សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 29, 2006

ពេល​ដែល​ស្វាមី​នឿយ​ណាយ

ប្រភពៈ ទស្សនាវដ្ដី​ តារា
ដោយៈ សារឿន​ ពៅ

នៅ ​ក្នុង​សង្គម​គ្រួ​សារ​ បញ្ហា​មិន​ចុះ​សម្រុង​គ្នា​មួយ​ភាគ​ធំ​បណ្តាល​មក​ពី​រឿង "លើ​គ្រែ​" នេះ​ឯង។ ជួន​កាល​មក​ពី​ភាគី​បុរស​ ហើយ​ជួន​កាល​ទៀត​បណ្តាល​មក​ពីភាគី​ស្រ្តី។ ប៉ុន្តែ​ពេល​នេះ​យើង​សូម​លើក​យក​ចំនុច​សំខាន់​ៗ​ ដែល​កើត​ចេញ​ពី​ភាគី​បុរស​មក​ឆ្លុះ​បញ្ចាំង​ជូន​មិត្ត​អ្នក​អាន​ដូច​ត​ទៅ​៖

វិភាគ​រក​មូល​ហេតុ

ប្រ​ដាប់​ របស់​ស្វាមី​មិន​ឡើង​ អាច​បណ្តាល​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង​ ដែល​រួម​មាន​ទាំង​ផ្លូវ​កាយ​ និង​មាន​ជំងឺ​រ៉ាំរ៉ៃ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សសៃ​ឈាម​ តួ​យ៉ាង​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺលើស​ឈាម​ជា​ដើម​ ដែល​ជា​ហេតុ​មិន​អាច​ធ្វើ​ឲ្យ​ឈាម​ចរាចរ​ទៅ​មក​បាន​ស្រួល​ ទើប​បណ្តាល​ឲ្យ​អង្គជាតិ​បុរស​មិន​រឹង​ ហើយ​មួយ​វិញ​ទៀត​ មក​ពីវ័យ​កាន់​តែ​ច្រើន​ផង​ដែរ​។ ចំពោះ​ដំណោះ​ស្រាយ​វិញ​មាន​តែ​ប្រើ​ថ្នាំ​"វីយ៉ាក្រា​" ជា​ជំនួយ​ ប៉ុន្តែ​មុន​នឹង​ប្រើ​ក៏​ត្រូវ​ឲ្យ​ពេទ្យ​ពិនិត្យ​សុខភាព​ជា​មុន​សិន​ដែរ​ ព្រោះ​ថ្នាំ​ប្រភេទ​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ និង​ជី​វិត​បាន​ បើ​ប្រើ​ខុស​ទំនងនោះ។

បុរស​គ្មាន​អារម្មណ៍  បើ ​និយាយ​សមត្ថភាព​និង​កំលាំង​ពលំ​វិញ​ បុរស​ប្រ​ភេទ​នេះ​មាន​ទាំង​អស់​ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​គេ​ "គ្មាន​អារម្មណ៍​" ដែល​ករណី​នេះ​​ អាច​មក​ពីគេ​មាន​បញ្ហា​អ្វី​មួយ​នៅ​ក្នុង​ជីវិត​ដូច​ជា​ "ជិនណាយ​រឿង​សិច​" ឬ​ម្យ៉ាង​ទៀត​អាច​មាន​អារម្មណ៍​ "ធុញ​ទ្រាន់​នឹង​ភរិយា​" ហើយ​ចុង​ក្រោយ​អាច​ធុញ​ទ្រាន់ចំពោះ​ស្រី​ៗ​ទូទៅ​​ទៀត​ផង​។

សោះ​អង្គើយ នឿយ​ណាយ បុរស ​ខ្លះ​មាន​អាកប្ប​កិរិយា​សោះ​អង្គើយ​ មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ៗ​ទាំង​អស់​ ជា​ពិ​សេស​ក្នុង​ផ្លូវ​អាណា​ចក្រ​ ហើយ​បែរ​ទៅ​រក​ផ្លូវ​ពុទ្ធ​ចក្រ​វិញ។ ឯបញ្ហា​ផ្សេង​មូយ​ទៀត​ អាច​បណ្តាល​មកពី​គេ​នឿយ​ណាយ​នឹង​ជីវិត​ផ្លូវភេទ​ ដែល​មាន​តែ​ស្ទីល​ចាស់​ដដែលៗ​ គ្មាន​អ្វី​ប្លែក​សោះ​ តាំង​ពី​បរិយា​កាស​ បច្ចេកទេស​ ក្បាច់​ក្បូរ​ រហូត​ដល់​ឈាន​ទៅ​ធុញ​ទ្រាន់​នឹង​ភរិ​យា​ខ្លួន​។ នេះ​ជា​បញ្ហា​ធំណាស់​ ព្រោះ​ស្រួល​មិន​ស្រួលលោក​ប្តី​អាច​បែក​ឆ្វេង​ទៅ​រក​ស្រី​ថ្មី​ទៀត​ក៏​ថា​ បាន​។ នេះ​ហើ​យជា​បញ្ហា​​ដែល​គួរ​តែ​ប្រុង​ប្រ​យ័ត្ន​ស​ម្រាប់​ស្រ្តី​ទាំង​ឡាយ។​

សំនួរ​មិត្ត​អ្នកអាន (ធីតា)

សំនួរ​

សួស្តី​លោក​តាម​ខេម​ និង​ប្រិយមិត្ត​អ្នក​ចូល​ចិត្ត​អាន​ក្នុង​វ៉ិប​សាយ​នេះ​ទាំង​អស់​គ្នា..
នាង​ខ្ញុំ​មាន​សំណូរ​សួរ​ទៅ​លោក​តា​ និង​មិត្ត​ទាំង​អស់​នាង​ខ្ញុំ​ខ្វល់​ក្នុង​ចិត្ត​ណាស់​មិន​ដឹង​ជា​ទៅ​ពិ​ ភក្សា​ជា​មួយ​អ្នក​ណា​ទេ។ នាង​ខ្ញុំ​ចង់​ដឹង​ថា​តើ​ការ​ធ្វើ​អូ​រ៉ាល់​សិច​អាច​មាន​លទ្ធភាព​ឆ្ងង​ជំងឺ​ អេដស៍​ដូច​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ដែរ​ឬ​ទេ? តើ​មាន​វិធី​ការ​ពារ​កុំ​ឆ្លង​ជំងឺ​នៅ​ពេល​ធ្វើ​អូរ៉ាល់​សិច​ដែរ​ឬ​ទេ? ព្រោះ​រាល់​ពេល​ដែល​នាង​ខ្ញុំ​រួម​រ័ក​ជា​មួយ​សង្សារ​ គាត់​តែង​ប្រើ​ស្រោម​អនាម័យ​រាល់​លើក ក៏​ប៉ុន្តែ​អ្វី​ដែល​នាង​ខ្ញុំ​បារម្មណ៍​នោះ​គឺ​ជា​ញយ​ដង​យើង​តែង​ធ្វើ​ អូរ៉ាល់​សិច​មុន​ការ​រួមភេទ។ សូម​លោក​តា​និង​មិត្ត​ជួយ​ឆ្លើយ​សំណួរ​ខ្ញុំ​ផង។
ធីតា…AU

Comment by ធីតា — May 29, 2006 @ 2:31 am

យោបល់​តា​ខេម 

ការរួម​រក្សតាម​មាត់​
នៅ ​ក្នុង​ការ​រួម​រក្ស​តាម​មាត់​ គូសេ្នហ៍​លិត​ ជញ្ចក់​ឫ​ថើប​អង្គជាតិ​​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​រួម​រក្ស​តាម​មាត់​អាច​ធ្វើ​ទៅ​បាន​រវាង​បុរស​និង​ស្រ្តី​​រវាង​បុរស​ នឹង​បុរស​ និង​រវាង​ស្រ្តី​នឹង​ស្រ្តី​។​ វាអាច​មានគ្រោះ​ថ្នាក់​ប្រសិន​បើ​មាន​ឈាម​ខ្លះ​ ឫ​ទឹក​កាម​ ប៉ះ​​ទៅ​នឹង​ដំបៅ​ ឬ​មាន​ការ​ហូរ​ឈាម​នៅ​ក្នុង​មាត់​ ឬ​នៅ​លើ​បបូរ​មាត់​របស់​ដែ​គូរ​ណាម្នាក់​។​

ការ​សិក្សា​ស្រាជ្រាវ​ មួយ ​នា​ពេល​ថ្មី​ៗ​ នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ បុរស​ដែល​ប្រតិព័ទ្ធ​នឹង​អ្នក​ដែល​មាន​ភេទ​ដូច​គ្នា​​ប្រព្រឹត្តការ​រួម​ភេទ ​តាមមាត់​តាម​អ្វី​ដែល​គេគិត​ថា​ជាជម្រើស​ផ្លាស់​ប្តូរ​ ដែល​មាន​សុវត្ថិភាព​ជាង​ការ​រួម​​រក្ស​តាម​រន្ធ​គូទ ដែល​ជា​ផ្លូវ​ឆ្លង​ជម្ងឺ​។ ថ្វី​ត្បិត​តែ​វា​មាន​គ្រោះ​ថ្នាក់​តិច​ជាង​ការ​រួម​ភេទ​តាម​គូទ​ និង​តាម​ទ្វារមាស​ក៏ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​ការ​រួមរក្ស​តាម​មាត់​គ្មាន​គ្រោះ​ថ្នាក់​នោះទេ។(ឯ​ កសារ​ទស្សនាវដ្តី​សុខភាព)

តាម​យោបល់​តាម​ចៅគួរ​តែ​ប្រើ​ស្រោម​អនាម័យ​ជា​ជម្រើស​ដ៏ល្អ​បំផុត​។

សួម​សំណាង​ល្អ​ ធីតា​!​ចៅ​តា