សំនួរមិត្តអ្នកអាន (សូរិយា)
សំនួរ
សួស្តីប្រិយមិត្ត!
នាងខ្ញុំសួមឲ្យប្រិយមិត្តជួយចូលឲ្យយោបល់នាងខ្ញុំ តើត្រូវធ្វើបែបណា?បើសង្សារមិនស្មោះនិង នាងខ្ញុំ តើសិចមានសារៈសំខាន់ដែររីទេ? តើនាងខ្ញុំគូរប្រគល់សិចឲ្យសង្សារមុនពេលរៀបការ ជាការល្អសំរាប់យើងទាំងពីដែររឺទេ? តើមានផលវិបាកដែររីទេ? ខ្្ញុំស្រលាញ់គាត់ណាស់ ប្រសិនជានាងខ្្ញុំបដិសេដ្ឋតើខ្ញុំគួរធ្វើដូចម្តេច?
ចំលើយរបស់តាខេម
សូស្តីចៅស្រី! រួមទាំងមិត្តអ្នកអាន
-តើសិចមានសារៈសំខាន់ដែររីទេ?
តាសូម ឆើ្លយយ៉ាង ខ្លីថាវាពិតជាសំខាន់ សំរាប់មនុស្សគ្រប់រូប តែក៏មិនមែនឲ្យយកមកធ្វើជាត្រីមុខននោះដែរ ទោះប្បីអ្នកមិនអាចខ្វះវាក៏ដោយ។
-តើត្រូវធ្វើបែបណា?បើសង្សារមិនស្មោះនិង នាងខ្ញុំ
តាសូមប្រាប់ថាបើមនុស្សបំរុងនឹងខូចហើយគឺពិបាកនិងអូសទាញបន្តិច ប្រសិនជាគេបម្រុងនឹងក្បត់ហើយ គេនៅតែក្បត់អ្នក ក្នុងពេលណាមួយមិនខានគ្រាន់តែយូនិងឆាប់។ ហើយយើងក៏ត្រួវរៀបជើងព្រួលទុកជាមុនផងដែរ។
+តើអ្នកនាងដឹងច្បាស់ហើយឬនៅថាគេមិនស្មោះនឹងនាងចូល លួចសង្គេតដោយសំខាន់ កុំឲ្យគេដឹងខ្លួន
+នាងមានពិនិត្យថានាងមានកនែ្លងណាខ្លះដែលមិនល្អ (ឧទាហរណ៍ៈ ជាអ្នកពូកែ ប្រច័ន្ធ -ពូកែខឹង- មិនទាន់សម័យ …)
បន្ថែមពីនេះទៀតនាងគួរអានអត្ថបទក្នុងវិបសាយរបស់តាដែលបាន ដាក់បញ្ចូលកន្លងមក វាជាគន្លឹះខ្លះសំរាប់ចៅ។
សំនួរៈ តើនាងខ្ញុំគូរប្រគល់សិចឲ្យសង្សារមុនពេលរៀបការ ជាការល្អសំរាប់យើងទាំងពីដែររឺទេ? តើមានផលវិបាកដែររីទេ? ខ្្ញុំស្រលាញ់គាត់ណាស់ ប្រសិនជានាងខ្្ញុំបដិសេដ្ឋតើខ្ញុំគួរធ្វើដូចម្តេច?
ចំលើយៈ មិនគួរទេ។ ប្រសិនជាគេជាមនុស្រមិនស្មោះត្រង់ហ្នឹងអ្នក ក្រោយពីបានខ្លូនអ្នកហើយនោះ តើអ្នកអាចប្រឈមមុខទទួលនូវបញ្ហាបានដែររឺទេ? សូមកុំគិតថាសិចជាចំណងសំរាប់ចងចិត្តគេឲ្យសោះ ។
អត្ថបទលើកក្រោយតានឹងបង្ហាញចៅ ពីផលប្រយោជន៍នៃកាតមមិនទាន់រូមភេទ។
ការបដិសេដ្ឋ
នេះជាប្រយោគមួយចំនួនដែលចៅគួរនិយាយ ៖
- យើងចង់ចំណាយពេលសប្បាយរីករាយជាមួយគ្នា លេងសើច និងកសាងទំនុកចិត្តគ្នាមុនពេលចាប់ផ្តើមរួមភេទ។
- រក កន្លែងសុវត្ថិភាពសំរាប់ជជែក ដែលនឹងមិនធើ្វឲ្យខ្លូនអ្នកត្រូវបានទាញបញ្ចូលទៅក្នុងភាពរំជួល ចិត្តខាងសេ្នហា។ និយាយថាខ្ញុំចង់និយាយជាមួយអ្នកនៅនៅពេលនេះ មុនពេលដែលយើងទៅកាន់តែឆ្ងាយ។
- ជជែក ពីអ្វីដែលឪពុកម្តាយរបស់អ្នកសង្ឈឹមសំរាប់អ្នក ហើយពួកគាត់នឹងមានអារម្មណ៍ដូចម្តេចប្រសិនបើអ្នកមានគភ៌ ឬមានេមរោគអេដស៍។
ជាចុងក្រោយសូមចៅស្រីគិតឲ្យបានច្រើន មុននិងសំរេចចិត្តធ្វើអ្វីមួយ។ អនាគត និងភាពស្រល់ថ្លានៃជីវិតរបស់អ្នកសិ្ថតក្នុងកណ្តាប់ដៃរបស់ចៅ និង តាសូមផ្តាំថាការការពារខ្លួនពីជំងឺឆ្លងផេ្សងៗជាការចាំបាច់ជាពិសេស ជំងឺអេដស៍ គួរការពារ ប្រសើរជាងព្យាបាល ជំរើសដ៏ល្អគួរប្រើស្រោមអនាម័យ ការពារទាំងជំងឺឆ្លង និងការមានទំងន់៕
- និយាយថា អ្នកគិតថាការរួមភេទមុនពេលដែលអ្នករស់នៅជាមួយគ្នាឫរៀបការគីជាការ ខុស។ ពន្យល់ថាតើអ្នកអាចមានអារម្មណ៍យ៉ាងដូចមេ្តច ប្រសិនបើអ្នកប្រឆាំងនឹងជំនឿរបស់អ្នក។
- ព្រមព្រៀងនៅឲ្យឆ្ងាយពីគ្រឿងស្រវឹង និងថ្នាំញៀនព្រោះរបស់ទាំងនេះរឹតតែធ្វើឲ្យពិបាកនិងគេចពីការរូមភេទ។
សំណាងល្អ សូមសុខសាន្តនិងគូរសេ្នហ៍របស់ចៅ
ពីតាខេម
ការចូលរួមយោបល់របស់ប្រិយមិត្ត
-
Soriya, if he really love U, he will ask U to marry tradictionlly_not late if U and him have sex after married. LOVE is blind. If U still blind, U will lose everything. Stop ur thinkning to give him sex in order ot pull his honesty. U ever think he will let u down after he got ur virgin. Consider ur thinking again.
-
សួស្តីកញ្ញា….ដែលមានបញ្ហាខាងលើ
សិច និង ស្នេហាមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ ក៏ប៉ុន្តែនៅក្នុងករណីខ្លះគេអាចបែងចែកវាឲ្យដាច់ពីគ្នាបាន។សិច អាចកើតមានឡើងដោយមិនបាច់មានស្នេហាទេ បានន័យថាមនុស្សយើងអាចស្វែងរកសិចបាន(ជាពិសេសបុរស)តាមរយៈការទៅ ប្រើសេវាកម្មសិច(ផ្ទះបន)នៅពេលដែលគេត្រូវការវា។ ករណីមួយទៀតគឺ សិចកើតមានឡើងបន្ទាប់ពីមានស្នេហា ក្នុងករណីនេះយើងអាចនិយាយបានថាសិចជាចំណងមួយដែលអាចចងសម្ព័ន្ធ ភាពរវាងគូស្នេហ៍បាន។ ក៏ប៉ុន្តែចំណងមួយនេះ”សិច” មិនមានលក្ខណៈរឹងមាំសំរាប់គូស្នេហ៍មុនពេលរៀបការនោះទេ ជាពិសេសវាងាយនិងដាច់ខ្លាំងណាស់សំរាប់ភាគីបុរសដែលសង្គមខ្មែរ យើងតែងតែហៅគេថាជា”មាសទឹកដប់” ហើយនៅទីបញ្ចប់អ្នកដែលរងការខូចខាតគឺភាគីស្រ្តី។
តាម យោបល់របស់ខ្លួនខ្ញុំផ្ទាល់៖ បើសិនជាអាចចៀសវាងបានកញ្ញាគួរកុំទាន់ប្រគល់សិចឲ្យសង្សារមុន ពេលរៀបការអី វាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងសំរាប់ខ្លួនកញ្ញាផ្ទាល់ក៏ដូច ជាក្រុមគ្រួសារ៖ កញ្ញាត្រូវប្រឈមមុខនឹងជំងឺដ៏សាហាវដែលមិនទាន់មានថ្នាំ ព្យាបាល”អេដស៍”, ហើយវាក៏អាចថ្លោះថ្លោយបណ្តាលឲ្យមានកូនទៀតផង។ កញ្ញាគួរលើកយកហេតុផលផ្សេងៗមកនិយាយជាមួយគេដូចជាៈ ខ្លាចក្រុមគ្រួសារកញ្ញាដឹងរឿង ឬក៏ខ្លាចថ្លោះថ្លោយបណ្តាលឲ្យមានកូននោះវាហ្នឹងក្លាយជារឿងដ៏ សែនអាម៉ាសសំរាប់រូបកញ្ញាផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ។
បើ គេលើកយកហេតុផលថាៈ “ការពារហើយមិនអីទេ!” កញ្ញាគួរតែតបទៅវិញថាៈ “ដំរីជើងបួនគង់មានភ្លាត់អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្េលច”។ ខ្ញុំគិតថាៈ បើសិនជាសង្សាររបស់កញ្ញាពិតជាស្រឡាញ់កញ្ញាពិតប្រាកដមែននោះ គេនិងស្តាប់តាមកញ្ញាជាក់ជាមិនខាន។ តែបើនៅតែមិនបានសំរេច គាត់នៅតែទទូចចង់មានសិចជាមួយកញ្ញានោះ កញ្ញាអាចមានផ្លូវពីរសំរាប់ជ្រើសរើស៖
១- បញ្ចប់ការទាក់ទងជាមួយគាត់
២- យល់ព្រមប្រគល់សិចជូនសង្សារ
បើកញ្ញារើសយកផ្លូវទី២ គឺកញ្ញាត្រូវចេះការពារខ្លួនឯងឲ្យបានល្អ ចៀសវាងការឆ្លងជំងឺ ឬមានផ្ទៃពោះ អ្វីដែលសំខាន់គឺខ្លួនកញ្ញាផ្ទាល់ត្រូវប្រាកដក្នុងចិត្តថា កញ្ញានឹងមិនស្តាយក្រោយ និងហ៊ានប្រឈមមុខនូវរាល់បញ្ហាដែលអាចកើតមានឡើងនៅថ្ងៃខាងមុខ ដែលបណ្តាលមកពីការជ្រើសរើសនូវជំរើសមួយនេះ។ បើកញ្ញាពិតជាស្រឡាញ់គាត់មែន ហើយប្រាកដក្នុងចិត្តថាគាត់អាចធ្វើជាមិត្ត១០០ឆ្នាំរបស់កញ្ញាបាន ហេតុអ្វីបានជាកញ្ញាមិនពិភាក្សាជាមួយគាត់រឿងរៀបការតែម្តងទៅ?
សូមឲ្យកញ្ញាជួបនូវសំណាងល្អ…..ពីជនអនាមឹក
Comment by ជនអនាមឹក — May 23, 2006 @ 5:03 am |
-
សួស្តីប្រិយមិត្ត!
ហេ៎អ្នកនាងកញ្ញា សម្រាប់ខ្ញុំផ្ទាល់យល់ថាសិចមានសារៈសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប សាកគិតល៎មើលមនុស្ស
គ្រប់រូបធ្វើការងារ ខំរកស៊ីក៏ដើម្បីគ្រួសារ ព្រមជាមួយសិចដែរ។ ខ្ញុំមានគំនិតមួយប្រសិនបើ អ្នកអាចរៀបការជាមួយ អ្នក ដែរខ្លួនស្រលាញ់នោះវាពិសេសណាស់សម្រាប់ខ្លួនអ្នក ។ ហើយការដែរសួរថា”សិចមុនពេលរៀបការនោះ វា អាស្រ័យលើរូបអ្នកជាអ្នកសម្រេចតែប៉ុណ្ណោះ គ្រាន់តែថាបើមានសិចជាមួយគ្នា ហើយមិនបានរៀបការជាមួយគ្នា នោះ អ្នកពិតជាស្ដាយក្រោយ ទោះជាអ្នកស្រលាញ់គេយ៉ាងណាក៏ដោយ ។ ហើយ ខ្ញុំគិត ថា អ្នក នឹង ត្រូវ ប្រឈម មុខ ជា បញ្ហម្ដងទៀតក្រោយពេលរៀបការជាមួយអ្នកដទៃ ក្រៅពីអ្នកដែរយើងស្រលាញ់ ។
សូមទោសនេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ ៕ -
សួស្ដី! កញ្ញា សូរិយា ចំពោះការដែលមានសិចរវាងគូរសង្សារនៅមុនថ្ងៃរៀបការវាមិនមានបញ្ហា ធំដំប៉ុន្មានទេ ចំពោះយុវវ័យសម័យនេះ ប៉ុន្តែការសំខាន់គឺយើងត្រូវចេះការពារខ្លួនឲ្យុចៀសផុតពីជំងឺ អេដស៍ ។ ហើយធ្វើយ៉ាងណាសូមឲ្យប្រាកដថាបុរសនោះពិតជាមិនមានរោគអាចឆ្លងមក កញ្ញាទេ…
សូមសំណាងល្អជាមួយនិងគូស្នេហ៍របស់កញ្ញា -
Wow! those are all good suggestions! I see eye to eye with Sony and the Anonym. Though I am a man, but I ain’t partial. I think making love before marriage is not good for both man and woman (especially woman). By my idea, I won’t make love to someone I love so much until marriage, despite the fact that I do want.
True love doesn’t really depend on sex. So this means “Sex” is not important? No, sex is also the part of love.But making love before marriage is not good.
However, I think the best answer is “Denial (បដិសេដ្ឋ)”.









ទំនាក់ទំនងរវាងបុរសស្រ្តីតែងតែស្ថិតនៅក្នុងផលវិបាក
និងការស្ទាក់ស្ទើរមិនឈប់មិនឈរ
តែកក្តាសំខាន់គឺវាស្ថិតនៅលើខ្លួនយើង
ថាយើងសំរេចចិត្តនឹងធ្វើវាឬទេ
វាជាការប្រថុយប្រថានមួយតែមិនមែនជារឿងដែលយើងអាចប្រកែកដាច់ណាត់បានឡើយ
ព្រោះចំនងទាក់ទងវាតែងតែរីកចំរើនទៅមុខឬមួយអ្នកសំរេចចិត្តថាបញ្ឈប់វា
ចំពោះការដេកជាមួយគ្នាមុនរៀបការ
ជារឿងមួយដែលគ្មាននរណាអាចអះអាងថាអ្នកត្រូវតែធ្វើវាឬមិនធ្វើវាបានឡើយ
សំរាប់មនុស្សប្រុសគ្នាចង់ណាស់ក្នុងការបានថ្នាក់ថ្នមកៀកកើយមនុស្សស្រី
អាចនិយាយថានាយនឹងមិនខាតបង់អ្វីឡើយ
ជាកក្តាមួយតែហេតុផលពិតព្រោះនេះជាតំរូវការធម្មជាតិរបស់គ្នា
វាជាចំនង់មួយដែលមនុស្សប្រុសខ្លួនឯងណឹងមិនអាចគ្រប់គ្រងបាន
ណ្ណើយមានតែមនុស្សប្រុសប៉ុណ្ណោះដែលយល់
តែសូមកុំមានអារម្មណ៍ថានាយមានបំណងមិនល្អអោយសោះ
ថ្ងៃក្រោយនាយអាចដោះដៃពីអ្នកបាន
តែមិនមានមកពីរឿងបានដេកជាមួយអ្នកទាំងអស់ឡើយ
លើកលែងតែនេះជាអំពើលាក់ពុតរបស់គេ
នេះខ្ញុំមិនអាចធានាបានទេ
ហេតុនេះដូចខ្ញុំនិយាយខាងដើមអញ្ចឹង
វាស្ថិតនោះលើការសំរេចចិត្តរបស់យើង
ថាយើងនឹងប្រថុយឬទេ?
មុននឹងប្រថុយត្រូវតាំងចិត្តថាថ្ងៃមុនថ្ងៃក្រោយទោះមានរឿងអ្វីកើតឡើង
ត្រូវកុំសោកស្តាយអោយសោះ។
នេះជាការសំរេចចិត្តរបស់យើង
ខ្ញុំគ្រាន់តែផ្តាំរឿងមួយប៉ុណ្ណោះ
ទោះមានរឿងអ្វីកើតឡើងខ្លួនយើងនៅតែជាខ្លួនយើង
មិនបាត់បង់ទៅណាទេ
ការដេកជាមួយមនុស្សប្រុសមិនមែនជាការចងជីវិតអ្នកទៅនឹងគេឡើយ
ត្រូវម្ចាស់ការលើខ្លួនឯងជានិច្ច នេះជាការល្អ
សូមសំនាងល្អ
Comment by ខេមរបក្សី — May 26, 2006 @ 11:03 am
ជួបជាថ្មី!
សូរិយាសូមអរគុណចំពោះការចូលរួមរបស់ប្រិយមិត្ត ជាពិសេសលោកខេម ដែលបានរៀបចំពីវិបសាយនេះ ។ ក្រោយពីបានទទួលចំលើយយ៉ាងច្រើនដែលខ្ញុំស្មានមិនដល់ ។ នាងខ្ញុំបានបើកមើលពីរនាក់សង្សារបស់ខ្ញុំ ហើយគាត់សួរនាងខ្ញុំថាគាត់ហេតុអ្វីបានជាអូនគិតថាបងជាមនុស្សបែបនេះ ។ ប្រិយមិត្តដឹងទេទឹកភែ្នកខ្ញុំហូរមកដោយមិនដឹងខ្លួន អារម្មណ៍របស់ខ្ញុំហាក់ដូចគ្មាវិញ្ញាណ! គាត់បានបន្តទៀតថាដោយសំដីសូងលោមវិញថា “បងសូមទោសអូនកុំយំអី ការធ្វើបែបនេះជាការត្រឹមត្រូវរបស់អូន សូមអូនសំលឹងមើលកែវភែ្នកបង គឺបងពិតជាស្រលាញ់អូន បងមិនអាចក្បត់អូនទេ? ព្រោះអូនជាមនុស្សពិតជាស្រលាញ់បងពិតប្រាកដ” ហើយគាត់បានសន្យានិងចូលដណ្តឹងនានាពេលឆាប់នេះ ក្រោយពីបានស្តាប់សំដីគាត់ហ្ើយធ្វើឲ្យខ្ញុំចង់យំម្តងទៀតព្រោះកី្តរំភើប។/...សូមអរគុណ!
ជាការពិបាកសំរាប់ស្វែងរក កន្លែង Internet cafe ដែលមានយូនីកូដប្រើនោះ ។ ប្រសិនជាវិបសាយនោះអាចសរសេរអ្វីដែលអាចមើលកន្លែងណាក៏បានពិតជាប្រសើរណាស់មើលទៅ។
Comment by សូរិយា — May 30, 2006 @ 3:53 am
តាមគំនិតរបស់ខ្ញុំ មិនយល់ស្របចំពោះការដែលយើងប្រគល់ខ្លួន អោយមនុស្សដែលយើងស្រឡាញ់មុនពេលរៀបការនោះទេ ខ្ញុំយល់ស្របវាពិតជាមានសារៈសំខាន់ដែរតែ ក្នុងនាមជានារីខ្មែរម្នាក់រឿងនេះជារឿងសំងាត់ ព្រោះក្នុងសង្គមខែ្មរគេឲ្យតម្លៃទៅលើ ព្រហ្មចារីជាសំខាន់ ហើយជាពិសេសនារីតែម្តង ដែលធ្វើខ្លួនកាន់តែមានតំលៃ។
ប្រសិនបើជាបុរសនោះពិតជាស្រឡាញ់ពិតប្រាកដ គេប្រាកដជាអាចចាំបានរហូតដល់ថ្ងៃចូលរោងការជាមិនខាន ។
ស៊ីនីន
Comment by ស៊ីនីន — May 30, 2006 @ 4:52 am
មិននិយាយចេញដូចជាមានអ្វីឆ្លាក់ក្នុងបំពង់កខ្ញុំ។ ខ្ញុំមានការចំឡែកក្នុងខ្លួនជាខ្លាំងមិនដឹងថាខ្លួនឯងស្រលាញ់គេឬអត់? នារីមា្នក់នោះធ្លាប់សួរខ្ញុំថាមាននឹកគេឬទេ? ខ្ញុំឆ្លើយថានឹកហើយគេបែរជាសើចទៅវិញ។ ខ្ញុំសួរគេគេបែរជាសើចទៅវិញ។និយាយរួមទៅ មិនដឹងថាគេស្រលាញ់ខ្ញុំឬអត់? ចំពោះខ្ញុំដូចជាមិនច្បាស់ទៅចំពោះខ្លួនឯងទៅវិញ មានពេលខ្លះដូចជានឹក និងពេលខ្លះដូចជាធម្មតា សូមតាខេមប្រាប់ខ្ញុំផងមិនគិតយ៉ាងណាទេខ្ញុំ។ តើលោកតាគិតថាអាយុ ទើប២២ឆ្នាំហើយប្រាក់ខែ៣០០$អាចសាងអនាគតជានារីនោះបានទេ?
អូភ្លេចប្រាប់ នារីម្នាក់នោះធ្លាប់ចូល Spark ទៀតផង។ និយាយដល់ត្រង់នេះខ្ញុំមិនពេញចិត្តសោះការចូលរាំបែបនេះ? ពិតជាមិនចូលចិត្ត៕
Comment by Anonymous — August 6, 2007 @ 3:36 am