ប្រភព៖ ឯកសារបរទេស
ប្រែសំរួលដោយ៖ kv
តើអ្នកធ្លាប់សង្ស័យទេថាហេតុអ្វីបានជាអ្នកនៅផ្ទះមិនបានយូរ? នេះបានន័យថាអ្នកជាមនុស្សពូកែអផ្សុកមែនឬទេ? បើសិនជាអ្នកមិនប្រាកដក្នុងចិត្តចូរពិសោធន៍ដោយខ្លួនឯងតាមរយៈ ការអានសំនួរនិងចម្លើយខាងក្រោម៖
1- អ្នកចូលចិត្តមើលកុនម្នាក់ឯងឬទេ?
- ចូលចិត្ត អានតលេខ 2
– មិនចូលចិត្ត រំលងទៅលេខ 6
2- ចូលចិត្តភាពគ្រឹកគ្រេងសប្បាយៗឬទេ?
– ចូលចិត្ត រំលងទៅលេខ 7
– មិនចូលចិត្ត អានតលេខ 3
3- ចូលចិត្តសសេរសំបុត្រទៅរកមិត្តភ័ក្តឬទេ?
– ចូលចិត្ត រំលងទៅលេខ 8
– មិនចូលចិត្ត អានតលេខ 4
4- ចូលចិត្តទៅណាមកណាតែម្នាក់ឯង?
– ចូលចិត្ត អានតលេខ 5
– មិនចូលចិត្ត រំលងទៅលេខ 9
5- ចូលចិត្តញ៉ាំបាយតែម្នាក់ឯងឬទេ?
– ចូលចិត្ត រំលងទៅលេខ 10
– មិនចូលចិត្ត រំលងទៅលេខ 9
6- ពេលទៅញ៉ាំបាយក្រៅផ្ទះត្រូវមានមិត្តទៅមួយ?
– មែន រំលងទៅលេខ 11
– មិនមែន អានតលេខ 7
7- មិនមានមិត្តស្គាល់ចិត្ត?
– មាន រំលងទៅលេខ 12
– មិនមាន អានតលេខ 8
8- ពេលដែលមានអារម្មណ៍មិនល្អតែងតែទៅរកមិត្តភ័ក្រ?
– មែន រំលងទៅលេខ 13
– មិនមែន អានតលេខ 9
9- ចូលចិត្តជជែកលេងតាមទូរស័ព្ទ?
– ចូលចិត្ត រំលងទៅលេខ 14
– មិនចូលចិត្ត អានតលេខ 10
10- ចូលចិត្តដើរលេងលំហែរ?
– ចូលចិត្ត រំលងទៅលេខ 15
– មិនចូលចិត្ត រំលងទៅលេខ 14
11- ចូលចិត្តអង្គុយគិតម្នាក់ឯង?
– ចូលចិត្ត អានតលេខ 12
– មិនចូលចិត្ត រំលងទៅលេខ 16
12- ចូលចិត្តបរិយាកាសដែលមានសុវត្ថិភាព?
– ចូលចិត្ត រំលងទៅលេខ 17
– មិនចូលចិត្ត អានតលេខ 13
13- មានរបស់ល្អៗ ត្រូវរំលែកគ្នា?
– មែន រំលងទៅលេខ 18
– មិនមែន អានតលេខ 14
14- ចូលចិត្តឲ្យអ្នកដែលប្រឆាំងនឹងអ្នកចាប់អារម្មណ៍
– ចូលចិត្ត រំលងទៅលេខ 18
– មិនចូលចិត្ត រំលងទៅលេខ 19
15- ធុញទ្រាន់មិត្តភ័ក្រដែលមករំខាននៅផ្ទះ?
– មែន រំលងទៅលេខ 20
– មិនមែន រំលងទៅលេខ 19
16- មិនថាជួបបញ្ហាតូច ឬធំ អ្នកតែងតែរកមិត្តពិភាក្សា?
– មែន សូមអានចម្លើយ A
– មិនមែន អានតលេខ 17
17- គិតថាទៅរកមិត្តឲ្យជួយតែខ្លាចគេបដិសេធ?
– មែន សូមអានចម្លើយ B
– មិនមែន អានតលេខ 18
18- ត្រូវតែជួបមុខមិត្តភ័ក្ររាល់ថ្ងៃ?
– មែន សូមអានចម្លើយ B
– មិនមែន សូមអានចម្លើយ C
19- ព្យាយាមនឹងមិនទៅរំខានអ្នកដ៏ទៃ?
– មែន អានតលេខ 20
– មិនមែន ត្រលប់ទៅលេខ 18
20- មិនខ្ចីលុយអ្នកដ៏ទៃជាដាច់ខាត
– មែន សូមអានចម្លើយ D
– មិនមែន សូមអានចម្លើយ A
A- ប្រភេទពឹងពាក់អាស្រ័យ
អ្នកចូលចិត្តទៅណាមកណាជាមួយមិត្ត មិនថាទៅមើលកុន ឬដើរផ្សារអ្នកតែងចូលចិត្តមានមនុស្សទៅជាមិត្ត ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ល្អ ឬមិនល្អអ្នករិតចូលចិត្តមានមិត្តភ័ក្រនៅក្បែរខ្លួន ដែលជាធម្មតាអ្នកជាមនុស្សដែលមិនដែលគិតថាហ្នឹងពឹងពាក់មិត្ត ភ័ក្រទេ គ្រាន់តែអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សដែលមានសំណាង់ល្អ ទើបមានមិត្តល្អៗជាច្រើនដូច្នេះ។ តែប្រសិនបើថ្ងៃណាមួយអ្នកឈ្លោះជាមួយមិត្តភ័ក្រ ឬជាប់រវល់ទៅណាជាមួយមិត្តភ័ក្រមិនបានអ្នកនឹងមានអារម្មណ៍ កណ្តោចកណ្តែង អផ្សុកយ៉ាងខ្លាំង…ដូច្នេះអ្នកត្រូវដឹងខ្លួនឯងថាអ្នកជាមនុស្ស ដែលត្រូវពឹងពាក់អាស្រ័យមិត្ត។
B- ប្រភេទកណ្តោចកណ្តែងចិត្ត
ភាពកណ្តាច កណ្តែងក្នុង ចិត្តគឺជារោគចិត្តមួយប្រភេទ និងជារោគប្រចាំកាយរបស់អ្នក។ អ្នកតែងតែភ័យខ្លាចមិត្ត ឬក្រុមមិត្តភ័ក្របោះបង់ ដោយមូលហេតុនេះហើយអ្នកតែងតែព្យាយាមរក្សាសម្ព័ន្ធភាពជាមួយមនុស្ស គ្រប់គ្នា មិនហ៊ានធ្វើឲ្យអ្នកដ៏ទៃខឹងសម្បារ។ តើមកពីហេតុអ្វីបានក្លាយជាយ៉ាងនេះ? អាចមកពីអ្នកខ្វះទំនុកចិត្តលើខ្លួនឯង ដូច្នេះហើយទើបត្រូវការឲ្យអ្នកដ៏ទៃផ្តល់សេចក្តីទុកចិត្តដល់ អ្នក សូម្បីតែសកម្មភាពខ្លះៗ ដែលអ្នកមិនចូលចិត្ត តែអ្នកត្រូវបង្ខំចិត្តចូលរួម មិនដូច្នោះទេអ្នកនឹងមានអារម្មណ៍មិនសប្បាយចិត្ត។ បើផ្នែកមនុស្សសម្ព័ន្ធអាចនិយាយបានថា អ្នកគ្នានអារម្មណ៍រឹងពឹង និងជាមនុស្សមិនមានលក្ខណៈសម្បត្តិផ្ទាល់ខ្លួន។
C- ប្រភេទបញ្ចេញអារម្មណ៍ក្នុងចិត្ត
នៅ ក្នុងជីវិតពិតរបស់អ្នក អ្នកមានសេរីភាព ឥស្សរៈភាព តែខាងចិត្តគំនិតអ្នកត្រូវការជំនួយពីមិត្តភ័ក្រ។ ធម្មតាបើនៅម្នាក់ឯងអ្នកគ្មានអារម្មណ៍អផ្សុកទេ រាល់សកម្មភាពក៏មានសេរីភាព មិនបានជួបមុខមិត្តល្អៗ មួយ ឬពីរខែក៏អ្នកមិនទាន់អផ្សុក តែអ្នកនៅតែមានទំនាក់ទំនងដែលជិតស្និតនឹងគ្នាដដែល។ នៅពេលខ្លះមានរវល់ ឬមិនសប្បាយចិត្ត អ្នកក៏ណាត់គ្នាពិភាក្សា បើនៅឆ្ងាយពីគ្នាពិបាកជួបគ្នាអ្នកក៏តែងតែទូរស័ព្ទ ឬសសេរសំបុត្រទាក់ទងគ្នា ទោះមិនបានជួបមុខគ្នា តែកម្លាំងចិត្តដែលបានទទួលក៏អាចបានច្រើនជាងការជួបគ្នារាល់ ថ្ងៃ។ អ្នកមិនចាំបាច់នៅជាមួយមិត្តភ័ក្ររាល់ថ្ងៃទេ លក្ខណៈការជួបមិត្តភ័ក្ររបស់អ្នកគឺម្នាក់ៗប្រើជីវិតផ្សេងៗគ្នា តែកម្លាំងចិត្តផ្តល់ដល់គ្នាគឺជាប្រភេទមនុស្សបញ្ចេញអារម្មណ៍ក្នុង ចិត្ត។
D- ប្រភេទឥស្សរៈភាព
អ្នក គឺជាគំរូរបស់មនុស្សបេះដូងពេជ្រ អ្នកមិនចូលចិត្តឲ្យអ្នកដទៃមករញ៉េរញ៉ៃជាមួយ អ្នកគឺជាមនុស្សបិទបាំងខ្លួនឯង អ្នកមិនហាមាត់សុំជំនួយពីមិត្តភ័ក្រងាយៗទេ។ រីឯផ្នែកចិត្តថ្លើមរបស់អ្នកវិញ អ្នកជាមនុស្សខ្លាចជំពាក់គុណ ព្រោះមិនចង់ធ្វើឲ្យអាប់អោនតម្លៃខ្លួនឯង។ អ្នកផ្សេងតែងសំលឹងមើលមកអ្នកជាមនុស្សវាយឫក និងយកតែចិត្តខ្លួនឯង តែសំរាប់មនុស្សដែលនៅក្បែរខ្លួនអ្នករមែងសសើរអំពីអ្នក ព្រោះភាពម៉ឺងម៉ាត់របស់អ្នក, និស្ស័យ និងជីវិតរបស់អ្នកមានមន្តស្នេហ៍ដែលអាចចងរឹតចិត្តមនុស្សបាន យ៉ាងខ្លាំង៕