វីធីបញ្ជៀសរាល់កំហឹងឆេវឆាវ
ប្រភពៈ ទស្សនាវដ្ដី ខ្មែរអប្សរា
បើ ឆាកជីវិតលោកអ្នកបានរស់នៅជាមួយនឹងគូស្នេហ៍ ដែលមានចិត្តឆេវឆាវឆាប់ខឹងនោះ មិនមែនមានន័យថា លោកអ្នកចាំបាច់ត្រូវតែទ្រាំលំបាកផ្លូវចិត្តនោះឡើយ គ្រាន់តែលោកអ្នករកច្រកដោះស្រាយមិនទាន់បានប៉ុណ្ណោះ។ ដូច្នេះទស្សនាវដ្តីខ្មែអប្សារាសូមផ្តល់ជូនជាគតិល្អៗសំរាប់លោក អ្នកអនុវត្តទៅតាមស្ថានភាពដែលអាចកើតមានឡើងចំពោះខ្លួនលោកអ្នក នោះ…!
១- បើលោកអ្នករងការគំរាមកំហែងធ្វើបាបរាងកាយ លោកអ្នកត្រូវតែសុំអន្តរាគមន៍ពីសំណាករដ្ឋអំណាច ឬអ្នកមានសមត្ថកិច្ចដែលនៅជិតខ្លួនអ្នក។
២- សុខចិត្តចំណុះចំពោះអ្នកដែលកំពុងមានកំហឹង ឬគេចចេញទៅសំងំនៅបន្ទប់ផ្សេង ឬឃ្លាតពីគេមួយគ្រាសិនបើគិតថាវាគប្បីនោះ។
៣- កុំព្យាយាមប្រកែកឆ្លើយឆ្លងយកឈ្នះ ព្រោះវានឹងកាន់តែធ្វើឲ្យស្ថានការណ៍ធ្ងន់ធ្ងរទ្វេរឡើង។
៤- ព្យាយាមលុបបំបាត់ចោលរាល់បុព្វហេតុដែលបង្កើតឲ្យមានបញ្ហាជំលោះទាស់ទែង។
៥- ចាំបាច់ត្រូវស្គាល់ពីអត្តចរឹកខ្លួនឯងឲ្យច្បាស់ និងព្យាយាមហាត់រំងាប់កំហឹងដើម្បីចិត្តលោកអ្នកបានត្រជាក់មកវិញ។
៦- បច្ចុប្បន្នមានវិធីមួយបែប ដែលអាចជួយព្យាបាលចិត្តមនុស្សឆេវឆាវឆាប់ខឹងបាន ដូច្នេះលោកអ្នកគួរតែទៅពិភ្សាជាមួយគ្រូពេទ្យកុំខាន។

ក្នុងក្រសែភ្នែកអ្នក មនុស្សដែលអ្នកកំពុងស្រឡាញ់ស្អាតដូចជាអទិទេពជាគំរូល្អគ្រប់វិស័យ ហើយអ្នកពេញចិត្តកម្លោះឬក្រមុំតាំងពីការប្រទះភ្នែកលើកដំបូង។ អ្នកសញ្ចឹងគិតឡើងវិញនូវហេតុការណ៍ដែលបានជំរុញអ្នកទាំងពីរឲ្យបានជួបគ្នាដែលគ្មានអ្វីជាចៃដន្យសោះ ជាជោគវាសនាដែលបានរៀបចំកំណត់ឲ្យ។ ដាច់ខាតត្រូវមានអនុភាពអ្វីមួយនោះធ្វើឲ្យថ្ងៃនោះអ្នកឡើងជិះរថយន្តក្រុងជាមួយកម្លោះឬក្រមុំនោះ។ ជាពិសេសអ្នកទាំងពីរចុះត្រង់ចំនុចតែមួយ ឬមួយអ្នកកើតមកសំរាប់ជួបគ្នា
អ្នក ស្រឡាញ់តាមរបៀបនេះតែងតែដំកល់សុភមង្គលរបស់គូសង្សារខ្លួនខ្ពស់ ជាងសុភមង្គលរបស់ខ្លួនផ្ទាល់ហើយមិនទទួលយកសភាវគតិស្វ័យការពារ។ មានតែទឹកចិត្តម្តាយទើបមានសមត្ថភាពធ្វើពលិកម្មបានយ៉ាងដូច្នេះ។ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តមានមតិប្រឆាំងចំពោះមាតាទាំងឡាយដែល ធ្វើពលិកម្មជីវិតរបស់ខ្លួនទាំងមូលដើម្បីកូនចៅពីព្រោះថា តាមពិតទៅធ្វើដូចនេះគ្មានផលប្រយោជន៍ដល់កូនចៅបន្តិចសោះឡើយ។ អ្នកមានបរមត្ថស្នេហាក៏ស្រឡាញ់តាមទឹកចិត្តម្តាយដែរ។ ដើម្បីឲ្យគូសង្សារនេះគេអាចស៊ូទ្រាំបានទាំងអស់។ ក្នុងពេលជួបការលំបាកដើម្បីជួយសង្សារគេអាច
នេះ ជាប្រភេទស្នេហានិមិត្តរូបរបស់អ្នកដែលមិនចង់ប្រគល់ទឹកចិត្ត ទាំងមូលរបស់ខ្លួនសំរាប់គូសង្សារ។ គេចូលចិត្តរក្សាគូសង្សារក្នុងស្ថានភាព"លឹបល" ហើយ ងាយប្រែក្រឡាស់។ មនុស្សរបៀបនេះតែងតែរក្សាចម្ងាយមួយច្បាស់លាស់ចំពោះស្នេហាហាក់ ដូចជាប្រឈមមុខជាមួយអ្វីមួយ។ គេតែងតែជួបនឹងទាក់ទងជាមួយមនុស្សជាច្រើននាក់ក្នុងពេលតែមួយ ហើយការវវិលជុំវិញអ្នកទាំងនោះត្រូវចាត់ទុកជាការកំសាន្ត។ ចំពោះគេដំណាក់កាលដំបូងរបស់ចំណងទាក់ទង គឺជាការស្រូបទាញបំផុតហើយតែងតែមិនលើសពីការចែចង់។ គេខ្លាចជាប់ចំណងវ័ណ្ឌជាប់ស្នេហានាំឲ្យបាត់បង់សេរីភាព។ ដូច្នេះអ្វីនឹងកើតឡើងសំណាងល្អស្រាប់តែពត់បានដល់អ្នកមិនដឹង ខ្យល់អ្វីហើយស្រឡាញ់ដោយបេះដូងស្មោះត្រង់នោះ។ នេះជាបញ្ហាដ៏ធំហើយជាស្ថានការណ៍មួយដ៏លំបាក តែគឺជាបញ្ហារបស់"អ្នកជ្រុលខ្លួន" ។ ចំពោះអ្នកមានស្នេហាផ្សងព្រេងវិញ គឺការរលាស់ដៃចេញពីស្នេហាដែលមិនបានសំរេចនោះគឺគ្មានការលំបាក អ្វីឡើយ ហើយមិនយូរប៉ុន្មានគេក៏ចាប់ផ្តើមដាក់សំណាញ់រកចំណីមួយផ្សេងបន្ត ទៀត។ ក៏ប៉ុន្តែយើងមិនត្រូវយល់ឃើញថា ស្នេហារបៀបនេះអាក្រក់ទាំងស្រុងនោះទេ ពីព្រោះវាមិនចាំបាច់បញ្ចប់យ៉ាងអាក្រក់ហើយមិនចាំបាច់ប្រយ័ត្ន ប្រយែងចំពោះវាដូចខ្លាចភ្លើងនោះដែរ។ ញ៉ែចែចង់បន្តិចបន្តួចជួនកាលធ្វើឲ្យជីវិតបានធូរស្រាលបន្តិចហើយ ក៏មិនអាចមានអ្នកចូលចិត្តស្នេហារបៀបនេះ ពីព្រោះគេនៅតែមានសេរីភាពដដែល។
អ្នក មានស្នេហាវិចារណញ្ញាណប្រាកដជាបោះជំហ៊ានយ៉ាងរឹង មាំលើផែនដីនេះ។ គេដឹងច្បាស់ថាគេចង់បានអ្វីនៅក្នុងជីវិតនេះជាមួយដៃគូដែលរួម គ្នានៅក្នុងជីវិភាពយូរអង្វែង។ ចំពោះគេគ្មានវត្តមានរបស់ស្នេហាឡើយតាំងពីជួបគ្នាលើកដំបូង។ ធ្វើម្តេចនឹងផ្ទុកបញ្ហាសំខាន់ជូនអាពាហ៍ពិពាហ៍ទៅលើវេទនារម្មណ៍ទៅ វិញ? "អនាគតមួយដែលត្រូវបានធានាយ៉ាងច្បាស់លាស់" នេះជាគោលដៅដ៏ខ្ពង់ខ្ពស់របស់មនុស្សដែលមានស្នេហារបៀបនេះ។ មនុស្សប្រាកដប្រជាដូច្នេះអាចតម្លើងបញ្ជីប្រៀបធៀប "បេក្ខជន" នានា ដែលតាមធម្មតាមិនមែនប្រៀបធៀបទំហំរាងកាយគេ គឺប្រៀបធៀបទំហំទ្រព្យសម្បត្តិចំណេះវិជ្ជាជុំទីមួយ គឺជាពេលវេលាដ៏សំខាន់ស្គាល់គ្រួសារពិសេសគឺឲ្យដឹងថា កូនបានទទួលគុណសម្បត្តិអ្វីខ្លះ។ បេក្ខជនដែលត្រូវបានម្តាយយកចិត្តទុកដាក់ជ្រុលពេក ជាកូនរបស់ឪពុកម្តាយប្រមឹក ឬជាកូនរបស់មនុស្សធ្វើអត្តឃាតនោះនឹងត្រូវធ្លាក់ភ្លាម។ នេះជាកិច្ចការមួយវៃឆ្លាត ប៉ុន្តែបើគិតដល់វក់ក្នុងរឿងស្នេហានោះគឺគួរឲ្យធុញ។ ប៉ុន្តែវិចារណញ្ញាណជួនកាលមានផលប្រយោជន៍ក្នុងចំណងទាក់ទងក៏ក្តៅ គគុកនោះដែរ…។







