សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 29, 2006

សំនួរ​មិត្ត​អ្នកអាន (ធីតា)

សំនួរ​

សួស្តី​លោក​តាម​ខេម​ និង​ប្រិយមិត្ត​អ្នក​ចូល​ចិត្ត​អាន​ក្នុង​វ៉ិប​សាយ​នេះ​ទាំង​អស់​គ្នា..
នាង​ខ្ញុំ​មាន​សំណូរ​សួរ​ទៅ​លោក​តា​ និង​មិត្ត​ទាំង​អស់​នាង​ខ្ញុំ​ខ្វល់​ក្នុង​ចិត្ត​ណាស់​មិន​ដឹង​ជា​ទៅ​ពិ​ ភក្សា​ជា​មួយ​អ្នក​ណា​ទេ។ នាង​ខ្ញុំ​ចង់​ដឹង​ថា​តើ​ការ​ធ្វើ​អូ​រ៉ាល់​សិច​អាច​មាន​លទ្ធភាព​ឆ្ងង​ជំងឺ​ អេដស៍​ដូច​ការ​រួមភេទ​ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ដែរ​ឬ​ទេ? តើ​មាន​វិធី​ការ​ពារ​កុំ​ឆ្លង​ជំងឺ​នៅ​ពេល​ធ្វើ​អូរ៉ាល់​សិច​ដែរ​ឬ​ទេ? ព្រោះ​រាល់​ពេល​ដែល​នាង​ខ្ញុំ​រួម​រ័ក​ជា​មួយ​សង្សារ​ គាត់​តែង​ប្រើ​ស្រោម​អនាម័យ​រាល់​លើក ក៏​ប៉ុន្តែ​អ្វី​ដែល​នាង​ខ្ញុំ​បារម្មណ៍​នោះ​គឺ​ជា​ញយ​ដង​យើង​តែង​ធ្វើ​ អូរ៉ាល់​សិច​មុន​ការ​រួមភេទ។ សូម​លោក​តា​និង​មិត្ត​ជួយ​ឆ្លើយ​សំណួរ​ខ្ញុំ​ផង។
ធីតា…AU

Comment by ធីតា — May 29, 2006 @ 2:31 am

យោបល់​តា​ខេម 

ការរួម​រក្សតាម​មាត់​
នៅ ​ក្នុង​ការ​រួម​រក្ស​តាម​មាត់​ គូសេ្នហ៍​លិត​ ជញ្ចក់​ឫ​ថើប​អង្គជាតិ​​គ្នា​ទៅ​វិញ​ទៅ​មក​។ ការ​រួម​រក្ស​តាម​មាត់​អាច​ធ្វើ​ទៅ​បាន​រវាង​បុរស​និង​ស្រ្តី​​រវាង​បុរស​ នឹង​បុរស​ និង​រវាង​ស្រ្តី​នឹង​ស្រ្តី​។​ វាអាច​មានគ្រោះ​ថ្នាក់​ប្រសិន​បើ​មាន​ឈាម​ខ្លះ​ ឫ​ទឹក​កាម​ ប៉ះ​​ទៅ​នឹង​ដំបៅ​ ឬ​មាន​ការ​ហូរ​ឈាម​នៅ​ក្នុង​មាត់​ ឬ​នៅ​លើ​បបូរ​មាត់​របស់​ដែ​គូរ​ណាម្នាក់​។​

ការ​សិក្សា​ស្រាជ្រាវ​ មួយ ​នា​ពេល​ថ្មី​ៗ​ នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ បុរស​ដែល​ប្រតិព័ទ្ធ​នឹង​អ្នក​ដែល​មាន​ភេទ​ដូច​គ្នា​​ប្រព្រឹត្តការ​រួម​ភេទ ​តាមមាត់​តាម​អ្វី​ដែល​គេគិត​ថា​ជាជម្រើស​ផ្លាស់​ប្តូរ​ ដែល​មាន​សុវត្ថិភាព​ជាង​ការ​រួម​​រក្ស​តាម​រន្ធ​គូទ ដែល​ជា​ផ្លូវ​ឆ្លង​ជម្ងឺ​។ ថ្វី​ត្បិត​តែ​វា​មាន​គ្រោះ​ថ្នាក់​តិច​ជាង​ការ​រួម​ភេទ​តាម​គូទ​ និង​តាម​ទ្វារមាស​ក៏ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា​ការ​រួមរក្ស​តាម​មាត់​គ្មាន​គ្រោះ​ថ្នាក់​នោះទេ។(ឯ​ កសារ​ទស្សនាវដ្តី​សុខភាព)

តាម​យោបល់​តាម​ចៅគួរ​តែ​ប្រើ​ស្រោម​អនាម័យ​ជា​ជម្រើស​ដ៏ល្អ​បំផុត​។

សួម​សំណាង​ល្អ​ ធីតា​!​ចៅ​តា

7 Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/05/29/p39/trackback/

  1. លោកតាចង់​មាន​ន័យ​​ឲ្យ​សង្សារ​របស់​ចៅ​ប្រើ​ស្រោម​អនាម័យ​​នៅ​ពេល​យើង​មាន​អូរ៉ាល់​សិច​មែន​ទេ?​ សង្សារ​របស់​ចៅ​ដែល​ជាមនុស្ស​ប្រុស​​​ធ្វើ​អូរ៉ាល់​សិច​ឲ្យ​ចៅ​វិញ​ តើ​យើង​ទាំង​ពីរ​​មាន​អ្វី​អាច​ការ​ពារ​បាន​ ឬ​ចៅ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​សំរាប់​មនុស្ស​ស្រី​?
    ពីចៅ​ ធីតា AU

    Comment by ធីតា AU — May 29, 2006 @ 5:24 am

  2. ជំរាបសួរ​លោក​តាខេម និង​សួរ​ស្តីប្រិយ​មិត្ត​ទាំងឡាយ
    ខ្ញុំ​បាន​អាន​សំណួរ​កញ្ញា​ធីតា​ហើយ​ នឹង​ឆ្ងល់​ដូច​នាង​ដែរ។​ ការ​រួម​រ័ក​តាម​មាត់​​មាន​ពីយ៉ាង​ធំៗ​មែន​ទេ? ​ទី១​គឺៈ ការ​ប្រើ​មាត់​ជាមួយ​អង្គជាតិ​បុរស ដែល​បែប​នេះ​បើ​តាម​ចំលើយ​លោក​តា​ខាង​លើ​គឺ​ភាគី​បុរស​គួរ​តែ​ពាក់​ស្រោម​អនាម័យ​ដើម្បី​ការ​ពារ​ការ​ឆ្លង​ជំងឺ។ ទី២​គឺៈ​ ការ​ប្រើ​មាត់​ជាមួយ​យោនី​ស្រ្តី តើ​ដៃគូរួម​ភេទ​គួរ​ប្រើ​វិធីអ្វី​​ទៅ​ដើម្បីការ​ពារ​ខ្លួន​លោក​តា? ឬ​តម្រូវ​ឲ្យ​ភាគី​ស្រ្តី​ប្រើ​ស្រោម​អនាម័យ​ស្រ្តី?​ ស្តាប់​មើល​ទៅ​ដូច​ជាពិបាក​ណាស់...​សូម​លោក​តា​ជួយ​បំភ្លឺ​ចម្ងល់​ចៅ​ផង​លោក​តាខេម​អើយ
    ជន​អនាមឹក​

    Comment by ជនអនាមឹក — May 29, 2006 @ 5:34 am

  3. ខ្ញុំ​បាទ​សូម​ចូលរួម​ផ្ដល់​យោបល់ថា​ការ​រួមរ័ក្ស​​ដោយ​​ប្រើ​មាត់​ចំពោះ​បុរស​ទៅ​​លើ​ស្ដ្រី​ប្រសិន​បើ​ស្ត្រី​នោះ​មាន​ជំងឺ​គឺ​មិន​អាច​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​ឡើយ​ព្រោះ​ថា​មាត់​របស់​បុរស​និង​ត្រូវ​ប៉ះពាល់​ជាមួយ​និង​ទឹក​រំអិល​របស់​ស្ត្រី​នោះ​ដូចនេះ​គួរ​តែ​ចៀសវៀង​ចំពោះ​ប្រការ​នេះ​ទើប​អាច​រួច​ផុត​ពី​ការ​ឆ្លង​រោគ​បាន​តែ​បើ​កញ្ញា​គ្មាន​រោគ​ទេ​វា​និង​មិន​ចម្លង​ទៅ​សង្សារ​នាង​ទេ ។

    Comment by វណ្ណៈ — May 29, 2006 @ 6:22 am

  4. វា​ហាក់​ដូច​ជា​មិន​យុត្តិ​ធ៌ម​សំរាប់​ស្រ្តី​ទេ​ដឹង​លោក​វណ្ណះ? យើង​ពីបាក​មើល​ដឹង​ណាស់​ថា​អ្នក​ណា​មាន​រោគ​ ឬ​គ្មាន​រោគ​នោះ ដែល​ពិបាក​បំផុត​នោះ​គឺ​ខ្លួន​ស្រ្តី​ជា​ដៃ​គូ​រួម​រ័ក​ភាគ​ច្រើន​មិន​ទាំង​ដឹង​ខ្លួន​ឯង​ផង​ថា​មាន​រោគ​ឬ​អត់​នោះ។ ព្រោះ​ការ​រួម​រ័ក​តាម​មាត់​គឺ​ជា​ការ​​ដាស់​អារម្មណ៍​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ដៃ​គូ​រួម​រ័ក ហើយ​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​សំរាប់​​ជួយ​ឲ្យ​ស្រ្តី​​ឆាប់​បាន​ទៅ​ដល់​ចំនុច​កំពូល​ទៀត​ផង​។​ បើ​បុរស​ជា​ភាគី​តែ​ម្ខាង​ដែល​ត្រូវ​បាន​​ទទួល​ការ​ដាស់​អារម្មណ៍​ពី​ស្រ្តី​ ហើ​យស្រ្តី​បែរ​ជា​មិន​បាន​ទទួល​ក៏​ស្នង​អារម្មណ៍​តាម​រយៈ​ការ​ប្រើ​មាត់​វិញ​នោះ​វា​ហាក់​ដូច​ជា​មិន​យុត្តិ​ធ៌ម​សំរាប់​នាង​សោះ។ តើ​តាមខេម​យល់​យ៉ាង​ណា​ដែរ?​ សូម​តា​ជួយ​ជា​យោ​បល់​ផង
    Mr. V (Vphoto)

    Comment by Mr. V — May 29, 2006 @ 8:04 am

  5. តាមយោបល់របស់ខ្ញុំ ធីតាគួរតែគិតថាការរួមភេទដោយប្រើមាត់ អណ្ដាត ដោយអ្វីក្ដីក៏មិនជាបញ្ហាឡើយ
    ទាំងអស់នេះសុទ្ធតែជាបច្ចេកទេសរៀងៗខ្លួនរបស់ដៃគូរួមភេទប៉ុណ្ណោះ ។ សំខាន់ឲ្យតែយើងទាំងសងខាងចេះការពារ និងប្រុងប្រយត្ន័ទៅវាបានហើយ ។ ដូចជាមុនពេលរួមរក័ដៃគួទាំងសងខាងតែងតែបបោះអង្អែលគ្នាទៅវិញទៅមក ធ្វើបែប
    នេះទើបអាចឈានដល់ចំនុចកំពូលទាំងអស់គ្នា ។

    Comment by រត្ថា — May 29, 2006 @ 12:36 pm

  6. តាម​យោបល់​តា​មួយ​ទៀត​ដែល​ចៅ​និង​សង្សា​របស់​ចៅ​អាច​ធ្វើ​បាន​ និង​កុំ​ឲ្យ​មានភាព​មន្ទិល​ក្នុង​ចិត្ត​សូមចៅ​ទៅ​ពិនិត្យ​ឈាម​ និង​ត្រូវ​ស្មោះ​មួយ​ និង​មួយ​ ។ នេះ​ជា​ការ​សាង​នៅ​ទំនុក​ចិត្ត​រវាង​គ្នា​ និង​គ្នា​ ដែរ​ធ្វើ​ឲ្យ​សេ្នហា​ចៅ​កាន់​តែ​មានអត្ថន័យ និង​ស្និតស្នាល ។​
    ក្នុង​ករណី​​ដែល​ចៅ​ស្រី​ចូល​ចិត្ត​ ឲ្យសង្សា​ធ្វើ​បែប​នេះ​​ចូល​ចៅ​ចាំ​ថា​​ការ​ធ្វើ​អនាម័យ​ ជាប្រ​ចាំ​ ដោយ​ការ​លាង​សំអាត​រាស់​ថ្ងៃ នេះ​ជាមន្ត​ស្េនហ៏​មួយ​របស់​ចៅ ។
    សំណាង​ល្អ​!

    Comment by តាខេម — May 30, 2006 @ 2:32 am

  7. ខ្ញុំសូមជួយអោយយោបល់បន្តិចបន្តួចចំពោះរឿងអូរ៉ាល់ស៊ិច ដោយសារខ្ញុំតែងអនុវត្តវា
    ជាមួយដៃគូខ្ញុំអស់រយៈពេលជាង៥ឆ្នាំមកហើយ។ សូមបញ្ជាក់ថា អូរ៉ាល់ស៊ិចជា
    ដំណាក់មួយសំខាន់ណាស់មុននឹងការយកលឹង្គបញ្ចូលយោនីស្រ្តី ព្រោះការលឹត​
    រឺជញ្ជក់ប្រដាប់ភេទដៃគូធ្វើអោយការរួមភេទនោះកាន់តែមានន័យថែមទៀត។ ជាពិសេសសំរាប់ស្រ្តីៗព្រោះ វាអាចធ្វើអោយគាត់ឡើងដល់ឋានសួគ៌ជាន់ទី ៧។ ដើម្បី
    កុំចៀសវាងការឆ្លងពេលបុរសធ្វើការជញ្ជក់ រឺលឹតយោនីស្រ្តី​ (cunnilingus) ត្រូវ
    ប្រើចុងអណ្តាតលឹតលើសិរ (clitoris) តាមចង្វាក់មួយៗដោយអូសពីលើចុះក្រោម
    រឺ ពីឆេ្វងទៅស្តាំ។ ត្រូវធ្វើរបៀបនេះតាមដំណើររបស់វាកុំបង្ខំទៅណា។ ប្រសិនបើអ្នក
    ខ្លាចឆ្លងរោគអ្វីមួយ គួរកុំលឹត រឺជញ្ជក់ទ្វារមាស​ (vagin) ព្រោះពេលនោះទឹករំអិល
    របស់ស្រ្តីចេញមកហើយ។ ដើម្បីអោយប្រដាប់ភេទស្រ្តី រឺបុរសកាន់តែមានអនាម័យ
    គួរតែធ្វើការកោររោម (épilation)អោយបានជាប្រចាំ។ លោកអ្នកក៏អាចរក្សាទុក
    រោមបន្តិចបន្តួចក៏បានដែរនៅលើប្រដាប់ភេទតាមចំណូលចិត្ត។ យកល្អត្រូវលាងវា
    អោយបានស្អាតជាមួយសាប៊ូកក់សក់ រឺផលឹតផល Duo Bikini។ ធ្វើដូចនេះប្រដាប់
    ភេទដៃគូគ្មានធំក្លិនអ្វីទេ ហើយពេលដែលយើងធ្វើអូរ៉ាល់ស៊ិចវាកាន់តែមានរសជាតិថែម
    ទៀត។ តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ រាល់ដែលខ្ញុំមានទំនាក់ទំនងផ្លូវភេទជាមួយ
    មិត្តភ័ក្តស្រីៗជនជាតិអឺរ៉ុបរៀនថ្នាក់ជាមួយគ្នា ពួកគេចូលចិត្តអូរ៉ាល់ស៊ិចណាស់។ ហើយ ប្រដាប់ភេទពួកគេសុទ្ធតែកោរទៀតផងដើម្បីរក្សាអនាម័យ។ ដូចនេះ ស្រ្តីៗកុំ
    ខ្មាសអៀនអ្វី ហើយកុំជឿពាក្យចាស់ថា កោររោមគឺ ចង្រៃ។ ផ្ទុយទៅវិញ វាកាន់តែ
    រក្សាបានអនាម័យខ្ពស់ ហើយធ្វើអោយដៃគូអ្នកគយគន់ប្រដាប់ភេទរបស់កាន់តែច្បាស់
    ពេលអ្នកធ្វើអូរ៉ាស់ស៊ិច។

    សូមអរគុណ

    Comment by deco_barcelone — April 4, 2008 @ 1:24 am

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.