ហាមដាច់ខាតការប្រើវិធីផ្សេងៗដោយខ្លួនឯងដើម្បីពង្រីកលឹង្គ
ប្រភពៈ ទស្សនាវដ្តី ខ្មែរអប្សារា
កាលពីសម័យមុន ការពង្រីកទំហំលឹង្គរបស់បុរស រមែងមានការប្រព្រឹត្តទៅដោយលួចលាក់បំផុត ហើយគេតែងប្រើសារជាតិ Procine Penicilin ប្រភេទរាវ និងParaffin ប្រភេទ រាវចាក់បញ្ចូលទៅក្នុងស្រទាប់លឹង្គ ហើយការកែប្រែដើម្បីឲ្យលឹង្គមានទំហំធំបែបនេះ តែងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់រហូតដល់មានការបាត់បង់ ជីវិតទៀតផងក៏មាន។
ចំពោះបច្ចុប្បន្ននេះ ក្រុមអ្នកជំនាញអាមេរិចប្រេស៊ីល បានរកឃើញនូវវិធីថ្មីដែលអាចពង្រីកទំហំលឹង្គបានយ៉ាងសក្តិសិទ្ធ បំផុត និងមានសុវត្ថិភាពខ្ពស់ទៀតផង ដោយបច្ចេកទេសខ្ពស់សម័យថ្មីយើងនេះដោយការចាក់បញ្ចូលសារធាតុ collagen។ សារជាតិ Collagen នេះអាចរក្សារូបរាងបានយូរអង្វែង និងផ្តល់សុវត្ថិភាពខ្ពស់បំផុតថែមទៀតផង។
ទោះបីជាព័តមានខាងលើនេះ គួរជាទីរីករាយសំរាប់បុរសមួយចំនួនក៏ដោយចុះ ក៏លោកគ្រូពេទ្យខ្លះបានបង្ហាញទស្សនៈថា សូមហាមដាច់ខាតក្នុងការចាក់ ឬព្យាបាលកែច្នៃលឹង្គដោយខ្លួនឯង៕








