សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 24, 2006

បញេ្ចញ​ទឹក​កាម​នៅ​ខាង​​ក្រៅ​ក៏​អាច​​មាន​ផ្ទៃ​ពោះ​​បានដែរ​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​

ដោយៈ សុធារិទ្ធ

ក្នុង ​​ខណៈ​​​ពេល​​ដែល​​គូ​ស្េនហ៍​​កំពុង​​តែ​មាន​​សិច​​រួម​គ្នា​​នោះ​ វា​ជា​រឿង​ដែល​ពីបាក​បំផុត​ ប្រសិន​បើ​ជ្រើស​រើស​យក​វិធី​ពន្យា​កំណើត​ដោយ​ការ​បញ្ចេញ​​ទឹក​​កាមនៅ​ខាង​ ក្រៅ​ ព្រោះ​បុរស​ជា​អ្នក​ចាំគ្រប់​គ្រង​អារម្មណ៍​​នៅ​ពេល​​កំពុង​ឈាន​ដល់​ចំនុច​ កំ​ពូល​ដើម្បី​ដក​អាវៈ​យវៈ​ចេញ​មក​បង្ហៀរ​ទឹក​​កាមនៅ​ខាង​ក្រៅ​ប្រហោង​ទ្វា​ រ​​មាស​។ ឱ​កាស​​មាន​ផ្ទៃ​ពោះ​អាច​នឹង​កើត​ឡើង​ភាគ​ច្រើន​បំផុត​ ព្រោះ​ក្នង​កំឡុង​ពេល​នៃ​ការ​ស៊ក​ចូល​​​អវៈ​យ​វៈ​​ភេទ​នោះ​ ទោះ​បី​ទឹ​កអ​សុចិត​របស់​មនុស្ស​​មិនទន់​បព្ចេញ​មក​ក្តី​ក៏​ប៉ុន្តែ​មានទឹក​ រំអិលដែល​​​េចញមក​​មុន​នោះរួច​ទៅ​ហើយ​ែដរ​ ដែល​វាអាច​នឹង​លាយឡំ​ទៅ​​ដោយ​ទឹក​អសុចិ មកជាមួយ។​ ទោះ​បីជា​មាន​បរិមាណ​តិច​ក្តី​ក៏​ប៉ុន្តែ​ទឹក​អសុចិ​នោះមាន​កំលាំង​គ្រប់​ គ្រាន់​វាអាច​នឹង​រត់​ឆ្លង​កាត់​ទៅ​ផ្សំ​និង​ស៊ុត​បានក៏អាចធ្វើ​ឲ្យ​ស្រ្តី​ មានគភ៌​បាន​ដូច​គ្នា​។

លក្ខ ​ណៈ​ទាំងអស់​​ នេះ​  ការបង្ហៀរ ​ទឹកកាម​នៅ​ខាង​ក្រៅ​អាច​ធ្វើ​​ឲ្យ​​កើត​ការ​ឆ្លង​​​មេរោគ​ខាង​ផ្លូវ​ សម្ពន្ធ​ភេទ​ទៀត​ផង​ ព្រោះ​មេរោគ​អស់​ទាំង​នេះ​វាស្តិត​ក្នុង​ទឹក​រំអិល​​ និង​នៅ​ពេលភាគី​ទាំង​ពី​​ម្នាក់ៗ​បាន​ប៉ះ​ពាស់​ជាមួយ​ទឹក​រំអិល​​គ្នា​ទៅ​ វិញ​ទៅ​មក​ ប្រសិន​បើ​ភាគី​ណាមួយមានមេរោគ​ក៏​អាច​នឹង​​ធ្វើ​ឲ្យ​ឆ្លង​​ទៅ​កាន់​ ភាគីម្នាង​ទៀត​បាន​ដោយ​ងាយ​។

ទោះ​បីយ៉ាង​ ណា​ ក៏ដោយ​ការ​បង្ហៀរ​ទឹក​កាម​ចេញ​មក​ក្រៅ​នោះ​ចាត់​ទុក​ថា​ មិនមែន​ជាវិធី​ពន្យារ​ដែល​​ត្រឹមត្រូវ​ឫ​សុវត្ថិភាព​នោះទេ។ ព្រោះ​មានភាគរយខ្ពស់​ណាស់​ដែល​អាច​ឲ្យភាគី​ស្រី្ត​អាច​នឹង​ពរពោះ​ សូម្បី​សំអាត​ទាំង​ផ្នែក​ខាង​​ក្រៅ និងផ្នែកខាង​ក្នុង​​ក្រោយ​ពេល​មាន​សម្គន្ធ​ភាព​ហើយ​ក៏​ដោយ​។ ឬ​សូម្បី​ថា ភាគីស្រ្តី​មមិន​បាន​ទំលុះ​ដល់​ចំនុចកំពូល​ក៏​ដោយ​​សូមណែ​នាំ​ឲ្យ​ប្រើ​ ស្រោម​អនាម័យ​ដើម្បីសុវត្ថិភាព​ទាំង​រោគ​ និង​ការមានគភ៌៕

 

3 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/05/24/p36/trackback/

  1. លោកតា! ចុះ​បើ​យើង​គ្រាន់​តែ​យក​ប្រដាប់ភេទ​ទៅ​ត្រដុស​នៅ​លើ​ប្រដាប់​របស់​នាង​(បញ្ជាក់​ថា​យើង​នៅស្លៀក​ខោ​ត្រនាប់​រៀង​ខ្លួន​នៅ​ឡើយ ហើយ​មាន​សំណើម​ជោគ​ជាំ​នៅ​នឹង​ប្រដាប់​ភេទ​រៀង​ខ្លួន​ផង​ដែរ) តើ​អាច​មាន​ផ្ទៃ​ពោះ​ដែរ​ឬទេ?

    ពីចៅ
    វណ្ណា

    Comment by វណ្ណា — May 24, 2006 @ 11:39 am

  2. ខ្ញុំគិតថាវាមិនមានបញ្ហាអ្វីទេព្រោះទឹកកាមមិនបានចូលទៅក្នុងប្រដាប់ភេទ​របស់​ស្ត្រីដែលជាដៃគូនោះផង។

    Comment by វណ្ណៈ — May 25, 2006 @ 1:47 am

  3. វាមិន​មិន​បង្ក​ឲ្យ​មាន​កូន​នោះ​ទេ​ក្នុង​ករណី​​បែប​នេះ ។ ជា​ការ​មិន​ល្អ​​ទេ​បើ​អ្នក​ជ្រើស​រើស​យក​វិធី​បែប​នេះ​ ព្រោះ​​វា​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​​កាមរោគ​ផ្សេងៗ​ពីដៃគូរ​បាន​យ៉ាង​ងាយ​​។

    សំណាង​ល្អ
    តាខេម

    Comment by Administrator — May 26, 2006 @ 3:51 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.