ប្រវត្តិនៃគំនិតរបស់បុរសក្នុងការពង្រីកលឹង្គ
ប្រែសំរួលដោយ៖ តាវី
គំនិតដែលគិតដល់រឿងពង្រីកទំហំលឹង្គមានតាំងពីយូលង់ណាស់មកហើយពោលគឺមុនគ្រឹស្ករាជទៅទៀត។ បុព្វបុរសរបស់មនុស្សបានបន្សល់ទុកនូវរូបគំនូរបុរសដែលមានលឹង្គធំនៅតាមជញ្ជាំងរូងភ្នំជាច្រើនកន្លែង ហើយរូបគំនូរបុរសទាំងនោះភាគច្រើនជារូបគំនូររបស់មេកុលសម្ព័ន្ធ ឬជាស្តេច។ អ្នកបូរាណវិទូក៏បានរកឃើញផងដែរនូវរូបចំលាក់ រូបបដិមារ និងប្រាសាទរបស់អ្នកដឹកនាំ ឬព្រះជាម្ចាស់ជាច្រើនដែលមានលឹង្គធំ។ គេបានរកឃើញស្នាដៃសិល្បះបូរាណជាច្រើនដែលបានបង្ហាញពីទំហំនឹងលក្ខណៈផ្សេងគ្នាអំពីលឹង្គរបស់ព្រះជាម្ចាស់ទៅតាមជំនឿសាសន៍ដែលមនុស្សសម័យនោះគោរពបូជា។
មានផ្នែកខ្លះនៃប្រវត្តិសាស្រ្តជនជាតិរ៉ូម៉ាំង និងជនជាតិអេហ្សីបបូរាណក៏បាននិយាយផងដែរអីពីការពង្រីកលឹង្គ និងទំហំរបស់លឹង្គ។ GEB គឺជាព្រះនាមរបស់ព្រះមួយអង្គដែលជនជាតិអេហ្សីបបូរាណគោរពបូជា គេបានសូនព្រះGEB ជារូបសំណាកដែលមានព្រះភ័ក្រញញឹម ព្រមជាមួយលឹង្គដ៏ធំ ដែលកំពុងរឹងចង្អុលទៅលើមេឃ។ រីឯព្រះមួយអង្គរបស់ជនជាតិរ៉ូម៉ាំងព្រះនាម Priapus វិញត្រូវបានគេសូនរូបជាបុរសដែលមានលឹង្គធំមហិមារហើយព្រះហស្ថតែងតែកាន់បង្អួតលឹង្គនោះយ៉ាងមាននោទនភាព។
ព្រះរាជា Dihythia នៃប្រទេស Senegal ត្រូវបានគេពិព៌ណនាថាព្រះអង្គបានគង់លើព្រះរាជបល្លង្កបង្អួតលឹង្គដ៏ធំរបស់ព្រះអង្គចំពោះមុខស្រីៗដែលអង្គុយលុតជង្គង់នៅចំពោះមុខព្រះអង្គជាមួយការស្រែកឃ្លានចង់ស្ទាប់អង្អែលលឹង្គដ៏ធំនោះ។ ព្រះអង្គពិតជាបុរសដែលមានសំណាងបំផុតក្នុងលោកក្រោមក្រសែភែ្នកបុរសភាគច្រើនដែលតែងប្រាថ្នាចង់ធ្វើជាម្ចាស់លឹង្គដ៏ធំនោះតាំងពីបូរាណកាលរហូតដល់សម័យបច្ចុប្បន្ន និងអនាគត។
យើងអាចសរុបជារួមមកថាគំនិតចង់ពង្រីកលឹង្គរបស់បុរសបានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ តាមរយៈស្នាដៃសិល្បះដែលសិល្បករបូរាណបានបន្សក់ទុក។ បច្ចុប្បន្ននេះបុរសជាច្រើននៅតែស្វាត់ស្វែងរកវីធិដែលងាយស្រួលក្នុងការពង្រីកលឹង្គរបស់ពួកគេដើម្បីបានលឹង្គដែលមានទំហំតាមដែលគេប្រាថ្នា៕








