ប្រភពៈ ប្រជាប្រិយ
ដោយៈ ដេប៉ូ (តាម Lisa)
បញ្ហា ផ្ទាល់ខ្លួននៃរឿងបេះដូងដែលតែងតែដង្ហោយរកគ្នារវាងបុរស និងស្ត្រី គ្មាននរណាម្នាក់អាចហាមឃាត់ ឬទប់ស្កាត់បានឡើយ។ វាជាជំងឺរ៉ាំរ៉ៃដែលមើលមិនចេះជាអស់រយះកាលជាយូរលង់មកហើយ។
រឿង ស្នេហាគេថា ទោះនៅលើមេឃក្រោមដី ឬនៅត្រង់ក្រហែងមេឃណាតែងកើតមានទាំងអស់ ប៉ុន្តែក្នុងចំណោមនោះ យើងក៏មិនត្រូវងប់ងុលរហូតបាត់ការងាររបស់ខ្លួនដែរ។ សេចក្តីស្នេហាដ៏ធំបំផុតត្រូវមានដែនកំណត់ និងចេះត្រូវចែករំលែកពេលវេលាឲ្យដល់ចំពោះគ្នា។ ការងារជាកត្តាសំខាន់ជំរុញឲ្យស្នេហាជាប់អមតៈ និងជាចំណងស្នេហ៍ចងភ្ជាប់ឲ្យពួកគេស្រឡាញ់គ្នាមិនចេះរីងស្ងួត។
នៅ ទីកន្លែងធ្វើការជាមួយគ្នា បុរស-ស្រ្តីច្រើនចងភ្ជាប់ពីសម្ពន្ធភាពមួយនេះ។ គេតែងលួចស្រឡាញ់គ្នា ហើយពេលខ្លះបានជំរុញទឹកចិត្តឲ្យធ្វើការងារកាន់តែប្រសើរឡើង តែពេលខ្លះធ្វើឲ្យគេធ្លាក់ទឹកទៅវិញ។ ដើម្បីការពារខ្លួនក្នុងរឿងនេះ កុំឲ្យភ្លាត់ភ្លាំងប្រការណាមួយ លោកអាចអនុវត្តខ្លួនដូចខាងក្រោមនេះបាន ៖
១-ពេលមានស្នេហាអាចបាត់បង់មិត្តភក្តិផ្សេងទៀត
. វិធីណែនាំ
ពេល វេលាទាំងអស់របស់អ្នក មិនត្រូវលះបង់ទៅលើគេតែម្នាក់នោះទេ គួរបែកចែកពេលវេលាខ្លះទៅលើបណ្តាមិត្តភក្តិធ្លាប់រាប់អានគ្នា។ អ្នកអាចបង្កើតកម្មវីធីទទួលទានបាយ ឬកិច្ចការងារផ្សេងៗជាមួយបណ្តាមិត្តភក្តិរួមការងារ ដើម្បីចងសម្ពន្ធភាពដ៏ល្អដល់គ្នា ដែលអាចជួយឲ្យគេសហការបានល្អក្នុងរឿងការងារ និងអ្នកខ្លួនឯងបានទទួលផលពីការងាររបស់ខ្លួនតាមរយៈទាំងអស់នេះ ផង។
២-ត្រូវចេះលាក់អាថ៌កំបាំងខ្លះ មិនត្រូវបើកចំហរពេកទេ
. វិធីណែនាំ
រឿង ស្នេហាប្រៀបដូចជាទឹក បើពុំចេះបិទទប់ ឬយកអ្វីមកដាក់ឲ្យត្រឹមត្រូវទេ វានឹងបែកហូរធ្លាយពាសវាលពាសកាលពុំខាន។
បើ អ្នកបិទបាំងក្នុងរឿងនេះ គួរលាក់អាថ៌កំបាំងទុកឲ្យបានល្អ មិនត្រូវចំអែចំអន់ ឬធ្វើល្អចំពោះគ្នាខ្លាំងពេកទេ។ ត្រូវធ្វើធម្មតាដូចជាមិត្តភក្តិរួមការងារ។
បើ ថ្ងៃណាមួយអ្នកនឹករលឹកគ្នាខ្លាំង អាចនិយាយតាមទូរស័ព្ទ ឬផ្ញើសាររកគ្នា។ អាថ៌កំបាំងមួយនេះជួយឲ្យអ្នកមិនរំខានពីការចំអែចំអន់របស់ហ្វូង មិត្តភក្តិ ឬបន្ទោសបង្អាប់ពីកំហុសឆ្គងក្នុងកិច្ចការងារផ្សេងៗបាន។
៣-សេរីភាពផ្ទាល់ខ្លួនថយចុះ
. វីធីណែនាំ
ស្ថិត ក្នុងដំណាក់កាលនេះ អ្នកអាចធ្លាក់ក្នុងការត្រួតពិនិត្យពីក្រសែភ្នែករបស់ម្ចាស់គូ ស្នេហ៍គ្រប់ពេលវេលា និងពេលនេះហើយដែលធ្វើឲ្យសេរីភាពផ្ទាល់ខ្លួន របស់អ្នកបានថមថយចុះដោយពុំដឹងខ្លួន។
បើ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកមិនត្រូវក្តោបក្តាប់ខ្លាំងពេកទេ អ្នកត្រូវបណ្តោយគេខ្លះដើម្បីឲ្យគេបែងចែកពេលវេលានេះដល់អ្នក វិញ។ អ្នកត្រូវចេះបែងចែកពេលវេលាឲ្យដាច់នូវវិធីបីយ៉ាង គឺចំណែកពេលវេលាខ្លួនឯង ចំណែកពេលវេលារបស់គូស្នេហ៍ និងចំណែកពេលវេលារបស់អ្នក និងគូស្នេហ៍។ នេះជាពេលវេលាមួយដ៏សំខាន់អ្នកត្រូវធ្វើវាឲ្យបាន។
៤-ស្នេហាទឹកខ្មេះ ធ្វើឲ្យចុកចាប់បេះដូង
. វិធីណែនាំ
បើសេចក្តីស្នេហាមិនបានសមដូចបំណងការគិតទុកអ្នកតែងគេចវេះមិនចង់ជួបមុខគ្នាទៀតឡើយ។
ក្នុង ដំណាក់កាលនេះ អ្នកនឹងពិបាកគេចមុខគ្នា ចំពោះទីកន្លែងធ្វើការតែមួយបែបនេះ។ ពេលខ្លះធ្វើឲ្យធុញទ្រាន់ និងមិនចង់ចូលធ្វើការងាររបស់ខ្លួនទៀតផង។
ជម្រើស របស់អ្នកអាចធ្វើដោយស្ងប់ចិត្ត មិនគិតផ្លូវអាក្រក់ដល់គ្នា និងបំភ្លេចអតីតកាលចោលឲ្យអស់។ បើអ្នកធ្វើចិត្តពុំបានទេ អាចសុំផ្លាស់មុខងារ ឬផ្ទេរទៅសាខាផ្សេងទៀតក៏បាន ប៉ុន្តែត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុននឹងធ្វើការសំរេចចិត្តនេះ ។
៥-ប្រយ័ត្នខុសច្បាប់វិន័យនៅកន្ែលងធ្វើការ
.វិធីណែនាំ
កន្លែង ធ្វើការខ្លះអាចមិនទទួលបុគ្គលិកដែលមានស្វាមី ឬភរិយាចូលធ្វើការទេ ដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុន។ បើសិនស្រឡាញ់គ្នារហូតឈានដល់ដំណាក់កាលត្រូវរៀបអាពាហ៍ពិពាហ៍ ត្រូវសិក្សាឲ្យបានម៉ត់ចត់ពីច្បាប់វិន័យរបស់ក្រុមហ៊ុននេះ ប្រយ័ត្នស្រួលមិនស្រួលទំនេរនៅផ្ទះអត់ការងារធ្វើទាំងអស់គ្នា។
៚ ហាមស្រឡាញ់គ្នាកន្លែងធ្វើការ
. ចៅហ្វាយនាយស្រឡាញ់កូនចៅ កូនចៅស្រឡាញ់ចៅហ្វាយនាយ
ជាការ បាត់បង់កិត្យានុភាព និងប្រសិទ្ធភាពការធ្វើការងារ ព្រោះការកើតនូវរឿងរ៉ាវបែបនេះឡើងអាចធ្វើឲ្យការគ្រប់គ្រងកូន ចៅត្រូវថមថយចុះ និងកូនចៅអាចនឹងត្រូវគេមើលថាពុំគប្បី ឬត្រូវការលោភលន់តំណែងជាដើម។
. ស្រឡាញ់អ្នកមានម្ចាស់ហើយ
ស្រឡាញ់ បុរស-ស្ត្រីដែលគេមានប្តីប្រពន្ធ ឬក៏សូម្បីតែមានគូកំណាន់ហើយ ធ្វើឲ្យបាត់បង់នូវសិលធម៌សង្គម និងងាយឲ្យចុះអាប់ឱនកិត្តិយសខ្លាំងណាស់ស្រួលមិនស្រួលបណ្តា មិត្តភត្តិរួមការងារលែងរាប់រក ហើយជាពិសេសអាចប្រមាថមើលងាយបានថែមទៀតផង៕