បញេ្ចញទឹកកាមនៅខាងក្រៅក៏អាចមានផ្ទៃពោះបានដែរ
ប្រភពៈ កាសែតកម្ពុជាថ្មី
ដោយៈ សុធារិទ្ធ
ក្នុង ខណៈពេលដែលគូស្េនហ៍កំពុងតែមានសិចរួមគ្នានោះ វាជារឿងដែលពីបាកបំផុត ប្រសិនបើជ្រើសរើសយកវិធីពន្យាកំណើតដោយការបញ្ចេញទឹកកាមនៅខាង ក្រៅ ព្រោះបុរសជាអ្នកចាំគ្រប់គ្រងអារម្មណ៍នៅពេលកំពុងឈានដល់ចំនុច កំពូលដើម្បីដកអាវៈយវៈចេញមកបង្ហៀរទឹកកាមនៅខាងក្រៅប្រហោងទ្វា រមាស។ ឱកាសមានផ្ទៃពោះអាចនឹងកើតឡើងភាគច្រើនបំផុត ព្រោះក្នងកំឡុងពេលនៃការស៊កចូលអវៈយវៈភេទនោះ ទោះបីទឹកអសុចិតរបស់មនុស្សមិនទន់បព្ចេញមកក្តីក៏ប៉ុន្តែមានទឹក រំអិលដែលេចញមកមុននោះរួចទៅហើយែដរ ដែលវាអាចនឹងលាយឡំទៅដោយទឹកអសុចិ មកជាមួយ។ ទោះបីជាមានបរិមាណតិចក្តីក៏ប៉ុន្តែទឹកអសុចិនោះមានកំលាំងគ្រប់ គ្រាន់វាអាចនឹងរត់ឆ្លងកាត់ទៅផ្សំនិងស៊ុតបានក៏អាចធ្វើឲ្យស្រ្តី មានគភ៌បានដូចគ្នា។
លក្ខ ណៈទាំងអស់ នេះ ការបង្ហៀរ ទឹកកាមនៅខាងក្រៅអាចធ្វើឲ្យកើតការឆ្លងមេរោគខាងផ្លូវ សម្ពន្ធភេទទៀតផង ព្រោះមេរោគអស់ទាំងនេះវាស្តិតក្នុងទឹករំអិល និងនៅពេលភាគីទាំងពីម្នាក់ៗបានប៉ះពាស់ជាមួយទឹករំអិលគ្នាទៅ វិញទៅមក ប្រសិនបើភាគីណាមួយមានមេរោគក៏អាចនឹងធ្វើឲ្យឆ្លងទៅកាន់ ភាគីម្នាងទៀតបានដោយងាយ។
ទោះបីយ៉ាង ណា ក៏ដោយការបង្ហៀរទឹកកាមចេញមកក្រៅនោះចាត់ទុកថា មិនមែនជាវិធីពន្យារដែលត្រឹមត្រូវឫសុវត្ថិភាពនោះទេ។ ព្រោះមានភាគរយខ្ពស់ណាស់ដែលអាចឲ្យភាគីស្រី្តអាចនឹងពរពោះ សូម្បីសំអាតទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងក្រោយពេលមានសម្គន្ធភាពហើយក៏ដោយ។ ឬសូម្បីថា ភាគីស្រ្តីមមិនបានទំលុះដល់ចំនុចកំពូលក៏ដោយសូមណែនាំឲ្យប្រើ ស្រោមអនាម័យដើម្បីសុវត្ថិភាពទាំងរោគ និងការមានគភ៌៕








