សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 30, 2006

បច្ចេក​ទេស​ស្ថាបនា​មន្ត​ស្នេហ៍

ប្រភពៈ ទស្សនាវដ្ដី​ តារា
ដោយៈ សារឿន​ ពៅ

កាល​បើ​ដឹង​ពីមូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ប្តី​នឿយ​ណាយ​បែក​ឆ្វេងហើយ​ ស្រ្តីគួរ​តែមាន​វិធី​ទប់​ទល់​ដូច​តទៅៈ

បង្កើត​បរិយា​កាស​រ៉ូ​មែន​ទិក​ ពន្លឺ​ភ្លើង​ទៀន​ព្រឹមៗ ខ្យល់​ត្រជាក់​ស្រេប​នៃ​ម៉ាស៊ីន​ត្រ​ជាក់​ រួម​ផ្សំ​នឹង​ចំរៀង​មនោ​សញ្ចេតនា​អណ្តែត​អណ្តូង គឺ​ជា​បរិយា​កាស​ដ៏​សែន​មនោរម្យ​សម្រាប់​ស្នេហា​។ ម្យ៉ាង​ទៀត​គួរ​សាកល្បង​ប្តូ​រ​កន្លែង​ទៅ​បន្ទប់​ផ្សេង​ ឬ​រក​ទី​កន្លែង​ណា​ដែល​រ៉ូមែន​ទិកនៅខាង​ក្រៅ​ផ្ទះ​ក៏​បាន​។ ប៉ុន្តែ​សូម​រំលឹក​ថា​ កុំ​ឲ្យ​វា​ហួស​ហេតុ​ឬ​នៅ​កណ្តាល​វាល​បើក​ចំហរ​ពេក​ នេះ​ជា​រឿង​មិន​សម​ភ្នែក​សាធារណជន​ទេ​។

ថែ​ខ្លួន ថែសម្ផស្ស  គួរ​គិត​ពីការ​សម្អិត​សម្អាង​ខ្លួន​ផង​ ព្រោះ​ភ្លើង​ស្នេហ៍​ដែល​អាច​ដុត​រោលអារម្មណ៍​ភាគី​បុរស​បាន​នោះ​ គឺ​អ្វី​ដែល​គេ​មើល​ឃើញ​នឹង​ភ្នែក​ ហើយ​អាច​ទទួល​យក​បាន​។ គួរ​សាកល្បង​ស្លៀក​សម្លៀក​បំពាក់​ដ៏​ស្រស់​ស្អាត​ ដែល​មាន​សាច់​ក្រណាត់​ស្តើង​ សិច​ស៊ី បង្អួត​សាច់​បង្អួត​រាង​ផង។ គួរ​កុំ​លាប​ម្សៅ​ប្រតេក​ប្រតាក​ដែល​នាំ​ឲ្យ​រំ​ខាន​អារម្មណ៍​ ឬ​លាប​ឡេ​បំប៉ន​ស្បែក​ក្នុង​ពេល​ស្វែង​រក​ឋាន​សួគ៍។ ម្យ៉ាង​ទៀត​ចរិក​ស្នេហ៍​ និង​មាយា​ស្រី គួរ​តែ​មាន​ខ្លះ​ដែរ​ ដូច​ជា​ឥរិយាបថ​​ក្នុង​ការ​ដើរ​ ឈរ​អង្គុយ​ ដេក​ ឬ​ការ​និយាយ​ស្តី​ ក៏​ជា​ប្រ​ការ​សំខាន់​មួយ​ដែរ​។ គួរ​ស្តី​វា​ចា​ដោយ​ពាក្យ​ផ្អែម​ល្ហែម​ ពិរោះ​ពិសារ​ មើល​ទៅ​គួរ​ឲ្យ​ស្រ​ឡាញ់​គួរ​ឲ្យ​អា​ណិត​ ដើម្បី​អង្រួន​ចិត្ត​បុរស​ឲ្យ​បាក់​ស្រុត​មក​លើ​យើង​។ បើ​មាន​មន្ត​ស្នេហ៍​ទាំង​ប៉ុន្មាន​ ក៏​សូម​បញ្ចេញ​មក​ឲ្យ​អស់​តែ​ម្តង​ទៅ។​

ត្រូវ​គិត​គូរ យក​ចិត្ត​ទុក​ដាក់​​ដល់​បញ្ហា​ "ប្រដាប់​" អវយវៈ​ភេទ​របស់​ស្ត្រីគឺ "យោនី"​ ក៏​មាន​តួនាទីសំខាន់​ដូច​គ្នា​ដែរ​ ដែល​មនុស្ស​ជា​ច្រើន​នាក់​រមែង​មាន​បញ្ហា​រឿង "រលុង​, យារ"។ ទោះ​បី​បញ្ហា​ដូច្នេះ​កើត​ឡើង​តាម​វ័យ​ ឬ​បណ្តាល​មក​ពី​ការ​សំរាល​កូន​ក៏​ដោយ​ ក៏​វា​គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​បុរស​មាន​អារម្មណ៍​មិន​ស្រណុក​សុខស្រួល នៅ​ពេល​រួម​រ័ក។ វិធី​ដ៏​ងាយ​បំផុត​ដែល​ស្រ្តី​គួរ​ធ្វើ​ដើម្បី​ប្រដាប់​ភេទ​ហាប់​ណែន​ល្អ គឺ​ត្រូវ​ប្រឹង​ខ្ជឹប​ប្រ​ដាប់​ភេទ​ជា​ប្រចាំ។ វិធី​នេះ​វា​ងាយ​ស្រួល​ណាស់​ហើយ​បាន​លទ្ធផល​ល្អ​ទៀត​ផង។​ ការ​ខ្ជឹប​ប្រដាប់​ភេទ​នេះ​ ក្នុង​មួយ​ដង​ត្រូវ​ប្រើ​ពេល​៣​ទៅ​៥​វិនាទី ហើយ​ក្នុង​មួយ​ថ្ងៃ​អនុវត្តឲ្យ​បាន​ពី​៥០​ទៅ​១០០​ដង។ ទៅ​បី​វា​មិន​បាន​ដូច​កាល​នៅ​វ័យ​ក្រ​មុំ​ក៏​ពិតមែន​ ប៉ុន្តែ​វា​ក៏​មិន​អន់​ពេក​ដូច​ការ​មិន​ព្រម​អនុវត្ត​នោះ​ដែរ​។ ដឹង​ទេ! មានស្រ្តី​ជា​ច្រើន​កំពុង​អនុវត្ត​តាម​វិធី​នេះ ហើយទទួល​​បាន​លទ្ធ​ផល​ល្អ​ណាស់។

ត្រូវ​បង្កើន​បច្ចេកទេស​ក្បាច់​ក្បូរ  ស្រ្តី​គួរ​តែ​ហាត់​ធ្វើ​ជា​អ្នក​វាយ​លុក​ទៅ​លើ​ភាគី​បុរស​មុន​ខ្លះ​ផង​ដែរ ដោយ​ចាប់​ផ្ដើម​បង្កើត​បរិយាកាស​ឲ្យ​បាន​ល្អ​ហើយ​សឹម​ចាប់​ផ្ដើម​បើក​​ការ​វាយ​លុក​​។ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​ការ​និយាយ​ផ្តោះ​ផ្ដង​ពាក្យ​ផ្អែម​ល្ហែម​ហើយ​ជា​បណ្តើរៗ​ ចាប់​ផ្តើម​បង្កើន​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ស្ទាបអង្អែល​ច្រ​បាច់​ឲ្យ​សព្វ​រាង​កាយ​ដើម្បី​កំដៅ​ម៉ាស៊ីន​។ រស់​នៅ​ជា​មួយ​គ្នា​ អ្នក​គួរ​តែ​ដឹង​ហើយ​ថា​ ដៃ​គូរបស់​អ្នក​ចូល​ចិត្ត​វិធី​បែប​ណា​ បន្ទាប់​មក​ចាប់​ផ្ដើម​វាយ​សំរុក​ត្រង់​កន្លែង​សំខាន់ៗ។ អ្នក​អាច​សម្រប​តាម​ចិត្ត​ដៃ​គូរ​របស់​អ្នក​ផង​ខ្លះ​ទៅ បើ​ដៃគូ​របស់​អ្នក​សុំ​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ពិសេស​ៗ​។ នៅ​ពេល​គ្រឿង​ម៉ាស៊ីន​ក្តៅ​ពេញ​បន្ទុក​ហើយ​ វា​គ្មាន​ហេតុ​ផល​អ្វី​ដែល​គួរ​ពន្យា​ពេល​ទៀត​ឡើយ។ រីឯអ្នក​ជា​ស្រ្តី​វិញ​ ក៏​ពុំគួរ​ដេក​នៅ​ស្ងៀម​ដូច​គល់​ឈើ​នោះ​ឡើយ គួរ​បញ្ចេញ​កាយវិការ​ខ្លះ​ផ​ង​ទៅ​ ជាពិសេស​ផ្នែក​រាង​កាយ​។ ម្យ៉ាង​ទៀត​សំលេង​ដែល​លាន់​ឮ ចេញពីមាត់​អ្នក​ នឹង​ជួយ​បន្ថែម​នូវ​ថាមពល​ដល់​យាន​អវកាស​ឡើង​ទៅ​កាន់​ឋានសួគ៌​របស់​អ្នក​ថែម​ទៀត​។ ប៉ុន្តែ​សូម​កុំ​ឲ្យ​សំលេង​នោះ​លាន់​ឮ​ខ្លាំង​ហួស​ហេតុ​ពេក នាំ​ឲ្យ​កូន​ៗ​ភ្ញាក់​ ឬ​អាច​ឮដល់​អ្នក​ផ្ទះជិត​ខាង​វីវរ​ធំ​ហើយ៕

May 29, 2006

ពេល​ដែល​ស្វាមី​នឿយ​ណាយ

ប្រភពៈ ទស្សនាវដ្ដី​ តារា
ដោយៈ សារឿន​ ពៅ

នៅ ​ក្នុង​សង្គម​គ្រួ​សារ​ បញ្ហា​មិន​ចុះ​សម្រុង​គ្នា​មួយ​ភាគ​ធំ​បណ្តាល​មក​ពី​រឿង "លើ​គ្រែ​" នេះ​ឯង។ ជួន​កាល​មក​ពី​ភាគី​បុរស​ ហើយ​ជួន​កាល​ទៀត​បណ្តាល​មក​ពីភាគី​ស្រ្តី។ ប៉ុន្តែ​ពេល​នេះ​យើង​សូម​លើក​យក​ចំនុច​សំខាន់​ៗ​ ដែល​កើត​ចេញ​ពី​ភាគី​បុរស​មក​ឆ្លុះ​បញ្ចាំង​ជូន​មិត្ត​អ្នក​អាន​ដូច​ត​ទៅ​៖

វិភាគ​រក​មូល​ហេតុ

ប្រ​ដាប់​ របស់​ស្វាមី​មិន​ឡើង​ អាច​បណ្តាល​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង​ ដែល​រួម​មាន​ទាំង​ផ្លូវ​កាយ​ និង​មាន​ជំងឺ​រ៉ាំរ៉ៃ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សសៃ​ឈាម​ តួ​យ៉ាង​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺលើស​ឈាម​ជា​ដើម​ ដែល​ជា​ហេតុ​មិន​អាច​ធ្វើ​ឲ្យ​ឈាម​ចរាចរ​ទៅ​មក​បាន​ស្រួល​ ទើប​បណ្តាល​ឲ្យ​អង្គជាតិ​បុរស​មិន​រឹង​ ហើយ​មួយ​វិញ​ទៀត​ មក​ពីវ័យ​កាន់​តែ​ច្រើន​ផង​ដែរ​។ ចំពោះ​ដំណោះ​ស្រាយ​វិញ​មាន​តែ​ប្រើ​ថ្នាំ​"វីយ៉ាក្រា​" ជា​ជំនួយ​ ប៉ុន្តែ​មុន​នឹង​ប្រើ​ក៏​ត្រូវ​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​ជា​មុន​សិន​ដែរ​ ព្រោះ​ថ្នាំ​ប្រភេទ​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ និង​ជី​វិត​បាន​ បើ​ប្រើ​ខុស​ទំនងនោះ។

បុរស​គ្មាន​អារម្មណ៍  បើ ​និយាយ​សមត្ថភាព​និង​កំលាំង​ពលំ​វិញ​ បុរស​ប្រ​ភេទ​នេះ​មាន​ទាំង​អស់​ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​គេ​ "គ្មាន​អារម្មណ៍​" ដែល​ករណី​នេះ​​ អាច​មក​ពីគេ​មាន​បញ្ហា​អ្វី​មួយ​នៅ​ក្នុង​ជីវិត​ដូច​ជា​ "ជិនណាយ​រឿង​សិច​" ឬ​ម្យ៉ាង​ទៀត​អាច​មាន​អារម្មណ៍​ "ធុញ​ទ្រាន់​នឹង​ភរិយា​" ហើយ​ចុង​ក្រោយ​អាច​ធុញ​ទ្រាន់ចំពោះ​ស្រី​ៗ​ទូទៅ​​ទៀត​ផង​។

សោះ​អង្គើយ នឿយ​ណាយ បុរស ​ខ្លះ​មាន​អាកប្ប​កិរិយា​សោះ​អង្គើយ​ មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ៗ​ទាំង​អស់​ ជា​ពិ​សេស​ក្នុង​ផ្លូវ​អាណា​ចក្រ​ ហើយ​បែរ​ទៅ​រក​ផ្លូវ​ពុទ្ធ​ចក្រ​វិញ។ ឯបញ្ហា​ផ្សេង​មូយ​ទៀត​ អាច​បណ្តាល​មកពី​គេ​នឿយ​ណាយ​នឹង​ជីវិត​ផ្លូវភេទ​ ដែល​មាន​តែ​ស្ទីល​ចាស់​ដដែលៗ​ គ្មាន​អ្វី​ប្លែក​សោះ​ តាំង​ពី​បរិយា​កាស​ បច្ចេកទេស​ ក្បាច់​ក្បូរ​ រហូត​ដល់​ឈាន​ទៅ​ធុញ​ទ្រាន់​នឹង​ភរិ​យា​ខ្លួន​។ នេះ​ជា​បញ្ហា​ធំណាស់​ ព្រោះ​ស្រួល​មិន​ស្រួលលោក​ប្តី​អាច​បែក​ឆ្វេង​ទៅ​រក​ស្រី​ថ្មី​ទៀត​ក៏​ថា​ បាន​។ នេះ​ហើ​យជា​បញ្ហា​​ដែល​គួរ​តែ​ប្រុង​ប្រ​យ័ត្ន​ស​ម្រាប់​ស្រ្តី​ទាំង​ឡាយ។​

សំនួរ​មិត្ត​អ្នកអាន (ធីតា)

សំនួរ​

សួស្តី​លោក​តាម​ខេម​ និង​ប្រិយមិត្ត​អ្នក​ចូល​ចិត្ត​អាន​ក្នុង​វ៉ិប​សាយ​នេះ​ទាំង​អស់​គ្នា..
នាង​ខ្ញុំ​មាន​សំណូរ​សួរ​ទៅ​លោក​តា​ និង​មិត្ត​ទាំង​អស់​នាង​ខ្ញុំ​ខ្វល់​ក្នុង​ចិត្ត​ណាស់​មិន​ដឹង​ជា​ទៅ​ពិ​ ភក្សា​ជា​មួយ​អ្នក​ណា​ទេ។ នាង​ខ្ញុំ​ចង់​ដឹង​ថា​តើ​ការ​ធ្វើ​អូ​រ៉ាល់​សិច​អាច​មាន​លទ្ធភាព​ឆ្ងង​ជំងឺ​ អេដស៍​ដូច​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ដែរ​ឬ​ទេ? តើ​មាន​វិធី​ការ​ពារ​កុំ​ឆ្លង​ជំងឺ​នៅ​ពេល​ធ្វើ​អូរ៉ាល់​សិច​ដែរ​ឬ​ទេ? ព្រោះ​រាល់​ពេល​ដែល​នាង​ខ្ញុំ​រួម​រ័ក​ជា​មួយ​សង្សារ​ គាត់​តែង​ប្រើ​ស្រោម​អនាម័យ​រាល់​លើក ក៏​ប៉ុន្តែ​អ្វី​ដែល​នាង​ខ្ញុំ​បារម្មណ៍​នោះ​គឺ​ជា​ញយ​ដង​យើង​តែង​ធ្វើ​ អូរ៉ាល់​សិច​មុន​ការ​រួមភេទ។ សូម​លោក​តា​និង​មិត្ត​ជួយ​ឆ្លើយ​សំណួរ​ខ្ញុំ​ផង។
ធីតា…AU

Comment by ធីតា — May 29, 2006 @ 2:31 am

យោបល់​តា​ខេម 

ការរួម​រក្សតាម​មាត់​
នៅ ​ក្នុង​ការ​រួម​រក្ស​តាម​មាត់​ គូសេ្នហ៍​លិត​ ជញ្ចក់​ឫ​ថើប​អង្គជាតិ​​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​រួម​រក្ស​តាម​មាត់​អាច​ធ្វើ​ទៅ​បាន​រវាង​បុរស​និង​ស្រ្តី​​រវាង​បុរស​ នឹង​បុរស​ និង​រវាង​ស្រ្តី​នឹង​ស្រ្តី​។​ វាអាច​មានគ្រោះ​ថ្នាក់​ប្រសិន​បើ​មាន​ឈាម​ខ្លះ​ ឫ​ទឹក​កាម​ ប៉ះ​​ទៅ​នឹង​ដំបៅ​ ឬ​មាន​ការ​ហូរ​ឈាម​នៅ​ក្នុង​មាត់​ ឬ​នៅ​លើ​បបូរ​មាត់​របស់​ដែ​គូរ​ណាម្នាក់​។​

ការ​សិក្សា​ស្រាជ្រាវ​ មួយ ​នា​ពេល​ថ្មី​ៗ​ នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ បុរស​ដែល​ប្រតិព័ទ្ធ​នឹង​អ្នក​ដែល​មាន​ភេទ​ដូច​គ្នា​​ប្រព្រឹត្តការ​រួម​ភេទ ​តាមមាត់​តាម​អ្វី​ដែល​គេគិត​ថា​ជាជម្រើស​ផ្លាស់​ប្តូរ​ ដែល​មាន​សុវត្ថិភាព​ជាង​ការ​រួម​​រក្ស​តាម​រន្ធ​គូទ ដែល​ជា​ផ្លូវ​ឆ្លង​ជម្ងឺ​។ ថ្វី​ត្បិត​តែ​វា​មាន​គ្រោះ​ថ្នាក់​តិច​ជាង​ការ​រួម​ភេទ​តាម​គូទ​ និង​តាម​ទ្វារមាស​ក៏ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​ការ​រួមរក្ស​តាម​មាត់​គ្មាន​គ្រោះ​ថ្នាក់​នោះទេ។(ឯ​ កសារ​ទស្សនាវដ្តី​សុខភាព)

តាម​យោបល់​តាម​ចៅគួរ​តែ​ប្រើ​ស្រោម​អនាម័យ​ជា​ជម្រើស​ដ៏ល្អ​បំផុត​។

សួម​សំណាង​ល្អ​ ធីតា​!​ចៅ​តា

May 26, 2006

ឪពុក​ម្តាយ​គួរ​ប្រាប់​កូន​ចៅ​ឲ្យ​យល់​ដឹង​ពី​ផ្លូវ​ភេទ

ប្រភពៈ ទស្សនាវដ្តី ខ្មែរ​អប្សារា

ចង់​ក្លាយ​ជាឪពុក​ម្តាយ​ល្អ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ជា​ពិ​សេស​នៅ​ពេល​ដែល​និយាយ​រឿង​ទំនាក់​ទំនង​ផ្លូវ​ភេទ​ និង​សេចក្តី​ស្នេហា​​ជា​មួយ​កូន​។

បច្ចុ​ប្បន្ន​នេះ​នៅ​ពេល​ពេញវ័យ​ភ្លាម​ ក្មេង​កំលោះ​ក្រមុំ​គ្រប់​រូប​ឮ​គេ​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​អេដស៍​ ដែល​កើត​មាន​និង​ឆ្លង​តាម​ការ​រួម​ដំណេក​ និង​ការ​ចាក់​ថ្នាំ។ ​ដូច្នេះ​ឪពុក​ម្តាយ​មាន​តួនាទី​សំខាន់​ណាស់​ គឺ​មិន​ត្រឹម​ជា​អ្នក​ផ្តល់​សុភមង្គល​ និង​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្វែង​​យល់​ពី​អត្តចរឹត​ចំណង់​ចំណូល​ចិត្ត​របស់​កូន​ ដើម្បី​ងាយ​ស្រួល​រក​វិធី​អប់រំ​កូន​ឲ្យ​យល់​ដឹង​ពី​ហេតុ​ផល​ល្អ និង​អាក្រក់​ ដែល​ទាក់​ទង​នឹង​ផ្លូវ​ភេទ។ ក្មេង​ខ្លះ​មាន​អាកប្ប​កិរិយា​អៀន​ប្រៀន​មិន​សូវ​ចេះ​និយាយ​ស្តី​ចូល​ចិត្ត​លាក់​លៀម​​អាថ៌កំបាំង​តែ​ក្នុង​ចិត្ត​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ឪពុក​ម្តាយ​ត្រូវរិះ​រក​គ្រប់​មធ្យោ​បាយ​ជជែក​លេង​ជា​មួយ​កូន​ដើម្បី​ឲ្យ​កូន​យល់​ច្បាស់​ អំពី​ការ​ប្រព្រឹត្ត​ស្នេហា​តាម​ច្បាប់​ធម្មជាតិ​កំណត់​ ដែល​ទាំង​មនុស្ស​ទាំង​សត្វ​មិន​អាច​ចៀស​ផុត​បាន​ឡើយ។ ឪពុក​ម្តាយ​ត្រូវ​ចេះ​និយាយ​ពន្យល់​កូន​ថា សេចក្តី​ស្នេហា​ គឺ​ជា​រឿង​ដែ​ល​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​ប្រុងប្រយ័ត្ន ពី​ព្រោះ​​ដោយ​សារ​ស្នេហា​មនុស្ស​អាច​មាន​វិបត្តិ​ អាចទន់​ខ្សោយ​ និង​បាត់​នូវ​ភាព​ថ្លៃ​ថ្នូរ។ ប្រសិន​បើ​មាន​ជិវិត​អាពាហ៍​ពិពាហ៍​បែក​បាក់​គ្នា​ អ្នក​ដែល​ជា​ឪពុក​ម្តាយ​ គួរ​ពន្យល់​ប្រាប់​កូន​ផង​ដែរ​ថា​ យើង​ធ្លាប់​មាន​សេចក្តី​ស្នេហា​រួច​មក​ហើយ​ ព្រោះ​ថា​ អំពើ​រួម​រ័ក​ត្រូវ​តែ​ផុស​ចេញ​ពី​ពន្លក​ស្នេហា​ដែល​កើត​ចេញពី​ការ​ចេះ​យល់​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក។
 
នៅ​សម័យ​រីក​ចំរើន​ និង​វិទ្យាសាស្រ្ត​ខ្លាំង​ក្លា​ ឪពុក​ម្តាយ​មិន​ត្រូវ​លាក់​​លៀម​ផ្លូវ​ភេទ​ជា​មួយ​ក្មេង​ទេ ពី​ព្រោះ​នោះ​មិនមែន​ជា​រឿង​អាក្រក់​ ហើយ​វា​ជា​រឿង​អៀន​ខ្មាស​នោះ​ឡើយ​។ កាល​ពី​នៅ​ក្មេង​យើង​ទាំង​អស់​គ្នា​មាន​ទំលាប់​មួយ​មិន​អាច​កែ​ប្រែ​បាន​ បើ​ថា​គេ​លាក់​អ្វី​មិន​ឲ្យ​ដឹង​នោះ​រឹត​តែ​ចង់​ដឹង​ខ្លាំង​ណាស់​ទៅ​ទៀត​ ជាពិសេស​ជំពូក​ក្មេង​ជំទង់​ ក្មេង​ស្ទាវ​ ក្មេង​ឈាម​រាវ​នេះ​តែ​ម្តង​។

 តើ​ត្រូវ​និយាយ​ដូច​ម្តេច​ខ្លះ​ អំពីការ​រួម​ដំណេក​ប្រាប់​កូន​?

មាន​វិធី​ពីរ​យ៉ាង​ សម្រាប់ណែ​នាំ​កូន​។ ទី​មួយ​ គឺ​ណែ​នាំ​ដោយ​ផ្ទាល់​ដោយ​លើក​យក​រឿង​ ឬ​បទពិសោធ​មក​បង្ហាញ។ ទីពីរ គឺ​ការ​ណែនាំ​ដោយ​ប្រយោល​ មាន​ដូច​ជា​ណែ​នាំ​ឲ្យ​អាន​សៀវ​ភៅអប់រំ ទស្សនាវដ្ដី និង​កាសែត​។ល។ ចំពោះ​រឿង​នេះ​បើកូន​ស្រី​មាន​បំណង​ចង់​ដឹង​វិញ​ ម្តាយ​ត្រូវ​ណែ​នាំ​កូន​ស្រី ហើយ​បើ​កូន​ស្រី​មិន​ហ៊ាន​សួរ​ ម្តាយ​​ត្រូវ​រក​ពេល​វេលា​ និង​ទី​កន្លែង​ណា​សម​ស្រប​ដើម្បី​ប្រាប់​កូន​​ដោយ​ស្ងាត់​ៗ​។ ម្តាយ​ត្រូវ​បញ្ជាក់​ប្រាប់​កូន​ស្រី​ឲ្យ​ស្ងប់​ចិត្ត​ថា រឿង​អាថ៌​កំបាំង​ផ្ទាល់​ខ្លួន​ត្រូវ​​បាន​លាក់​យ៉ាង​ជិត​ល្អ​ណាស់​មិន​អាច​ខ្ចរ​ខ្ខាយ​ដល់​អ្នក​ក្រៅ​បាន​ទេ​ គឺ​ដឹង​ត្រឹម​តែ​សាម៉ី​ខ្លួន​ និង​គ្រូ​ពេទ្យ​តែ​ប៉ុណ្ណោះ។ ចំពោះ​កូន​ប្រុស​ ឪពុក​ត្រូវ​និយាយ​ប្រាប់​កូន​កុំ​ឲ្យ​មាន​ចិត្ត​ខ្មាស់​អៀន​ចំពោះ​ភាព​ឡើង​ពេញ​កំលោះ​របស់​ខ្លួន​ឲ្យ​សោះ​។ ប្រការ​សំខាន់​ដែល​ឪពុក​ត្រូវ​សំដែង​កាយ​វិការ​បញ្ជាក់​ថា ខ្លួន​មាន​ចិត្ត​ចង់​និយាយ​អ្វី​ម្យ៉ាង​ជា​មួយ​កូន​ចៅ​បាន​ហើយ​។ ធ្វើ​យ៉ាង​នេះ​ហាក់​ដូច​ជា​ទុក​ឱកាស​ឲ្យ​កូន​មាន​ស្មារតី​ប្រុង​ប្រៀប​ទុក​ជា​មុន​។

ជា​ការ​ពិត​កូន​ប្រុស​មានសេរីភាព​ជាង​កូន​ស្រី ហើយ​មិន​អៀន​ខ្មាស់​ដូច​កូន​ស្រី​ទេ ឪពុក​ត្រូវ​ប្រាប់​កូន​ប្រុស​ថា​ តើ​ត្រូវ​ការ​ពារ​ជំអឺ​អេដស៍​ដោយ​វិធីណា? មិន​ត្រូវ​រួម​រ័ក​ខុស​ក្បូន​ខ្នាត​ ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធជីវសាស្រ្ត​ទន់​ខ្សោយ​ ឬ​ក៏​មាន​ពេល​ខ្លះ​អាច​ប្រាប់​ពីវិធី​រួម​រ័ក​ទៀត​ផង​។ ជា​ការ​ល្អ​ត្រូវ​តែ​មាន​សៀវ​ភៅ​អប់រំ​ណែ​នាំ​អំពី​បញ្ហា​នេះ។ ប៉ុន្តែ​កុំ​ភ្លេច​ថា​ មិន​ត្រូវ​បណ្តោយ​ឲ្យ​កូន​ប្រុស​ខូច​ខ្លួន​ ឬ​ឈ្លក់​វង្វេង​ជា​មួយ​ស្នេហា​ឡើយ៕

សំនួរ​មិត្ត​អ្នកអាន (សូរិយា)

សំនួរ

សួស្តីប្រិយមិត្ត​!​
នាង​ខ្ញុំ​សួម​ឲ្យ​ប្រិយ​មិត្ត​ជួយ​ចូល​ឲ្យ​យោបល់​នាង​ខ្ញុំ​ តើត្រូវ​ធ្វើ​បែ​ប​ណា​?​បើ​សង្សារ​មិន​ស្មោះ​និង​ នាង​ខ្ញុំ តើ​សិច​មាន​សារៈ​សំខាន់​​​ដែរ​​រី​ទេ? តើ​នាង​ខ្ញុំ​គូរ​ប្រគល់​សិច​ឲ្យ​សង្សារ​មុន​ពេល​រៀប​ការ​ ជា​ការ​ល្អ​សំរាប់​យើង​ទាំង​ពី​ដែរ​រឺទេ? តើ​មាន​ផលវិបាក​ដែរ​រីទេ?​ ខ្្ញុំ​ស្រលាញ់​គាត់​ណាស់​ ប្រសិន​ជា​នាង​ខ្្ញុំ​បដិសេដ្ឋ​តើ​ខ្ញុំគួរធ្វើដូចម្តេច?

ចំលើយ​របស់​តាខេម

សូស្តី​ចៅស្រី!​ រួម​ទាំង​មិត្ត​អ្នក​អាន​

-​តើ​សិច​មានសារៈសំខាន់​ដែរ​រី​ទេ?

តាសូម ​ឆើ្លយ​យ៉ាង​ ខ្លី​​ថា​វាពិត​ជាសំខាន់ សំរាប់​មនុស្ស​គ្រប់​រូប​ តែ​ក៏​មិន​មែន​ឲ្យ​យក​មកធ្វើ​ជាត្រីមុខ​ននោះ​ដែរ​ ទោះ​ប្បី​អ្ន​កមិន​អាចខ្វះ​វា​ក៏​ដោយ​។

-តើត្រូវ​ធ្វើ​បែ​ប​ណា​?​បើ​សង្សារ​មិន​ស្មោះ​និង​ នាង​ខ្ញុំ​

​តាសូម​ប្រាប់​ថា​បើ​មនុស្ស​បំរុង​នឹង​ខូច​ហើយ​គឺ​ពិបាក​និង​អូស​ទាញ​បន្តិច ​​ ប្រសិន​ជាគេ​បម្រុង​នឹង​ក្បត់​​ហើយ​ គេនៅ​តែ​ក្បត់​អ្នក​ ក្នុង​ពេល​ណាមួយ​មិន​ខាន​គ្រាន់​តែ​យូ​និង​ឆាប់​។ ហើយ​យើង​ក៏ត្រួវ​រៀប​ជើង​ព្រួល​ទុក​ជា​មុន​ផង​ដែរ​។
+តើ​អ្នក​នាង​ដឹង​ច្បាស់​ហើយ​ឬ​នៅថា​គេ​មិន​ស្មោះ​នឹង​នាង​ចូល លួច​សង្គេត​ដោយ​សំខាន់​ កុំ​ឲ្យ​គេ​ដឹង​ខ្លួន​

+នាងមាន​ពិនិត្យ​ថា​នាង​មាន​កនែ្លង​ណា​ខ្លះ​ដែល​មិន​ល្អ​ (​ឧទាហរណ៍ៈ ជាអ្នក​ពូកែ​ ប្រច័ន្ធ​ -​ពូកែ​ខឹង​- មិនទាន់​សម័យ …)
បន្ថែម​ពីនេះ​ទៀ​ត​នាង​គួរ​អាន​អត្ថ​បទ​ក្នុង​វិប​សាយ​របស់​តា​ដែល​បាន​ ដាក់​បញ្ចូល​កន្លង​មក​ វា​ជាគន្លឹះ​ខ្លះ​សំរាប់​ចៅ។

សំនួរៈ តើ​នាង​ខ្ញុំ​គូរ​ប្រគល់​សិច​ឲ្យ​សង្សារ​មុន​ពេល​រៀប​ការ​ ជា​ការ​ល្អ​សំរាប់​យើង​ទាំង​ពី​ដែរ​រឺទេ? តើ​មាន​ផលវិបាក​ដែរ​រីទេ?​ ខ្្ញុំ​ស្រលាញ់​គាត់​ណាស់​ ប្រសិន​ជា​នាង​ខ្្ញុំ​បដិសេដ្ឋ​តើ​ខ្ញុំគួរធ្វើដូចម្តេច?​

ចំ​លើយៈ មិនគួរ​ទេ។ ​​ប្រសិន​ជាគេ​ជាមនុស្រ​មិន​ស្មោះ​ត្រង់​​ហ្នឹង​អ្នក ក្រោយ​ពី​បានខ្លូន​អ្នក​ហើយ​នោះ​  តើ​អ្នក​អាច​ប្រឈម​មុខ​ទទួល​នូវ​បញ្ហា​បាន​ដែរ​រឺ​ទេ? សូមកុំ​គិត​ថា​សិច​ជា​ចំណង​សំរាប់​ចង​ចិត្ត​គេ​ឲ្យ​សោះ ។

អត្ថបទលើក​ក្រោយ​តានឹង​បង្ហាញចៅ ពី​ផល​ប្រ​យោជន៍​នៃ​កាតម​មិនទាន់​រូមភេទ​។

ការ​បដិសេដ្ឋ
នេះ​ជាប្រយោគមួយ​ចំនួន​ដែល​ចៅ​គួរនិយាយ​ ៖

  • យើង​ចង់​ចំណាយ​ពេល​សប្បាយ​រីក​រាយ​ជាមួយគ្នា​ លេង​សើច​ និង​កសាងទំនុក​ចិត្ត​គ្នាមុនពេល​​ចាប់ផ្តើមរួម​ភេទ​។
  • រក ​កន្លែង​សុវត្ថិភាព​សំរាប់ជជែក ដែល​នឹង​មិនធើ្វ​ឲ្យ​ខ្លូន​អ្នក​ត្រូវ​បាន​ទាញបញ្ចូល​ទៅ​ក្នុ​ង​ភាព​រំជួល​ ចិត្ត​ខាង​សេ្នហា។ និយាយ​ថាខ្ញុំចង់​និយាយ​ជាមួយអ្នកនៅ​នៅ​ពេលនេះ ​មុន​ពេល​ដែល​យើង​ទៅកាន់​តែឆ្ងាយ​។
  • ជជែក ​ពីអ្វី​ដែល​ឪពុក​ម្តាយ​របស់​អ្នក​​សង្ឈឹម​​សំរាប់​អ្នក ​ហើយពួកគាត់​នឹង​មាន​អារម្មណ៍ដូចម្តេច​ប្រសិន​បើ​អ្នក​មានគភ៌​ ឬ​មានេមរោគអេដស៍។​
  • និយាយថា ​ អ្នក​គិត​ថា​ការរួម​ភេទ​មុន​ពេល​ដែល​អ្នករស់​នៅ​ជាមួយគ្នា​ឫរៀបការគីជា​ការ​ ខុស។ ពន្យល់​ថាតើ​អ្នក​អាច​មានអារម្មណ៍យ៉ាង​ដូចមេ្តច​ ប្រសិនបើអ្នក​ប្រឆាំង​នឹង​ជំនឿរបស់​អ្នក​។
  • ព្រមព្រៀង​នៅឲ្យឆ្ងាយ​ពី​គ្រឿង​ស្រវឹង​ និង​ថ្នាំ​ញៀនព្រោះ​របស់​ទាំង​នេះរឹត​តែ​ធ្វើ​ឲ្យ​ពិបាក​និង​គេច​ពីការ​​រូមភេទ។
ជាចុងក្រោយ​សូម​ចៅ​ស្រី​គិត​ឲ្យ​បាន​ច្រើន​ មុន​និង​សំរេច​ចិត្ត​ធ្វើអ្វី​មួយ​។ អនាគត​ និង​ភាពស្រល់​ថ្លា​​នៃ​ជីវិត​របស់​អ្នក​សិ្ថត​ក្នុង​ក​ណ្តាប់​ដៃ​របស់​ចៅ​ និង​ តាសូម​ផ្តាំថា​ការការពារ​ខ្លួន​ពីជំងឺ​ឆ្លង​ផេ្សងៗ​ជាការ​ចាំបាច់​ជាពិសេស​ ជំងឺ​អេដស៍​ គួរ​ការ​ពារ​ ប្រសើរ​ជាង​ព្យាបាល​ ជំរើស​ដ៏ល្អគួរ​ប្រើ​ស្រោម​អនាម័យ ការពារ​ទាំង​ជំងឺ​ឆ្លង​ និង​ការ​មានទំងន់​៕

 

សំណាង​ល្អ សូមសុខសាន្ត​និង​គូរ​សេ្នហ៍របស់​​​ចៅ

ពី​តាខេម 

ការចូលរួមយោបល់​របស់​ប្រិយ​មិត្ត 

  1. Soriya, if he really love U, he will ask U to marry tradictionlly_not late if U and him have sex after married. LOVE is blind. If U still blind, U will lose everything. Stop ur thinkning to give him sex in order ot pull his honesty. U ever think he will let u down after he got ur virgin. Consider ur thinking again.

    Comment by SoNy — May 23, 2006 @ 4:14 am | Edit This

  2. សួស្តីកញ្ញា….​ដែល​មាន​បញ្ហាខាង​លើ
    សិច​ និង ​ស្នេហា​មាន​ទំនាក់​ទំនង​នឹង​គ្នា​យ៉ាង​ជិត​ស្និទ ក៏​ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​គេ​អាច​បែង​ចែក​វា​ឲ្យ​ដាច់​ពី​គ្នា​បាន​។​​

    សិច អាច​កើត​មាន​ឡើង​ដោយ​មិន​បាច់​មាន​ស្នេហាទេ​ បាន​ន័យ​ថា​មនុស្ស​យើង​អាច​ស្វែង​រក​សិច​បាន​(ជាពិសេស​បុរស)តាម​រយៈ​ការ​ទៅ​ ប្រើ​សេវាកម្ម​សិច​(ផ្ទះ​បន)​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​វា។ ករណី​មួយ​ទៀត​គឺ សិច​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ស្នេ​ហា​ ក្នុង​ករណី​នេះ​យើង​អាច​និយាយ​បាន​ថា​សិច​ជា​ចំណង​មួយ​ដែល​អាច​ចង​សម្ព័ន្ធ​ ភាព​រវាង​គូ​ស្នេហ៍​​បាន។ ក៏​ប៉ុន្តែចំណង​មួយ​នេះ”សិច” មិន​មាន​លក្ខណៈ​រឹង​មាំ​សំរាប់​គូ​ស្នេ​ហ៍​មុន​ពេល​រៀប​ការ​នោះ​ទេ ជា​ពិសេស​វា​ងាយ​និង​ដាច់​ខ្លាំង​ណាស់​សំរាប់​​ភាគី​បុរស​ដែល​សង្គម​​ខ្មែរ​ យើងតែង​តែ​ហៅ​គេ​ថាជា​”មាសទឹក​ដប់” ហើយ​នៅ​ទី​បញ្ចប់​អ្នក​ដែល​រង​ការ​ខូច​ខាត​គឺភាគី​ស្រ្តី។

    តាម ​យោ​បល់​របស់​ខ្លួន​ខ្ញុំ​ផ្ទាល់​​៖ បើ​សិន​ជា​អាច​ចៀស​វាង​បាន​កញ្ញា​គួរកុំ​ទាន់​ប្រគល់​សិច​ឲ្យ​សង្សារ​មុន​ ពេល​រៀប​ការ​អី វា​ពិត​ជា​មាន​ផល​ប៉ះពាល់យ៉ាង​ខ្លាំង​សំរាប់​ខ្លួន​កញ្ញាផ្ទាល់​ក៏​ដូច​ ជាក្រុមគ្រួសារ​៖ កញ្ញា​ត្រូវ​ប្រឈម​​មុខ​​​នឹងជំងឺ​ដ៏​សាហាវដែល​មិន​ទាន់​មាន​ថ្នាំ​ ព្យាបាល”អេដស៍”,​ ហើយ​វា​ក៏​​អាច​ថ្លោះថ្លោយ​បណ្តាល​ឲ្យ​មាន​កូនទៀត​ផង។ ​កញ្ញាគួរ​លើក​យក​ហេតុ​ផល​ផ្សេង​ៗ​មក​និយាយ​ជាមួយ​គេ​ដូច​ជាៈ ខ្លាច​ក្រុម​គ្រួសារ​កញ្ញាដឹង​រឿង ឬ​ក៏​ខ្លាច​ថ្លោះ​ថ្លោយ​បណ្តាល​ឲ្យ​មាន​កូន​នោះ​វា​ហ្នឹង​ក្លាយ​ជា​រឿង​ដ៏​ សែន​អាម៉ាស​​សំរាប់​រូបកញ្ញា​ផ្ទាល់​ ក៏​ដូច​ជា​ក្រុម​គ្រួសារ។

    បើ ​គេ​លើក​យក​ហេតុ​ផល​ថាៈ “​ការ​ពារ​ហើយ​មិន​អី​ទេ!” កញ្ញាគួរ​តែ​តប​ទៅ​វិញ​ថាៈ​ “ដំរី​ជើង​បួន​គង់​មាន​ភ្លាត់​អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្េលច​”។ ខ្ញុំ​​គិត​ថាៈ បើសិន​ជា​សង្សារ​របស់​កញ្ញា​ពិត​ជា​ស្រឡាញ់​កញ្ញា​ពិត​ប្រាកដ​មែន​នោះ​ គេ​និង​ស្តាប់​តាម​កញ្ញាជាក់​ជាមិន​ខាន។ តែ​បើ​នៅ​តែ​មិន​បាន​សំរេច ​​គាត់​នៅ​តែ​ទទូច​ចង់​មាន​សិច​ជាមួយ​កញ្ញានោះ​ កញ្ញាអាច​មាន​ផ្លូវ​ពីរ​សំរាប់​ជ្រើស​រើស៖

    ១- បញ្ចប់​ការ​ទាក់​ទង​ជា​មួយ​គាត់
    ២- យល់​ព្រម​ប្រគល់​សិច​ជូន​សង្សារ​
    បើ​កញ្ញា​រើស​យក​ផ្លូវ​ទី​២ គឺកញ្ញា​ត្រូវ​ចេះការ​ពារ​ខ្លួនឯង​ឲ្យ​បាន​ល្អ​ ចៀស​វាង​ការ​ឆ្លង​ជំងឺ ឬ​មាន​ផ្ទៃពោះ អ្វី​ដែល​សំខាន់​​​គឺ​ខ្លួន​កញ្ញាផ្ទាល់​​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ កញ្ញា​នឹង​មិន​ស្តាយ​ក្រោយ​ និង​ហ៊ាន​ប្រឈម​មុខ​នូវ​​រាល់​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​នៅ​ថ្ងៃ​ខាង​មុខ​​ ដែល​បណ្តាល​មក​ពី​ការ​ជ្រើសរើស​នូវ​ជំរើស​មួយនេះ។ បើ​កញ្ញា​ពិត​ជា​ស្រឡាញ់​គាត់​មែន​ ហើយ​ប្រាកដ​ក្នុង​ចិត្ត​ថា​គាត់អាច​ធ្វើ​ជា​មិត្ត​១០០ឆ្នាំ​របស់​កញ្ញា​បាន​ ហេតុ​អ្វី​បាន​ជា​កញ្ញា​មិន​ពិភាក្សា​ជាមួយ​គាត់​រឿង​រៀបការ​តែ​ម្តង​ទៅ?
    សូម​ឲ្យ​កញ្ញា​ជួប​នូវ​សំណាង​ល្អ…..

    ពី​ជន​អនាមឹក

    Comment by​ ជនអនាមឹក — May 23, 2006 @ 5:03 am

  3. សួស្តីប្រិយមិត្ត!

    ហេ៎អ្នកនាងកញ្ញា សម្រាប់ខ្ញុំផ្ទាល់យល់ថាសិចមានសារៈសំខាន់ណាស់ចំពោះមនុស្ស​គ្រប់រូប​ សាក​គិត​ល៎មើល​មនុស្ស
    គ្រប់​រូបធ្វើការងារ ខំរក​ស៊ី​ក៏ដើម្បីគ្រួសារ ព្រមជាមួយសិចដែរ។ ​ខ្ញុំមាន​គំនិត​មួយ​ប្រសិន​បើ អ្នក​អាច​រៀប​ការ​ជា​មួយ អ្នក​ ដែរខ្លួនស្រលាញ់នោះវាពិសេសណាស់សម្រាប់ខ្លួនអ្នក ។ ហើយការដែរសួរថា”សិចមុនពេលរៀបការ​នោះ វា អាស្រ័យលើរូបអ្នកជាអ្នកសម្រេចតែប៉ុណ្ណោះ គ្រាន់តែថាបើមានសិចជាមួយគ្នា ហើយមិនបានរៀបការជា​មួយ​គ្នា នោះ អ្នក​ពិត​ជាស្ដាយក្រោយ ទោះជាអ្នកស្រលាញ់គេយ៉ាងណាក៏ដោយ ។ ហើយ ខ្ញុំគិត ថា អ្នក នឹង ត្រូវ ប្រឈម មុខ ជា បញ្ហ​ម្ដងទៀតក្រោយពេលរៀបការជាមួយអ្នកដទៃ ក្រៅ​ពីអ្នក​​ដែរ​យើងស្រលាញ់ ។
    សូមទោសនេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ ៕

    Comment by រត្ថា — May 23, 2006 @ 6:20 am

  4. សួស្ដី! កញ្ញា សូរិយា ចំពោះ​ការ​ដែល​មាន​សិច​រវាង​គូរ​សង្សារ​នៅ​មុន​ថ្ងៃ​រៀបការ​វា​មិនមាន​បញ្ហា ​ធំដំ​ប៉ុន្មាន​ទេ ចំពោះ​យុវវ័យ​សម័យ​នេះ ប៉ុន្តែ​ការ​សំខាន់​គឺ​យើង​ត្រូវ​ចេះ​ការពារ​ខ្លួន​ឲ្យុ​ចៀស​ផុត​ពី​ជំងឺ​ អេដស៍ ។ ហើយ​ធ្វើ​យ៉ាងណា​សូម​ឲ្យ​ប្រាកដ​ថា​បុរស​នោះ​ពិត​ជា​មិនមាន​រោគ​អាច​ឆ្លង​មក ​កញ្ញា​ទេ…
    សូម​សំណាង​ល្អ​ជាមួយ​និង​គូ​ស្នេហ៍​របស់​កញ្ញា

    Comment by អេង វណ្ណៈ — May 23, 2006 @ 6:26 am 

  5. Wow! those are all good suggestions! I see eye to eye with Sony and the Anonym. Though I am a man, but I ain’t partial. I think making love before marriage is not good for both man and woman (especially woman). By my idea, I won’t make love to someone I love so much until marriage, despite the fact that I do want.
    True love doesn’t really depend on sex. So this means “Sex” is not important? No, sex is also the part of love.​​But making love before marriage is not good.
    However, I think the best answer is “Denial (បដិសេដ្ឋ)”.

    Comment by Lucky boy — May 23, 2006 @ 7:31 am

May 24, 2006

បញេ្ចញ​ទឹក​កាម​នៅ​ខាង​​ក្រៅ​ក៏​អាច​​មាន​ផ្ទៃ​ពោះ​​បានដែរ​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​

ដោយៈ សុធារិទ្ធ

ក្នុង ​​ខណៈ​​​ពេល​​ដែល​​គូ​ស្េនហ៍​​កំពុង​​តែ​មាន​​សិច​​រួម​គ្នា​​នោះ​ វា​ជា​រឿង​ដែល​ពីបាក​បំផុត​ ប្រសិន​បើ​ជ្រើស​រើស​យក​វិធី​ពន្យា​កំណើត​ដោយ​ការ​បញ្ចេញ​​ទឹក​​កាមនៅ​ខាង​ ក្រៅ​ ព្រោះ​បុរស​ជា​អ្នក​ចាំគ្រប់​គ្រង​អារម្មណ៍​​នៅ​ពេល​​កំពុង​ឈាន​ដល់​ចំនុច​ កំ​ពូល​ដើម្បី​ដក​អាវៈ​យវៈ​ចេញ​មក​បង្ហៀរ​ទឹក​​កាមនៅ​ខាង​ក្រៅ​ប្រហោង​ទ្វា​ រ​​មាស​។ ឱ​កាស​​មាន​ផ្ទៃ​ពោះ​អាច​នឹង​កើត​ឡើង​ភាគ​ច្រើន​បំផុត​ ព្រោះ​ក្នង​កំឡុង​ពេល​នៃ​ការ​ស៊ក​ចូល​​​អវៈ​យ​វៈ​​ភេទ​នោះ​ ទោះ​បី​ទឹ​កអ​សុចិត​របស់​មនុស្ស​​មិនទន់​បព្ចេញ​មក​ក្តី​ក៏​ប៉ុន្តែ​មានទឹក​ រំអិលដែល​​​េចញមក​​មុន​នោះរួច​ទៅ​ហើយ​ែដរ​ ដែល​វាអាច​នឹង​លាយឡំ​ទៅ​​ដោយ​ទឹក​អសុចិ មកជាមួយ។​ ទោះ​បីជា​មាន​បរិមាណ​តិច​ក្តី​ក៏​ប៉ុន្តែ​ទឹក​អសុចិ​នោះមាន​កំលាំង​គ្រប់​ គ្រាន់​វាអាច​នឹង​រត់​ឆ្លង​កាត់​ទៅ​ផ្សំ​និង​ស៊ុត​បានក៏អាចធ្វើ​ឲ្យ​ស្រ្តី​ មានគភ៌​បាន​ដូច​គ្នា​។

លក្ខ ​ណៈ​ទាំងអស់​​ នេះ​  ការបង្ហៀរ ​ទឹកកាម​នៅ​ខាង​ក្រៅ​អាច​ធ្វើ​​ឲ្យ​​កើត​ការ​ឆ្លង​​​មេរោគ​ខាង​ផ្លូវ​ សម្ពន្ធ​ភេទ​ទៀត​ផង​ ព្រោះ​មេរោគ​អស់​ទាំង​នេះ​វាស្តិត​ក្នុង​ទឹក​រំអិល​​ និង​នៅ​ពេលភាគី​ទាំង​ពី​​ម្នាក់ៗ​បាន​ប៉ះ​ពាស់​ជាមួយ​ទឹក​រំអិល​​គ្នា​ទៅ​ វិញ​ទៅ​មក​ ប្រសិន​បើ​ភាគី​ណាមួយមានមេរោគ​ក៏​អាច​នឹង​​ធ្វើ​ឲ្យ​ឆ្លង​​ទៅ​កាន់​ ភាគីម្នាង​ទៀត​បាន​ដោយ​ងាយ​។

ទោះ​បីយ៉ាង​ ណា​ ក៏ដោយ​ការ​បង្ហៀរ​ទឹក​កាម​ចេញ​មក​ក្រៅ​នោះ​ចាត់​ទុក​ថា​ មិនមែន​ជាវិធី​ពន្យារ​ដែល​​ត្រឹមត្រូវ​ឫ​សុវត្ថិភាព​នោះទេ។ ព្រោះ​មានភាគរយខ្ពស់​ណាស់​ដែល​អាច​ឲ្យភាគី​ស្រី្ត​អាច​នឹង​ពរពោះ​ សូម្បី​សំអាត​ទាំង​ផ្នែក​ខាង​​ក្រៅ និងផ្នែកខាង​ក្នុង​​ក្រោយ​ពេល​មាន​សម្គន្ធ​ភាព​ហើយ​ក៏​ដោយ​។ ឬ​សូម្បី​ថា ភាគីស្រ្តី​មមិន​បាន​ទំលុះ​ដល់​ចំនុចកំពូល​ក៏​ដោយ​​សូមណែ​នាំ​ឲ្យ​ប្រើ​ ស្រោម​អនាម័យ​ដើម្បីសុវត្ថិភាព​ទាំង​រោគ​ និង​ការមានគភ៌៕

 

May 23, 2006

ប្រហោង​ប្រដាប់​ភេទ​រលុង​គូរ​ធ្វើ​បែប​ណា​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​

ដោយៈ សុធារិទ្ធ 

 មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រហោង​ប្រដាប់​ភេទ​ឫ​​សាច់​ដុំ​ត្រគាក​​មិន ​​ហាប់​ណែន​នោះ វាកើត​​ចេញ​ពី​មូល​ហេតុ​ច្រើន​រួម​គ្នា ដូច​ជាការ​មានសិច​ញឹក​ញាប់​ ការ​ប្រសូត​បុត្រ​ ទំនង់​កើន​រហូត​ធ្វើ​ឲ្យ​សាច់​ដុំ​ឆ្អឹង​ត្រគាក​ទន់​ខ្សោយ​ចុះ​ជា​ដើម។

សាច់​ដុំ​ឆ្អឹង​ត្រគាក​ គឺ​ជាសាច់​ដុំ​ដែល​គ្រប់​គ្រង​ការ​ទប់​ទឹក​នោម​ ទប់​បត់​ជើង​ធំ​ និង​ជាសាច់​ដុំ​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ប្រ​សូត​បុត្រ​ផង​ដែរ​។​ ការ​ធ្វើ​ចលនា​​​សាច់​ដុំ​ឆ្អឹង​ត្រគាក​ អាចធ្វើ​ឲ្យ​សាច់​ដុំ​រឹង​ម៉ាំ​ និង​ហាប់​ណែន​ឡើង​បាន​​ក្រៅ​​ពី​នេះ​វា​ជួយ​ដល់​អ្នក​ដែល​នោម​ទាស់​ នៅ​ពេល​ក្អក​​ឬ​កណ្តាស់​បានទៀត​ផង។

យើង​មាន​វិធី​ដែល​អាច​ជួយ​បាន​​ គឺហ្វឹក​ហាត់​ខ្ជឹប​ឬ​ក៏​ចលនាសាច់​ដុំ​ឆ្អឹង​ត្រ​គាក​ឲ្យ​​បាន​ជាប់ជា​និច្ច ​កាល​រាល់​ៗ​ថ្ងៃ​ ព្រោះ​វាជួយ​ឲ្យ​ប្រ​ហោង​ភេទ​ដែល​រលុង​នោះ​ ហាប់​ណែន​ឡើង​ មក​វិញ​បាន​ឬ​ប្រសិន​មាន​បញ្ហ​ធ្ងន់​ធ្ងរ​ទើប​ប្រើវិធី​វះ​កាត់​ជាជំនួយ​ ក៏​ប៉ុន្តែ​តំលៃ​ចាយ​វាយ​មាន​តំលៃ​ខ្ពស់​៕

May 20, 2006

ដើម​កំណើត​ភាព​យន្ត​សិច​ (Pornographic Movies)

ប្រភពៈ ទស្សនាវដ្តី​ តារា

ភាព ​យន្ត​សិច​ ចាប់​កំណើត​ក្រោយ​ភាព​យន្ត​ធម្មតា​ជា​ទូ​ទៅ​តែ​បន្តិច​ប៉ុណ្ណោះ ដែល​ការ​ផលិត​ជា​លើ​ក​ដំបូង​ ក៏​មិន​ខុស​ពី​ភាព​យន្ត​ទូ​ទៅ​ប៉ុន្មាន​ឡើយ។​ ប៉ុន្តែ​វា​ខុស​គ្នា​ត្រង់​ថា ភាពយន្ត​សិច​​មាន​ការ​លក់​ដូរ​ចែក​ចាយ​ដោយ​លាក់​កំបាំង​ ហើយ​បញ្ចាំង​តែ​នៅ​ផ្ទះ ឬ​ក្លឹប​សំរាប់​សមាជិក​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​មិន​ឲ្យ​យក​ទៅ​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​ទូ​ទៅ​បាន​ឡើយ​។

ភាព​យន្ត​សិច​ ចាប់​ផ្តើម​ត្រូវ​បាន​គេស្គាល់​សុស​សាយ​ដំណាល​គ្នា​នឹង​ពេល​កើត​មាន​ភាព​យន្ត​គ ឬ​ភាព​យន្ត​គ្មាន​សំលេង​ (នៅឆ្នាំ​១៩២០​) ដោយ ​ដាក់​បញ្ចាំង​នៅ​ទីកន្ែល​ង​បំរើ​ផ្លូវ​ភេទ​។ រហូត​ដល់​ឆ្នាំ​១៩៧០​ទើប​ភាពយន្ត​សិច​ សហរដ្ឋ​អាមេរិក​បាន​ទទួល​​ការ​អនុម័ត​ជាផ្លូវ​ការ​ ឲ្យ​អាចដាក់​បញ្ចាំង​ដោយ​ស្រប​ច្បាប់​ ប៉ុន្តែ​ត្រូវបង់ពន្ធ។​ រឿង​ដែល​ចេញ​បញ្ចាំង​ដំបូង​គេ​ គឺរឿង Behind The Green Door។ បន្ទាប់​ពី​នោះ​មក​ភាព​យន្ត​សិច​ក៏​បាន​រីក​ចំរើន​ជា​បន្ត​បន្ទាប់​ រហូត​​ដល់​សម័យ​កាល​មាន​ម៉ាស៊ីន​ថត​វីដេអូ (នាឆ្នាំ​១៩៨០) ទើប ​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស ដោយ​សារ​តែ​ភាព​យន្ត​ប្រភេទ​នេះ វា​ងាយ​​ផលិត ហើយ​ថ្លៃចំណាយ​ចាយ​វាយ​ក៏​ថោក​ព្រម​ទាំង​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ជាង​ ភាពយន្ត​ដែល​ប្រើ​ហ្វីល​ទៅ​ទៀត៕

«« អត្ថបទចាស់ •