្ងៃមុនពេលដែលវដ្តរដូវមកដល់។ ចំពោះអ្នកដែលបាត់បង់ឈាមច្រើនត្រូវទទួលទានអាហារដែលមានជាតិដែក ឲ្យបានច្រើន ហើយគួរតែជ្រើសរើសទទួលទានស៊ុត ឬសាច់ត្រីជាដើម។ កំណត់បរិមាណអំបិលដែលត្រូវទទួលទាន កាត់បន្ថយជាតិស្ករ កាហ្វេ និងអាល់កុល។ ក្រៅពីនេះ នៅមានវីតាមីនមួយចំនួនដែលមានសារប្រយោជន៍ដូចជាវីតាមីនប៊ី១(B1) វីតាមីនអ៊ី (E)។ បន្ថែមពីនេះ ការរួមសង្វាសពេលកំពុងមានវដ្តរដូវក៏អាចបណ្ដាលឲ្យមានការឈឺចុកបាន ដែរ។








