សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 8, 2006

ដើម្បី​ស្នេហា​កាន់​តែ​មាន​ថាមពល

ប្រភពៈ ទស្សនាវដ្ដី សម័យ​ថ្មី

ដោយៈ ក.រិ.ព សម័យ​ថ្មី

សុភាព ​នារី​ជា​ទូទៅ​​ពេល​ពេញ​វ័យ​តែង​មាន​បំណង​ប្រា​ថ្នា​ចង់​បាន​បុរស​ម្នាក់​ជា ​គូ​អនាគត​ដែល​មាន​ប្រាជ្ញា​អាកប្ប​កិ​រិយា​ល្អ​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ជា ​បង្អែក​ត​ទៅ​អនាគត។ ដូច្នេះ​ក្នុង​ជីវិត​របស់​នាង​ បើ​បាន​ស្វា​មី​ជា​មនុស្ស​រឹង​មាំ​នោះ​នាង​នឹ​ងមាន​អារម្ម​ណ៍​រីក​រាយ​ជា​ មិន​ខា​ន​។ ប៉ុន្តែ​ធ្វើ​ម្តេច​ឲ្យ​បាន​ដូច​បំណង​ដែល​នាង​ចង់​បាន​បើ​បុរស​គ្រាន់​តែ​ជា ​ផ្នែក​មួយ​នៃ​នាវា​ជីវិត​ ឯពាក់​កណ្តាល​ទៀត​គឺ​ធ្លាក់​ទៅ​លើ​នាង​ដែល​ត្រូវ​ជួយ​ជ្រោម​ជ្រែង​ឲ្យ​អស់​ ពី​សម្ថភាព​ជា​កម្លាំង​ដែល​ពេញ​ទៅ​ដោយ​ថាម​ពល​ដ៏​អស្ចារ្យ​ តែ​ស្ថិត​ក្នុង​សភាពស្ងប់​ស្ងាត់​ដែល​មនុស្ស​គ្រប់​វ័យ​ចង់​ដឹង​ថា​ "ផ្កា​ភ្លើង​" នោះ​ជា​អ្វីទៅន៎?

នៅ​ពេល​ដែល​នាង​បង្ហាញ​ពី​ការស្រឡាញ់​

ក្តី ​បំណង​របស់​បុរស​គឺ​គ្រាន់​តែ​ចង់​បង្ហាញ​ឫកពា​ដ៏​អង់​អាច​របស់​ខ្លួន​ចំពោះ ​នារី​ជា​ទី​ស្រឡាញ់​ជានិច្ចជាកាល​គេ​តែង​តែ​ចិញ្ចឹម​ចិត្ត​ថាជាអ្នក​ខ្លាំង ​ចំពោះ​មុខ​អ្ន​ក​ខ្សោយ​ ជាទី​ស្រឡាញ់​ជា​ពិសេស​នៅ​ពេល​ដែល​មាន​វត្ត​មាន​នារី​ដែល​ខ្លួនពេញ​ចិត្ត​ បាន​ពោល​ពាក្យ​សសើរ​ថា "បើ​សិន​ជា​គ្មាន​បង​អូនមិន​អាច​រស់​បាន​ទេ" ឬពាក្យ​ដ៏​មាន​ឥទ្ធិពល​ម្យ៉ាង​ទៀត​ថា "មាន​បង​នៅ​ក្បែរ​អូន​មិន​ខ្លាច​អ្វី​ទាំង​អស់​" នាង​និយាយ​ទាំង​ពាក្យ​ផ្អែម​ល្ហែម​ និង​អាកប្ប​កិរិយា​ទន់​ភ្លន់​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ និង​ចាប់​ផ្តើ​ម​បង្ហាញ​កាយវិការ​យ៉ាង​ "សក្តិ​សម" ជាង​អ្វី​ដែល​នាង​គិត​ទៅ​ទៀត​ចាប់​ពីកាយវិការ​ភាសា​និយាយ​ស្តី​គេ​រឹង ​ប្រែជា​រៀប​ចំធ្វើ​ឲ្យ​សម​នឹង​ពាក្យ​ "ម្លប់​ត្រជាក់​" "ជា​ចំណត​សុវត្តិភាព​ចំពោះ​នាង​" ដូច្នេះ​កម្លាំង​ អរូប​ ដែល​បុរស​ទទួល​បាន​គឺដោយ​សារ​តែ​ស្រី​ស្អាត​ជា​អ្នក​ផ្តើម​បញ្ឆេះ។

នាង​ប្រែ​ក្លាយ​ជា​ចិត្ត​ចង្អៀត​

ទោះ ​បីជា​បុរស​ជា​មនុស្ស​​ត្រឹម​ត្រូវ​ល្អ​ ឬ​ស្មោះ​ត្រង់​​យ៉ាង​ណា​ក៏​ដោយ​ជា​មួយ​សេចក្តី​ស្នេហា​គេ​ត្រូវ​ការ​នឹង​ ចាំបាច់​ជា​ទីបំផុត​គឺ​ "ភ្លើង​" ជា​គោល​ដៅ​ដែល​បុរស​ចង់​បាន​បំផុត​ដើម្បី​គ្រប់​គ្រង។ ចំ​ពោះ​នារី​នាង​អាច​ផ្លាស់​ប្តូរ​កាយ​វិការ​ភ្លាម​ៗ​ពី​ទន់​ភ្លន់​ដូច​កូន​ ទន្យាយ​ប្រែ​ទៅជា​រ៉ឹង​ប៉ឹង​នឹង​អាថ៌កំបាំង ដូច្នេះ​បុរស​ត្រូវ​បេះ​រៀប​ចំ​អ្វីៗដូច​ជា​ល្បិច​ទប់​ទល់​ការ​លួង​លោម​ និយាយ​ឲ្យ​ចំ​គឺ​ត្រូវ​ចេះតម្រូវ​ចិត្ត​នាង​យក​ចិត្ត​នាង​នឹង "បង្គ្រាបនាង" ជាង​ពេល​ណា​ៗ​ទាំង​អស់​ អ្នក​បាន​បង្ហាញ​អ្វី​ចំពោះ​នាង​ ក៏​ព្រោះ​គេ​ចង់​បង្ហាញ​ឲ្យ​នាង​ដឹង​ថា​ ខ្លួន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង​ ធ្វើដូច្នេះ​នាង​កាន់​តែ​ទុក​ចិត្ត​លើស​ពី​ពេល​មុន​ទៅ​ទៀត​។ ប៉ុន្តែ​ចំពោះ​ចិត្ត​ដ៏​ចង្អៀត​របស់​នាង​អាច​នឹងបញ្ជាក់​ថា នាង​នឹង​បាន​យល់​ពី​បុរស​ថា គេ​ធ្វើ​ក៏​ព្រោះ​តែ​នាង​ "ជា​ស្រ្តី​ដែល​គេ​ស្រ​ឡាញ់​បំផុត​"។ នៅ​ពេល​ដែល​នាង​វិល​មក​ជួប​ជា​ថ្មី​ម្តង​ទៀត​ គឺ​ជា​ពេល​ដែល​គេ​បាន​ទទួល​អារម្មណ៍​ជា​អ្នក​ទទួល​ជោគ​ជ័យ។

នាង​ចេះ​បង្ហាញ​ "បេះ​ដូង​យ៉ាង​ប៉ិន​ប្រ​សប់"

សុភាព ​នារី​តែងគិត​ថា​ប្រុសៗ​មិន​អាច​យល់​ពី​អ្វី​របស់​នាង​បានទាំងអស់​ឡើយ​ ដូច្នេះ​នាង​ក៏​ប្រាប់​ទៅ​វិញ​ដោយ​ត្រង់​ៗ​ថា ខ្លួន​ចូល​ចិត្ត​ពី​អ្វី ជួន​កាល​បុរស​ប្រែ​ជា​មាន​គំនិត​ផ្សេង ហើយ​បន្ទោស​ខ្លួន​ឯង​ថា "ឆោត​ល្ងង់​" ទៅ​វិញ បើ​សិន​ជា​អាច​កើត​ឡើង​វិញ​ជា​បច្រើន​ដង​របៀប​នេះ​ការ​តាំង​ចិត្ត​ជា "មហា​បុរស​" នឹង​របូត​បាត់​ដោយ​សារ​កំលាំង​ចិត្ត​របស់​នារី​ជាទី​ស្រ​ឡាញ់​ ប៉ុន្តែ​បើ​សិន​ជា​ជំនួស​មក​វិញ​ដោយ​ការ​ពិចារណា​របស់​នាងៈ "បង​ អ្ហា៎! អូន​ចង់​ឲ្យ​បង​ឱប​អូន​មុន​នឹងបែក​គ្នា…​" ឬ​ "យើង​អាច​ញ៉ាំ​អ្វី​ជា​មួយ​គ្នា​ឬ?" ជាមួយ​នឹង​កាយ​វិការ​មួយ​ដ៏​ស្រុះ​ស្រួល​គ្នា​យល់​គ្នា​ជា​ចំណង​មួយ​​ល្អ​ ណាស់​ការ​ចេះ​ជម្រុញ​ចិត្ត​ឲ្យ​ចេះ​​ស្ទាប​ស្ទង​ពី​ជម្រៅ​ចិត្ត​រវាង​គ្នា​ និង​គ្នា​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ស្វែង​យល់​ពី​គ្នា​បាន​យ៉ាង​ល្អ។ នាង​ត្រូវ​ដឹង​ថា បុរស "ងាយ​នឹង​ជាប់​អន្ទាក់​" បើ​សិន​ជា​គូ សត្រូវ​ចេះ​របៀប​ "កៀប"​ជាមួយគេ។

ពាក្យ​សសើរ​របស់​នាង​មាន​តម្លៃ​ជាង​អ្វី​ទៅ​ទៀត​

ជាទូទៅអាចចាត់ ​ទុក​ថា បុរស​ទាំង​អស់​មិន​អាច​អត់​ធន់​នឹង​ការ​វាយ​តម្លៃ​យ៉ាង​ធម្មតា​ចំពោះគេ​ ពី​អ្នក​ដ៏​ទៃ។ ប៉ុន្តែ​នៅ​ពេល​ដែល​បាន​នាង​ជា​ទី​ស្រ​ឡាញ់​រៀប​រាប់​រ៉ាយ​រ៉ាប់​ទំហំ​ នៃក្តី​ស្នេហា​ចំពោះ​គេ​ទោះ​បីជា​មេឃ​រលំ​ភ្នំ​រលាយ​សល់​តែ​គេ​ម្នាក់​ក៏​គេ ​នៅ​តែ​ជា​ "វីរៈ​បុរស​ដ៏​អស្ចារ្យ​" សំរាប់​នាង​ដែរ។ ការ​និយាយ​ស្តី​ពាក្យ​សសើរ​របស់​នាង​ចំពោះ​បុរស​ម្នាក់​ហាក់​បី​ដូច​ជា "ថ្នាំទិព្វ" ដ៏​សក្តិសិទ្ធិ​ព្រោះ​វាអាច​និយាយ​បាន​​ម្យ៉ាង​ទៀត​ថា​ ពាក្យ​សសើរ​របស់​នាង​ប្រៀប​ដូច​ជា​ខ្យល់​ដ៏​ត្រ​ជាក់​បក់​បេះដូង​បុរស​​ធ្វើ ​ឲ្យ​ "ឆេះ​ជា​អណ្តាត​ភ្លើង​ស្នេហ៍​" ក្នុង​ចិត្ត​មិន​ងាយ​រលត់​ហើយ​វា​នឹង​បន្ត​ឆេះ​រហូត​ឥត​ឈប់​…៕

រួមភេទ​នៅផ្ទះ​បនអាច​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់

បើ ​តាម​ការ​សិក្សា​មួយ​របស់​អាល្លឺម៉ង់​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ឲ្យ​ដឹង​ថា ​ការរួមភេទ​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​គ្រោះ ​ថ្នាក់​ដល់​ជីវិត​បាន​ ដោយ​ការ​សិក្សា​នោះ​បាន​បង្ហាញ​ថា​ បុរស​ដែល​មិន​ស្មោះ​ត្រង់​ជា​មួយ​ភរិយា ហើយ​ចេញ​ទៅ​រក​ការ​សប្បាយ​នៅ​ខាង​ក្រៅ​ទំនង​ជា​ត្រូវ​ស្លាប់​នៅ​ពេល​ដែល​ ខ្លួន​កំពុង​តែ​រួមភេទ​ ច្រើន​ជាង​ការរួមភេទ​ជាមួយ​ភរិយា​របស់​ខ្លួន​នៅ​ផ្ទះ ។

បន្ទាប់​ពីការ​ សិក្សា​ស្រាវជ្រាវ​អស់រយៈ​ពេល​៣ទសវត្សរ៍​មក​ ពួក​អ្នក​ស្រាវជ្រាវ​នៅ​ឯមជ្ឈមណ្ឌល​សុខភាព​ក្នុង​ទីក្រុង​ហ្វ្រ៊ែង​ហ្វីតបាន ​ ​រក​ឃើញ​​៦០​ករណី​ដែល​មនុស្ស​ស្លាប់​ក្នុង​ពេល​កំពុង​រួមភេទ​។ ​ក្នុង​ចំនួន​នោះ មនុស្ស​៥៦នាក់​គឺ​ជាបុរស​ដែល​កើត​ជម្ងឺ​បេះ​ដូង ហើយ​ក្នុង​ចំនួន​នោះ​ មាន​ម្នាក់​ក្នុង​ចំណោម៤​នាក់​ដែល​បាន​ស្លាប់​ក្នុង​រង្វង់​ដៃ​របស់​ គូស្នេហ៍​ខ្លួន​។

ទស្សនា​ វដ្តីអាល្លឺម៉ង់​ឈ្មោះប៊ីល​ ឌែរ វី​សិន​ឆាហ្វ​ បាន​រាយការណ៍​ថា មនុស្ស​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​នោះ​បាន​ស្លាប់​ក្នុង​រង្វង់​ដៃ​គូស្នេហ៍​ ខ្លួន​នៅ​ឯផ្ទះ​បន។​ ក្រៅ​ពីមនុស្ស​ដែល​ស្លាប់​ក្នុង​ដៃ​របស់​គូស្នេហ៍​ខ្លួន អ្នក​ដែល​នៅ​សល់​បាន​ស្លាប់​ក្នុង​ពេល​ធ្វើ​សកម្មភាព​បបោស​ អង្អែល​។

ពួក ​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ពីហេតុផល​ដែល​បណ្ដាល​ឲ្យ​បុរស​មួយ​ចំនួន​ ស្លាប់​ក្នុង​រង្វង់​ដៃ​របស់​គូស្នេហ៍​ខ្លួន​នៅ​ឯផ្ទះ​បន​ថាអាច​បណ្ដាល​មក​ ពីពួក​គេ​ខំបង្កើន​កម្លាំង​ខ្លាំងពេក​នៅពេល​ដែល​អនុវត្តការ​រួមភេទ​នោះ​មិន​ ដូច​ការ​រួមភេទ​​ជា​មួយ​ភរិយា​ខ្លួន​នៅ​ឯផ្ទះ​ដែល​ពួកគេ​ប្រើកម្លាំង​ធម្មតា ​នោះ​។


(ស្រង់ពី​ឯកសារបរទេស )