សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 20, 2006

ដើម​កំណើត​ភាព​យន្ត​សិច​ (Pornographic Movies)

ប្រភពៈ ទស្សនាវដ្តី​ តារា

ភាព ​យន្ត​សិច​ ចាប់​កំណើត​ក្រោយ​ភាព​យន្ត​ធម្មតា​ជា​ទូ​ទៅ​តែ​បន្តិច​ប៉ុណ្ណោះ ដែល​ការ​ផលិត​ជា​លើ​ក​ដំបូង​ ក៏​មិន​ខុស​ពី​ភាព​យន្ត​ទូ​ទៅ​ប៉ុន្មាន​ឡើយ។​ ប៉ុន្តែ​វា​ខុស​គ្នា​ត្រង់​ថា ភាពយន្ត​សិច​​មាន​ការ​លក់​ដូរ​ចែក​ចាយ​ដោយ​លាក់​កំបាំង​ ហើយ​បញ្ចាំង​តែ​នៅ​ផ្ទះ ឬ​ក្លឹប​សំរាប់​សមាជិក​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​មិន​ឲ្យ​យក​ទៅ​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​ទូ​ទៅ​បាន​ឡើយ​។

ភាព​យន្ត​សិច​ ចាប់​ផ្តើម​ត្រូវ​បាន​គេស្គាល់​សុស​សាយ​ដំណាល​គ្នា​នឹង​ពេល​កើត​មាន​ភាព​យន្ត​គ ឬ​ភាព​យន្ត​គ្មាន​សំលេង​ (នៅឆ្នាំ​១៩២០​) ដោយ ​ដាក់​បញ្ចាំង​នៅ​ទីកន្ែល​ង​បំរើ​ផ្លូវ​ភេទ​។ រហូត​ដល់​ឆ្នាំ​១៩៧០​ទើប​ភាពយន្ត​សិច​ សហរដ្ឋ​អាមេរិក​បាន​ទទួល​​ការ​អនុម័ត​ជាផ្លូវ​ការ​ ឲ្យ​អាចដាក់​បញ្ចាំង​ដោយ​ស្រប​ច្បាប់​ ប៉ុន្តែ​ត្រូវបង់ពន្ធ។​ រឿង​ដែល​ចេញ​បញ្ចាំង​ដំបូង​គេ​ គឺរឿង Behind The Green Door។ បន្ទាប់​ពី​នោះ​មក​ភាព​យន្ត​សិច​ក៏​បាន​រីក​ចំរើន​ជា​បន្ត​បន្ទាប់​ រហូត​​ដល់​សម័យ​កាល​មាន​ម៉ាស៊ីន​ថត​វីដេអូ (នាឆ្នាំ​១៩៨០) ទើប ​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស ដោយ​សារ​តែ​ភាព​យន្ត​ប្រភេទ​នេះ វា​ងាយ​​ផលិត ហើយ​ថ្លៃចំណាយ​ចាយ​វាយ​ក៏​ថោក​ព្រម​ទាំង​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ជាង​ ភាពយន្ត​ដែល​ប្រើ​ហ្វីល​ទៅ​ទៀត៕