ម្នាក់ក្នុងចំណោមបុរស៥នាក់មានបញ្ហាផ្លូវភេទ
ប្រភព៖ ទស្សនាវដ្តី ប្រជាប្រិយ
ដោយ៖ មុន្នី (Online Time)
យោង តាមការសិក្សាថ្មីៗចំនួនបីបានឲ្យដឹងថា អសមត្ថភាពនៃលឹង្គ (ភាពមិនឡើងរឹងនៃលឹង្គ) ប្រហែលជាកើតមានឡើងចំពោះបុរសម្នាក់ក្នុងចំណោមបុរស៥នាក់ ហើយវាបានបង្ហាញថា អ្នកទាំងនោះអាចមានជំងឺបេះដូងនៅថ្ងៃអនាគត។ ការស្រាវជ្រាវនេះបានបោះពុម្ភផ្សាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ នៅក្នុងប័ណ្ណសារផ្ទៃក្នុងផ្នែកវេជ្ជសាស្រ្តមួយ។ ការសិក្សនេះបានបង្ហាញថាបុរសគ្រប់វ័យរហូតដល់១ភាគ៥រង គ្រោះពីបញ្ហាផ្លូវភេទ។
ការសិក្សាមួយបានធ្វើឡើងលើមនុស្សប្រុសជាង ២០០០នាក់ បានរកឃើញថា ៦,៥% នៃ បុរសដែលមានអាយុនៅខ្ទង់២០ឆ្នាំ ជួបប្រទះនឹងបញ្ហានេះ ហើយចំនួននេះកើនឡើងរហូតដល់ ៣ភាគ៤ ចំពោះមនុស្សប្រុសដែលមានវ័យចាប់ពី ៧៥ឆ្នាំ ឡើងទៅ។ ការស្រាវជ្រាវនេះដឹកនាំដោយអ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យ កាលីហ្វ័រញ៉ា នៅក្នុងរដ្ឋឡូសអាន់ជើឡេស សហរដ្ឋអាមេរិច។
អសមត្ថភាព នៃលឹង្គ គឺជាអសមត្ថភាពខាងផ្លូវភេទរបស់បុរស ពោលគឺពួកគេមិនអាចឡើងរឹងសំរាប់ធ្វើការរួមភេទបានទេ។ ទោះបីជាយ៉ាងនេះក្តី ដោយសារស្ថានភាពរំញោចពីធម្មជាតិវាមានការលំបាកក្នុងការប៉ាន់ ស្មានថា តើមានមនុស្សប៉ុន្មាននាក់ដែលរងគ្រោះពីស្ថានភាពនេះ។
ការស្រាវជ្រាវមិនទាន់យកជាផ្លូវការមួយដែលបានសិក្សានៅចក្រភព អង់គ្លេសបានអះអាងថា បុរសនៅចក្រភពនេះប្រហែល ២,៣លាននាក់ ប្រឈមមុខនឹងបញ្ហាអសមត្ថភាព ហើយបុរសដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅជួបស្ថានភាពបែបនេះ ៥%ប៉ុណ្ណោះ។ ចំណែកបុរសដែលមានអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅត្រូវបានគេគិតថា រងគ្រោះពីស្ថានភាពនេះរហូតដល់ ២៥%។ ទោះបីជាយ៉ាងនេះក៏ដោយ ការសិក្សាស្រាជ្រាវដែលធ្វើឡើងនៅសហរដ្ឋអាមេរិច បានបង្ហាញឲ្យដឹងថា ស្ថានភាពអសមត្ថភាពផ្លូវភេទរបស់បុរសនេះកើតឡើងគួរឲ្យកត់សំគាល់ ពោលគឺ១៨,៤% នៃមនុស្សប្រុសពេញវ័យមានបញ្ហានេះ។ការ
ការឡើង ឈាម ការជក់បារី ការធាត់ជ្រុល និងជំងឺទឹកនោមផ្អែមត្រូវបានគេឲ្យដឹងថា សុទ្ធតែមានទំនាក់ទំនងក្នុងការធ្វើឲ្យមនុស្សប្រុសកើតមាននូវ អពលានុភាពនៃលឹង្គនេះ។ ចំណែកបុរសនៃបណ្តាប្រទេសដែលនិយាយភាសាអេស្ប៉ាញវិញ (Hispanic) ត្រូវបានគេរកឃើញថា អាចមានគ្រោះថ្នាក់នេះទ្វេដង បើប្រៀបធៀបទៅហ្នឹងបុរសស្បែក-ស។
ផ្ទុយ ទៅវិញ បើយោងតាមការគណនាលើអ្នកជំងឺជាច្រើនក្នុងរដ្ឋកាលីហ្វ័រញ៉ា បានចេញជាលទ្ធផលថា អត្រានៃបុរសជាតិអាមេរិចដែលកើតមានបញ្ហាអសមត្ថភាពផ្លូវភេទនេះ ខ្ពស់ជាងអ្វីដែលគេធ្លាប់គិត រីឯបុរសនៃបណ្តាប្រទេសនិយាយភាសាអេស្ប៉ាញបែរជាមានអត្រាទាបជាងទៅ វិញ។
ការ សិក្សា២ផ្សេងទៀតក៏បានសិក្សាគាំទ្របន្ថែមទៅលើទំនាក់ទំនងស្ពាន ផ្លូវភេទនេះជាមួយនឹងជំងឺផ្សេងៗ។ ការរកឃើញនេះជាការព្រមានថា អសមត្ថភាពនៃលឹង្គប្រហែលជាអាចធ្វើឲ្យមានបញ្ហាសុខភាពនៅខាងមុខ។
ការស្រាវជ្រាវដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តនៅឯសាកល វិទ្យាល័យមន្ទីពេទ្យឈីកាហ្គោ (Chicago) ក៏ បានអះអាងដែរថា បុរសដែលមានអពលានុភាពនៃលឹង្គ អាចនឹងបង្កឲ្យមានជំងឺបេះដូងផ្សេងៗធ្ងន់ធ្ងរជាងបុរសដែលគ្មាន បញ្ហានេះ។
អ្នក ស្រាវជ្រាវក៏ការធ្វើការពិនិត្យលើបុរសចំនួន ២២១នាក់ ដែលជាមធ្យមពួកគេមានអាយុតិចជាង៦០ឆ្នាំ។ បុរសទាំងនេះ ត្រូវបានគេធ្វើតេស្តិ៍រកមើលការវិវឌ្ឍន៍នៃជំងឺបេះដូង។ ជាការគួរឲ្យភ្ញាក់ផ្អើលបុរសជាងពាក់កណ្តាលដែលចូលរួមក្នុងការ ធ្វើតេស្តិ៍នេះ ត្រូវបានគេរាយការណ៍ថា មានពលានុភាពនៃលឹង្គ។ អ្នកដែលកើតមានបញ្ហានេះច្រើនជាមនុស្សចាស់ ហើយពួកគេអាចងាយកើតជំងឺបេះដូង ជំងឺទឹកនោមផ្អែម ព្រមទាំងឡើងកំរិតឈាមផងដែរ។ ពួកគេបាននិយាយថា ការវិភាគ និងការពិនិត្យមើលលើស្ថានភាពរួមភេទប្រហែលជាមានសារប្រយោជន៍ពេល ដែលគេស្វែងរកគ្រោះថ្នាក់របស់អ្នកជំងឺទាំងឡាយដែលគេសង្ស័យថា មានជំងឺបេះដូង។
ការ សិក្សាទី៣ បានធ្វើទៅលើបុរសជនជាតិកាណាដាដែលបានទៅជួបគ្រូពេទ្យ ពិនិត្យសុខភាពដំបូងនេះត្រូវបានគេរកឃើញថា ប្រហែលជាពាក់កណ្តាលនៃបុរសទាំងនេះជួបបញ្ហានៃការមិនឡើងរឹងនៃ លឹង្គ ដែលនេះពាក់ព័ន្ធជាមួយជំងឺបេះដូង ទឹកនោមផ្អែម ក៏ដូចជាការកើនឡើងនូវកំរិតជាតិស្ករដែលនៅក្នុងឈាមលឿនផងដែរ។
អ្នកវិទ្យាសាស្រ្តមកពីមន្ទីពេទ្យ ម៉ុនត្រេអាល់ (Montreal General Hospital) និង សាកលវិទ្យាល័យម៉ាកហ្គីល (McGill University) បាននិយាយ ថា ការស្រាវជ្រាវបានបង្ហាញថា គ្រូពេទ្យពិនិត្យជំងឺទូទៅមានការរៀបជាក់លាក់ ដើម្បីសួពីលក្ខណៈផ្លូវភេទរបស់អ្នកជំអឺដើម្បីស្វែងរកនូវ ជំងឺដែលពាក់ពន្ធ័។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តទាំងនេះបាននិយាយថា វាមានព័តមានតិចតួចណាស់ទាក់ទងទៅហ្នឹងអពលានុភាពនៃលឹង្គរបស់ អ្នកជំងឺដែលគេអាចប្រើការបាននៅក្នុងគ្លីនិចទាំងនេះ។
ថ្នាំ កាពារ និងព្យាបាលថ្មីចំពោះបញ្ហាអពលានុភាពនៃលឹង្គដែលត្រូវបានគេដាក់ ឲ្យប្រើនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ បានធ្វើឲ្យមានការកើនឡើង ៥០%នៃចំនួនអ្នកទៅជួបវេជ្ជបណ្ឌិតនៅក្នុងសហរដ្ឋអាមេរិច ទាក់ទងទៅនឹងស្ថានភាពនេះ។
*បុរស១៥២លាននាក់មានបញ្ហាអពលានុភាពនៃលឹង្គទូទាំងពិភពលោកដែលនៅ ក្នុងនោះ បុរសនៅចក្រភពអង់គ្លេសមានចំនួន ២,៣លាននាក់។
*ការព្យាបាលបញ្ហាអពលានុភាពនៃលឹង្គរួមមាន ការប្រើប្រាស់ថ្នាំព្យាបាលតាមផ្លូវចិត្ត និងតាមមធ្យោបាយវះកាត់។
*ការស្រាវជ្រាវបានផ្តល់យោបល់ថា ៧៥% ករណី នៃបញ្ហាចុះខ្សោយសមត្ថភាពផ្លូវភេទរបស់បុរសអាយុក្រោមអាយុ៣៥ ឆ្នាំ គឺបណ្តាលមកពីបញ្ហាចិត្តសាស្រ្ត ហើយមានតែ១០%ប៉ុណ្ណោះ ចំពោះបុរសដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ៕








