សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 12, 2006

វិធី​១០​យ៉ាង​ធ្វើ​ឲ្យ​ភាព​ត្រេក​ត្រអាល​ដល់​កំពូល​

ប្រភពៈ ទស្សនា​វដ្តី ខ្មែរ​អប្សារា

ចំណុច​កំពូល​ទាំង​ដប់​សំរាប់​ផ្តល់​ឲ្យ​មាន​​ការ​ប្រ​សើរ​ឡើង នៃ​សេចក្តី​ស្រើប​ស្រាល​ត្រេក​ត្រ​អាល​ដល់​ទី​បំផុត។

- គ្រប់​គ្រង​សភាព​ការណ៍

នៅ​លើ​ចំណុច​សំខាន់​របស់​នារី​ អ្នក​ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​ដូច​ជាៈ ជំហាន​ជំរៅ​ និង​ចង្វាក់​ត្រូវ​គ្នា​ ការ​វាយ​លុក​ ហើយ​អ្នក​គួរ​តែ​ប្រាប់​ដៃ​គូ​របស់​អ្នក​ថា "​តើ​អូន​ចង់​បាន​អ្វី?" ។ ក្នុង​កាលទេសៈ​នេះ​ បុរស​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ជា​វិជ្ជមាន​នូវ​សំលេង​ស្រាល​ៗ​ថា​ "​ខ្ញុំ​ស្រឡាញ់​អ្នក​ណាស់​ពេល​ដែល​អ្នក​ប្រើ​អណ្តាត​លឹត​លើ​រូប​រាង​កាយ​"

- ការ​ថើប​ដដែល​ៗ​រហូត​ដល់​ទី​បញ្ចប់

ការ​ថើប​ដដែល​​ៗទៅ​មកៗ​គឺ​ជា​អារម្មណ៍​ប្រតិកម្ម​មួយ​ដែល​កំពុង​ចាប់​ផ្តើម​​ដាស់​ភាព​ស្រើប​ស្រាល​ត្រេក​ត្រអាល​ឡើង​វិញ ជួន​កាល​គេ​ធ្វើ​បែប​នេះ​នៅ​ក្នុង​ផ្ទះ​បាយ ពេល​ដែល​ពួក​គេ​ញ៉ាំ​​បាយ​ល្ងាច​។ លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​ជា​បទ​ពិសោធន៍​​សំរាប់​ភាព​ត្រេក​ត្រអាល​បន្ែថម​​ ដូច​ជា​ស្រោម​អនាម័យ​ ពិសេស​គ្រឿង​រំញ័រ​បែប​សប្បនិម្មិត​ ការ​ស្លៀក​សំលៀក​បំពាក់​ស៊ិច​ស៊ី​ជា​ដើម​។ ភាព​ស្រើប​ស្រាល​វា​ចាប់​ផ្តើម​ពី​សូន្យ​រហូត​ឈាន ​ដល់​ការ​​រួម​រ័ក​ ហើយ​មាន​អារម្មណ៍​ស្រួល​រហូត​ដល់​ទី​បំផុត​នៃ​តម្រេក។

- អនុវត្តន៍​ដោយ​ខ្លួន​ឯង

ពេល​ខ្លះ​ក្នុង​ការ​រួម​រ័ក​ជា​មួយ​គូ​ស្នេហ៍​ ស្រ្តី​ជួន​កាល​ទទួល​នូវ​ការ​បរាជ័យ​​នៃ​ភាព​ស្រួល​ស្រ​ណុក​របស់​ខ្លួន​នៃភាព​រំជួល​ចិត្ត​ ដែល ​បាន​មក​ពី​ការ​ត្រដុស​ ឬ​កកិត​សរីរាង្គ​ភេទ ដែល​គេ​ទទួល​បាន​ម្តងៗ​នោះ​វា​កើន​រហូត​​ដល់​ទៅ​៥ដង​លើស​បុរស​។ ស្រ្តី​មួយ​ចំនួន​នៅ​លោក​ខាង​លិច​នោះ​គេ​ចង់​ឲ្យ​ប្រដាប់​ភេទ​របស់​ពួក​គេ​កំរើកឡើង​ គឺ​គេ​យក​ម្រាម​ដៃ​ស្ទាប់​បបោស​អង្អែល​ទ្វារ​មាស​របស់​ពួល​គេ​ បន្ទាប់​មក​យក​ម្រាម​ដៃ​ឬ​លឹង្គ​សប្ប​និម្មិត​ស៊ក​បញ្ចូល​តែ​ម្តង​ រួច​គេ​ប្រើ​អារម្មណ៍​ទៅ​បញ្ជា​សាច់​ដុំ​ភេទ​ឲ្យ​ធ្វើ​ចលនា​កន្ទ្រាក់​ត្រូវ​ចង្វាក់​ជាមួយ​នឹង​ម្រាម​ដៃ​ឬ​លឹង្គ។ គេ​ធ្វើ​របៀប​នេះ​រហូត​ដល់​ទី​បំផុត​នៃ​តម្រេក​ដែល​គេ​ចង់​បាន។​

- ការ​រួម​រ័ក​ និង​ការ​ប្រមូល​អារម្មណ៍

ពេល​រួម​រ័ក​ក្នុង​ប្រទេស​លោក​ខាង​កើត​មួយ​ចំនួន​គេ​ប្រើ​គោល​ការណ៍​ប្រមូល​ផ្តុំ​អារម្មណ៍ ពោល​គឺ​គេ​បញ្ចូល​អារម្មណ៍​ ដែល​មាន​ភាព​ស្រណុក​ស្រួល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​ពួក​គេ​ ហើយ​ក៏​ព្យាយាម​ប្រើ​អារម្មណ៍​នេះ​បង្កើន​ថាម​ពល​ពី​ឆ្អឹង​ខ្នង​ដល់​ក្បាល​ទន្ទឹម​គ្នា​ក្នុង​ពេល​រួម​រ័ក។

- ការ​ដាស់​អារម្មណ៍

ជួន​​កាល​វា​អាច​មាន​អ្វី​មួយ​​កើត​ឡើង​ ពេល​ដែល​អ្នក​ស្លៀក​ពាក់​មិន​ធម្មតា​ ហើយ​វា​ក៏​អាច​មាន​អ្វី​ផ្សេង​ទៀត​កើត​ឡើង​ដែរ​នៅ​ពេល​ដែល​អ្នក​គិត​រវើ​រវាយ​ដោយ​​ខ្លួន​ឯង​អំពី​ភាព​ត្រេក​ត្រអាល​ ហើយ​គុណភាព​នៃ​ការ​ដាស់​អារម្មណ៍​វា​នឹង​ឈាន​ដល់​ទី​កំពូល​នៃ​តម្រេក​។

- ការ​ប្រើ​ប្រាស់​ប្រដាប់​ភេទ

ប្រដាប់​ភេទ​របស់​អ្នក​អាច​បង្កើត​នូវ​ភាព​សប្បាយ​ និង​ត្រេក​ត្រអាល​យ៉ាង​ខ្លាំង​ ដូច​ជា​ការ​សិក្សា​មួយ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ សេវា​កម្ម​នៃ​ស្រ្តី​ដែល​មាន​របួស​ខួរ​ឆ្អឹង​ខ្នង​ គឺ​បាន​បង្កើត​ឡើង​ដោយ​ឯក​ឯង​នូវ​កំលាំង​ជំរុញ​ផ្លូវ​ចិត្ត​​ ដែល​បញ្ចូល​ទៅ​ឲ្យ​ខួរ​ក្បាល​ ដែល​ឆ្លង​កាត់​ផ្លូវ​សសៃ​ប្រសាទ។

- ភាព​រវើរវាយ

ភាព​រវើរវាយ​ជួន​កាល​មាន​តាម​រយៈភាព​យន្ត​សិច​ ឬ​រូប​ភាព​ការ​ឃើញ​នូវ​កំរិត​នៃ​តម្រេក​រួម​សិច​តែ​មួយ​ភ្លែត​ បាន​ធ្វើ​ឲ្យ​កំរិត​តណ្ហា​របស់​អ្នក​ឡើង​​ដល់​អតិប្បរិមា​ភ្លាម​ៗ។ ខួរ​ក្បាល​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ទៅ​បញ្ជា​ផ្លូវភេទ ដោយ​គ្រាន់​តែ​ប្រើ​អារម្មណ៍​តែ​ឯងៗ ក៏​អាច​នាំ​មក​នូវ​គំនិត​រវើរវាយ​ ត្រេក​ត្រអាល​កាន់​តែ​ខ្លាំង​ឡើង​រហូត​ដល់​ចំនុច​ខ្ពស់​បំផុត​នៃ​ភាព​ស្រើប​ស្រាល។

- គោល​ដៅ​សំរាប់​ចំណុច​ដ៏​ពិសិដ្ឋ​របស់​អ្នក​


តំបន់​នេះ​គឺ​នៅ​ផ្នែក​ខាង​មុខ​នៃ​អង្គជាតិ (ប្រដាប់ភេទ​) របស់​ស្រ្តី​ដើម្បី​ធ្វើ​​ឲ្យ​ការ​កើត​ឡើង​កាន់​តែ​​ខ្លាំង​នៃ​សំរើប​បុរស​ដែល​ជា​ដៃ​គូ​ស្នេហ៍ ត្រូវ​ប្រើ​ម្រាម​ដៃ​អង្អែល​លើ​តំបន់​នេះ​ ហើយ​គេចាប់​ផ្តើម​ប្រើ​បទពិសោធន៍​ថ្មី​ៗ​ទៀត​ ដូច​ជា​ដាក់​ឲ្យ​ស្រ្តី​ដេក​នៅ​គែម​គ្រែ​​ហើយ​បុរស​ឈរ​ដើម្បី​ប្រតិបត្តិ​ការណ៍ ដោយ​ប្រើ​លឹង្គ​ស៊ក​បញ្ចូល​ទៅ​តំបន់​នោះ​តែ​ម្តង​។

- ការ​រួម​កំលាំង​ពីរ​ចូល​គ្នា​

ស្រ្តីភាគ​ច្រើន​ពុំ​សូវ​បាន​ទទួល​ភាព​ស្រណុក​ស្រួល​ពីការ​រួម​រ័ក​ទេ​ ប៉ុន្តែ​ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាព​រំជួល​ចិត្ត​ពី​សំលេង​ ដើម្បី​បង្កើន​តម្រេក​ទៅ​បញ្ជា​សសៃទាំង​ ៨០០០​ ដែល​នៅ​ជុំ​វិញ​មាត់​ស្បូនឲ្យ​កំរើក​ឡើង​។ ជួន​កាល​ភាព​រំជួល​ចិត្ត​ វា​កើត​ឡើង​នៅ​ពេល​ដែក​គូ​ស្នេហ៍​របស់​អ្នក​ឃើញ​ប្រដាប់​ភេទ​របស់​ខ្លួន​ឯង​។ ការ​ដែល​ប្រដាប់​ភេទ​របស់​បុរស​ធ្វើ​ចលនា​ឡើង​ចុះ​ជា​ញឹក​ញាប់​ទៅ​លើ​បបូរ​មាត់​នៃ​ប្រដាប់​ភេទ​ស្ត្រី​ទាំង​ពីរ​ជួន​កាល​រង​នូវ​ភាព​ត្រដុស​កកិត​ក៏​បាន​បង្កើត​នូវ​តម្រេក​មួយ​​ដល់​កំពូល​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​។

១០- ការ​ប្រើ​ប្រាស់​ថ្នាំ

ជា​ប្រាកដ​ណាស់​មាន​ថ្នាំ​ពេទ្យ​ខ្លះ​ វា​អាច​ជួយ​ឲ្យ​ទ្វារ​មាស​របស់​ស្រ្តី​ដែល​ស្ងួត​ខ្លាំង​​ឲ្យ​មាន​សំណើម​​ជា​ប្រក្រតី​ឡើង​វិញ​ ដូច​ជា​ថ្នាំ Antihis-tanines និង​ Antidergressants លេប​មុន​ពេល​ដេក៕

ការ​ហាត់​ប្រាណ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ផ្លូវ​ភេទ​​ ពង្រីកមាឌ

ប្រភពៈ​​ កាសែត​កម្ពុជាថ្មី
ដោយៈ​ សុធារិទ្ធ

ការ ​ពង្រឹង​នៃ​អវៈ​យវៈ​ភេទ​របស់​បុរស​នោះ​ វា​អាស្រ័យ​ទៅ​លើ​សម្ថភាព​ក្នុង​ការ​កាត់​រក្សាទុក​នូវ​ឈាម​ក្នុង​ប្រ​ហោង​ នៃ​សាច់​ដុំ​ដែល​មាន​រន្ធ​នៅ​ក្នុង​អវៈ​យវៈ​២​ដុំ​ គឺ​ Ishio Carvernous និង​ Bulbo Carvernous ។​ ចំណែក​ការ​គ្រប់​គ្រង់ឲ្យ​​រឹង​បាន​យូរ​ មិនងាយ​ចេញ​ទឹក​កាម​ វាអាស្រ័យ​ទៅ​លើ​សាច់​ដុំ​ដែល​មាន​ឈ្មោះថា​ Pubococygeues មាន ​តូនាទី​ជួយ​ទប់​ទឹក​នោម​ និង​លាមក​ផង​ដែរ។​ ការ​ហាត់​ប្រាណ​នៃ​អវៈ​យវៈ​ភេទ​បុរស​នោះ​ គឺ​ការ​ធ្វើ​ចលនា​សាច់​ដុំ​ទាំង​បី​ដុំ​នេះ​ ដោយ​គេ​ជឿ​ជាក់​ថា​ ក្រៅពី​ធ្វើ​ឲ្យ​អវៈ​យវៈ​ភេទ​បុរស​ មានភាព​រឹង​រីក​ខ្នាត​បាន​ថែម​ទៀត​ផង​។

វិធី​ហាត់​ប្រាណ​មាន​៣​​និង​ជឿជាក់​ថា​ទទួល​បាន​ផល​ល្អ​ ត្រូវ​តែ​ហាត់​ទាំង​៣​​ក្បាច់​នេះ​ក្នុង​មួយ​ថៃ្ង​

១​ ពន្យឺតៈ វិធី​នេះ​ជួយ​ហាត់​ប្រាណ​សាច់​ដុំ​ត្រគាក​ និង​សាច់​ដុំ​អវៈយវៈ​ភេទ​ដោយ​កាត​ប្រើ​ចង្អុល​ដៃ​និង​មេដៃ​ទល់​ចេញ​ជា​ រង្វង់​ រួច​រឹត​រួត​តួ​អវៈយវៈ ភេទ​ចាប់​ពី​គល់​ទៅ​ដល់​ចុង​ (​Glans)  រហូត​ដល់​អវៈ​យវៈ​ភេទ​ឡើង​រឹង​ដោយ​គួរ​រឹតរួត​បែប​នេះ​ចំនួន​១០​ដង​។​

បន្ទាប់ ​ពីនោះ​ គួរ​ទាញ​អវៈ​យវៈ​ភេទ​ដែល​កំពុង​តែឡើង​រឹង​ហើយ​នោះ​រុញ​ទៅមុខ​ថ្នមៗ​ ឲ្យ​ឃ្លាត​ចេញ​ពី​​ពោះ​ រួច​ហើយ​ទាញ​និង​រិញ​បែបនេះ​ចំនួន​៥​ដង​។ ការឹបរួត​ និង​ការទាញ​រុញ​ទាំង​អស់​នេះ​ហៅ​ថា​ ១​ជុំ​ដោយ​ឲ្យ​ធ្វើ​របៀបនេះ​ក្នុង​មួយ​ថ្ងៃ​២០​ជុំ​ ក្នុង​ពេល​ងូត​ទឹក​ ដែល​អាច​ចែកចេញ​ជា​ ១០​ជុំ​ព្រឹក​ និង​ ១០​ជុំ​ល្ងាច​។

២-ហាត់​ខ្ចឹបៈ ការហាត់​ខ្ចឹប​គី​ជា​ចនលនាសាច់​ដុំ​នៃ​អវៈយវៈ​ភេទ​គ្រប់​ដុំ​ដែល​អាច​ប្រើ​ឧបករណ៍​ជំនួយ​ ឫ​ក៏មិនប្រើក៏បាន​។

-មិន​ប្រើ​ឧបករណ៍​ជំនួយ គួរខ្ចឹប​សាច់​ដុំ​ឲ្យ​បាន​ខ្មាំង​ សន្មតថា​ កំពុង​តែទប់​នោម​ ឫទប់​បត់​ជើងធំ ប្រឹង​ទប់​រួច​រាប់​នៅ​ក្នុង​ចិត្ត​ពី​១-១០ បន្ទាប់​មកក៏បន្ធូរសាច​់​ដុំ​មក​វិញ​ ដោយ​រាប់​ពី​១-៥​ រួច​ហើយ​ទើប​ចាប់​ផ្តើម​ប្រើ​បន្តទៀត​។ ​ការ​ធ្វើ​របៀបនេះហៅ​ថា​ មួយ​ឈុត​ ដោយ​ឲ្យ​ធ្វើ​ទាំង​អស់​ចំនួន​១០០​ឈុត​ក្នុង​១​ថ្ងៃ​ដែល​អាចបែង​ចែក​ធ្វើ​ជា​ ៣​ដង​ ឫក៏ធ្វើ​ជាប់​បន្ក​គ្នារហូត​ដល់​គ្រប់​ទើប​ឈប់​សំរាក​ក៏​បាន។

 -ប្រើឧបករណ៍ជួយ គួរ ​អង្គុយ​នៅ​លើ​គ្រាប់​តីន្នីស​ដែល​ដាក់​នៅចំប្រឡោះ​កណ្តាល​រវាង​ពង​ស្វាស និងរន្ធគូថ​។ ប្រឹង​ខ្ចឹបសាច់​ដុំ​យ៉ាង​ខ្លាំង​រហូត​មានអារម្មណ៍​កៀប​គ្រាប់​តឺនី្នស​ រួចហើយ​រាប់ពី​១-៥​ បន្ទាប់​មក​ក៏​ចាប់​ផ្តើម​ប្រឹង​សាជាថ្មី​ដែល​ចាត់​ជាមួយ​ឈុត​។ គួរ​ធ្វើ​េបៀបនេះ​ទាំង​អស់​មួយរយឈុត​ក្នុង​១​ថ្ងៃ​។

-ទាញកន្រ្តាក់ៈ វិធី​នេះ​ឲ្យ​អង្គុយ​នៅ​លើគេមកៅអី​ ឫ​ក៏​គេម​កន្ថោរបង្គន់​ក៏​បាន ធ្វើឲ្យ​អវៈយវៈ​ភេទ​ឡើង​រីក​រហូត​ពេញ​ទំហឹង​ រូច​ប្រើ​ផ្ទាំង​កនែ្សង​តូច​មួយ​ទាក់​នៅ​ចុង​អវៈយវៈ​ភេទ​ រួច​ហើយ​ព្យាយាម​ទាក់​ទាញ​កន្រ្តាក់​ឲ្យ​អវៈ​យវៈ​ភេទ​ឃ្លាត​េចញ​ពីក្បាលពោះ​ ទន្ទឹម​គ្នានោះដែរ​​ត្រូវ​ប្រឹងសាច់​ដុំ​ព្រមគ្នា​ដោយ​កន្រ្តាក់​អវៈយវៈ​ភេទ ​ចូល​មករក​ក្បាល​ពោះ​វិញ​ រួចរាប់​ពី១​-១០​ទើបឈប់​សំរាក​(ក្នុង​អំឡុង​ពេល​ឈប់សំរាក​រាល់​ពី​១-៥​)​​   បន្ទាប់​មកទើប​ទាញ​កន្រ្តាក់​ជាបន្ត​ទៅ​ទៀត​ រួម​ទាំង​ប្រឹង​នឹង​សំរាល​ហៅ​ថា​មួយឈុត។ គួរ​ធ្វើ​បៀបនេះ​ក្នុងមួយថ្ងៃ​ពី​៣០-៥០​ឈុត​ ដោយ​បែង​ចែក​ធ្វើ​មួយ​ថ្ងៃ​២​ទៅ​៣ដង​ក៏បាន។

ចំនុចគួរ​ប្រយ័ត្នៈ

-​ការរហាត់​ប្រាណ​លើក​ដំបូង​ គួរ​ចាប់​ផ្តើម​ពី​ចំនួនតិចទៅ​រក​ច្រើន​រហូតដល់​ស្ទាត់​ជំនាញ​ហើយ​ ទើបធ្វើ​តាមចំនួន​លើកដែល​នែនាំ។​

ចូរចាំទុក​ថា​សន្ទះ​សាច់​ដុំ​ នៃអវៈយវៈភេទ​នោះ​វាទន់​ហើយ​អាច​ នឹងរង​ការឈឺចាប់​ប្រសិន​បើ​ហាត់​ប្រាណ​ហួស​ហេតុពេក។

-​ប្រសិន​បើ​ឈឺ​ចាប់​ឫ​ស្រៀវ​ គួរតែឈប់ហាត់​ភ្លាមៗ
-ប្រសិន​បើអាការៈឈឺឫ​ស្រៀវមិន​បាត់​ក្រោយ​ពេល​ពី​ឈប់​សំរាក​ហើយ​នោះ​ គួរ​ទៅ​ជួប​ពិគ្រោះជាមួយគ្រូពេទ្យ​ភ្លាមៗ៕

ដើម្បីឲ្យសុដនស្អាត

ផ្នែក: សម្រស់

សុដន ​គឺ​ជា​ផ្នែក​មួយ​នៃ​អ័រម៉ូន​ភេទ​ស្រី​ដែល​ត្រូវ​បាន​រាងកាយ​ផលិត​ ឡើង​ក្នុង​ពេល​ដែល​ក្មេង​ស្រី​មាន​អាយុ​៨-៩​ឆ្នាំ ។ អ័រម៉ូន​ភេទ​នេះ​ធ្វើ​ឲ្យ​សុដន​រីក​លូតលាស់​ជា​មួន​ដំណាក់​កាល ដោយ​ចាប់​ផ្ដើម​ជា​ដំបូង​ចំពោះ​ក្មេង​ស្រី​ក្នុង​ដំណាក់​កាល​ដែល​គេ​ហៅ​ថា «ដុំ​ដោះ ឬ​ដោះ​ចាប់​ផ្ដើម​ប៉ិច» ឡើង ។ ដំណាក់​កាល​នេះ​ក្មេង​ស្រី​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា ឈឺ​ព្រោះ ក្បាល​ដោះ​ចាប់​ផ្ដើម​ឡើង​រឹង​រហូត​ដល់​រីក​ធំ ក្លាយ​ជា​សុដន​របស់​ស្រី​ពេញ​ក្រមុំ​ធំ​ពេញ​រូបរាង ។ សុដន​មាន​រួម​ផ្សំ​ទៅ ដោយ​សាច់​ដុំ​ខ្លាញ់​និង​បំពង់​ទឹក​ដោះ ។ ស្ត្រី​នៅ​ពេល​ដែល​មាន​ប្រព័ន្ធ​បន្ត​ពូជ​លូតលាស់​ពេញលេញ​ក្នុង​អាយុ​ប្រមាណ ២៥​ឆ្នាំ​រមែង​មាន​បំពង់​ទឹក​ដោះ​ពី ១៥-២០ សម្រាប់​សុដន​ម្ខាងៗ ។ បំពង់​ទឹក​ដោះ​នីមួយៗ​បែក​ចេញ​ជា​ខ្នែង​តូចៗ​ហើយ​ខ្នែង​តូចៗ​នេះ​ចាប់​ផ្ដើម ​ផលិត​ទឹក​ដោះ​នៅ​ពេល​ស្ត្រី​មាន​គភ៌​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សុដន​រីក​ធំ​ពីរ ​ដង ។ ខ្នាត​សុដន​តូច​ឬ​ធំ ជួន​កាល​បណ្ដាល​មក​ពី​ពន្ធុកម្ម​ផង​ដែរ ដូច​ជា​ស្រី​អឺរ៉ុប​រមែង​មាន​សុដន​ធំ​ជាង​ស្រី​អាស៊ី​ជាដើម ។ សុដន​ក្រពុំ​មូល​ក្បំ​ស្អាត​គឺ​ជា​ក្ដី​ប្រាថ្នា​របស់​ស្ត្រី​គ្រប់​រូប ហើយ​ស្ត្រី​ទាំង​ឡាយ​បាន​ព្យាយាម​ស្វែង​រក​វិធី​ជួយ​ថែ​រក្សា​ទ្រង់ទ្រាយ​ សុដន​កុំ​ឲ្យ​យារ​ធ្លាក់​រយីករយាក​តាម​កម្លាំង​ទំនាញ​ផែនដី​យូរ​មក​ហើយ​។

*អាវទ្រនាប់សុដនជួយរក្សាទម្រង់សុដនឲ្យស្អាត

ស្ត្រី ​ពី​បុរាណ​និយម​ចំហ​សុដន ពុំ​មាន​អ្វី​ជួយ​បិទ ឬ​ជួយ​ទប់​កុំ​ឲ្យ​យារ​ធ្លាក់​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សុដន​ឆាប់​រយីរយាក​មុន​វ័យ​ដ៏​សមគួរ ។ ប៉ុន្តែ​ស្ត្រី​ក្នុង​យុគ​សម័យ​បច្ចុប្បន្ន​នេះ​មាន​សំណាង​ជាង​មុន ព្រោះ​មាន​វិធី​ថែ​រក្សា​សុដន​មិន​ឲ្យ​ស្មុគស្មាញ​ហើយ​ថែម​ទាំង​អាច​ផ្លាស់​ ប្ដូរ​ទ្រង់ទ្រាយ​សុដន​មិន​ស្អាត​ឲ្យ​ក្លាយ​ជា​សុដន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ថែម​ទៀត​ផង តែ​ក្នុង​រយះ​ពេល​មួយ​ប៉ប្រិច​ភ្នែក ដោយ​គ្រាន់​តែ​ពាក់​អាវ​ទ្រនាប់​ប៉ុណ្ណោះ ។ អាវ​ទ្រនាប់​ជួយ​ទប់​ទ្រ​សុដន​ឲ្យ​រក្សា​ទ្រង់ទ្រាយ​របស់​វា​បាន​យូរ ជា​ពិសេស​សម្រាប់​ស្ត្រី​មាន​គភ៌​ដែល​សុដន​រីក​មាឌ គួរ​តែ​ពាក់​អាវ​ទ្រនាប់​ដើម្បី​ជួយ​ទប់​ទ្រ​សុដន ។ លើស​ពី​នេះ ការ​ពាក់​អាវ​ទ្រនាប់​ជួយ​ទប់​ទ្រ​សុដន​អាច​ជួយ​កាត់​បន្ថយ​អាការ​ឈឺចាប់​ ដែល​បណ្ដាល​ពី​សុដន​ឡើង​តឹងរឹង​មុន​ពេល​មាន​គភ៌​ទៀត​ផង ។(នៅមានត)