សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 23, 2006

ប្រហោង​ប្រដាប់​ភេទ​រលុង​គូរ​ធ្វើ​បែប​ណា​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​

ដោយៈ សុធារិទ្ធ 

 មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រហោង​ប្រដាប់​ភេទ​ឫ​​សាច់​ដុំ​ត្រគាក​​មិន ​​ហាប់​ណែន​នោះ វាកើត​​ចេញ​ពី​មូល​ហេតុ​ច្រើន​រួម​គ្នា ដូច​ជាការ​មានសិច​ញឹក​ញាប់​ ការ​ប្រសូត​បុត្រ​ ទំនង់​កើន​រហូត​ធ្វើ​ឲ្យ​សាច់​ដុំ​ឆ្អឹង​ត្រគាក​ទន់​ខ្សោយ​ចុះ​ជា​ដើម។

សាច់​ដុំ​ឆ្អឹង​ត្រគាក​ គឺ​ជាសាច់​ដុំ​ដែល​គ្រប់​គ្រង​ការ​ទប់​ទឹក​នោម​ ទប់​បត់​ជើង​ធំ​ និង​ជាសាច់​ដុំ​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ប្រ​សូត​បុត្រ​ផង​ដែរ​។​ ការ​ធ្វើ​ចលនា​​​សាច់​ដុំ​ឆ្អឹង​ត្រគាក​ អាចធ្វើ​ឲ្យ​សាច់​ដុំ​រឹង​ម៉ាំ​ និង​ហាប់​ណែន​ឡើង​បាន​​ក្រៅ​​ពី​នេះ​វា​ជួយ​ដល់​អ្នក​ដែល​នោម​ទាស់​ នៅ​ពេល​ក្អក​​ឬ​កណ្តាស់​បានទៀត​ផង។

យើង​មាន​វិធី​ដែល​អាច​ជួយ​បាន​​ គឺហ្វឹក​ហាត់​ខ្ជឹប​ឬ​ក៏​ចលនាសាច់​ដុំ​ឆ្អឹង​ត្រ​គាក​ឲ្យ​​បាន​ជាប់ជា​និច្ច ​កាល​រាល់​ៗ​ថ្ងៃ​ ព្រោះ​វាជួយ​ឲ្យ​ប្រ​ហោង​ភេទ​ដែល​រលុង​នោះ​ ហាប់​ណែន​ឡើង​ មក​វិញ​បាន​ឬ​ប្រសិន​មាន​បញ្ហ​ធ្ងន់​ធ្ងរ​ទើប​ប្រើវិធី​វះ​កាត់​ជាជំនួយ​ ក៏​ប៉ុន្តែ​តំលៃ​ចាយ​វាយ​មាន​តំលៃ​ខ្ពស់​៕

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/05/23/p35/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.