សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 20, 2006

ថ្នាំទិព្វខ្លាំងជាង វីយ៉ាក្រា

ប្រភពៈ ទស្សនាវដ្តី​ប្រជា​ប្រិយ​

ប្រសិន​បើ​អ្នក​ចង់​ពង្រី​ទាំង​ទំហំ និង​ប្រវែង​លិង្គ​របស់​អ្នក​ឲ្យ​បាន​តាម​ប្រាថ្នា​ក្នុង​រយះ​ពេល​ប៉ុន្មាន​ សប្ដាហ៍​នោះ ខាង​ក្រោម​នេះ​ប្រហែល​ជា​អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​មិន​ធ្លាប់​បាន​ ជួប​ប្រទះ​ហើយ ។ ក្រុមហ៊ុន​ឪសថ Albion medical បាន​ជួយ​បុរស​ប្រមាណ ១០០០ នាក់​ឲ្យ​ដោះស្រាយ​និង​ជម្នះ​បញ្ហា​មិន​ប្រក្រតី​នៃ​ការ​ឡើង​រឹង​ខឹង​របស់​ លិង្គ ។ បញ្ហា​មិន​ប្រក្រតី​ទាំង​នេះ រួម​មាន​ទំហំ​លិង្គ​តូច​មិន​ឡើង​រឹង​ខឹង​ល្អ មិន​ឆាប់​ចេញ​ទឹក​កាម ។

ដើម្បី ​ជួយ​បុរស​ទាំង​នេះ​ក្រុម​អ្នក​ស្រាជ្រាវ​បាន​បង្កើត​រូបមន្ត​ថ្នាំ​ថ្មី​ដ៏ ​អស្ចារ្យ​ឈ្មោះ​ថា Vig-Rx ។ ក្រុមហ៊ុន Albion Medical បាន​ធ្វើ​តេស្តិ៍​យ៉ាង​ប្រយ័ត្នប្រយែង ចំពោះ​លិតផល​ថ្មី​ដែល​មាន​តែ​មួយ​នេះ ដូច​នេះ​វា​បាន​ទទួល​ការ​អនុម័តិ​យល់​ព្រម​ពេញលេញ​ពី​វេជ្ជ​បណ្ឌិត ។ ថ្នាំ​នេះ​ត្រូវ​បាន​ធានា​ប្រសិទ្ធ​ភាព ១០០% ហើយ​ត្រូវ​បាន​គេ​ពណ៌នា​ថា «ការ​ព្យាបាល​បែប​អព្ហូតហេតុ​ពិតៗ» ។

ថ្នាំ Vig-Rx ត្រូវ​បាន​ផលិត​ឡើង​តាម​បែប​វិទ្យាសាស្ត្រ​ដោយ​ទៅ​ពង្រី​ជាលិកា​របស់ corpa covernosa (សាច់​ដុំ​ស្ពោត​ពេរ​របស់​លិង្គ​ដែល​នឹង​ត្រូវ​បំពេញ​ដោយ​ឈាម​ដើម្បី​ការ​ ឡើង​រឹង​ខឹង) ដែល​ធ្វើ​ឲ្យ​វា​កាន់​តែ​ធំ ម្យ៉ាងទៀត​វា​អាច​ឲ្យ​មាន​ការ​រក្សា​ឈាម​កាន់​តែ​ច្រើន ក្នុង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​លិន្គ​តឹង​ខឹង​បាន​យូរ ។ យោង​តាម​របាយការណ៍​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹង​ថា លិង្គ​មាន​ប្រវែង​ជា​មធ្យម ១៥ សង់ទីម៉ែត្រ ដោយ​មិន​គិត​ថា​អ្នក​ជនជាត ឬ​ពូជ​សាសន៍​អ្វី​នោះ​ទេ ដូច​នេះ​បើ​អ្នក​ចង់​បាន​ឲ្យ​រីក​ធំ និង​វែង​ជាង​ប​ច្ចុប្បន្ន ចូរ​ពីចារណា​ពី Vif-Rx ព្រោះ​វា​ជា​ផ្នាំ​ដ៏​មាន​ប្រសិទ្ធិ​ភាព​និង​សុវត្ថិភាព​ព្រម​ទាំង​មិន​ ព្យាយាម​ទៅ​ធ្វើការ​វះ​កាត់ ឬ​បូម​ពង្រី​អ្វី​ឡើយ ។

សមត្ថភាព ​ពន្លូត​ប្រវែង​លិង្គ​របស់​ថ្នាំ​នេះ​អាច​មាន​ដល់​ទៅ ៦-៧ សង់ទីម៉ែត្រ បន្ថែម​ពី​លើ​ការ​ពង្រី​ទំហំ ។ ពិសេស​ជាង​នេះ​ទៀត ក្រោយ​ពេល​ប្រើប្រាស់​ប៉ុន្មាន​អាទិត្យ លិង្គ​របស់​អ្នក​លូត និង​រីក​ទំហំ​បាន​ដល់​កម្រិត​ពេញ​ចិត្ត ហើយ​អ្នក​ត្រូវ​ពញ្ឈប់​ការ​ប្រើ​ថ្នាំ​នោះ​ឯ​ប្រសិទ្ធិភាព​របស់​វា​មិន​សាប​ រលត់​ទេ ។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ពេល​ណា​ទៅ​ទើប​ស្រុក​ខ្មែរ​មាន​ថ្នាំ​បែប​នេះ​លក់​នោះ៕

ត្រូវជ្រើសអាវទ្រនាប់បែបណា

ផ្នែក: សម្រស់

ប្រភពៈ ទស្សនាវដ្តី​ប្រជា​ប្រិយ​

ក្នុង ​ការ​ជ្រើសរើស​អាវ​ទ្រនាប់ គឺ​មាន​ចំណុច​សំខាន់​ពីរ​យ៉ាង គឺ​ក្រណាត់​ដែល​ប្រើ​កាត់​ធ្វើ​អាវ​ទ្រនាប់​និង​ទម្រង់​របស់​អាវ​ទ្រនាប់ ពោល​គឺ​ត្រូវ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ផលិត​ពី​ក្រណាត់​ដែល​មិន​ធ្វើ​ឲ្យ​ ស្បែក​មាន​ប្រតិកម្ម ក្ដៅ​ក្រហាយ ស្អុះស្អាប់ ខ្យល់​ចេញ​ចូល​មិន​ល្អ​ជាដើម ។ ជា​ពិសេស ក្រណាត់​នីឡុង​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ប្រតិកម្ុម​អាច​បណ្ដាល​ឲ្យ​រលាក រមាស់ ឡើង​កន្ទួល ។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​អាច​បន្សល់​ស្លាក​ស្នាម​ខ្មៅ​នៅ​លើ​សាច់​អស់ ​មួយ​ជីវិត​ទៀត​ផង ។

អាវ​ទ្រនាប់​ដែល​ផលិត​ពី​អំបោះ​ឬ​ក្រណាត់​យឺត​ (Elastic) ធុន​អន់​រមែង​រឹប​កៀប​សាច់​ធ្វើ​ឲ្យ​ឈាម​គាំង​មិន​អាច​ចរាចរ​ស្រួល​ទៀត​ផង ។ តែ​អាវ​ទ្រនាប់​ដែល​ផលិត​ពី​ក្រណាត់​អាច​ទ្រ​ទម្ងន់​សុដន​និង​មាន​ភាព​ តឺតយារ​សម​ស្រប​អាច​ជួយ​ឲ្យ​មាន​ភាព​សុខ​ស្រួល​នៅ​ពេល​ហាត់ ហើយ​មិន​រឹប​កៀប​សាច់​តឹង​ណែន​ពេក​ផង ។ ចំពោះ​ទម្រង់​របស់​អាវ​ទ្រនាប់ គួរ​ជ្រើសរើស​ប្រភេទ​ដែល​សម​ស្រប​នឹង​សុដន​របស់​អ្នក គឺ​ត្រូវ​ទាំង​ខ្នាត​និង​ទ្រង់ទ្រាយ​រូបរាង​សុដន ។

អាវ​ទ្រនាប់​ដែល ​ល្អ​មិន​ត្រូវ​ចង្អៀត​ពេក​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ធុញ​ថប់​មិន​ស្រួល​ក្នុង​ខ្លួន​កើត​មាន​ស្នាម​ដៀប​រឹប ជា​ពិសេស​នៅ​ត្រង់​ផ្នែក​ខាង​ក្រោម​សុដន ។

ចំណែក​អាវ​ទ្រនាប់​ដែល​ ធំ​រលុង ថ្វី​បើ​ពាក់​ស្រួល តែ​វា​មិន​ផ្ដល់​ប្រយោជន៍​ដល់​ការ​ជួយ​ទប់​សុដន​មិន​ឲ្យ​ធ្លាក់​យារ​ឡើយ ។ ការ​ធិញ​អាវ​ទ្រនាប់​ឲ្យ​ត្រូវ​ល្មម​និង​ខ្នាត​សុដន​របស់​អ្នក ទ្រុវ​ចេះ​វាស់​ខ្នាត​ឲ្យ​ត្រឹមត្រូវ គឺ​ប្រើ​ខ្នាត​សង់ទីម៉ែត្រ​វាស់​ជុំវិញ​ដើម​ទ្រូង​ចំ​ពី​លើស​សុដន និង​វាស់​ជុំវិញ​ស្លួន​ខាង​ក្រោម​សុដន​ក្នុង​ពេល​ឈរ​ត្រង់​ខ្លួន​អត់​មាន​ ពាក់​អាវ​ទ្រនាប់ ។

យក​ខ្នាត​រង្វង់​ជុំវិញ​ទ្រង​វាស់​ចំ​ពី​លើ​ សុដន​ដក​និង​ខ្នាង​រង្វង់​ជុំវិញ​ទ្រូង​វាស់​ខាង​ក្រោម​សុដន​ឃើញ​លទ្ធផល​ ប៉ុន្មាន​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​តារាង​ខាង​ក្រោម ។

មិនគួរវាស់ក្នុងពេលមានរដូវទេព្រោះសុដនរីកធំខុសខ្នាតពិត
រង្វង់ទ្រូងជុំវិញសុដន អាវទ្រនាប់ខ្នាត(CUP)
តូចជាង ៩ សង់ទីម៉ែត្រ តូចជាង A
៩-១១ សង់ទីម៉ែត្រ A
១១,៥-១៣,៥ B
១៤-១៦ C
១៦,៥-១៨,៥ D
១៩-២១ E
ធំជាង ២១ សង់ទីម៉ែត្រ ធំជាង E

កាល​បើ​បាន​ខ្នាត​អាវ​ទ្រនាប់​ពិត​ប្រាកដ​ហើយ​ចូរ​សាកល្បង​ពាក់​វា​ដើម្បី​ ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា វា​សម​ស្រប​នឹង​ទ្រង់ទ្រាយ​សង់ទីម៉ែត្រ​របស់​អ្នក​ឬ​អត់ ។

*បែបណាតើបសមស្រប ? បញ្ហា​ទាក់ទង​នឹង​ទ្រង់ទ្រាយ​សុដន​របស់​ស្ត្រី​ចៀស​មិន​ផុត​ពី​បញ្ហា​អ្នក​ មាន​សុដន​តូច​ចង់​បាន​ធំ​នោះ​ឡើយ ។ ទោះ​ជា​បញ្ហា​បែប​ណា​ក៏​ដោយ​អាវ​ទ្រនាប់​ពិត​ជា​អាច​ជួយ​បាន​ទាំងអស់ ដោយ​ត្រូវ​ជ្រើសរើស​ប្រភេទ​សមស្រប ដូច​ជា​អ្នក​មាន​សុដន​តូច តែ​ចង់​ឲ្យ​ឃើញ​ធំ​ទ្រលុកទ្រលន់ គឺ​ត្រូវ​ជ្រើសរើស​អាវ​ទ្រនាប់​អេប៉ុង​ដែល​មាន​គ្រោង​ឆ្អឹង​ទ្រ​ពី​ក្នុង​ មិន​ឲ្យ​ទ្រុឌ​រាប​ចូល​ក្នុង ។

ចំណែក​អ្នក​ដែល​មាន​សុដន​ហូរហៀរ​ ច្រើន​ត្រូវ​ពាក់​អាវ​ទ្រនាប់​ប្រភេទ​ក្ដោប​សាច់​បង្រួម​ចូល​ក្នុង ។ អ្នក​ដែល​មាន​សុដន​យារ​តរូវ​ពាក់​អាវ​ទ្រនាប់​ដែល​មាន​គ្រោង​លួស​ទន់ៗ​ជួយ​ លើក​ទ្រ​សុដន​ឡើង​លើ ។ អ្នក​ដែល​មាន​សុដន​ឃ្លាត​ចេញ​ពី​គ្នា គួរ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​មាន​តម្ពក់​នៅ​ខាង​មុខ​ដើម្បី​ជួយ​ទាញ​សុដន​ ឲ្យ​ចូល​កៀក​គ្នា ។

*ពាក់​យ៉ាង​ម៉េច ?

វិធី​ពាក់​ អាវ​ទ្រនាប់​ងាយ​ស្រួល​ទេ ដោយ​ត្រូវ​ប្រើ​ដៃ​ប្រមូល​ញាត់​សាច់​សុដន​បញ្ចូល​ក្នុង​រង្វង់​អាវ​ទ្រនាប់​ ឲ្យ​អស់​ដើម្បី​ប្រមូល​សាច់​ឲ្យ​ផ្គុំ​ក្បំក្បោះ​ជាមួយ​នឹង​សុដន និង​ដើម្បី​កម្ចាត់​សាច់​ហៀរ​បរិវេណ​ចំហៀង​ខ្លួន ។ ក្រោយ​ពេល​បិទ​តម្ពក់​ហើយ កុំ​ភ្លេច​សម្រួល​ខ្សែ​ដៃ​អាវ​ទ្រនាប់​ដើម្បី​រៀបចំ​ចុង​សុដន​ស្ថិត​ក្នុង​ ទីតាំង​សមស្រប​គឺ​នៅ​ពាក់​កណ្ដាល​ចុង​ស្មា​និង​ក ។