ដើមកំណើតភាពយន្តសិច (Pornographic Movies)
ប្រភពៈ ទស្សនាវដ្តី តារា
ភាព យន្តសិច ចាប់កំណើតក្រោយភាពយន្តធម្មតាជាទូទៅតែបន្តិចប៉ុណ្ណោះ ដែលការផលិតជាលើកដំបូង ក៏មិនខុសពីភាពយន្តទូទៅប៉ុន្មានឡើយ។ ប៉ុន្តែវាខុសគ្នាត្រង់ថា ភាពយន្តសិចមានការលក់ដូរចែកចាយដោយលាក់កំបាំង ហើយបញ្ចាំងតែនៅផ្ទះ ឬក្លឹបសំរាប់សមាជិកផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនឲ្យយកទៅបញ្ចាំងនៅតាមរោងភាពយន្តទូទៅបានឡើយ។
ភាពយន្តសិច ចាប់ផ្តើមត្រូវបានគេស្គាល់សុសសាយដំណាលគ្នានឹងពេលកើតមានភាពយន្តគ ឬភាពយន្តគ្មានសំលេង (នៅឆ្នាំ១៩២០) ដោយ ដាក់បញ្ចាំងនៅទីកន្ែលងបំរើផ្លូវភេទ។ រហូតដល់ឆ្នាំ១៩៧០ទើបភាពយន្តសិច សហរដ្ឋអាមេរិកបានទទួលការអនុម័តជាផ្លូវការ ឲ្យអាចដាក់បញ្ចាំងដោយស្របច្បាប់ ប៉ុន្តែត្រូវបង់ពន្ធ។ រឿងដែលចេញបញ្ចាំងដំបូងគេ គឺរឿង Behind The Green Door។ បន្ទាប់ពីនោះមកភាពយន្តសិចក៏បានរីកចំរើនជាបន្តបន្ទាប់ រហូតដល់សម័យកាលមានម៉ាស៊ីនថតវីដេអូ (នាឆ្នាំ១៩៨០) ទើប មានការរីកចំរើនយ៉ាងឆាប់រហ័ស ដោយសារតែភាពយន្តប្រភេទនេះ វាងាយផលិត ហើយថ្លៃចំណាយចាយវាយក៏ថោកព្រមទាំងងាយស្រួលក្នុងការទស្សនាជាង ភាពយន្តដែលប្រើហ្វីលទៅទៀត៕









សួស្តីប្រិយមិត្ត!
នាងខ្ញុំសួមឲ្យប្រិយមិត្តជួយចូលឲ្យយោបល់នាងខ្ញុំ តើត្រូវធ្វើបែបណា?បើសង្សារមិនស្មោះនិង នាងខ្ញុំ តើសិចមានសារៈសំខាន់ដែររីទេ? តើនាងខ្ញុំគូរប្រគល់សិចឲ្យសង្សារមុនពេលរៀបការ ជាការល្អសំរាប់យើងទាំងពីដែររឺទេ? តើមានផលវិបាកដែររីទេ? ខ្្ញុំស្រលាញ់គាត់ណាស់ ប្រសិនជានាងខ្្ញុំបដិសេដ្ឋតើខ្ញុំគួរធ្វើដូចម្តេច?
Comment by សូរិយា — May 22, 2006 @ 11:06 am
Soriya, if he really love U, he will ask U to marry tradictionlly_not late if U and him have sex after married. LOVE is blind. If U still blind, U will lose everything. Stop ur thinkning to give him sex in order ot pull his honesty. U ever think he will let u down after he got ur virgin. Consider ur thinking again.
Comment by SoNy — May 23, 2006 @ 4:14 am
សួស្តីកញ្ញា....ដែលមានបញ្ហាខាងលើ
សិច និង ស្នេហាមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ ក៏ប៉ុន្តែនៅក្នុងករណីខ្លះគេអាចបែងចែកវាឲ្យដាច់ពីគ្នាបាន។
សិច អាចកើតមានឡើងដោយមិនបាច់មានស្នេហាទេ បានន័យថាមនុស្សយើងអាចស្វែងរកសិចបាន(ជាពិសេសបុរស)តាមរយៈការទៅប្រើសេវាកម្មសិច(ផ្ទះបន)នៅពេលដែលគេត្រូវការវា។ ករណីមួយទៀតគឺ សិចកើតមានឡើងបន្ទាប់ពីមានស្នេហា ក្នុងករណីនេះយើងអាចនិយាយបានថាសិចជាចំណងមួយដែលអាចចងសម្ព័ន្ធភាពរវាងគូស្នេហ៍បាន។ ក៏ប៉ុន្តែចំណងមួយនេះ”សិច” មិនមានលក្ខណៈរឹងមាំសំរាប់គូស្នេហ៍មុនពេលរៀបការនោះទេ ជាពិសេសវាងាយនិងដាច់ខ្លាំងណាស់សំរាប់ភាគីបុរសដែលសង្គមខ្មែរយើងតែងតែហៅគេថាជា”មាសទឹកដប់” ហើយនៅទីបញ្ចប់អ្នកដែលរងការខូចខាតគឺភាគីស្រ្តី។
តាមយោបល់របស់ខ្លួនខ្ញុំផ្ទាល់៖ បើសិនជាអាចចៀសវាងបានកញ្ញាគួរកុំទាន់ប្រគល់សិចឲ្យសង្សារមុនពេលរៀបការអី វាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងសំរាប់ខ្លួនកញ្ញាផ្ទាល់ក៏ដូចជាក្រុមគ្រួសារ៖ កញ្ញាត្រូវប្រឈមមុខនឹងជំងឺដ៏សាហាវដែលមិនទាន់មានថ្នាំព្យាបាល”អេដស៍”, ហើយវាក៏អាចថ្លោះថ្លោយបណ្តាលឲ្យមានកូនទៀតផង។ កញ្ញាគួរលើកយកហេតុផលផ្សេងៗមកនិយាយជាមួយគេដូចជាៈ ខ្លាចក្រុមគ្រួសារកញ្ញាដឹងរឿង ឬក៏ខ្លាចថ្លោះថ្លោយបណ្តាលឲ្យមានកូននោះវាហ្នឹងក្លាយជារឿងដ៏សែនអាម៉ាសសំរាប់រូបកញ្ញាផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ។
បើគេលើកយកហេតុផលថាៈ “ការពារហើយមិនអីទេ!” កញ្ញាគួរតែតបទៅវិញថាៈ “ដំរីជើងបួនគង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្េលច”។ ខ្ញុំគិតថាៈ បើសិនជាសង្សាររបស់កញ្ញាពិតជាស្រឡាញ់កញ្ញាពិតប្រាកដមែននោះ គេនិងស្តាប់តាមកញ្ញាជាក់ជាមិនខាន។ តែបើនៅតែមិនបានសំរេច គាត់នៅតែទទូចចង់មានសិចជាមួយកញ្ញានោះ កញ្ញាអាចមានផ្លូវពីរសំរាប់ជ្រើសរើស៖
១- បញ្ចប់ការទាក់ទងជាមួយគាត់
២- យល់ព្រមប្រគល់សិចជូនសង្សារ
បើកញ្ញារើសយកផ្លូវទី២ គឺកញ្ញាត្រូវចេះការពារខ្លួនឯងឲ្យបានល្អ ចៀសវាងការឆ្លងជំងឺ ឬមានផ្ទៃពោះ អ្វីដែលសំខាន់គឺខ្លួនកញ្ញាផ្ទាល់ត្រូវប្រាកដក្នុងចិត្តថា កញ្ញានឹងមិនស្តាយក្រោយ និងហ៊ានប្រឈមមុខនូវរាល់បញ្ហាដែលអាចកើតមានឡើងនៅថ្ងៃខាងមុខ ដែលបណ្តាលមកពីការជ្រើសរើសនូវជំរើសមួយនេះ។ បើកញ្ញាពិតជាស្រឡាញ់គាត់មែន ហើយប្រាកដក្នុងចិត្តថាគាត់អាចធ្វើជាមិត្ត១០០ឆ្នាំរបស់កញ្ញាបាន ហេតុអ្វីបានជាកញ្ញាមិនពិភាក្សាជាមួយគាត់រឿងរៀបការតែម្តងទៅ?
សូមឲ្យកញ្ញាជួបនូវសំណាងល្អ.....
ពីជនអនាមឹក
Comment by ជនអនាមឹក — May 23, 2006 @ 5:03 am
សួស្តីប្រិយមិត្ត!
ហេ៎អ្នកនាងកញ្ញា សម្រាប់ខ្ញុំផ្ទាល់យល់ថាសិចមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប សាកគិតល៎មើលមនុស្ស
គ្រប់រូបធ្វើការងារ ខំរកស៊ីក៏ដើម្បីគ្រួសារ ព្រមជាមួយសិចដែរ។ ខ្ញុំមានគំនិតមួយប្រសិនបើអ្នកអាចរៀបការជាមួយអ្នកដែរខ្លួនស្រលាញ់នោះវាពិសេសណាស់សម្រាប់ខ្លួនអ្នក ។ ហើយការដែរសួរថា”សិចមុនពេលរៀបការ” នោះវាអាស្រ័យលើរូបអ្នកជាអ្នកសម្រេចតែប៉ុណ្ណោះ គ្រាន់តែថាបើមានសិចជាមួយគ្នា ហើយមិនបានរៀបការ
ជាមួយគ្នានោះអ្នកពិតជាស្ដាយក្រោយ ទោះជាអ្នកស្រលាញ់គេយ៉ាងណាក៏ដោយ ។ ហើយខ្ញុំគិតថាអ្នកនឹងត្រូវប្រឈមមុខ ជាបញ្ហាម្ដងទៀតក្រោយពេលរៀបការជាមួយអ្នកដទៃ
ក្រៅពីអ្នកដែរយើងស្រលាញ់ ។
សូមទោសនេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ ៕
Comment by រត្ថា — May 23, 2006 @ 6:20 am
សួស្ដី! កញ្ញា សូរិយា ចំពោះការដែលមានសិចរវាងគូរសង្សារនៅមុនថ្ងៃរៀបការវាមិនមានបញ្ហាធំដំប៉ុន្មានទេ ចំពោះយុវវ័យសម័យនេះ ប៉ុន្តែការសំខាន់គឺយើងត្រូវចេះការពារខ្លួនឲ្យុចៀសផុតពីជំងឺអេដស៍ ។ ហើយធ្វើយ៉ាងណាសូមឲ្យប្រាកដថាបុរសនោះពិតជាមិនមានរោគអាចឆ្លងមកកញ្ញាទេ...
សូមសំណាងល្អជាមួយនិងគូស្នេហ៍របស់កញ្ញា
Comment by អេង វណ្ណៈ — May 23, 2006 @ 6:26 am
Wow! those are all good suggestions! I see eye to eye with Sony and the Anonym. Though I am a man, but I ain’t partial. I think making love before marriage is not good for both man and woman (especially woman). By my idea, I won’t make love to someone I love so much until marriage, despite the fact that I do want.
True love doesn’t really depend on sex. So this means “Sex” is not important? No, sex is also the part of love.But making love before marriage is not good.
However, I think the best answer is “Denial (បដិសេដ្ឋ)”.
Comment by Lucky boy — May 23, 2006 @ 7:31 am
អត្ថបទល្អ។ ប៉ុន្តែខ្ឡីពេកមិនសូវពេញលេញ។
ចង់ដឹងច្រើនជាងនេះទៀត
Comment by Mikro — January 12, 2008 @ 9:21 am
សូមជំរាបសួ
Comment by នីម — June 22, 2009 @ 9:17 pm
សូមជំរាបសួអ្នកទាំងអស់គ្នា! ខ្ញុំចង់សួថា នៅពេលមនុស្សប្រុសរូមភេទជាមួយនារី ហើយបានយកទឹកកាមរបស់ខ្លួនមកបញ្ចេញចោលខាងក្រៅ ដោយពុំបានបណ្ដោយអោយទឹកកាមរបស់ខ្លួនចូលក្នុងស្បូននារីនោះទេ តើការរួមភេទរបៀបនេះអាចបណ្ដាលឲ្យមានកូនដែរឫទេ? សូមអរគុណ....!
Comment by នីម — June 22, 2009 @ 9:25 pm
ភាសាស្នេហ៍
Comment by នីម — June 22, 2009 @ 9:29 pm