សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

May 18, 2006

ដើម​កំណើត​ស្រោម​អនាម័យ (Condom)

ប្រភពៈ ទស្សនាវដ្តី​ តារា

-ប្រ​ហែល​ជា​៨០៧​-៦៧៧​ឆ្នាំ​មុន​គ្រឹស្គ​សករាជ បុរស​ជន​ជាតិ​អេហ្សីប​ ពាក់​ស្រោម​ប្រ​ហាក់​ប្រ​ហែល​នឹង​ស្រោម​អនាម័យ​នេះ​ដែរ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ឆ្លង​រោគ​ ការ​ពារការ​ឈឺចាប់​ និង​ត្រូវ​សត្វ​ល្អិត​ទិច​ ដែល​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជាដើម​កំណើត​របស់​ស្រោម​អនា​ម័យ​។ គ្រា​ដំបូង​ស្រោម​អនាម័យ​ ផលិត​ចេញ​ពី​ស្បែក​ចៀម​ ឬ​ពោះ​វៀន​ចៀម​ ដោយ​ចាប់​ផ្តើម​ប្រើ​នា​ឆ្នាំ​១៩០០ ដោយ​លាក់​លៀម​ រហូត​ដល់​សប្វ​ថ្ងៃ​។ ប៉ុន្តែ​កាល​នោះ មាន​តម្លៃ​ថ្លៃ​ណាស់​ (វា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រួល​ទៀត​ផង​​ នៅ​ពេល​រួម​ភេទ​)។ ក្រោយ​ពេល​​បច្ចេក​វិទ្យា​ ក្នុង​ការ​ផលិត​ស្បោង​កៅ​ស៊ូ​ធម្មជាតិ​ បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៩៣០​នោះ​មក ទើប​គេយក​ស្បោង​កៅ​ស៊ូ​ធម្មជាតិ​ មកផលិត​ចេញ​ជា​ស្រោម​អនាម័យ​។ ប៉ុន្តែ​ការ​យក​ទៅ​ប្រើ​ក៏​វា​នៅ​មិន​ទាន់​ស្រួល​បួល​នៅ​ឡើយ​ ហើយ​វា​មាន​តំលៃ​ថ្លៃ​ផង​ដែរ​។ ទោះ​អាច​យក​មក​ប្រើ​ម្តង​ទៀត​បាន​ក៏​ដោយ​ ក៏​វា​នៅ​តែ​មិន​ទាន់​បាន​សុសសាយ​នៅ​ឡើយ​។​ ចំពោះ​ផ្លាក​យីហោ​ដំបូង​បំផុត​របស់​ស្រោម​អនាម័យ​មាន​ឈ្មោះថា "Merry Widows"

នៅ​ចុងឆ្នាំ​១៩៣០ ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ន៍​ស្រោម​អនាម័យ​ ឲ្យ​រឹត​តែ​មាន​ប្រ​សិទ្ធភាព​ឡើង​ ហើយ​តម្លៃ​ក៏​ថោក​ដែរ​។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ​ក្នុង​អំឡុង​ពេល​មុន​ពាក់​កណ្តាល​សតវត្យរ៍​ទី​២០​ ការ​លក់​ស្រោម​អនាម័យ​ក្នុង​ប្រ​ទេស​ជា​ច្រើន​ ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​ខុស​ច្បាប់​ (ព្រោះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ និង​លោក​លើក​ទី​២​ មាន​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​ពន្យារ​កំនើត​) ឬ​​ក៏​អនុញ្ញាតិ​ឲ្យ​ប្រើ​សំរាប់​តែ​ការ​ការ​ពារ​រោគ​​ប៉ុណ្ណោះ​ មិន​ឲ្យ​ប្រើ​សំរាប់​ការ​ការ​ពារ​កំនើត​ឡើយ។ បច្ចុប្បន្ន​ស្រោម​អនាម័យ​មាន​ការ​អភិ​វឌ្ឍន៍​ចេញ​ជា​ច្រើន​ម៉ូដ​ច្រើន​បែប​។ ក្រៅ​ពី​ផលិត​ស្រោម​អនាម័យ​សំរាប់​បុរស​ ក៏​នៅមាន​ផលិត​ស្រោម​អនាម័យ​សំរាប់​ស្រ្តី​ផង​ដែរ ហើយ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មាន​ស្រោម​សំរាប់​ម្រាម​ដៃ​ទៀត​ផង៕

May 9, 2006

រឿង​លើ​គ្រែ​មាន​ប្រ​យោជន៍​មែន​ឬ?

ប្រភពៈ ទស្ស​នាវដ្ដី​ ប្រជាប្រិយ

ដោយៈ ដេប៉ូ (ឯកសារ​បរ​ទេស)

សិច​មិន​មែន​ផ្តល់​តែ​ចំណាប់​អារម្មណ៍​ផ្លូវ​ភេទ​ម្យ៉ាង​នោះ​ទេ​ វា​នៅ​ផ្តល់​សុខភាព​ទៀត​ផង។

គេ​បាន​ធ្វើ​ការ​បែង​ចែក​ផល​ប្រ​យោជន៍​របស់​សិច​សំខាន់ៗ​ ១០​យ៉ាង​ដូច​ខាង​ក្រោមនេះ ៖

១- ជួយ​បង្អង់​ភាព​ចាស់​ជរា

មាន ​ការ​ស្រាវ​ជ្រាវ​កាល​ពី​មុន​នេះ​គេ​បាន​រក​ឃើញ​ថា ការ​មានសិច​យ៉ាង​តិច​បំផុត​ក្នុង​មួយ​ខែ​បាន ៨​ថ្ងៃ អាច​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ក្មេង​ខ្ចី​ជាង​វ័យ​បាន​ប្រ​ហែល​ ១០ឆ្នាំ ព្រោះ​ការ​មាន​សិច​ជាប់​ជា​ប្រចាំ​អាច​ជួយ​បន្ថែម​អ័រមូន​ "អេ​ស្រ្តូជែន​" ក្នុង​ឈាម​បាន​មួយ​កំរិត។ ក្រៅ​ពី​នេះ​នៅ​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​ខ្លះ​នៅ​លើ​ផ្ទៃ​មុខ​ បាន​ផង​ដែរ។​

ទោះ​បី​យ៉ាង​ណា​ ការ​មាន​សិច​ដ៏​ល្អ​ត្រូវ​តែ​គ្មាន​រោគ និង ដៃ​គូ​តែ​មួយ​ដែរ។

២- អត្ថន័យ​ខ្លះៗ​របស់​សិច

សិច ​មិន​បាន​កើត​ឡើង​នៅ​លើ​គ្រែ​តែម្យ៉ាង​គត់​ប៉ុណ្ណោះ​ទេ​ ការ​គិត​ក្នុង​អារម្មណ៍​ដល់​រឿង​សិច​ និង ការ​សារសង​ទូរស័ព្ទជា​មួយ​គូ​ស្នេហ៍​ ក៏​ជា​ផ្នែក​មួយ​បង្កើត​ឲ្យ​មាន​ផ្លូវ​ភេទ​បាន​ដែរ។​

៣- សំឡេង​ស្រែក​ថ្ងូរ

តាម ​ការ​ស្រាវ​ជ្រាវ​ដោយ​ការ​សាក​សួរ​ គេ​បាន​រក​ឃើញ​ថា ៣៧% នៃ​បុរស​មិន​ចូល​ចិត្ត​ស្រែក​ថ្ងូរ​ក្នុង​ខណៈ​ពេល​ដែល​មាន​សិច​ទេ។ មនុស្ស​មួយ​ភាគ​ធំ​ក្នុង​ចំណោម​នេះ​ ច្រើន​ចូល​ចិត្ត​ប្រើ​ពាក្យ​និយាយ​ចំអេស​ចំអាស​ ឬ ចូល​ចិត្ត​បញ្ចេញ​ខ្យល់​ដង្ហើម​ដង្ហក់​ ដែល​បញ្ជាក់​ប្រាប់​ពី​ភាព​ស្រ​ណុក​សុខ​ស្រួល​ជំនួស​វិញ។

៤- ចំនុច​ដុត​រោល​អារម្មណ៍

មិន ​មែន​គ្រប់​ចំនុង​ក្នុង​រាង​កាយ​របស់​ស្រ្តី​ ដែល​បុរស​ប៉ះ​ពាល់​ហើយ​សុទ្ធ​តែ​អាច​កម្រើក​កាម​តណ្ហា​បាន​នោះ​ទេ។ ចំនុច​ខ្លះ ការ​ប៉ះពាល់​គ្រាន់​តែ​ជាការ​ស្ទាប់​ប៉ះ​ធម្មតា​របស់​រាង​កាយ​ ឬ​រំខាន​ទៅ​វិញ។

ឯ​ចំនុច​ខ្លះ​នៃ​ការ​ចាប់​កាន់​ បុរស​បាន​បង្ក​ការ​ឈឺ​ចុក​ចាប់​ មិន​បង្ក​ឲ្យ​កើត​ការ​ព្រឺព្រួច​ឡើយ។

ចំនុច ​ស្រៀវ​ស្រើប​បំផុត​របស់​ស្រ្តី​ គឺ​ស្ថិត​នៅ​ត្រង់​យោ​នី បើ​ការ​រួម​ភេទ​នាំ​ឲ្យ​ការ​កកិត​ត្រង់​ចំនុច​នេះ​បាន​យូរ​នោះ ការ​ឈាន​ដល់​ចំនុច​កំពូល​នឹងឆាប់​រហ័ស។ សម្រាប់​ស្រ្តី​ខ្លះ​ កន្លែង​ដែល​ជា​ចំនុច​ស្រៀវ​ស្រើប​បំផុត​នោះ នៅ​ឆ្ងាយ​ពី​អវយវៈ​ភេទ​ដែល​បុរស​ស៊ក​បញ្ចេញ​បញ្ចូល​ ការ​ឈាន​ដល់​ចំនុច​កំពូល​គឺពិបាក​បំផុត​។ វិធី​ដ៏​ល្អ​បំផុតក្នុង​ការ​​ដោះ​ស្រាយ​ គឺ​ពេល​កំពុង​រួម​ភេទ​ ត្រូវ​ប្រើ​ដៃ​ជួយ​ជំរុញ​បន្ថែម​។

៥- លំហាត់​ប្រាណ​ឆ្អឹង​ត្រគាក

អ្នក​ដឹង​ទេ​ថា បុរស​ក៏​អាច​ធ្វើ​លំ​ហាត់​ប្រាណ​ត្រង់​ឆ្អឹង​ត្រ​គាក​ឲ្យ​រឹម​មាំ​ដូច​ស្រ្តី​បាន​ដែរ​។

លំ ​ហាត់​ប្រាណ​នេះ បុរស​អាច​ធ្វើ​បាន​ដោយ​អង្គុយ​យោល​ជើង​ទៅ​មកៗ​ឲ្យ​បាន​ញឹក​ញាប់។ វិធី​នេះអាច​ជួយ​ឲ្យ​អវយវៈ​ភេទ​រឹង​មាំ​ ឯ​ស្ត្រី​ជួយ​ឲ្យ​រន្ធ​អវយវៈ​ភេទ​តឹង​ណែន​ល្អ​។

៦- សាក​ល្បង​សិច​ក្នុង​ទី​ងងឹត

សិច ​ក្នុង​ទី​ងងឹត អាច​ជួយ​ឲ្យ​បុរស-ស្រ្តី​ដែល​ទើប​ស្គាល់​គ្នា​ថ្មី​ៗ​ត្រេក​ត្រ​អាល​ខ្ពស់​។ ពួក​គេ​មិន​ខ្មាស​នៅ​ត្រង់​ចំនុច​កេរ្តិ៍​ខ្មាស​ចំពោះ​គ្នា​ ដូច្នេះ​ការ​រួម​ភេទ​អាច​សំរេច​ទៅ​បាន​ល្អ​ជាង​ទី​ភ្លឺ។

៧- ដាស់​អារម្មណ៍​ដោយ​ចរន្ត​ទឹក​

ខណៈ ​ពេល​ងូត​ទឹក​ ត្រូវ​បបួល​គូ​ស្នេហ៍​របស់​អ្នក​ចូល​រួម​ជា​មួយ​ផង​។ អ្នក​អាច​ស្ទាប់​អង្អែល​គ្នា​បាន​សព្វទីកន្លែង​ ការ​ឱប​រឹត​មាន​ភាព​ស្អិត​ល្មួត​ឡើង​ដោយ​សារ​ធាតុ​ត្រជាក់​របស់​ទឹក​ បាន​ជួយ​បញ្ឆេះ​អារម្មណ៍​របស់​ពួក​គេ​ ឲ្យ​ពុះ​កញ្ជ្រោល​ខ្លាំង​ក្លា​ជាង​កន្លែង​ដ៏​ទៃ​ៗទៀត​។

៨- បំពេញ​សេចក្តី​ត្រូវការ​

ស្រ្តី ពេល​រួម​ភេទ​សម្ព័ន្ធ​ ច្រើន​ត្រូវ​ការ​ឲ្យ​ដៃ​គូ​របស់​ខ្លួន​បំពេញ​នេះ​បំពេញ​នោះ​ដល់​ខ្លួន​ ទើប​អាច​មាន​ភាព​ស្រណុក​ស្រួល​ដល់​កំពូល​បាន​។ បុរស​ដែល​ឆ្លាត​ត្រូវ​រក​ឲ្យ​ឃើញ​ពីការ​ចង់​បាន​របស់​នាង។ កុំ​ភ្លេច​ចំនុច​សំខាន់​បំផុត​ គឺ​ត្រង់​ចំនុច​ស្រៀវ​ស្រើប​របស់​នាង។

៩- សិចពេល​ព្រឹក

ឈាម-ខ្យល់ ​ក្នុង​រាង​កាយ​​នឹង​ដំណើរ​ការ​ល្អ​បំផុត​ក្នុង​ពេល​នេះ ដូច្នេះ​ការ​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ​ ក៏​ល្អ​បំផុត​សំរាប់​អ្នក​។

១០- ត្រូវ​សិច​ស៊ី

ភាព ​សិច​ស៊ី​របស់​ស្ត្រី​មាន​សារៈ​សំខាន់​ណាស់​ សម្រាប់​ទាក់ទាញ​អារម្មណ៍​ផ្លូវ​ភេទ​ដល់​បុរស​។ បុរស​ខ្លះ​គ្រាន់​តែ​អ្នក​ស្លៀក​សំលៀក​បំពាក់​ខើច​លើ​ខើច​ក្រោម​ គេ​ងាប់​ចិត្ត​ស្តូក​មក​លើ​អ្នក​ទៅ​ហើយ។ វា​ជា​ចំនុច​សំខាន់​មួយ​ទៀត​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ៕

May 8, 2006

ដើម្បី​ស្នេហា​កាន់​តែ​មាន​ថាមពល

ប្រភពៈ ទស្សនាវដ្ដី សម័យ​ថ្មី

ដោយៈ ក.រិ.ព សម័យ​ថ្មី

សុភាព ​នារី​ជា​ទូទៅ​​ពេល​ពេញ​វ័យ​តែង​មាន​បំណង​ប្រា​ថ្នា​ចង់​បាន​បុរស​ម្នាក់​ជា ​គូ​អនាគត​ដែល​មាន​ប្រាជ្ញា​អាកប្ប​កិ​រិយា​ល្អ​ត្រឹម​ត្រូវ​ដើម្បី​ធ្វើ​ជា ​បង្អែក​ត​ទៅ​អនាគត។ ដូច្នេះ​ក្នុង​ជីវិត​របស់​នាង​ បើ​បាន​ស្វា​មី​ជា​មនុស្ស​រឹង​មាំ​នោះ​នាង​នឹ​ងមាន​អារម្ម​ណ៍​រីក​រាយ​ជា​ មិន​ខា​ន​។ ប៉ុន្តែ​ធ្វើ​ម្តេច​ឲ្យ​បាន​ដូច​បំណង​ដែល​នាង​ចង់​បាន​បើ​បុរស​គ្រាន់​តែ​ជា ​ផ្នែក​មួយ​នៃ​នាវា​ជីវិត​ ឯពាក់​កណ្តាល​ទៀត​គឺ​ធ្លាក់​ទៅ​លើ​នាង​ដែល​ត្រូវ​ជួយ​ជ្រោម​ជ្រែង​ឲ្យ​អស់​ ពី​សម្ថភាព​ជា​កម្លាំង​ដែល​ពេញ​ទៅ​ដោយ​ថាម​ពល​ដ៏​អស្ចារ្យ​ តែ​ស្ថិត​ក្នុង​សភាពស្ងប់​ស្ងាត់​ដែល​មនុស្ស​គ្រប់​វ័យ​ចង់​ដឹង​ថា​ "ផ្កា​ភ្លើង​" នោះ​ជា​អ្វីទៅន៎?

នៅ​ពេល​ដែល​នាង​បង្ហាញ​ពី​ការស្រឡាញ់​

ក្តី ​បំណង​របស់​បុរស​គឺ​គ្រាន់​តែ​ចង់​បង្ហាញ​ឫកពា​ដ៏​អង់​អាច​របស់​ខ្លួន​ចំពោះ ​នារី​ជា​ទី​ស្រឡាញ់​ជានិច្ចជាកាល​គេ​តែង​តែ​ចិញ្ចឹម​ចិត្ត​ថាជាអ្នក​ខ្លាំង ​ចំពោះ​មុខ​អ្ន​ក​ខ្សោយ​ ជាទី​ស្រឡាញ់​ជា​ពិសេស​នៅ​ពេល​ដែល​មាន​វត្ត​មាន​នារី​ដែល​ខ្លួនពេញ​ចិត្ត​ បាន​ពោល​ពាក្យ​សសើរ​ថា "បើ​សិន​ជា​គ្មាន​បង​អូនមិន​អាច​រស់​បាន​ទេ" ឬពាក្យ​ដ៏​មាន​ឥទ្ធិពល​ម្យ៉ាង​ទៀត​ថា "មាន​បង​នៅ​ក្បែរ​អូន​មិន​ខ្លាច​អ្វី​ទាំង​អស់​" នាង​និយាយ​ទាំង​ពាក្យ​ផ្អែម​ល្ហែម​ និង​អាកប្ប​កិរិយា​ទន់​ភ្លន់​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ និង​ចាប់​ផ្តើ​ម​បង្ហាញ​កាយវិការ​យ៉ាង​ "សក្តិ​សម" ជាង​អ្វី​ដែល​នាង​គិត​ទៅ​ទៀត​ចាប់​ពីកាយវិការ​ភាសា​និយាយ​ស្តី​គេ​រឹង ​ប្រែជា​រៀប​ចំធ្វើ​ឲ្យ​សម​នឹង​ពាក្យ​ "ម្លប់​ត្រជាក់​" "ជា​ចំណត​សុវត្តិភាព​ចំពោះ​នាង​" ដូច្នេះ​កម្លាំង​ អរូប​ ដែល​បុរស​ទទួល​បាន​គឺដោយ​សារ​តែ​ស្រី​ស្អាត​ជា​អ្នក​ផ្តើម​បញ្ឆេះ។

នាង​ប្រែ​ក្លាយ​ជា​ចិត្ត​ចង្អៀត​

ទោះ ​បីជា​បុរស​ជា​មនុស្ស​​ត្រឹម​ត្រូវ​ល្អ​ ឬ​ស្មោះ​ត្រង់​​យ៉ាង​ណា​ក៏​ដោយ​ជា​មួយ​សេចក្តី​ស្នេហា​គេ​ត្រូវ​ការ​នឹង​ ចាំបាច់​ជា​ទីបំផុត​គឺ​ "ភ្លើង​" ជា​គោល​ដៅ​ដែល​បុរស​ចង់​បាន​បំផុត​ដើម្បី​គ្រប់​គ្រង។ ចំ​ពោះ​នារី​នាង​អាច​ផ្លាស់​ប្តូរ​កាយ​វិការ​ភ្លាម​ៗ​ពី​ទន់​ភ្លន់​ដូច​កូន​ ទន្យាយ​ប្រែ​ទៅជា​រ៉ឹង​ប៉ឹង​នឹង​អាថ៌កំបាំង ដូច្នេះ​បុរស​ត្រូវ​បេះ​រៀប​ចំ​អ្វីៗដូច​ជា​ល្បិច​ទប់​ទល់​ការ​លួង​លោម​ និយាយ​ឲ្យ​ចំ​គឺ​ត្រូវ​ចេះតម្រូវ​ចិត្ត​នាង​យក​ចិត្ត​នាង​នឹង "បង្គ្រាបនាង" ជាង​ពេល​ណា​ៗ​ទាំង​អស់​ អ្នក​បាន​បង្ហាញ​អ្វី​ចំពោះ​នាង​ ក៏​ព្រោះ​គេ​ចង់​បង្ហាញ​ឲ្យ​នាង​ដឹង​ថា​ ខ្លួន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង​ ធ្វើដូច្នេះ​នាង​កាន់​តែ​ទុក​ចិត្ត​លើស​ពី​ពេល​មុន​ទៅ​ទៀត​។ ប៉ុន្តែ​ចំពោះ​ចិត្ត​ដ៏​ចង្អៀត​របស់​នាង​អាច​នឹងបញ្ជាក់​ថា នាង​នឹង​បាន​យល់​ពី​បុរស​ថា គេ​ធ្វើ​ក៏​ព្រោះ​តែ​នាង​ "ជា​ស្រ្តី​ដែល​គេ​ស្រ​ឡាញ់​បំផុត​"។ នៅ​ពេល​ដែល​នាង​វិល​មក​ជួប​ជា​ថ្មី​ម្តង​ទៀត​ គឺ​ជា​ពេល​ដែល​គេ​បាន​ទទួល​អារម្មណ៍​ជា​អ្នក​ទទួល​ជោគ​ជ័យ។

នាង​ចេះ​បង្ហាញ​ "បេះ​ដូង​យ៉ាង​ប៉ិន​ប្រ​សប់"

សុភាព ​នារី​តែងគិត​ថា​ប្រុសៗ​មិន​អាច​យល់​ពី​អ្វី​របស់​នាង​បានទាំងអស់​ឡើយ​ ដូច្នេះ​នាង​ក៏​ប្រាប់​ទៅ​វិញ​ដោយ​ត្រង់​ៗ​ថា ខ្លួន​ចូល​ចិត្ត​ពី​អ្វី ជួន​កាល​បុរស​ប្រែ​ជា​មាន​គំនិត​ផ្សេង ហើយ​បន្ទោស​ខ្លួន​ឯង​ថា "ឆោត​ល្ងង់​" ទៅ​វិញ បើ​សិន​ជា​អាច​កើត​ឡើង​វិញ​ជា​បច្រើន​ដង​របៀប​នេះ​ការ​តាំង​ចិត្ត​ជា "មហា​បុរស​" នឹង​របូត​បាត់​ដោយ​សារ​កំលាំង​ចិត្ត​របស់​នារី​ជាទី​ស្រ​ឡាញ់​ ប៉ុន្តែ​បើ​សិន​ជា​ជំនួស​មក​វិញ​ដោយ​ការ​ពិចារណា​របស់​នាងៈ "បង​ អ្ហា៎! អូន​ចង់​ឲ្យ​បង​ឱប​អូន​មុន​នឹងបែក​គ្នា…​" ឬ​ "យើង​អាច​ញ៉ាំ​អ្វី​ជា​មួយ​គ្នា​ឬ?" ជាមួយ​នឹង​កាយ​វិការ​មួយ​ដ៏​ស្រុះ​ស្រួល​គ្នា​យល់​គ្នា​ជា​ចំណង​មួយ​​ល្អ​ ណាស់​ការ​ចេះ​ជម្រុញ​ចិត្ត​ឲ្យ​ចេះ​​ស្ទាប​ស្ទង​ពី​ជម្រៅ​ចិត្ត​រវាង​គ្នា​ និង​គ្នា​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ស្វែង​យល់​ពី​គ្នា​បាន​យ៉ាង​ល្អ។ នាង​ត្រូវ​ដឹង​ថា បុរស "ងាយ​នឹង​ជាប់​អន្ទាក់​" បើ​សិន​ជា​គូ សត្រូវ​ចេះ​របៀប​ "កៀប"​ជាមួយគេ។

ពាក្យ​សសើរ​របស់​នាង​មាន​តម្លៃ​ជាង​អ្វី​ទៅ​ទៀត​

ជាទូទៅអាចចាត់ ​ទុក​ថា បុរស​ទាំង​អស់​មិន​អាច​អត់​ធន់​នឹង​ការ​វាយ​តម្លៃ​យ៉ាង​ធម្មតា​ចំពោះគេ​ ពី​អ្នក​ដ៏​ទៃ។ ប៉ុន្តែ​នៅ​ពេល​ដែល​បាន​នាង​ជា​ទី​ស្រ​ឡាញ់​រៀប​រាប់​រ៉ាយ​រ៉ាប់​ទំហំ​ នៃក្តី​ស្នេហា​ចំពោះ​គេ​ទោះ​បីជា​មេឃ​រលំ​ភ្នំ​រលាយ​សល់​តែ​គេ​ម្នាក់​ក៏​គេ ​នៅ​តែ​ជា​ "វីរៈ​បុរស​ដ៏​អស្ចារ្យ​" សំរាប់​នាង​ដែរ។ ការ​និយាយ​ស្តី​ពាក្យ​សសើរ​របស់​នាង​ចំពោះ​បុរស​ម្នាក់​ហាក់​បី​ដូច​ជា "ថ្នាំទិព្វ" ដ៏​សក្តិសិទ្ធិ​ព្រោះ​វាអាច​និយាយ​បាន​​ម្យ៉ាង​ទៀត​ថា​ ពាក្យ​សសើរ​របស់​នាង​ប្រៀប​ដូច​ជា​ខ្យល់​ដ៏​ត្រ​ជាក់​បក់​បេះដូង​បុរស​​ធ្វើ ​ឲ្យ​ "ឆេះ​ជា​អណ្តាត​ភ្លើង​ស្នេហ៍​" ក្នុង​ចិត្ត​មិន​ងាយ​រលត់​ហើយ​វា​នឹង​បន្ត​ឆេះ​រហូត​ឥត​ឈប់​…៕

រួមភេទ​នៅផ្ទះ​បនអាច​មាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់

បើ ​តាម​ការ​សិក្សា​មួយ​របស់​អាល្លឺម៉ង់​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ឲ្យ​ដឹង​ថា ​ការរួមភេទ​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​គ្រោះ ​ថ្នាក់​ដល់​ជីវិត​បាន​ ដោយ​ការ​សិក្សា​នោះ​បាន​បង្ហាញ​ថា​ បុរស​ដែល​មិន​ស្មោះ​ត្រង់​ជា​មួយ​ភរិយា ហើយ​ចេញ​ទៅ​រក​ការ​សប្បាយ​នៅ​ខាង​ក្រៅ​ទំនង​ជា​ត្រូវ​ស្លាប់​នៅ​ពេល​ដែល​ ខ្លួន​កំពុង​តែ​រួមភេទ​ ច្រើន​ជាង​ការរួមភេទ​ជាមួយ​ភរិយា​របស់​ខ្លួន​នៅ​ផ្ទះ ។

បន្ទាប់​ពីការ​ សិក្សា​ស្រាវជ្រាវ​អស់រយៈ​ពេល​៣ទសវត្សរ៍​មក​ ពួក​អ្នក​ស្រាវជ្រាវ​នៅ​ឯមជ្ឈមណ្ឌល​សុខភាព​ក្នុង​ទីក្រុង​ហ្វ្រ៊ែង​ហ្វីតបាន ​ ​រក​ឃើញ​​៦០​ករណី​ដែល​មនុស្ស​ស្លាប់​ក្នុង​ពេល​កំពុង​រួមភេទ​។ ​ក្នុង​ចំនួន​នោះ មនុស្ស​៥៦នាក់​គឺ​ជាបុរស​ដែល​កើត​ជម្ងឺ​បេះ​ដូង ហើយ​ក្នុង​ចំនួន​នោះ​ មាន​ម្នាក់​ក្នុង​ចំណោម៤​នាក់​ដែល​បាន​ស្លាប់​ក្នុង​រង្វង់​ដៃ​របស់​ គូស្នេហ៍​ខ្លួន​។

ទស្សនា​ វដ្តីអាល្លឺម៉ង់​ឈ្មោះប៊ីល​ ឌែរ វី​សិន​ឆាហ្វ​ បាន​រាយការណ៍​ថា មនុស្ស​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​នោះ​បាន​ស្លាប់​ក្នុង​រង្វង់​ដៃ​គូស្នេហ៍​ ខ្លួន​នៅ​ឯផ្ទះ​បន។​ ក្រៅ​ពីមនុស្ស​ដែល​ស្លាប់​ក្នុង​ដៃ​របស់​គូស្នេហ៍​ខ្លួន អ្នក​ដែល​នៅ​សល់​បាន​ស្លាប់​ក្នុង​ពេល​ធ្វើ​សកម្មភាព​បបោស​ អង្អែល​។

ពួក ​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ពីហេតុផល​ដែល​បណ្ដាល​ឲ្យ​បុរស​មួយ​ចំនួន​ ស្លាប់​ក្នុង​រង្វង់​ដៃ​របស់​គូស្នេហ៍​ខ្លួន​នៅ​ឯផ្ទះ​បន​ថាអាច​បណ្ដាល​មក​ ពីពួក​គេ​ខំបង្កើន​កម្លាំង​ខ្លាំងពេក​នៅពេល​ដែល​អនុវត្តការ​រួមភេទ​នោះ​មិន​ ដូច​ការ​រួមភេទ​​ជា​មួយ​ភរិយា​ខ្លួន​នៅ​ឯផ្ទះ​ដែល​ពួកគេ​ប្រើកម្លាំង​ធម្មតា ​នោះ​។


(ស្រង់ពី​ឯកសារបរទេស )

May 5, 2006

តើស្រ្តី​ចូលចិត្ត​រួម​ភេទ​នៅ​ថៃ្ង​ណា?

ប្រភពៈ ប្រជាប្រិយ

ដោយៈ មុន្នី​ (Fitness)

ការរួម ​ភេទគឺជា​រឿង​មួយមិន​អាច​ខ្វះ​បាន​សំរាប់​ជីវិត​ប្តី​-​ប្រពន្ធ ប៉ុន្តែ​តើ​បង​បុរស​ៗ​ដឹង​ទេថា ស្ត្រីៗជា​ដៃ​គូស្នេហា​និយម​រួម​ភេទ​នៅ​ថ្ងៃ​ណា​ដែរ? មានមនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា ថ្ងៃច័ន្ទគឺជា​ថ្ងៃ​មួយ​ដែល​សោក​សៅ​បំផុត​សំរាប់​ការ​រួម​ស្នេហា ប៉ុន្តែ​បើតាម​ការ​ស្ទង់​មតិ​របស់​ទស្សនាវដ្តី Self ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០០៥ កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា​ គ្មាន​នារី​ណាម្នាក់​ក្នុង​ចំនោម​នារី​១៥០០នាក់​ ដែល​គេ​ធ្វើ​ការ​ស្ទង់​មតិ​ឆ្លើយ​ថា ថ្ងៃច័ន្ទជា​ថ្ងៃ​មិន​ល្អ​ឡើយ។​ ផ្ទុយទៅ​វិញ​៧៧​ភាគរយ​ នៃ​ស្រ្តី​ទាំង​អស់​នេះ​និយាយ​ថា​ ពួក​គេ​រួម​ភេទ​នៅ​ថ្ងៃ​ច័ន្ទ​ ច្រើន​ជាង​ថ្ងៃណាៗទាំងអស់។

ថ្ងៃពុធ ក៏​មិន​ធម្មតាដែរ​សំរាប់​ការ​រួម​ស្នេហា។ ស្រ្តី​ ៦៨ភាគរយ ដែល​បាន​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​និយម​រួម​ភេទ​នៅ​ថ្ងៃ​នេះ។

ចំណែក ​ឯថ្ងៃសុក្រ​វិញ គឺជា​ថ្ងៃ​ដ៏​ល្អ​ និង​ មាន​ប្រជា​ប្រិយ​បំផុត​សំរាប់​ការថើប​បបោស​អង្អែល​។ មាន​ស្រ្តី​ចំនួន​ ៤៥​ភាគរយ បាន​និយាយ​ថា​ នៅ​ថ្ងៃ​សុក្រ​នេះ គេ​ចូល​ចិត្ត​ឲ្យ​ដៃ​គូរបស់​គេ​នូវ​ការ​រួម​ស្នេហា​របៀប​អូរ៉ាល់​សិច (Oral Sex) ខណៈ​នារី ២៣​ភាគរយ និយម​ចូល​ចិត្តការរួមភេទ​បែប​នេះនៅ​ថ្ងៃសៅរ៍​ទៅ​វិញ ដោយ​ពួក​គេ​បាន​ឲ្យ​ឈ្មោះ​ថា​ ជា​ថ្ងៃ​រួម​ភេទ​ដ៏​ល្អ​បំផុត​ប្រចាំ​សប្តាហ៍។

លើសពី ​នេះ​ទៅ​ទៀត​ ការ​ស្ទង់​មតិ​នេះក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ មានស្រ្តី ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​ស្រ្តីទាំង​អស់​នេះ​ នឹក​ស្រម៉ៃ​ដល់​ការ​រួម​ភេទនៅ​ពេល​ដែល​ពួល​គេ​កំពុង​ធ្វើ​ការ​បោក​គក់​ខោអាវ ​ និង​៦០ភាគរយ​គិត​រឿងនេះ​ ខណៈ​ពេល​ដែល​គេ​កំពុង​ធ្វើ​ការ​។

បើ ​និយាយ​ពីស្ទីល​នៃការ​រួម​ភេទ​វិញ ស្រ្តី​ចំនួន​ដល់​ទៅ​ ៨១ភាគរយ បាន​និយាយ​ថា​ ពួក​គេ​ចូល​ចិត្ត​ការរួម​ភេទ​តាម​ស្ទីល​ធម្មជាតិ​ ពោល​គឺ​ស្រ្តី​នៅ​ពី​ក្រោម និង​បុរស​នៅពី​លើ។ ១ភាគ​៣ នៃ​ស្រ្តី​ដែល​បាន​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិនេះ​ ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា ពួក​គេមាន​ការ​រំខាន​មួយ​ចំនួន​ពេល​ដែល​ពួក​គេ​កំពុង​រួម​ភេទ។ ការ​រំខាន​ទាំង​នោះ​រួម​មាន​ ការព្រួយ​បារម្ភពីការងារ​ សំលេង​រំខាន​របស់​កូន​ៗ ឬសត្វ​ចិញ្ចឹម​ផ្សេងៗ។

នៅ ​ចុង​ក្រោយ​នៃ​ការ​ស្ទង់​មតិ​នេះ ស្ត្រី​៨៧​ភាគរយ បាន​និយាយ​ឲ្យ​ដឹង​ថា​ ពួក​គេ​ចូល​ចិត្ត​ការ​ថើប​អង្អែល​ និង​៨២​ភាគរយ​ចូល​ចិត្ត​ឲ្យ​ដៃ​គូ​បបោស​អង្អែល​នៅ​ត្រង់​ចំនុច​ស្រៀវ​ស្រើប​ បំផុត​របស់​គេ "ឆ្តេញ" (Clitoris)៕

ស្រឡាញ់​គ្នា​ដូច​ម្តេច​មិន​ឲ្យ​ខាត​បង់​ការងារ?

ផ្នែក: កំសាន្ត

ប្រភពៈ ប្រ​ជាប្រិយ

ដោយៈ ដេប៉ូ ​(តាម​ Lisa)

បញ្ហា ​ផ្ទាល់​ខ្លួន​នៃ​រឿង​បេះ​ដូង​ដែល​តែងតែ​ដង្ហោយ​រក​គ្នា​រវាង​បុរស​​ និង​ស្ត្រី​ គ្មាន​នរណា​ម្នាក់​អាចហាម​ឃាត់ ឬ​ទប់​ស្កាត់​បាន​ឡើយ​។ វា​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​មើល​មិន​ចេះ​ជា​អស់​រយះ​កាល​ជា​យូរ​លង់​មក​ហើយ​។

រឿង ​ស្នេហា​គេ​ថា​ ទោះ​នៅ​លើ​មេឃ​ក្រោម​ដី ឬ​នៅ​ត្រង់​ក្រ​ហែង​មេឃ​ណា​តែង​កើត​មានទាំង​អស់​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ យើង​ក៏​មិន​ត្រូវ​ងប់​ងុល​រហូត​បាត់​ការងារ​របស់​ខ្លួន​ដែរ​។ សេចក្តី​ស្នេហា​ដ៏​ធំបំផុត​ត្រូវ​មាន​ដែន​កំណត់​ និង​ចេះ​ត្រូវ​ចែក​រំលែក​ពេល​វេលា​ឲ្យ​ដល់​ចំពោះ​គ្នា​។ ការ​ងារ​ជាកត្តា​សំខាន់​ជំរុញ​ឲ្យ​ស្នេហា​ជាប់​អមតៈ និង​ជាចំណង​ស្នេហ៍​ចង​ភ្ជាប់​ឲ្យ​ពួក​គេ​ស្រឡាញ់​គ្នា​មិន​ចេះ​រីង​ស្ងួត។

នៅ ​ទីកន្លែង​ធ្វើ​ការ​ជាមួយ​គ្នា​ បុរស​-ស្រ្តី​​ច្រើន​ចង​ភ្ជាប់​ពី​សម្ពន្ធ​ភាព​មួយនេះ។ គេ​តែង​លួច​ស្រឡាញ់​គ្នា​ ហើយ​ពេល​ខ្លះ​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ការ​ងារ​កាន់​តែ​ប្រ​សើ​រឡើង​ តែ​ពេល​ខ្លះ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទឹក​ទៅ​វិញ​។ ដើម្បី​ការ​ពារ​ខ្លួន​ក្នុង​រឿង​នេះ​ កុំ​ឲ្យ​ភ្លាត់​ភ្លាំង​ប្រការ​ណា​មួ​យ​ លោក​អាចអនុវត្តខ្លួន​​ដូច​ខាង​ក្រោម​នេះ​បាន​ ៖

១-ពេល​មាន​ស្នេហា​អាច​បាត់​បង់​មិត្តភក្តិ​ផ្សេង​ទៀត​

. វិធីណែនាំ

ពេល ​វេលា​ទាំង​អស់​របស់​អ្នក​ មិន​ត្រូវ​លះបង់​ទៅ​លើ​គេ​តែ​ម្នាក់​នោះ​ទេ​ គួរ​បែក​ចែក​ពេល​វេលា​ខ្លះ​ទៅ​លើ​បណ្តា​មិត្តភក្តិ​ធ្លាប់​រាប់​អាន​គ្នា។ អ្នក​អាច​បង្កើ​ត​កម្ម​វីធីទទួល​ទាន​បាយ ឬ​កិច្ច​ការងារ​ផ្សេងៗ​ជាមួយ​បណ្តា​មិត្តភក្តិ​​រួម​ការ​ងារ​ ដើម្បី​ចង​សម្ពន្ធភាព​ដ៏​ល្អ​ដល់​គ្នា​ ដែល​អាច​ជួយ​ឲ្យ​គេ​សហការ​បាន​ល្អ​ក្នុង​រឿង​ការងារ​ និង​អ្នក​ខ្លួន​ឯង​បានទទួល​ផល​ពីការ​ងារ​របស់​ខ្លួន​តាម​រយៈ​ទាំង​អស់​នេះ​ ផង។​

២-ត្រូវ​ចេះ​លាក់​អាថ៌កំបាំង​ខ្លះ​ មិន​ត្រូវ​បើក​ចំហរ​ពេក​ទេ​

. វិធី​ណែ​នាំ

រឿង ​ស្នេហា​ប្រៀប​ដូច​ជា​ទឹក​ បើ​ពុំ​ចេះ​បិទ​ទប់​ ឬ​យក​អ្វី​មក​ដាក់​ឲ្យ​ត្រឹម​ត្រូវ​ទេ​ វា​នឹង​បែក​ហូរ​ធ្លាយ​ពាស​វាល​ពាស​កាល​ពុំ​ខាន​។

បើ ​អ្នក​បិទ​បាំង​ក្នុង​រឿង​នេះ​ គួរ​លាក់​អាថ៌កំបាំង​ទុក​ឲ្យ​បាន​ល្អ​ មិន​ត្រូវ​ចំអែចំអន់​ ឬ​ធ្វើ​ល្អ​ចំពោះ​​គ្នា​ខ្លាំង​ពេក​ទេ​។ ត្រូវ​ធ្វើ​ធម្មតា​ដូច​ជា​មិត្ត​ភក្តិ​រួម​ការ​ងារ​។

បើ ​ថ្ងៃ​ណាមួយ​អ្នក​នឹក​រលឹក​គ្នា​ខ្លាំង អាចនិយាយ​តាម​ទូរស័ព្ទ​ ឬ​ផ្ញើសារ​រក​គ្នា​។ អាថ៌កំបាំង​មួយ​នេះ​ជួយ​ឲ្យ​អ្នក​មិន​រំខាន​ពី​ការ​ចំអែ​ចំអន់​របស់​ហ្វូង​ មិត្តភក្តិ​ ឬ​ប​ន្ទោស​បង្អាប់​ពីកំហុស​ឆ្គង​ក្នុង​កិច្ច​ការ​ងារ​ផ្សេង​ៗបាន​។

៣-​សេរីភាព​ផ្ទាល់​ខ្លួន​ថយ​ចុះ

. វីធីណែនាំ

ស្ថិត ​ក្នុង​ដំណាក់​កាល​នេះ អ្នក​អាច​ធ្លាក់​ក្នុង​ការ​ត្រួត​ពិនិត្យ​ពី​ក្រ​សែ​ភ្នែក​របស់​ម្ចាស់​គូ​ ស្នេហ៍​គ្រប់​ពេល​វេលា​ និង​ពេល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សេរីភាព​ផ្ទាល់​ខ្លួន​ របស់​អ្នក​បាន​ថមថយ​ចុះ​ដោយ​ពុំ​ដឹង​ខ្លួន​។

បើ ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​ អ្នក​មិន​ត្រូវ​ក្តោប​ក្តាប់​ខ្លាំង​ពេក​ទេ​ អ្នក​ត្រូវ​បណ្តោយ​គេ​ខ្លះ​ដើម្បី​ឲ្យ​គេ​បែង​ចែក​ពេល​វេលា​នេះ​ដល់​អ្នក​ វិញ​។ អ្នក​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលា​ឲ្យ​ដាច់​នូវ​វិធីបីយ៉ាង​ គឺ​ចំណែក​ពេល​វេលា​ខ្លួន​ឯង​ ចំណែក​ពេល​វេលា​របស់​គូស្នេហ៍​ និង​ចំណែក​ពេល​វេលា​របស់​អ្នក​ និង​គូស្នេហ៍។ នេះ​ជា​ពេល​វេលាមួយ​ដ៏​សំខាន់​អ្នក​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​។

៤-ស្នេហា​ទឹក​ខ្មេះ​ ធ្វើ​ឲ្យ​ចុក​ចាប់​បេះ​ដូង​

. វិធីណែនាំ

បើ​សេចក្តី​ស្នេហា​មិន​បាន​សម​ដូច​បំណង​ការ​គិត​ទុក​អ្នក​តែង​គេច​វេះ​មិន​ចង់​ជួប​មុខ​គ្នា​ទៀត​ឡើយ​។

ក្នុង ​ដំណាក់​កាល​នេះ​ អ្នក​នឹង​ពិបាក​គេច​មុខ​គ្នា​ ចំពោះ​ទី​កន្លែង​ធ្វើ​ការ​តែមួយ​បែប​នេះ​។​ ពេល​ខ្លះ​ធ្វើ​ឲ្យ​ធុញ​ទ្រាន់​ និង​មិន​ចង់​ចូល​ធ្វើ​ការងារ​របស់​ខ្លួន​ទៀត​ផង។​

ជម្រើស ​របស់​អ្នក​អាច​ធ្វើ​ដោយ​ស្ងប់​ចិត្ត​ មិន​គិត​ផ្លូវ​អាក្រក់​ដល់​គ្នា​ និង​បំភ្លេច​អតី​តកាល​ចោល​ឲ្យ​អស់​។ បើ​អ្នក​ធ្វើ​ចិត្ត​ពុំ​បាន​ទេ​ អាច​សុំផ្លាស់​មុខ​ងារ​ ឬ​ផ្ទេរ​ទៅ​សាខា​ផ្សេង​ទៀត​ក៏​បាន ប៉ុន្តែ​ត្រូវ​ថ្លឹង​ថ្លែង​ឲ្យ​ម៉ត់​ចត់​មុន​នឹង​ធ្វើ​ការ​សំរេច​ចិត្ត​នេះ​ ។

៥-ប្រយ័ត្ន​ខុស​ច្បាប់​វិន័យ​នៅ​កន្ែលង​ធ្វើ​ការ​

.​វិធី​ណែនាំ

កន្លែង ​ធ្វើ​ការ​ខ្លះ​អាច​មិន​ទទួល​បុគ្គលិក​ដែល​មាន​ស្វាមី​ ឬ​ភរិយា​ចូល​ធ្វើ​ការ​ទេ​ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​។ បើ​សិន​ស្រឡាញ់​គ្នា​រហូត​ឈាន​ដល់​ដំណាក់កាល​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ ត្រូវ​សិក្សា​ឲ្យ​បាន​ម៉ត់​ចត់​ពី​ច្បាប់​វិន័យ​របស់​ក្រុម​ហ៊ុន​នេះ ប្រយ័ត្ន​ស្រួល​មិន​ស្រួល​ទំនេរ​នៅ​ផ្ទះ​អត់​ការងារ​ធ្វើ​ទាំង​អស់​គ្នា​។

ហាម​ស្រឡាញ់​គ្នា​កន្លែង​ធ្វើ​ការ

. ចៅ​ហ្វាយ​នាយ​ស្រឡាញ់​កូន​ចៅ កូន​ចៅ​ស្រឡាញ់​ចៅហ្វាយនាយ​

ជាការ ​បាត់​បង់​កិត្យា​នុភាព និង​ប្រសិទ្ធភាពការ​ធ្វើ​ការងារ​ ព្រោះ​ការ​កើត​នូវ​រឿង​រ៉ាវ​បែប​នេះ​ឡើង​អាច​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​កូន​ ចៅ​ត្រូវ​ថម​ថយ​ចុះ​ និង​កូន​ចៅ​អាចនឹង​ត្រូវ​គេ​មើល​ថា​ពុំ​គប្បី​ ឬ​ត្រូវ​ការ​លោភ​លន់​តំណែង​ជា​ដើម​។

. ស្រឡាញ់​អ្នក​មាន​ម្ចាស់​ហើយ​

ស្រឡាញ់ ​បុរស​-ស្ត្រី​ដែល​គេ​មាន​ប្តី​ប្រ​ពន្ធ​ ឬ​ក៏​សូម្បី​តែមាន​គូកំណាន់​ហើយ ធ្វើ​ឲ្យ​បាត់​បង់​នូវ​សិលធម៌​សង្គម​ និង​ងាយ​ឲ្យ​ចុះ​អាប់​ឱន​កិត្តិ​យស​ខ្លាំង​ណាស់​ស្រួល​មិន​ស្រួល​បណ្តា​ មិត្ត​ភត្តិ​រួមការ​ងារ​លែង​រាប់​រក​ ហើយ​ជា​ពិសេស​អាច​ប្រ​មាថ​មើល​ងាយ​បាន​ថែម​ទៀត​ផង៕

តើធ្វើយ៉ាងណានៅ​ពេល​ប្រដាប់​បន្ត​ពូជ​ស្ពឹក​ស្រពន់?

ប្រភពៈ​ ទស្សនាវដ្ដី ពិភពថ្មី
នៅ ​ក្នុង​ការ​ស្រាវជ្រាវ​របស់​អ្នក​ឯកទេសខាង​បញ្ហាសិច​បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​ជាច្រើន​អនេក​នៅ​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​ធ្លាប់​បាន​ឆ្លង​កាត់​និង ​ភ្លក្សរស​ជាតិ​ការ​ឈាន​ដល់​ចំណុច​កំពូល​នេះ​គ្រប់ៗរូប​លើក​លែង​តែ​ ករណីស្ត្រី​មួយ​ចំនួន​តូច។

ការ ​ឈាន​ដល់​ចំនុច​កំពូល​ពុំ​មែន​ជា​ប្រការ​មួយ​ដ៏ងាយ​ស្រួលដែល​ស្ត្រី​គ្រប់​ រូប​មាន​ភ័ព្វ​វាសនា​អាច​ជួប​ប្រទះ​រាល់​លើក​នៅ​ក្នុង​ការ​រួម​ភេទ​នោះ​ទេ។ ជួន​កាល​ស្រ្តី​ជា​ច្រើន​រូបបាន​ឲ្យ​ដឹង​ថា​ពួក​គេ​អាច​ឈាន​ដល់​ចំណុច​កំពូល ​សម​តាម​បំណង​តែ​មួយ​ដង​ ឬ​ពីរ​ដង​ប៉ុណ្ណោះ​នៅ​ក្នុង​ពេល​រួម​ភេទ​ប្រ​មាណជា​ជាង​ដប់​ដង​ទៅ​ម្ភៃ​ដង​។

ហេតុ​ដូច្នេះ​ប្រ​សិន​បើ​ អ្នក​ចង់​ឈាន​​ដល់​ចំណុច​កំពូលនៅ​ក្នុង​ការ​រួម​ភេទ​ ទាល់​តែ​អ្នក​មាន​ការ​អនុវត្តន៍ជាក់​ស្តែង​ជាមួយ​នឹង​ដៃ​គូ​បាន​យ៉ាង​ល្អ​ ប្រពៃ​ព្រ​ម​ទាំង​មាន​ចិត្ត​អំណត់​អត់​ធន់​ទាំង​ពីរ​ប្រាណ​ឲ្យ​បាន​ម៉ត់​ចត់ ​ គួប​ផ្សំ​នឹង​ពេល​វេលា​អំណោយ​ផល​ល្អ​មិន​មាន​នរណា​ម្នាក់​មក​រំខាន​អារម្មណ៍ ​ទើប​អ្នក​អាច​មាន​ឱកាស​ស្គាល់​រស​ជាតិ​ដ៏​ពិសិដ្ឋ​នោះ​បាន​ដូច​គេ​ឯង ហើយ​ក៏​ចូរ​អ្នក​តាំង​អារម្មណ៍​ឲ្យ​បាន​មូល​នោះ​ក្នុង​ពេល​កំពុង​រួមភេទ​ ក៏​ដូច​ជា​កុំ​គិត​ដល់​អ្វី​ទាំង​អស់​នៅ​ពេល​កំពុង​មាន​សកម្មភាព​រួម​ភេទ​ ដោយ​ចង​ចាំ​ក្នុង​ចិត្ត​ថា​ អ្នក​កំពុង​តែ​មាន​សេចក្តី​សុខ​នៅ​ក្នុង​រង្វង់​ដៃ​បុរស​ជាទី​ស្នេហា។

ភាព ​ខ្មាស​អៀន​ច្រើនភាព​តាន​តឹង​តប់​ប្រ​មល់​រួម​ផ្សំ​នឹង​ទុក្ខ​កង្វល់​ផ្សេងៗ ​នៅ​ក្នុង​គ្រួសារ​មាន​បញ្ហា​ប្រាក់​កាស​ និង​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ ឬ​មួយ​ក៏​ស្វា​មី​មិន​យល់​អាធ្យា​ស្រ័យ​ដល់​ប្រ​ពន្ធ​ដោយ​គិត​តែ​ពី​សេចក្តី ​សុខផ្ទាល់​ខ្លួន​ ក៏​ជា​កត្តា​ចំបង​ដែល​នាំ​ឲ្យ​មិន​បាន​ស្គាល់​នូវ​អ្វី​ដែល​ហៅ​ថាឋាន​ សួគ៌លោកីយនោះ​ដែរ។ ចូរ​ចាំទុកថា​ប្រព័ន្ធ​សិរីរាង្គ​បន្ត​ពូជ​របស់​ស្រ្តី​តែងទទួល​អារម្មណ៍​ ខាង​កាម​តណ្ហា​យឺតយ៉ាវ​ជាង​បុរស​​​ បាន​ន័​យ​ថា​ ការ​ឈាន​ដល់​ចំនុច​កំពូល​របស់​ស្រ្តី រមែង​ដល់​ក្រោយ​បុរស​ដែល​ទាមទារ​ឲ្យ​ដៃ​គូ​រួម​ភេទ​បុរស​ត្រូវតែ​យល់​អំពី​ ចំណុច​នេះ​ឲ្យ​បាន​ច្បាស់​។

ដៃ ​គូរួម​ភេទ​ដ៏​ល្អគឺ​ជាបុរស​ដែល​ចេះ​យល់​អំពីជីវិត​សរីរាង្គ​របស់​ស្ត្រី ត្រូវ​យល់​អធ្យា​ស្រ័យ​ដល់​ស្រ្តី​ និង​ចេះពន្យា​ពេល​រួម​រ័ក​ ឲ្យ​បាន​យូរ​សមស្រប​ និង​ដឹងពី​ចំណុច​អ្វី​ដែល​ស្រ្តី​ត្រូវ​ការ​ឲ្យ​បាន​ពិត​ប្រាកដ​នៅ​ក្នុង​ ពេល​រួម​រ័ក​។ ស្រ្តី​ដែល​មាន​ការ​អៀន​ខ្មាស​ច្រើន​ និង​ខ្វះ​បទពិសោធន៍​នៅ​ក្នុង​ការ​រួម​ភេទ​ក៏​ដូចជា​ស្រ្តី​ដែល​មាន​សរីរាង្គ ​បន្ត​ពូជ​ស្ពឹក​ស្រពន់​ទាមទារ​ឲ្យ​ដៃ​គូ​រួម​ភេទត្រូវ​យល់​ច្បាស់​អំពី​ ចំនុច​នេះ ហេតុ​ដូច្នេះ​ដៃ​គូ​រួម​ភេទ​មិន​ត្រូវ​ការ​អល់​អែក​មិន​ហ៊ាន​ពិភាក្សា​រឿង​ នេះ​ត្រង់​ៗជាមួយ​នឹង​ស្វាមី​ឬ​ភរិយារបស់​អ្នក​នោះ​ទេ​ព្រោះ​ថា​ការ​រួម​ភេទ ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ស្វាមី​ ភរិយា​ក៏​ដូច​ជា​ការ​ផ្សារភ្ជាប់​សុភមង្គល​ និង​អនាគតដ៏​យូរ​អង្វែង​រួម​គ្នា។

ដៃ ​គូ​ទាំង​ឡាយ​អាចយក​បញ្ហា​នេះ​ទៅ​ជជែក​ពិភាក្សា​ជាមួយមិត្ត​ភ័ក្រជិត​ ស្និទ្ធ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញទៅ​មក​ក៏​បាន​ តែ​អ្វី​ដែល​សំខាន់​ជាង​គេ​នោះគឺ​តួ​អង្គ​ស្វាមី​របស់​អ្នក​តែ​ម្តង​ ដែល​ត្រូវ​ពិភាក្សា​មុន​គេ​បង្អស់​។

អ្នក​អាច​សាកល្បង​រំលឹក​នូវ​អនុស្សាវរីយ៍​ផ្អែម​ល្ហែម​​ ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​ជាមួយ​នឹង​ស្វាមី​ ហើយ​តោ​ង​មានអារម្មណ៍​កក់​ក្តៅ​លន្លង់​លន្លោច​នៅ​ពេល​កំពុង​រួម​ភេទ ក៏​ដូច​ជា​ហ៊ាន​ថ្លែង​ប្រាប់​ស្វា​មី​អំពី​ចំណុច​ត្រង់​ណា​ដែល​ធ្វើ​ឲ្យ​ អ្នក​មាន​អារម្មណ៍​ស្រើប​ស្រាល​សុខ​ស្រួល​បំផុត​ដើម្បី​ឲ្យ​ស្វាមី​អ្នក​ ធ្វើ​ការ​បបោស​អង្អែល​ ឬវាយ​លុក​ត្រង់​កន្ែលង​នោះ​ដដែល​ៗ​សា​ចុះ​ឡើង​ជា​ច្រើន​ដង។​ ហើយ​ក៏​សូម​កុំ​ភ្លេច​ប្រាប់​ស្វា​មី​នូវ​ប្រតិ​បត្តិការ​ណាមួ​យ​ដែល​អ្នក​ ចូល​ចិត្ត​ជាងគេ​ទើប​អ្នក​អាច​ស្គាល់​រសជាតិ​នៃ​ការ​ឈាន​ដល់​ចំនុច​កំពូល​ បាន​ដូច​គេ​ឯង​ ឬ​ក៏​អាច​ថា​អ្នក​កំពុង​តែ​សាក​ល្បង​ហាត់​ហ្វឹក​ហ្វឺន​ដើម្បី​រាវ​រក​ភាព​ សុខ​ស្រួល​ខាង​ផ្លូវ​ភេទ​សាជា​ថ្មី​ឡើង​វិញ។

ដៃ ​គូ​ទាំង​ឡាយ​ត្រូវ​រៀន​ស្វែង​យល់​ដោយ​ខ្លួន​ឯង​អំពី​ចំនុច​ត្រង់​ណា​នៅ​លើ​ ប្រដាប់​ភេទ​របស់​អ្នក​ដែល​ទទួល​អារម្មណ៍​ព្រឺ​ព្រួច​ស្រើប​ស្រាល​ជាង​គេ។​ តាម​ធម្មតា​នៅ​លើ​ប្រដាប់​ភេទ​របស់​ស្រ្តី​គឺ​ Clitoris ឆាប់​ទទួល​អារម្មណ៍​ស្រើប​ស្រាល​សុខ​ស្រួល​ជាទី​បំផុត។​ អ្នក​ខ្លះ​ក៏​មិនដឹង​ថា​ឆ្តេញ​ស្ថិត​នៅ​ត្រង់​ណា​ផង។

ដៃ ​គូរទាំង​ឡាយ​ត្រូវ​យល់​ថា​ឆ្តេញ​គឺ​ជា​ចំនុច​ស្រួច​លយ​គ្រប់​បាំង​ពីលើ​ រន្ធ​នោម​របស់​ស្រ្តី​ហើយ​ក៏​ជា​ទីកន្លែង​កំពូល​ខាង​លើនៃបបូរ​មាត់​ទ្វារមាស ​របស់​ស្រ្តី។ អ្នក​អាច​យកកញ្ចក់​មក​ឆ្លុះ​ដើម្បី​ឲ្យ​ដឹង​ទីតាំង​ពិត​ប្រាដក​របស់​ឆ្តេញ​ រួច​សាក​ល្បង​យក​ដៃ​ទៅ​បបោស​អង្អែល​ត្រង់​នោះ​ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អ្នក​ទទួល​អារម្មណ៍​បែប​ណាដែរ? ស្រ្តី ​ភាគ​ច្រើន​តែង​ចូល​ចិត្ត​ឲ្យ​ដៃគូរួម​ភេទ​ស្ទាបអង្អែល​នៅត្រង់​នោះ​ព្រម​ ពេល​គ្នា​នឹង​ការ​ធ្វើ​ចលនា​រួមរ័ក​។ ហេតុ​ដូច្នេះអ្នក​គួរ​ប្រាប់​ស្វា​មី​ឲ្យ​ស្ទាប់​ត្រង់​នេះ​ឲ្យ​បាន​យូរ​នៅ​ ពេល​កំពុង​រួម​រ័ក​ ឬមួយ​អ្នក​អាច​ស្ទាប​អង្អែល​ដោយ​ខ្លួន​ឯងដោយ​មិន​ត្រូវ​ការ​ខ្មាស​អៀន​អ្វី​ ទាំង​អស់​ជាមួយនឹង​ស្វាមី​ទើប​អ្នក​អាច​រក​ឃើញ​ចំនុច​កំពូល​យ៉ាង​ពិត​ ប្រាកដ។

ការផ្លាស់​ប្តូរ​ ប្រតិបត្តិការ​ប្រយុទ្ធ​ជាញឹក​ញយ​នៅ​ក្នុង​ការ​រួម​រ័កក៏​ជា​ប្រការ​មួយ​ដ៏​ ល្អ​ដើម្បី​ស្វែល​យល់​ថា​តើ​ប្រតិបត្តិ​ការ​បែប​ណា​ដែល​អ្នក​ពេញ​ចិត្តជាង​ គេ។​ ការរួម​សិច​តាម​មាត់​ថ្វី​ត្បិត​គេ​ថា​ជារឿង​ស្មោកគ្រោក​ និង​ជារបៀប​ប្រតិ​បត្ត​ការ​អាក្រក់​តែ​វា​ក៏​ជា​ប្រ​ការ​មួយ​ដែល​មិនអាច​ ខ្វះ​បាន​ ដើម្បីឈាន​ដល់​ចំនុច​កំពូល​ ហើយ​ក៏​សូម​ណែ​នាំ​នូវ​ស្នៀត​ដ៏​សំខាន់​មួយ​គឺ (Doggy) ដែល ​ដៃ​បុរស​នៅ​ទំនេរ​អាច​ស្ទាប​ច្របាច់​អង្អែល​សុដន់​​ ឬប្រដាប់​ភេទ​របស់​អ្នក​ដោយ​សេរី​ ឬមួយ​ក៏​អ្នក​ប្រើ​ស្នៀត​ណាមួយ​ដែល​អ្នក​ចូល​ចិត្ត។ ការ​យល់​ឃើញ​ ឬទំលាក់​កំហុស​ថាសរីរាង្គ​បន្តពូជអ្នក​មាន​ភាព​ខុស​ប្រក្រតី​នេះ​ជា​ការ​យល់ ​ច្រឡំ​មួយ​ព្រោះ​ថា តាម​ក្រុម​អ្នក​ជំនាញ​ខាងភេទ​អះ​អាង​ថា​កម្រមាន​ភាពខុស​ប្រក្រតី​នៅ​ត្រង់​ កន្ែលង​នេះ​ណាស់​។ បញ្ហា​សំខាន់​នៃ​ការ​មិន​ស្គាល់​រសជាតិ​នៃ​ការ​ឈាន​ដល់​ចំនុច​កំពូល​របស់​ អ្នក​អាច​បណ្តាល​មក​អំពី​អ្នក​ជា​ប្រ​ភេទស្រ្តី​ដែលមិនសូវ​មានទឹក​រំអិល​ ច្រើន​ ខ្វះបទពិសោធន៍នៅក្នុង​ការ​រួម​រ័ក​ហើ​យ​មានស្វាមី​មិន​ចេះ​យល់​អធ្យាស្រ័យ​ មិន​ចេះ​យល់​សុខទុក្ខ​ដល់​ភរិយា​គិត​តែ​សំរុក​ឲ្យ​ដល់​ត្រើយ​បាន​ទទួល​ សេចក្តីសុខ​ស្រួល​តែ​ម្នាក់​ឯង​ ដោយ​មិន​បាន​សួរ​អំពី​សុខ​ទុក្ខ​របស់​ប្រពន្ធ​។

មនុស្ស ​បែប​នេះភាគ​ច្រើន​ជា​មនុស្ស​យឺត​យ៉ាវ​ខាង​ការ​ទទួល​ចំណេះដឹង​ថ្មី ឬជា​មនុស្សបែប​អាចារ្យ​អ្នក​គួរ​តែហ៊ាន​និយាយ​ត្រង់​ៗអំពី​បញ្ហា​នេះ​ជា​មួយ ​ស្វាមី​ដោយ​មិន​គួរ​លាក់លៀមហើយ​​ក៏​គួរតែ​រៀន​​សាកល្បង​រៀវ​រក​ចំនុច​ដែល​ អ្នក​ខ្វះខាត​បន្ត​ទៀត។ ប្រសិន​បើ​អ្នក​ជា​ប្រភេទ​ស្រ្តី​ដែល​មិន​សូវ​សំបូរ​ទឹក​រំអិល​ ឬក៏​មាន​រំញោច​កាម​តណ្ហា​យឺត​ក៏ជា​កត្តា​សំខាន់​នៅ​ក្នុងការ​រួម​រ័ក​ ដែល​បណ្តាល​ឲ្យអ្នកទទួល​អារម្មន៍ឈឺ​ផ្សា​មិនសុខ​ស្រួល​ហើយ​ក៏​ខ្លាច​រាង​ចាល ​ក្នុង​ការ​រួម​ភេទ​ថែម​ទៀត​ផង។ តែ​ករណី​នេះ​កម្រ​នឹង​កើត​មាន​ទៅ​លើ​ស្រ្តី​ក្មេងៗ​អាយុ​ក្រោម​៣០​ឆ្នាំ​ ខ្លាំង​ណាស់​។​

ស្រ្តី​ ក្នុង​វ័យអស់​រដូវ​ទើប​មាន​បញ្ហា​លំបាក​នៅ​ក្នុង​ការ​រួម​ភេទ​ ឬ​ក៏​ប្រ​ដាប់ភេទ​ស្ងួត​គ្មាន​ទឹក​រំអិល​តែ​ម្តង​។​ អ្នក​អាច​សាក​ល្បង​ប្រើ​ប្រេ​ងរំអិល​ដែល​មាន​ភ្ជាប់​នៅ​ជាមួយ​ស្រោម​អនាម័យ​ ឬ​រក​ទិញ​នៅតាម​ឱសថស្ថាន​ដែល​ជាជំនួយ​សំរាប់​រួម​ភេទ​ចំពោះ​ជំពូក​ស្រ្តី​ ដែល​ខ្វះទឹករំអិល​ ឬ​សំរាប់​ស្រ្តី​អស់​រដូវ​។ សង្ឃឹម​ថា​អ្នក​នឹង​ដៃ​គូ​របស់​អ្នកអាចទទួល​សេចក្តី​សុខ​ឈាន​ដល់​ចំនុច​ កំពូល​ជាមិនខាន​ឡើយ​ ប្រសិន​បើ​អ្នក​បាន​សិក្សា​ស្រាវជ្រាវ​នឹង​ប្រតិ​បត្តិ​តាម​អ្វី​ដែល​បាន​លើ ​ក​ឡើង​ខាង​លើនេះ៕

 

អ្នក​ម្តាយ​អាចជួយ​កូន​មាន​ខួរ​ក្បាល​ល្អតាំងពីពេល​គេ​នៅក្នុង​ផ្ទៃ

ផ្នែក: សម្រស់

ក្រុម​អ្នក​ពិសោធ​ន៍មហាវិទ្យាល័យ​ ហា​វ៉ាត ដ៏​ល្បី​ឈ្មោះ​របស់​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​សិក្សា​រក​ឃើញ​ថា មាតា​ដែល​កំពុង​តែ​ពរផ្ទៃ គួរ​តែទទួល​ទាន​ត្រី​ឲ្យ​បាន​ច្រើន​ប្រភេទ​ ប្រ​សិន​បើ​ចង់​ឲ្យ​កូន​ដែល​កំពុង​ស្ថិត​នៅ​ក្នុងផ្ទៃ​កើត​មក​ មើល​ពិភព​លោក​ប្រ​កប​ដោយ​ខួរ​ក្បាល​ឈ្លាស​វ៉ៃ​នោះ​។
ពួក​គេ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​សិក្សា​សាក​ល្បង​ជា​មួយ​ទារក​អាយុ​៦​ខែ ចំនួន​១៣៥​នាក់​​ ដោយ​ការសាក​ល្បង​ខាង​សតិ​បញ្ញាបាន​ប្រៀបធៀប​ជា​មួយ​នឹង​​បរិមាណ​អាហារ​ត្រី​ ដែល​ម្តាយ​របស់​ពួក​គេ​បាន​ទទួល​ទាន​ក្នុង​ខណៈពេល​ពរ​ផ្ទៃ។ ក្នុង​នោះ​រួមទាំងការ​វ៉ាស់ទៅ​រក​បរិមាណ​សារ​ជាតិ​បារត ដែល​ស​ន្សំ​ទុក​នៅ​តាម​សរសៃមាតា​របស់​ពួក​គេ​ផង​ដែរ។
លទ្ធផល​នៃ​ការ​សិក្សា​បង្ហាញឲ្យ​ឃើញថា​ កូន​នៃ​ស្ត្រី​ដែល​បាន​ទទួល​ទាន​ត្រី​ពេល​ពរ​ផ្ទៃ​បាន​ច្រើន​នោះ គឺ​បរិមាណ​សារជាតិ​បារត​ ដែល​រក​ឃើញ​នៅ​ក្នុង​សរសៃ​សក់​មាន​តិច​បំផុត​ និង​ទទួល​បាន​ពិន្ទុក្នុង​ការ​សាកល្បង​ខាង​សតិ​បញ្ញា​ច្រើន​ជា​ទី​បំផុត។
ខាង​អង្កការ​ស្បៀង​អាហារ​ និង​ឱសថ​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ក្រើន​រំលឹក​ទុក​មិន​ប៉ុន្មាន​ថ្ៃង​កន្លង​មក​នេះ​ថា ឲ្យ​ស្ត្រី​មានគភ៌​ជ្រើស​រើស​ទទួល​ទាន​ត្រី​ប្រភេទ​ដែល​មាន​អាស៊ីត​ខ្លាញ់​ N3​ ​នៅ​ក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន​។ ក៏​ប៉ុន្តែ​ឲ្យមាន​​សារជាតិ​បារតទាប​ ដែល​ត្រីទាំង​នោះ​ មាន​ត្រី​សែល​ម៉ន និង​ត្រី​ធូណា​ ជាមួយនឹង​ត្រី​សាឌីន​​ កំប៉ុង។

«« អត្ថបទចាស់ •  អត្ថបទថ្មី »»