សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 9, 2006

រឿង​លើ​គ្រែ​មាន​ប្រ​យោជន៍​មែន​ឬ?

ប្រភពៈ ទស្ស​នាវដ្ដី​ ប្រជាប្រិយ

ដោយៈ ដេប៉ូ (ឯកសារ​បរ​ទេស)

សិច​មិន​មែន​ផ្តល់​តែ​ចំណាប់​អារម្មណ៍​ផ្លូវ​ភេទ​ម្យ៉ាង​នោះ​ទេ​ វា​នៅ​ផ្តល់​សុខភាព​ទៀត​ផង។

គេ​បាន​ធ្វើ​ការ​បែង​ចែក​ផល​ប្រ​យោជន៍​របស់​សិច​សំខាន់ៗ​ ១០​យ៉ាង​ដូច​ខាង​ក្រោមនេះ ៖

១- ជួយ​បង្អង់​ភាព​ចាស់​ជរា

មាន ​ការ​ស្រាវ​ជ្រាវ​កាល​ពី​មុន​នេះ​គេ​បាន​រក​ឃើញ​ថា ការ​មានសិច​យ៉ាង​តិច​បំផុត​ក្នុង​មួយ​ខែ​បាន ៨​ថ្ងៃ អាច​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ក្មេង​ខ្ចី​ជាង​វ័យ​បាន​ប្រ​ហែល​ ១០ឆ្នាំ ព្រោះ​ការ​មាន​សិច​ជាប់​ជា​ប្រចាំ​អាច​ជួយ​បន្ថែម​អ័រមូន​ "អេ​ស្រ្តូជែន​" ក្នុង​ឈាម​បាន​មួយ​កំរិត។ ក្រៅ​ពី​នេះ​នៅ​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​ខ្លះ​នៅ​លើ​ផ្ទៃ​មុខ​ បាន​ផង​ដែរ។​

ទោះ​បី​យ៉ាង​ណា​ ការ​មាន​សិច​ដ៏​ល្អ​ត្រូវ​តែ​គ្មាន​រោគ និង ដៃ​គូ​តែ​មួយ​ដែរ។

២- អត្ថន័យ​ខ្លះៗ​របស់​សិច

សិច ​មិន​បាន​កើត​ឡើង​នៅ​លើ​គ្រែ​តែម្យ៉ាង​គត់​ប៉ុណ្ណោះ​ទេ​ ការ​គិត​ក្នុង​អារម្មណ៍​ដល់​រឿង​សិច​ និង ការ​សារសង​ទូរស័ព្ទជា​មួយ​គូ​ស្នេហ៍​ ក៏​ជា​ផ្នែក​មួយ​បង្កើត​ឲ្យ​មាន​ផ្លូវ​ភេទ​បាន​ដែរ។​

៣- សំឡេង​ស្រែក​ថ្ងូរ

តាម ​ការ​ស្រាវ​ជ្រាវ​ដោយ​ការ​សាក​សួរ​ គេ​បាន​រក​ឃើញ​ថា ៣៧% នៃ​បុរស​មិន​ចូល​ចិត្ត​ស្រែក​ថ្ងូរ​ក្នុង​ខណៈ​ពេល​ដែល​មាន​សិច​ទេ។ មនុស្ស​មួយ​ភាគ​ធំ​ក្នុង​ចំណោម​នេះ​ ច្រើន​ចូល​ចិត្ត​ប្រើ​ពាក្យ​និយាយ​ចំអេស​ចំអាស​ ឬ ចូល​ចិត្ត​បញ្ចេញ​ខ្យល់​ដង្ហើម​ដង្ហក់​ ដែល​បញ្ជាក់​ប្រាប់​ពី​ភាព​ស្រ​ណុក​សុខ​ស្រួល​ជំនួស​វិញ។

៤- ចំនុច​ដុត​រោល​អារម្មណ៍

មិន ​មែន​គ្រប់​ចំនុង​ក្នុង​រាង​កាយ​របស់​ស្រ្តី​ ដែល​បុរស​ប៉ះ​ពាល់​ហើយ​សុទ្ធ​តែ​អាច​កម្រើក​កាម​តណ្ហា​បាន​នោះ​ទេ។ ចំនុច​ខ្លះ ការ​ប៉ះពាល់​គ្រាន់​តែ​ជាការ​ស្ទាប់​ប៉ះ​ធម្មតា​របស់​រាង​កាយ​ ឬ​រំខាន​ទៅ​វិញ។

ឯ​ចំនុច​ខ្លះ​នៃ​ការ​ចាប់​កាន់​ បុរស​បាន​បង្ក​ការ​ឈឺ​ចុក​ចាប់​ មិន​បង្ក​ឲ្យ​កើត​ការ​ព្រឺព្រួច​ឡើយ។

ចំនុច ​ស្រៀវ​ស្រើប​បំផុត​របស់​ស្រ្តី​ គឺ​ស្ថិត​នៅ​ត្រង់​យោ​នី បើ​ការ​រួម​ភេទ​នាំ​ឲ្យ​ការ​កកិត​ត្រង់​ចំនុច​នេះ​បាន​យូរ​នោះ ការ​ឈាន​ដល់​ចំនុច​កំពូល​នឹងឆាប់​រហ័ស។ សម្រាប់​ស្រ្តី​ខ្លះ​ កន្លែង​ដែល​ជា​ចំនុច​ស្រៀវ​ស្រើប​បំផុត​នោះ នៅ​ឆ្ងាយ​ពី​អវយវៈ​ភេទ​ដែល​បុរស​ស៊ក​បញ្ចេញ​បញ្ចូល​ ការ​ឈាន​ដល់​ចំនុច​កំពូល​គឺពិបាក​បំផុត​។ វិធី​ដ៏​ល្អ​បំផុតក្នុង​ការ​​ដោះ​ស្រាយ​ គឺ​ពេល​កំពុង​រួម​ភេទ​ ត្រូវ​ប្រើ​ដៃ​ជួយ​ជំរុញ​បន្ថែម​។

៥- លំហាត់​ប្រាណ​ឆ្អឹង​ត្រគាក

អ្នក​ដឹង​ទេ​ថា បុរស​ក៏​អាច​ធ្វើ​លំ​ហាត់​ប្រាណ​ត្រង់​ឆ្អឹង​ត្រ​គាក​ឲ្យ​រឹម​មាំ​ដូច​ស្រ្តី​បាន​ដែរ​។

លំ ​ហាត់​ប្រាណ​នេះ បុរស​អាច​ធ្វើ​បាន​ដោយ​អង្គុយ​យោល​ជើង​ទៅ​មកៗ​ឲ្យ​បាន​ញឹក​ញាប់។ វិធី​នេះអាច​ជួយ​ឲ្យ​អវយវៈ​ភេទ​រឹង​មាំ​ ឯ​ស្ត្រី​ជួយ​ឲ្យ​រន្ធ​អវយវៈ​ភេទ​តឹង​ណែន​ល្អ​។

៦- សាក​ល្បង​សិច​ក្នុង​ទី​ងងឹត

សិច ​ក្នុង​ទី​ងងឹត អាច​ជួយ​ឲ្យ​បុរស-ស្រ្តី​ដែល​ទើប​ស្គាល់​គ្នា​ថ្មី​ៗ​ត្រេក​ត្រ​អាល​ខ្ពស់​។ ពួក​គេ​មិន​ខ្មាស​នៅ​ត្រង់​ចំនុច​កេរ្តិ៍​ខ្មាស​ចំពោះ​គ្នា​ ដូច្នេះ​ការ​រួម​ភេទ​អាច​សំរេច​ទៅ​បាន​ល្អ​ជាង​ទី​ភ្លឺ។

៧- ដាស់​អារម្មណ៍​ដោយ​ចរន្ត​ទឹក​

ខណៈ ​ពេល​ងូត​ទឹក​ ត្រូវ​បបួល​គូ​ស្នេហ៍​របស់​អ្នក​ចូល​រួម​ជា​មួយ​ផង​។ អ្នក​អាច​ស្ទាប់​អង្អែល​គ្នា​បាន​សព្វទីកន្លែង​ ការ​ឱប​រឹត​មាន​ភាព​ស្អិត​ល្មួត​ឡើង​ដោយ​សារ​ធាតុ​ត្រជាក់​របស់​ទឹក​ បាន​ជួយ​បញ្ឆេះ​អារម្មណ៍​របស់​ពួក​គេ​ ឲ្យ​ពុះ​កញ្ជ្រោល​ខ្លាំង​ក្លា​ជាង​កន្លែង​ដ៏​ទៃ​ៗទៀត​។

៨- បំពេញ​សេចក្តី​ត្រូវការ​

ស្រ្តី ពេល​រួម​ភេទ​សម្ព័ន្ធ​ ច្រើន​ត្រូវ​ការ​ឲ្យ​ដៃ​គូ​របស់​ខ្លួន​បំពេញ​នេះ​បំពេញ​នោះ​ដល់​ខ្លួន​ ទើប​អាច​មាន​ភាព​ស្រណុក​ស្រួល​ដល់​កំពូល​បាន​។ បុរស​ដែល​ឆ្លាត​ត្រូវ​រក​ឲ្យ​ឃើញ​ពីការ​ចង់​បាន​របស់​នាង។ កុំ​ភ្លេច​ចំនុច​សំខាន់​បំផុត​ គឺ​ត្រង់​ចំនុច​ស្រៀវ​ស្រើប​របស់​នាង។

៩- សិចពេល​ព្រឹក

ឈាម-ខ្យល់ ​ក្នុង​រាង​កាយ​​នឹង​ដំណើរ​ការ​ល្អ​បំផុត​ក្នុង​ពេល​នេះ ដូច្នេះ​ការ​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ​ ក៏​ល្អ​បំផុត​សំរាប់​អ្នក​។

១០- ត្រូវ​សិច​ស៊ី

ភាព ​សិច​ស៊ី​របស់​ស្ត្រី​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ទាក់ទាញ​អារម្មណ៍​ផ្លូវ​ភេទ​ដល់​បុរស​។ បុរស​ខ្លះ​គ្រាន់​តែ​អ្នក​ស្លៀក​សំលៀក​បំពាក់​ខើច​លើ​ខើច​ក្រោម​ គេ​ងាប់​ចិត្ត​ស្តូក​មក​លើ​អ្នក​ទៅ​ហើយ។ វា​ជា​ចំនុច​សំខាន់​មួយ​ទៀត​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ៕