ស្រ្តីស្លៀកពាក់ពេលដេក ដឹងពីចំណង់រួមរ័ក
ប្រភពៈ ទស្សនាវដ្ដី ខ្មែរអប្សរា ខែមករា ២០០៦
ជាធម្មតា ទេ សំរាប់ជិវិតគូអនាគត ប៉ុន្តែនៅមានពេលខ្លះនោះដែលអ្នក (ស្វាមី) យល់ច្រឡំថា នាង(ភរិយា) បំរុងត្រៀមខ្លួនសំរាប់រឿងហ្នឹង(រួមគ្រែខ្នើយ)។ ផ្ទុយទៅវិញបែរ ជាអ្នកមានសំណូមពរប្រតិកម្មពីនាង បានកើតឡើងភ្លាមដូចជាឆ្លើយថា "ទេ!" ជាដើម។
ចូរអ្នកត្រូវតែរៀនយល់អំពីភាសា "សញ្ញា" តាមសំលៀកបំពាក់ពេលនាងគេងនៅលើគ្រែ។ នៅពេលនោះហើយ ដែលអ្នកអាចចាប់យកបាននូវការយល់ពីបំណង ឬជម្រៅចិត្តរបស់នាង អំពីអ្វីដែលម្ហូបពិសេសសំរាប់រូបអ្នក។
ខាងក្រោមនេះជាភាសាសំលៀកបំពាក់ដែលអ្នកត្រូវតែកាត់យល់ៈ
១- នៅពេលដែលនាងស្លៀកពាក់ជិតខ្លួនល្វែងលើ ល្វែងក្រោមឲ្យសំងំគេងបែរទៅម្ខាងពីសាឡុងៈ តាមសំលៀកបំពាក់ និងកាយវិការនេះ នាងចង់បញ្ជាក់ប្រាប់ថាៈ សូមកុំប៉ះពាល់ខ្ញុំ។ ខ្ញុំកំពុងហត់នឿយខ្លាំងណាស់។
២- នៅពេលដែលនាងពាក់អាវដំណេក មានពណ៌ផ្កាចំរុះ មើលទៅគួរឲ្យក្នក់ក្នាញ់ជាពន់ពេក ពោលគឺខោអាវ ពីហ្សាម៉ា ពេលនោះហើយដែលនាងចង់បញ្ជាក់ប្រាប់ថា នាងមានភាពស្រឡះស្រឡូននៅក្នុងខ្លួនណាស់នៅពេលនេះ។ ប៉ុន្តែនាងមិនទាន់ត្រៀមខ្លួនដើម្បីរឿងគ្រែខ្នើយសំរាប់បើកឆាកប្រ យុទ្ធនោះទេ។
៣- នៅពេលនាងពាក់អាវដំណេកវាលកស្រឡះស្រៀកខោខ្លីត្រឹមគល់ភ្លៅ ហើយយកដៃទាញខ្នើយមកឱបនៅចំពោះមុខអ្នក គឺនាងចង់បញ្ជាក់ប្រាប់ថា បងជាទីស្រឡាញ់! អូនបានត្រៀមលក្ខណៈរួចរាល់អស់ហើយសំរាប់បងនាពេលនេះ ដើម្បីឲ្យបងបើកប្រតិ្តការលើសមរភូមិ ដោយសូមបងប្រញាប់លើកយកខ្នើយចេញឲ្យឆាប់ទៅ។
៤- នៅពេលស្លៀកតែខោទ្រនាប់ពែងតែអាវទ្រនាប់ដ៏ស្តើងរហៀរវិញនោះ គឺជាភាសាមួយដែលបញ្ជាក់ឲ្យដឹងថា បើបងចង់រឿងហ្នឹងដំបូងឡើយបងត្រូវតែប្រើវាចាដ៏ផ្អែមល្ហែមសូម បើកភ្លើងខៀវពីអូនសិន។ នោះអូនមិនអាចប្រកែកបាន បើប្រសិនបើបងទទួលជោគជ័យមែននោះ អូនក៏នឹងធ្វើជាសត្វលាឲ្យបងជិះលេងសប្បាយ។
៥- ពេលនាងស្លៀកខោស្លីបទទេតូចស្តើងរហៀរកំប៉ិត មិនមានពាក់អាវទ្រនាប់ ឬមិនមានអ្វីបិទបាំងដើមទ្រូងនោះ ក្រៅពីបាតដៃទាំងពីរខ្ទប់ឱបកូនភ្នំមាសទាំងគូជាប់ ហើយគេងផ្អៀងខ្លួននោះតាមរយៈអាការៈសំលៀកបំពាក់បែបនេះ គឺជាសញ្ញាមួយបញ្ជាក់ថា ប្តីសំលាញ់កំពូលដួងចិត្តអូន! អូនបានត្រៀមលក្ខណៈគ្រប់គ្រាប់សំរាប់បងហើយទេតើ! ម្តេចក៏បងបង្អែបង្អង់ធ្វើអ្វីទៀត?
៦- ប្រសិនបើឃើញនាងនៅសុខៗ ស្រាប់តែផ្លាស់ប្តូរសំលៀកបំពាក់ដំណេកទាំងស្រុង ដើរសំដៅមករកអ្នកដែលកំពុងដេកសំលឹងមើល ស្រាប់តែខណៈនោះនាងបានលើកជង្គង់ម្ខាងមកគងពីលើគ្រែ ហើយភ្នែកទាំងគូសំឡឹងមកមើលអ្នកដោយស្រទន់ នឹងមានមន្តស្នេហ៌ផងនោះ ឥរិយាបថបែបនេះនាងចង់បង្ហាញថា បងសំឡាញ់កុំយឺតយ៉ាវយ៉ាងនេះមើល!៕








