រូបមន្តហាត់ប្រាណដើម្បីថាមពលផ្លូវភេទខ្លាំងក្លា
ប្រភព ៖ Sex for Men magazine
ក្ដី កង្វល់មួយរបស់បុរសភេទទាំងឡាយជាពិសេសបុរសដែលមានវ័យចំណាស់ ប្រាកដជាគេចមិនផុតពីបញ្ហាប្រដាប់ភេទ មិនព្រមធ្វើការក្នុងពេលជួបសឹកសង្គ្រាមលើគ្រែ ឬដែលភាសាលេងសើចខ្លះនិយាយថា«អាគកមិនព្រមរងាវ»នោះឡើយ ។
បុរស ក្មេងចាស់នៅពេលជួបអាការបែបនេះភាគច្រើននាំគ្នាស្វែងរកថ្នាំ ពិសេសដើម្បីដាស់នាគរាជពីនិន្ទ្រា តែភាគច្រើនក៏ត្រូវគេបោកប្រាស់អស់ប្រាក់កាសយ៉ាងច្រើន តែនាគរាជនៅតែសំយុងទន់ករងាកដដែល ។ តែចាប់ពីពេលនេះ យើងសូមជម្រាបប្រាប់បុរសភេទទាំងឡាយថា កុំឲ្យព្រួយបារម្ភទៅទៀតធ្វើអ្វី ព្រោះការសិក្សាស្រាវជ្រាវរបស់ស្ថាប៏នពេទ្យក្នុងរដ្ឋម៉ាស្សា ឈូសេត សហរដ្ឋអាមេរិក បានរកឃើញវិធីរកឈ្នះអាការ «អាគកមិនព្រមរងាវ» នេះហើយដោយវិធីដ៏សែនងាយស្រួលបំផុត ។
អ្នកស្រាវជ្រាវអាមេរិកអះអាងពីលទ្ធផលការសិក្សាស្រាវជ្រាវ របស់គេថា តាមរយៈការដកពិសោជន័លើបុរសអាមេរិកចំនួន ១.០០០ នាក់ គេបានរកឃើញថា ការហាត់ប្រាណដោយការដើរលឿនលើចម្ងាយប្រមាណ ៣,២ គ.ម រៀងរាល់ថ្ងៃ អាចជួយកម្ចាត់បញ្ហាប្រដាប់ភេទមិនព្រមធ្វើការបាន ព្រោះតែការដើរលឿននេះជួយឲ្យឈាមចរាចរបានល្អសព្វរាងកាយ ។ បានដឹងពីអាថ៌កំបាំងនេះហើយ អ្នកត្រូវចាប់ផ្ដើមហាត់ប្រាណដើរលឿនចាប់ពីពេលនេះភ្លាមទៅ !









ខ្ញុំសុវណ្ណ!
សូមឲ្យតាខេម និងប្រិយមិត្ត ទាំងអស់ជួយស្រាយចំងល់ដល់ខ្ញុំ ផង។ ខ្ញុំបានស្គាល់នារីមា្នក់ជិតស្និត ដែលគិតទៅបានបួនឆ្នាំ ហើយ តែយើងពុំសូវបានជួបគ្នាជាញឹកញាប់ទេ ច្រើនតែនិយាយតាមទូរស័ទ្ទ។ គ្រប់ពេលដែលនាងមិនសូវសប្បាយចិត្តនាងតែងតែទូរស័ព្ទមកខ្ញុំ រឺក៏ស៊ីញ៉ូមកខ្ញុំ ដើម្បីប្រាប់រឿងផ្សេងៗ ដូចជាបញ្ហាស្េនហា ការងារ ជាដើម ដើម្បីឲ្យខ្ញុំជួយដោះស្រាយបញ្ហា។ ថ្ងៃមួយនាងបាននិយាយប្រាប់ថាមានគេចង់រៀបការជាមួយនាងហើយ។ ខ្ញុំមានចំងល់ថាហេតុអ្វីបានជានាងយករឿងនេះមកប្រាប់ខ្ញុំ? តើគេគិតយ៉ាងណាមកលើរូបខ្ញុំ?
Comment by សុវណ្ណ — June 5, 2006 @ 6:36 am