៦ឥរិយាបថដែលកាត់បន្ថយស្េនហារបស់អ្នកបាន
ប្រភពៈ កាសែតកម្ពុជាថ្មី
ដោយៈ សុធារិទ្ធិ
ប្រសិន បើអ្នកកំពុងតែមានអារម្មណ៍ថាស្នេហារបស់អ្នកហាក់ដូចជាមិនសូវ មានដំណើរការភាពរលូនល្អនៅសុខៗក៏ស្រាប់តែព្រងើយកន្តើយបែរខ្នង ដាក់នោះ នេះគឺជាប្រផ្នូលដែលបង្ហាញហេតុផលថា ស្េនហារបស់អ្នកកំពុងតែធ្លាក់ទៅក្នុងគ្រោះអន្តរាយហើយ នៅពេលនេះយើងងាកមកមើលទាំងអស់គ្នាថាអ្នកកំពុងតែមានឥរិយាបថ ដូចដែលបានពោលខាងក្រោមនេះដែរឫអត់។ ប្រសិនបើមានតោង អ្នកប្រញាប់កែសំរួលឲ្យបានឆាប់បំផុត៖
១-ប្រសិនបើ អ្នកចាប់ផ្តើមមានអារម្មណ៍ថា មិនចង់នៅយ៉ាងពិតប្រាកមួយមនុស្សដែលកំពុងតែសេពគប់ដោយគិតថាសេព គប់នៅតែ១ថ្ងៃៗនោះចំណុចដែលសំខាន់ ពេលនេះអ្នកកំពុងសំឡឹងរកមើលស្នេហាថ្មីហើយនេះគឺជាដើមហេតុដែល ធ្វើឲ្យអ្នកមានអារម្មណ៍ថាគេមិនគួរចាប់អារម្មណ៍ទៀតនោះឡើយ។
២-នៅពេលគេពោលអ្វីឲ្យស្តាប់អ្នកមិនចាប់អារម្មណ៍នឹងគេឡើយមានអារម្មណ៍ថា គេមិនចាប់អារម្មណ៍ ចង់នៅស្ងៀមៗបែ្រថា អ្នកចាប់ផ្តើមឃើញហើយថា គេមិនមែនជា ចំណែកមួយនៃជីវិតរបស់អ្នកនោះឯង។
៣-អ្នក ចូលធ្វើអ្វីដែលដដែលៗដោយមិនគិតនិងបើកពិភពលោកឲ្យខ្លួនឯងកាន់ តែច្រើនឡើង ហើយថែមទាំងប្រើជីវិតចាស់គំរិលមិនគិតស្វែងរកអ្វីឲ្យជីវិតចាស់ គំរិលមិនគិតស្វែងរកអ្វីឲ្យជីវិតបានគេធ្វើឲ្យពិភពលោករបស់អ្នក គួររស់នៅទាល់តែសោះ។
៤-តើអ្នកជាអ្នកស្តាប់បានល្្អដែរឫអត់ នៅពេលដែលគេមិនពិភាក្សាអ្វីអ្នកក៏ចាប់ផ្តើមមិនស្តាប់គេភ្លាម ហើយក៏ចាប់ផ្តើមមិនស្តាប់គេភ្លាម ហើយក៏ចាប់ផ្តើនធុញទ្រាន់កាន់តែច្រើនឡើង។
៥-ចាប់ផ្តើមមានអារម្មណ៍ចង់នៅម្នាក់ឯងថែម ពេលវេលាឃ្លាតឆ្ងាយពីគ្នាក៏ពុំមានអារម្មណ៍គិតដល់គ្នាបន្តិចណានោះឡើយ។ មានន័យថាអ្នកចាប់ផ្តើមមានជីវិតឥស្សរៈពេញទំហឹងហើយ។
៦-អ្នកមិនចង់ទូរសព្ទទៅរកគេហើយថែមទាំងពេលវេលាដែលគេទូរស័ព្ទមកអ្នកក៏មានអារម្មណ៍មិនចង់លើកទូរស័ព្ទដោយគិតថា បិទប្រសើរជាង។ លក្ខណៈបែបនេះមានន័យថា អ្នកភេ្លចគេ ព្រោះគេពុំមានសារៈសំខាន់អ្វីដែលអ្នកត្រូវនឹកទៅដល់គេទៀតនោះឡើយ៕








