សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 26, 2006

ឪពុក​ម្តាយ​គួរ​ប្រាប់​កូន​ចៅ​ឲ្យ​យល់​ដឹង​ពី​ផ្លូវ​ភេទ

ប្រភពៈ ទស្សនាវដ្តី ខ្មែរ​អប្សារា

ចង់​ក្លាយ​ជាឪពុក​ម្តាយ​ល្អ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ជា​ពិ​សេស​នៅ​ពេល​ដែល​និយាយ​រឿង​ទំនាក់​ទំនង​ផ្លូវ​ភេទ​ និង​សេចក្តី​ស្នេហា​​ជា​មួយ​កូន​។

បច្ចុ​ប្បន្ន​នេះ​នៅ​ពេល​ពេញវ័យ​ភ្លាម​ ក្មេង​កំលោះ​ក្រមុំ​គ្រប់​រូប​ឮ​គេ​និយាយ​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​អេដស៍​ ដែល​កើត​មាន​និង​ឆ្លង​តាម​ការ​រួម​ដំណេក​ និង​ការ​ចាក់​ថ្នាំ។ ​ដូច្នេះ​ឪពុក​ម្តាយ​មាន​តួនាទី​សំខាន់​ណាស់​ គឺ​មិន​ត្រឹម​ជា​អ្នក​ផ្តល់​សុភមង្គល​ និង​សេចក្តី​ស្រឡាញ់​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្វែង​​យល់​ពី​អត្តចរឹត​ចំណង់​ចំណូល​ចិត្ត​របស់​កូន​ ដើម្បី​ងាយ​ស្រួល​រក​វិធី​អប់រំ​កូន​ឲ្យ​យល់​ដឹង​ពី​ហេតុ​ផល​ល្អ និង​អាក្រក់​ ដែល​ទាក់​ទង​នឹង​ផ្លូវ​ភេទ។ ក្មេង​ខ្លះ​មាន​អាកប្ប​កិរិយា​អៀន​ប្រៀន​មិន​សូវ​ចេះ​និយាយ​ស្តី​ចូល​ចិត្ត​លាក់​លៀម​​អាថ៌កំបាំង​តែ​ក្នុង​ចិត្ត​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ឪពុក​ម្តាយ​ត្រូវរិះ​រក​គ្រប់​មធ្យោ​បាយ​ជជែក​លេង​ជា​មួយ​កូន​ដើម្បី​ឲ្យ​កូន​យល់​ច្បាស់​ អំពី​ការ​ប្រព្រឹត្ត​ស្នេហា​តាម​ច្បាប់​ធម្មជាតិ​កំណត់​ ដែល​ទាំង​មនុស្ស​ទាំង​សត្វ​មិន​អាច​ចៀស​ផុត​បាន​ឡើយ។ ឪពុក​ម្តាយ​ត្រូវ​ចេះ​និយាយ​ពន្យល់​កូន​ថា សេចក្តី​ស្នេហា​ គឺ​ជា​រឿង​ដែ​ល​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​ប្រុងប្រយ័ត្ន ពី​ព្រោះ​​ដោយ​សារ​ស្នេហា​មនុស្ស​អាច​មាន​វិបត្តិ​ អាចទន់​ខ្សោយ​ និង​បាត់​នូវ​ភាព​ថ្លៃ​ថ្នូរ។ ប្រសិន​បើ​មាន​ជិវិត​អាពាហ៍​ពិពាហ៍​បែក​បាក់​គ្នា​ អ្នក​ដែល​ជា​ឪពុក​ម្តាយ​ គួរ​ពន្យល់​ប្រាប់​កូន​ផង​ដែរ​ថា​ យើង​ធ្លាប់​មាន​សេចក្តី​ស្នេហា​រួច​មក​ហើយ​ ព្រោះ​ថា​ អំពើ​រួម​រ័ក​ត្រូវ​តែ​ផុស​ចេញ​ពី​ពន្លក​ស្នេហា​ដែល​កើត​ចេញពី​ការ​ចេះ​យល់​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក។
 
នៅ​សម័យ​រីក​ចំរើន​ និង​វិទ្យាសាស្រ្ត​ខ្លាំង​ក្លា​ ឪពុក​ម្តាយ​មិន​ត្រូវ​លាក់​​លៀម​ផ្លូវ​ភេទ​ជា​មួយ​ក្មេង​ទេ ពី​ព្រោះ​នោះ​មិនមែន​ជា​រឿង​អាក្រក់​ ហើយ​វា​ជា​រឿង​អៀន​ខ្មាស​នោះ​ឡើយ​។ កាល​ពី​នៅ​ក្មេង​យើង​ទាំង​អស់​គ្នា​មាន​ទំលាប់​មួយ​មិន​អាច​កែ​ប្រែ​បាន​ បើ​ថា​គេ​លាក់​អ្វី​មិន​ឲ្យ​ដឹង​នោះ​រឹត​តែ​ចង់​ដឹង​ខ្លាំង​ណាស់​ទៅ​ទៀត​ ជាពិសេស​ជំពូក​ក្មេង​ជំទង់​ ក្មេង​ស្ទាវ​ ក្មេង​ឈាម​រាវ​នេះ​តែ​ម្តង​។

 តើ​ត្រូវ​និយាយ​ដូច​ម្តេច​ខ្លះ​ អំពីការ​រួម​ដំណេក​ប្រាប់​កូន​?

មាន​វិធី​ពីរ​យ៉ាង​ សម្រាប់ណែ​នាំ​កូន​។ ទី​មួយ​ គឺ​ណែ​នាំ​ដោយ​ផ្ទាល់​ដោយ​លើក​យក​រឿង​ ឬ​បទពិសោធ​មក​បង្ហាញ។ ទីពីរ គឺ​ការ​ណែនាំ​ដោយ​ប្រយោល​ មាន​ដូច​ជា​ណែ​នាំ​ឲ្យ​អាន​សៀវ​ភៅអប់រំ ទស្សនាវដ្ដី និង​កាសែត​។ល។ ចំពោះ​រឿង​នេះ​បើកូន​ស្រី​មាន​បំណង​ចង់​ដឹង​វិញ​ ម្តាយ​ត្រូវ​ណែ​នាំ​កូន​ស្រី ហើយ​បើ​កូន​ស្រី​មិន​ហ៊ាន​សួរ​ ម្តាយ​​ត្រូវ​រក​ពេល​វេលា​ និង​ទី​កន្លែង​ណា​សម​ស្រប​ដើម្បី​ប្រាប់​កូន​​ដោយ​ស្ងាត់​ៗ​។ ម្តាយ​ត្រូវ​បញ្ជាក់​ប្រាប់​កូន​ស្រី​ឲ្យ​ស្ងប់​ចិត្ត​ថា រឿង​អាថ៌​កំបាំង​ផ្ទាល់​ខ្លួន​ត្រូវ​​បាន​លាក់​យ៉ាង​ជិត​ល្អ​ណាស់​មិន​អាច​ខ្ចរ​ខ្ខាយ​ដល់​អ្នក​ក្រៅ​បាន​ទេ​ គឺ​ដឹង​ត្រឹម​តែ​សាម៉ី​ខ្លួន​ និង​គ្រូ​ពេទ្យ​តែ​ប៉ុណ្ណោះ។ ចំពោះ​កូន​ប្រុស​ ឪពុក​ត្រូវ​និយាយ​ប្រាប់​កូន​កុំ​ឲ្យ​មាន​ចិត្ត​ខ្មាស់​អៀន​ចំពោះ​ភាព​ឡើង​ពេញ​កំលោះ​របស់​ខ្លួន​ឲ្យ​សោះ​។ ប្រការ​សំខាន់​ដែល​ឪពុក​ត្រូវ​សំដែង​កាយ​វិការ​បញ្ជាក់​ថា ខ្លួន​មាន​ចិត្ត​ចង់​និយាយ​អ្វី​ម្យ៉ាង​ជា​មួយ​កូន​ចៅ​បាន​ហើយ​។ ធ្វើ​យ៉ាង​នេះ​ហាក់​ដូច​ជា​ទុក​ឱកាស​ឲ្យ​កូន​មាន​ស្មារតី​ប្រុង​ប្រៀប​ទុក​ជា​មុន​។

ជា​ការ​ពិត​កូន​ប្រុស​មានសេរីភាព​ជាង​កូន​ស្រី ហើយ​មិន​អៀន​ខ្មាស់​ដូច​កូន​ស្រី​ទេ ឪពុក​ត្រូវ​ប្រាប់​កូន​ប្រុស​ថា​ តើ​ត្រូវ​ការ​ពារ​ជំអឺ​អេដស៍​ដោយ​វិធីណា? មិន​ត្រូវ​រួម​រ័ក​ខុស​ក្បូន​ខ្នាត​ ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធជីវសាស្រ្ត​ទន់​ខ្សោយ​ ឬ​ក៏​មាន​ពេល​ខ្លះ​អាច​ប្រាប់​ពីវិធី​រួម​រ័ក​ទៀត​ផង​។ ជា​ការ​ល្អ​ត្រូវ​តែ​មាន​សៀវ​ភៅ​អប់រំ​ណែ​នាំ​អំពី​បញ្ហា​នេះ។ ប៉ុន្តែ​កុំ​ភ្លេច​ថា​ មិន​ត្រូវ​បណ្តោយ​ឲ្យ​កូន​ប្រុស​ខូច​ខ្លួន​ ឬ​ឈ្លក់​វង្វេង​ជា​មួយ​ស្នេហា​ឡើយ៕

2 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/05/26/p38/trackback/

  1. ឧទាហរណ៍​ថា​ខ្ញុំ​មាន​កូន​ប្រុស​តើ​ខ្ញុំ​ត្រូវ​និយាយ​អ៊្វ​ខ្លះ​ប្រាប់​គេ? សូម​ជួយ​ផ្ដល់​ជា​យោបល់​ផង!

    Comment by វណ្ណៈ — May 27, 2006 @ 2:13 am

  2. សួស្តី​លោក​តាម​ខេម​ និង​ប្រិយមិត្ត​អ្នក​ចូល​ចិត្ត​អាន​ក្នុង​វ៉ិប​សាយ​នេះ​ទាំង​អស់​គ្នា...
    នាង​ខ្ញុំ​មាន​សំណូរ​សួរ​ទៅ​លោក​តា​ និង​មិត្ត​ទាំង​អស់​នាង​ខ្ញុំ​ខ្វល់​ក្នុង​ចិត្ត​ណាស់​មិន​ដឹង​ជា​ទៅ​ពិ​ភក្សា​ជា​មួយ​អ្នក​ណា​ទេ។ នាង​ខ្ញុំ​ចង់​ដឹង​ថា​តើ​ការ​ធ្វើ​អូ​រ៉ាល់​សិច​អាច​មាន​លទ្ធភាព​ឆ្ងង​ជំងឺ​អេដស៍​ដូច​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ដែរ​ឬ​ទេ? តើ​មាន​វិធី​ការ​ពារ​កុំ​ឆ្លង​ជំងឺ​នៅ​ពេល​ធ្វើ​អូរ៉ាល់​សិច​ដែរ​ឬ​ទេ? ព្រោះ​រាល់​ពេល​ដែល​នាង​ខ្ញុំ​រួម​រ័ក​ជា​មួយ​សង្សារ​ គាត់​តែង​ប្រើ​ស្រោម​អនាម័យ​រាល់​លើក ក៏​ប៉ុន្តែ​អ្វី​ដែល​នាង​ខ្ញុំ​បារម្មណ៍​នោះ​គឺ​ជា​ញយ​ដង​យើង​តែង​ធ្វើ​អូរ៉ាល់​សិច​មុន​ការ​រួមភេទ។ សូម​លោក​តា​និង​មិត្ត​ជួយ​ឆ្លើយ​សំណួរ​ខ្ញុំ​ផង។
    ធីតា...AU

    Comment by ធីតា — May 29, 2006 @ 2:31 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.