សំនួរមិត្តអ្នកអាន(សុវណ្ណ)
ខ្ញុំសុវណ្ណ!
សូមឲ្យតាខេម និងប្រិយមិត្ត ទាំងអស់ជួយស្រាយចំងល់ដល់ខ្ញុំ ផង។ ខ្ញុំបានស្គាល់នារីមា្នក់ជិតស្និត ដែលគិតទៅបានបួនឆ្នាំ ហើយ តែយើងពុំសូវបានជួបគ្នាជាញឹកញាប់ទេ ច្រើនតែនិយាយតាមទូរស័ទ្ទ។ គ្រប់ពេលដែលនាងមិនសូវសប្បាយចិត្តនាងតែងតែទូរស័ព្ទមកខ្ញុំ រឺក៏ស៊ីញ៉ូមកខ្ញុំ ដើម្បីប្រាប់រឿងផ្សេងៗ ដូចជាបញ្ហាស្េនហា ការងារ ជាដើម ដើម្បីឲ្យខ្ញុំជួយដោះស្រាយបញ្ហា។ ថ្ងៃមួយនាងបាននិយាយប្រាប់ថាមានគេចង់រៀបការជាមួយនាងហើយ។ ខ្ញុំមានចំងល់ថាហេតុអ្វីបានជានាងយករឿងនេះមកប្រាប់ខ្ញុំ? តើគេគិតយ៉ាងណាមកលើរូបខ្ញុំ?
Comment by សុវណ្ណ — June 5, 2006 @ 6:36 am








សួស្តីលោកសុវណ្ណ!
បើតាមការរៀបរាប់របស់លោកខាងលើខ្ញុំអាចស្មានបានពីសម្ព័ន្ធភាពរវាងលោកនិងនាងបានថាៈនាងគិតថាលោកជាមិត្តជិតស្និទ្ធរបស់នាងជាមនុស្សដែលនាងអាចពិភាក្សាបាន។លោកបានលួចស្រឡាញ់នាងមែនទេ?ហេតុអ្វីបានជាលោកមិនរកឱកាសដ៏សមរម្យណាមួយសារភាពប្រាប់នាងទៅកុំបណ្តោយឲ្យអ្វីៗវាហួសពេលអស់ណា!យ៉ាងហោចណាស់នៅពេលដែលលោកបានក៏លោកមិនស្តាយក្រោយនៅថ្ងៃមុខ។ឬក៏លោកមិនប្រាកដក្នុងចិត្តថាលោកស្រឡាញ់នាងឬអត់?ខ្ញុំមានអត្ថបទមួយណែនាំឲ្យលោកអាន http://vphoto.blogsome.com/2006/06/03/p18/វាអាចប្រាប់លោកបានថាលោកស្រឡា្ញញ់នាងឬអត់?
ពី Mr. V
Comment by Mr. V — June 6, 2006 @ 2:42 am
Mr. V គាត់ពូកែមែន
ខ្ញុំគិតថានាងគ្រាន់តែរាប់អានលោកជាមិត្តម្នាក់
ការដែលនាងយករឿងទាំងអំបាលម៉ានមកប្រាប់លោកប្រហែលនាងត្រូវការយោបល់ខ្លះ
ខ្ញុំគិតថាគ្មានអ្វីច្រើនជាងនេះទេ
Comment by ខេមរបក្សី — June 6, 2006 @ 3:08 am
U better ask her to break ur doubt.
Comment by SoNy — June 6, 2006 @ 7:41 am
ហេហេ!ចំពោះខ្ញុំវិញខ្ញុំគិតថានាងប្រហែលជាចង់បែកពីលោកហើយទើបនាងលើកយករឿងរៀបការមកនិយាយជាមួយនិងលោក ។
Comment by តាណាក់ — June 7, 2006 @ 1:04 am
នាងប្រាប់លោកថាជិតរៀបការ ព្រោះតែនាងចង់អោយលោកទៅអង្វរនាង
Comment by boy — June 19, 2006 @ 4:26 pm