បបូរមាត់ស្អាតថែទាំយ៉ាងណា?
ប្រភពៈ ទស្សនាវដ្តីអង្គរធំ
ដោយៈ ណាវី (តាម LSW)
នរណាៗក៏ចង់បានបបូរមាត់ស្អាត សិចស៊ីដែរ តែអ្នកខ្លះមិនបានដូចចិត្តទេ ដោយសារការថែរក្សាមិនបានល្អ។តាមធម្មតា ស្បែកបបូរមាត់មានភាពស្តើង ហើយស្ទើរតែគ្មានការផលិតខ្លាញ់ទេ។ ដូចនេះហើយ ត្រូវផ្តល់សំណើមដល់បបូរមាត់ ដោយផលិតផលថែស្បែកបបូរមាត់ ដើម្បីការពារកុំឲ្យបបូរមាត់ស្ងួត…។
ម៉ាស្សាបបូរមាត់ៈ សូមប្រើច្រាសដុសធ្មេញដែលមានសរសៃរច្រាសទន់ៗ ម៉ាស្សាខាត់បបូរមាត់ថ្នមៗ នឹងជួយឲ្យបបូរមាត់អ្នកទន់ល្មើយ មិនបែកប្រេះ ជាហេតុធ្វើឲ្យអ្នកអាចលាបក្រែមបបូរមាត់បានរលោងស្អាត មិនគរគ្នាជាដុំៗ ព្រោះការប្រើច្រាសដុសធ្មេញ ខាត់បបូរមាត់ ជាការផ្លាស់ប្តូរស្បែកបបូរមាត់យ៉ាងទន់ភ្លន់ និងថែទាំជួយឲ្យចរន្តឈាមដើរល្អ ជាហេតុធ្វើឲ្យបបូរមាត់មានពណ៌ក្រហមព្រឿងមើលទៅសមនឹងទម្រង់បបូរមាត់។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលបបូរមាត់រាបស្មើហើយនោះ វានឹងមិនធ្វើឲ្យពណ៌ក្រែមលាបបបូរមាត់លេចចូលជ្រៅទៅតាមចង្អូរបបូរមាត់ធ្វើឲ្យទៅស្អាតក្មេងជាងវ័យ។
ការថែទាំៈ គួរលាបក្រែមថែបំប៉នបបូរមាត់ ឫ Lip Palm ជាប្រចាំ ដើម្បីបន្ថែមខ្លាញ់ និងសំណើមដល់បបូរមាត់ និងជួយឲ្យពណ៌ក្រែមលាបបបូរមាត់ជាប់បានយូរ។
ប្រការគួរប្រយ័ត្នៈ ក្រែមលាបបបូរមាត់ដែលមានរសជាតិផ្អែមនឹងទាក់ទាញអ្នកឲ្យគ្រលៀសអណ្តាតលិទ្ធភ្លក្សរសជាតិ។ ប៉ុន្តែអ្នកដឹងទេ បើអ្នកកាន់តែលិទ្ធ នឹងធ្វើឲ្យបបូរមាត់កាន់តែស្ងួតឡើង។ ជាងនេះទៅទៀត ប្រសិនបើអ្នកដឹងថា បបូរមាត់អស់កម្លាំងល្ហិតល្ហៃ ត្រូវជៀសវាងប្រើក្រែមលាបបបូរមាត់ដែលមានពណ៌ឆើតខ្លាំង ព្រោះវានឹងធ្វើឲ្យបបូរមាត់កាន់តែស្ងួត ប្រេះខ្លាំងឡើង។ ហេតុនេះ អ្នកគួរប្រើក្រែមបបូរមាត់បែបភ្លឺផ្លេកៗ ប្រសើរជាង។ ប៉ុន្តែប្រសិនបើបបូរមាត់ប្រេះស្ងួតខ្លាំងពេក សូមប្រើប្រេង ឬទឹកឃ្មុំលាបបបូរមាត់ ព្រោះទឹកឃ្មុំប្រៀបដូចជាថ្នាំបន្សះស្បែកដ៏សក្តិសិទិ្ធ អីចឹង។
ការពារបបូរមាត់ពីកាំរស្មី UV: បបូរមាត់ស្តើង អាចរងប្រតិកម្មដោយងាយ ព្រោះមិនមានកោសិកាគ្រាប់ពណ៌ ជាហេតុធ្វើឲ្យបបូរមាត់មិនមានលទ្ធភាពក្នុងការការពារខ្លួនឯងពីកាំរស្មី UV ទើបបបូរមាត់នឹងត្រូវដុតកម្លោចបានដោយងាយ នៅពេលត្រូវកម្តៅថ្ងៃខ្លាំង។ ដូចនេះ នៅពេលអ្នកចេញទៅខាងក្រៅផ្ទះ អ្នកគួរប្រើក្រែមលាបបបូរមាត់ ដែលមានគុណសម្បត្តិក្នុងការការពារកាំរស្មី UV ដូចជាក្រែមលាបបបូរមាត់ ដែលមានកម្រិត SPE 25 ទើបសមស្របថា ក្រែមនោះមានសារធាតុគីមីលាយឡំជាច្រើនប្រភេទឬទេ ព្រោះប្រសិនបើមាន វានឹងរំខានបបូរមាត់អ្នក៕
កាសែតថៃៈ វាជារឿងចម្លែកណាស់នៅពេលបានលឺថា យកកាំភ្លើងទៅត្រដុសនឹងដោះប្រពន្ធក្នុងគោលបំណងឲ្យនាង មានអារម្មណ៍ដើម្បីរួមរ័កតែទីបំផុតកាំភើ្លងរាលកៃទំលុះដើមទ្រូង ប្រពន្ធស្លាប់ ដោយទាំងមិនបានស្រែកផ្តាំមួយម៉ាត់ឡើយ។







