ប្រហោងប្រដាប់ភេទរលុងគូរធ្វើបែបណា
ប្រភពៈ កាសែតកម្ពុជាថ្មី
ដោយៈ សុធារិទ្ធ

មូលហេតុដែលធ្វើឲ្យប្រហោងប្រដាប់ភេទឫសាច់ដុំត្រគាកមិន ហាប់ណែននោះ វាកើតចេញពីមូលហេតុច្រើនរួមគ្នា ដូចជាការមានសិចញឹកញាប់ ការប្រសូតបុត្រ ទំនង់កើនរហូតធ្វើឲ្យសាច់ដុំឆ្អឹងត្រគាកទន់ខ្សោយចុះជាដើម។
សាច់ដុំឆ្អឹងត្រគាក គឺជាសាច់ដុំដែលគ្រប់គ្រងការទប់ទឹកនោម ទប់បត់ជើងធំ និងជាសាច់ដុំដែលពាក់ព័ន្ធជាមួយនឹងការប្រសូតបុត្រផងដែរ។ ការធ្វើចលនាសាច់ដុំឆ្អឹងត្រគាក អាចធ្វើឲ្យសាច់ដុំរឹងម៉ាំ និងហាប់ណែនឡើងបានក្រៅពីនេះវាជួយដល់អ្នកដែលនោមទាស់ នៅពេលក្អកឬកណ្តាស់បានទៀតផង។
យើងមានវិធីដែលអាចជួយបាន គឺហ្វឹកហាត់ខ្ជឹបឬក៏ចលនាសាច់ដុំឆ្អឹងត្រគាកឲ្យបានជាប់ជានិច្ច កាលរាល់ៗថ្ងៃ ព្រោះវាជួយឲ្យប្រហោងភេទដែលរលុងនោះ ហាប់ណែនឡើង មកវិញបានឬប្រសិនមានបញ្ហធ្ងន់ធ្ងរទើបប្រើវិធីវះកាត់ជាជំនួយ ក៏ប៉ុន្តែតំលៃចាយវាយមានតំលៃខ្ពស់៕








