រួមរ័កដោយមិនឲ្យចេញទឹកកាមប៉ះពាល់សុខភាពឬទេ?
ប្រភពៈ ទស្សនាវដ្ដី ខ្មែរអប្សរា
មានមនុស្សជាច្រើននិយាយថា ការរួមភេទគឺជាការដោះស្រាយភាពជ្រួលច្របល់តានតឹងនៃចំណង់ភេទនោះទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏គេមិនគួរណាប្រព្រឹត្តរឿងគ្រែខ្នើយនេះច្រើនពេកនោះដែរ។ ប្រសើរបំផុតមនុស្សគ្រប់រូប(បុរសភេទ) គួរណាតែចេះសន្សំសំចៃកំលាំង ពិសេសមិនឲ្យទឹកកាមនោះបញ្ចេញមកច្រើនលើសកំរិតនោះឡើយ។
ករណីដូចបានលើកនេះមិនមែនគ្រាន់តែសំដៅទៅលើបុរសភេទ តែទើបឈានចូលដល់វ័យដែលមានសមត្ថភាពរួមរ័កប៉ុណ្ណោះទេ ប៉ុន្តែជារឿងដ៏សមស្របមួយសំរាប់បុរសភេទគ្រប់រូបទាំងអស់ទៀតផង។
បើនិយាយអំពីយុវភាពវិញ កម្លាំងផ្លូវភេទមានភាពខ្លាំងក្លាណាស់ រហូតដល់មានហូរចេញទឹកកាមមកដោយឯកឯង បើគ្រាន់តែស្លៀករឹបតឹង ឬយល់សប្ដិ៍ជាដើមនោះ។ អាស្រ័យដោយសារតែកម្លាំងផ្លូវភេទខ្លាំងយ៉ាងនេះ ទើបបានជាមានរហូតដល់ការធ្វើការសំរេចកាមដោយខ្លួនឯងនោះ។
ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើយុវវ័យមិនចេះរក្សាខ្លួន ហើយនៅតែបន្តប្រព្រឹត្តការសំរេចកាមដោយខ្លួនឯង តាមរយៈការបញ្េចញទឹកកាមមកដោយឥតប្រយោជន៍នោះ ក៏នឹងមានទទួលរងបច្ច័យអាក្រក់ដល់សុខភាពចៀសមិនផុត។ បើនិយាយពីបុរសដែលមានវ័យចំណាស់វិញ គេអាចសន្សំសំចៃការបញ្ចេញទឹកកាមនោះងាយស្រួលជាងយុវវ័យ។ នោះក៏ដោយសារតែសមត្ថភាពផលិតទឹកកាមនៅក្នុងខ្លួនរបស់គេកាន់តែធ្លាក់ថយចុះ។ ដោយសារហេតុផលយ៉ាងដូច្នេះហើយ ទើបបានជាមនុស្សប្រុសដែលស្ថិតនៅក្នុងវ័យនេះ អាចប្រព្រឹត្តកាមជាមួយដៃគូដោយពុំបាច់បញ្ចេញទឹកកាមមកក៏បានដែរ។
តាមតម្រាក្បួនកាមសាស្រ្តបុរាណ គេបានទូន្មានប្រាប់ថា ការរួមរ័កជាបច្ចេកទេសមួយដ៏ល្អ ប្រសិនបើដៃគូបុរសចេះសន្សំសំចៃមិនបញ្ចេញទឹកកាមមកហួសហេតុពេក ព្រោះជាបញ្ហាសុខភាព។ ដូច្នេះជារៀងរាល់លើក ដែលបុរសអាយុកាន់តែច្រើន ហើយរាល់ពេលមានការរួមភេទ និងបញ្ចេញទឹកកាមកាន់តែតិចដងទៅនោះ គឺជារឿងដ៏ប្រពៃបំផុតសំរាប់សុខភាពផ្ទាល់ខ្លួន។
តម្រាកាមសាស្រ្តបុរាណ នាប្រទេសអារ៉ាប់និយាយថា ការប្រព្រឹត្តកាមលើកទីមួយ ពេលជិតដល់ទីបញ្ចប់ឈានដល់ចំណុចស្រើបស្រួលហើយអាចទប់ចិត្តមិនឲ្យទឹកកាមចេញបាននោះ នាំឲ្យកំលាំងកាយកាន់តែកើនឡើងថែមទៀត។
ពេលប្រព្រឹត្តនៅលើកទីពីរ ហើយនៅតែរក្សាបានស្ថានភាពយ៉ាងនេះ នឹងនាំឲ្យត្រចៀករបស់បុរស កាន់តែមានសមត្ថភាពខ្ពស់ក្នុងការស្តាប់ឮកាន់តែច្បាស់។ ហើយប្រព្រឹត្តជាលើកទីបី នាំឲ្យរូបកាយអាចឈ្នះនូវរាល់ជំងឺដង្កាត់ផ្េសងៗបានយ៉ាងងាយ រហូតដល់ការប្រតិបត្តិយ៉ាងនេះចាប់ពី១០លើកឡើងទៅ និងនាំឲ្យជីវិតរបស់យើងរស់នៅកាន់តែល្អប្រសើរឡើងរួមទាំងមានស្មារតីកាន់តែភ្លឺស្វាង។ ការលើកឡើងអំពីបទពីសោធទាំងឡាយនេះ ក៏គ្រាន់តែបញ្ជាក់ឲ្យបានជ្រាបថា ការទប់ចិត្តមិនឲ្យទឹកកាមហូរចេញនៅរាល់ពេលរួមរ័ក ពិសេសសំរាប់បុរសដែលមានវ័យកាន់តែច្រើនទៅហើយនោះ ពិតជាពុំមានអ្វីដែលជាអន្តរាយដល់សុខភាពនោះទេ។
លើកលែងតែបុរសមួយចំនួនដែលកើតមានជំងឺមួយនោះហើយ ទើបពុំអាចប្រើផ្លូវចិត្តដើម្បីទប់ធ្វើយ៉ាងណាមិនឲ្យទឹកកាមហូរចេញនោះបាន ដែលត្រូវតែទទួលស្គាល់ដោយខ្លួនឯង និងត្រូវស្វែងរកការព្យាបាលឲ្យទាន់ពេលវេលា។
ចូរអ្នកនាងកញ្ញាសាកល្បងទាយលេងមើល៍តាមរយៈអត្ថបទនេះ ដើម្បីចង់ដឹងមើលថា តើមិត្តប្រុសឬស្វាមីរបស់អ្នកជាបុរសដើមទ្រូងប្រាំហត្ថរបៀបណា
កន្លងមកនេះមានបុរសខ្លះបណ្តោយខ្លួនជ្រុលហួសហេតុ រហូតដល់សមត្ថភាពផ្លូវភេទរបស់ខ្លួនចុះខ្សោយ សេចក្តីសុខលើគ្រែដែលធ្លាប់មាន បែរជារលាយបាត់បងអស់គួរឲ្យស្តាយ ។ អ្នកខ្លះរត់ទៅពឹងថ្នាំសម័យថ្មីគ្រូពេទ្យដោយពុំបានគិតសិក្សាអំពីមូលហេតុ ដែលបណ្តាលឲ្យសមត្ថភាពផ្លូវភេទចុះខ្សោយឡើយ។ អត្ថបទ “Sex for You” លើកនេះសូមនាំប្រិយមិត្ត មកស្វែងយល់ពីតិចនិចទាំង១០ ដែលអាចជួយបង្ការ និងកែខៃអាការចុះខ្សោយសមត្ថភាពផ្លូវភេទរបស់អ្នកបាន…។
បើនិយាយអំពីផ្នែកជីវសាស្រ្តទាំងបុរសនិងស្រ្តីគប្បីមានអាយុត្រឹមប៉ុណ្ណាទៅពេលមានបុត្រ?






