សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 18, 2006

ដើម​កំណើត​ស្រោម​អនាម័យ (Condom)

ប្រភពៈ ទស្សនាវដ្តី​ តារា

-ប្រ​ហែល​ជា​៨០៧​-៦៧៧​ឆ្នាំ​មុន​គ្រឹស្គ​សករាជ បុរស​ជន​ជាតិ​អេហ្សីប​ ពាក់​ស្រោម​ប្រ​ហាក់​ប្រ​ហែល​នឹង​ស្រោម​អនាម័យ​នេះ​ដែរ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ឆ្លង​រោគ​ ការ​ពារការ​ឈឺចាប់​ និង​ត្រូវ​សត្វ​ល្អិត​ទិច​ ដែល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជាដើម​កំណើត​របស់​ស្រោម​អនា​ម័យ​។ គ្រា​ដំបូង​ស្រោម​អនាម័យ​ ផលិត​ចេញ​ពី​ស្បែក​ចៀម​ ឬ​ពោះ​វៀន​ចៀម​ ដោយ​ចាប់​ផ្តើម​ប្រើ​នា​ឆ្នាំ​១៩០០ ដោយ​លាក់​លៀម​ រហូត​ដល់​សប្វ​ថ្ងៃ​។ ប៉ុន្តែ​កាល​នោះ មាន​តម្លៃ​ថ្លៃ​ណាស់​ (វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ទៀត​ផង​​ នៅ​ពេល​រួម​ភេទ​)។ ក្រោយ​ពេល​​បច្ចេក​វិទ្យា​ ក្នុង​ការ​ផលិត​ស្បោង​កៅ​ស៊ូ​ធម្មជាតិ​ បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៩៣០​នោះ​មក ទើប​គេយក​ស្បោង​កៅ​ស៊ូ​ធម្មជាតិ​ មកផលិត​ចេញ​ជា​ស្រោម​អនាម័យ​។ ប៉ុន្តែ​ការ​យក​ទៅ​ប្រើ​ក៏​វា​នៅ​មិន​ទាន់​ស្រួល​បួល​នៅ​ឡើយ​ ហើយ​វា​មាន​តំលៃ​ថ្លៃ​ផង​ដែរ​។ ទោះ​អាច​យក​មក​ប្រើ​ម្តង​ទៀត​បាន​ក៏​ដោយ​ ក៏​វា​នៅ​តែ​មិន​ទាន់​បាន​សុសសាយ​នៅ​ឡើយ​។​ ចំពោះ​ផ្លាក​យីហោ​ដំបូង​បំផុត​របស់​ស្រោម​អនាម័យ​មាន​ឈ្មោះថា "Merry Widows"

នៅ​ចុងឆ្នាំ​១៩៣០ ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៍​ស្រោម​អនាម័យ​ ឲ្យ​រឹត​តែ​មាន​ប្រ​សិទ្ធភាព​ឡើង​ ហើយ​តម្លៃ​ក៏​ថោក​ដែរ​។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ​ក្នុង​អំឡុង​ពេល​មុន​ពាក់​កណ្តាល​សតវត្យរ៍​ទី​២០​ ការ​លក់​ស្រោម​អនាម័យ​ក្នុង​ប្រ​ទេស​ជា​ច្រើន​ ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​ខុស​ច្បាប់​ (ព្រោះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ និង​លោក​លើក​ទី​២​ មាន​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​ពន្យារ​កំនើត​) ឬ​​ក៏​អនុញ្ញាតិ​ឲ្យ​ប្រើ​សំរាប់​តែ​ការ​ការ​ពារ​រោគ​​ប៉ុណ្ណោះ​ មិន​ឲ្យ​ប្រើ​សំរាប់​ការ​ការ​ពារ​កំនើត​ឡើយ។ បច្ចុប្បន្ន​ស្រោម​អនាម័យ​មាន​ការ​អភិ​វឌ្ឍន៍​ចេញ​ជា​ច្រើន​ម៉ូដ​ច្រើន​បែប​។ ក្រៅ​ពី​ផលិត​ស្រោម​អនាម័យ​សំរាប់​បុរស​ ក៏​នៅមាន​ផលិត​ស្រោម​អនាម័យ​សំរាប់​ស្រ្តី​ផង​ដែរ ហើយ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មាន​ស្រោម​សំរាប់​ម្រាម​ដៃ​ទៀត​ផង៕