ស្ត្រីកាន់តែចាស់បញ្ហាផ្លូវភេទកាន់តែច្រើន
ប្រភព ៖ ប្រជាប្រិយ
យោង តាមការស្ទង់មតិទួទៅមួយបានរកឃើញថា ស្ត្រីចំណាស់នៅតែមានតម្រូវការរូមភេទ ប៉ុន្តែពួកគេមែរជារកឃើញថា ដៃគូរបស់ពួកគេដែលជាបុរសនោះមិនអាចបំពេញកាតព្វកិច្ចបានទៅវិញ ។ ការស្ទង់មតិនេះធ្វើឡើងលើមនុស្ស២៧.៧៨០ នាក់ អាយុពី៤០-៨០ឆ្នាំមកពី៣០ប្រទេស ហើយលទ្ធផលបង្ហាញថា ស្ត្រីចំណាស់បានក្នាយអសមត្ថភាពផ្លូវភេទក្នុងកម្រិតប្រហែលពាក់ កណ្ដាលនៃអត្រារបស់បុរស ។ ការស្ទង់មតិបានរកឃើញថា៣១% មិនអាចសម្រេចដល់ទីបំផុតនៃតម្រេកក្នុងការរួមភេទ ២១% មិនបានជួបប្រទះជីវិតផ្លូវភេទដ៏សប្បាយរីករាយ ២០% មានបញ្ហាខ្សត់ទឹករំអិលពេលរួមភេទនិង១៤% មានការឈឺចាប់ពេលរួមភេទ ។
ក្នុងចំណោមបុរសគេឃើញប្រមាណ២០% មានបញ្ហាអសមត្ថភាពនៃការឡើងរឹងរបស់លិង្គ ហើយករណីនេះកើតដល់ទៅក្បែរ៥០% នៅអាយុ៨០ឆ្នាំ ។ ក្នុងចំណោមបញ្ហាសុខភាពជាទួទៅដែលកើតមានជាមួយអសមត្ថភាពផ្លូវភេទ លើមនុស្ស រួមមានជំងឺទឹកនោមផ្អែម និងលើសឈាមជាពិសេសលើបុរស ។ ប៉ុន្តែកត្តាចិត្តសាស្ត្រជាពេសេសការសៅហ្មងចិត្តបានធ្វើឲ្យចុះ ផយការចាប់អារម្មណ៍អំពីសិចលើអ្នកអាយុក្រោម៤០ឆ្នាំ ។ ការសិក្សានេះធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Chicago ក្រោមការដឹកនាំរបស់អ្នកឯកទេសសង្គម លោក អ៊ីដវដ ឡូម៉ាន (Edward Laumann) ។
ក្នុង អំឡុងឆ្នាំកន្លងមកនេះ រឿងរបស់កូអង់ស៊ីមQ10ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកវិទ្យាសាស្ត្រ ។ តាមរបាយការណ៍របស់ស្ថាប័ន The Danish Nutrition Council ប្រទេសដាណឺម៉ាក ឲ្យដឹងថា កូអង់ស៊ីមQ10 គឺជាសារធាតុស្ថិតនៅក្នុងផ្នែកដែលគេហៅថា Mitochondria ។ វាបំពេញតួនាទីរួមគ្នាជាមួយអង់ស៊ីម ដើម្បីជួយឲ្យប្រតិកម្មគីមីនៃការផលិតថាមពលសម្រាប់កោសិកា ប្រព្រឹត្តទៅដោយល្អ ។ 







