សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 17, 2006

ភរិយា​មិនគួរ​កំណាញ់​រាង​កាយ​​ និង​របស់​ល្អ​ ចំពោះ​ស្វាមី​ពេក​ទេ​

ប្រភពៈ ទស្សនាវដ្តី​ខែ្មរ​អប្សរា (មិថុនា ២០០៦)

ធម្មតា​សញ្ជាតិញណ​របស់​បុរស​ចូលចិត្ត​មើល​ស្រី​ស្អាត​ ជា​ពិសេសរូប​រាង​ធម្មជាតិ​របស់​នាង​។ បើ​ដូច្នោះ​មែន​ ហេតុអ្វី​បាន​ជាស្រ្តី​ភាគ​ច្រើន​មាន​សន្តាន​ចិត្ត​អាក្រក់​មិន​ឲ្យ​ស្វាមីរបស់​ខ្លួន​ឃើញនោះ​។​ បើសិនជា​បែប​នេះ​មែន​ប្រ​ហែល​ជា​ស្វាមី​ទាំង​ឡាយ​ព្យាយាម​ស្វែង​រកមើល​ខាង​ក្រៅ​ម៉ាសេរីហើយ​។

អ្នកនាង​គួរ​ទទួលស្គាល់​ការ​ពិត​ហើយ​ថា​ បុរស​ទាំង​អស់​ហើយ​ថា​បុរស​ ទាំង​អស់​ចូល​ចិត្ត​មើល​រូបភាព​​ស្រី​ស្អាត​ដែល​គ្មាន​សំលៀក​បំពាក់​បិទ​បាំង​ការ​ពារ​ដូច​គា្ន។ នៅ​ពេល​ដែល​បុរស​ៗ​បាន​មើល​រូប​រាង​ស្រី​ស្អាត​ៗ​គេ​ក៏​កើត​មាន​អារម្មណ៍​ត្រូវ​ការផ្លូវ​ភេទ​ឡើង​ភ្លាម​ ហើយ​រូបភាព​អាក្រាត​របស់​ស្រ្តី​ជា​វត្ថុ​ជុំ​រុញ​មួយ​ជួយ​ឲ្យ​បុរស​ដែល​មាន​រោគស្ពឹក​ខាង​ភេទ​ ក៏​កើត​មាន​ភាព​ត្រេក​ត្រអាល​ពុះ​កញ្ជ្រោល​កើត​ក្តី​ចំណង់​ឡើង​មក​។

ស្រ្តី​ខ្លះ​ដែល​ មានរូប​រាង​ស្អាត​ ទោះជា​រាង​កាយពិត​ ឫរូប​ថតក៏ដោយ​ ឲ្យ​តែ​នាង​បើក​ចំហ​បំណែក​​ណាមួយ​នៃ​រាង​កាយ​នោះ​ រមែង​តែង​មានចំណង់​តណ្ហា​យ៉ាង​ខ្លាំង​ក្លា។ ជាពិសេស​បុរស​តែង​តែ​ដិតអារម្មណ៍​ងប់​ចិត្ត​នឹង​ទំហំ​ទាំង​បីដ៏​ស្រស់ស្អាត​ របស់​គូរួម​ភេទ​។ ដោយ​ឡែក​ចំពោះ​ស្ត្រី​រូប​ណាដែក​មិន​ឲ្យ​ដៃ​គូ​របស់​ខ្លួន​បាន​ឃើញ​រូប​ រាង្គកាយ​​អាក្រាត​ដ៏​សែន​ជក់​ចិត្ត​របស់​នាង​នៅ​ពេល​រួម​ភេទ​ទេនោះ​​វាមិន​ ខុស​អ្វី​ពី​ការ​ផ្តល់​ឲ្យ​បុរស​នោះ​ញ៉ាំ​ដោយ​ពុំ​ផ្តល់​គ្រឿង​បន្ថែម​ សំរាប់​ថែម​ថយ​រស់​ជាតិ​នោះទេ​។​

ហេតុដូច្នោះ​ហើយ​ ប្រសិន​បើ​ជាអ្នក​នាង​ជា​ភរិយាទាំង​ឡាយ​ចង់​ឲ្យ​គូរ​ជីវិត​របស់​ខ្លួន​មាន​សេចក្តី​ផ្អែម​ល្ហែម​​គ្រប់​ពេល​នោះ​ សុំ​កុំ​ហាម​ប្រាម​បុរស​ធ្វើ​អ្វី​ ចូរ​បើក​ឱកាស​ឲ្យ​គេ​បាន​គយគន់​ និង​បបោស​អង្អែល​នៅ​ចំណែក​សំខាន់​ៗ​ដែល​ពើង​ ដែល​ប៉ោង​កំពុង​តែ​​រលើប​រលោង​​ស្រស់​ស្អាត​នៅ​លើ​រាង​កាយ​របស់​នាង​​ហើយ​ទោះ​ជា​គេ​ប្រើវិធី​បែប​ណា​ក៏​កុំ​គេច​វេស​ពី​គេ​នោះ​ដែរ​។

នៅ​ពេល​នោះ​ហើយ​បុរស​ទាំង​នោះ​នឹង​ស្រឡាញ់​អ្នក​នាង​យ៉ាង​ងប់ងល់​ ហើយ​ពិត​ជាមិន​ចង់​ទៅ​នែបនិត្យ​រួម​រ័ក​ជាមួយ​ស្ត្រី​ណា​ផ្សេង​នៅ​ខាង​ក្រៅនោះឡើយ​៕