សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 22, 2006

គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ពេល​មាន​​អារម្មណ៍...?

ប្រភព៖ ឯកសារ​បរទេស​
ប្រែសំរួល​ដោយ៖ ​kv

អារម្មណ៍ ​ផ្លូវភេទ​ជា​សេចក្តី​ត្រូវ​ការ​តាម​ធម្មជាតិ​ម្យ៉ាង​របស់​មនុស្ស វា​នឹង​ចាប់​កម្រើក​ឡើង​នៅ​ពេល​ដែល​បុរស​ស្ត្រី​ពេល​វ័យ និង​នៅ​ពេល​ដែល​អ័រមូន​​​ក្នុង​រាង​កាយ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ក្លាយ​ជា​ កម្លាំង​ជំរុញ​ផ្លូវ​ភេទ ដែល​ទាំង​នេះ​ជា​ប្រភព​នាំ​ឲ្យ​កើត​មាន​ចំណង់​ផ្លូវ​ភេទ។

យុវវ័យរាល់ ​រូប​នឹង​សិក្សា​ស្វែង​យល់​ពីការ​តប​ស្នង​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ខ្លួន​ឯង ​តាម​រយៈ​ការ​ប៉ះពាល់​​សរីរាង្គ​មួយ​ចំនួន​​របស់​រាង​កាយគេ​​ ជា​ពិសេស​ការ​ប៉ះ​ពាល់​អវយវៈ​ភេទ​ដើម្បី​បន្ថយ​សម្ពាធ​ចំណង់​ផ្លូវ​ភេទ​ ដែលកើត​ឡើង​ ទាំង​នេះ​គេ​ហៅ​ថា​ "​ការ​ជួយ​ខ្លួន​ឯង" (Masturbation)។

​បើ ​យើង​មិន​ទាន់​ចង់​​ចាប់​ផ្តើម​មាន​សម្ព័ន្ធភាព​ផ្លូវ​ភេទ​ជា​មួយ​អ្នក​ណា​ នៅ​​ឡើយ​ ឬ​ក៏​នៅ​មិន​ទាន់​ចង់​មាន​សិច​ជា​មួយ​គូ​សង្សារ​​របស់​យើង​នៅ​ឡើយទេ តែ​ក្នុង​គណៈ​ពេល​ដែល​យើង​ត្រូវ​ប្រឈម​មុខ​ហ្នឹង​អារម្មណ៍​ផ្លូវ​ភេទ​ ដែល​ដុត​រោល​រាល​ខ្លួន​យើង​នោះ​ ការ​ជួយ​ខ្លួន​ឯង​អាច​ចាត់​ទុកថា​ជា​ជម្រើស​​មួយ​ដែលល្អ​​យើង​អាច​ជ្រើស​រើស ​បាន ​ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ខុស​ប្រក្រតី​អ្វី​ឡើយ​ តែ​វា​ជា​ការ​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​ដែល​​កើត​ពី​ចំណង់​ផ្លូវ​ភេទ​ បាន​យ៉ាង​ល្អ​។ ម្យ៉ាង​វិញ​ទៀត​យើង​មិន​ចាំបាច់​ខាត​បង់​លុយ​កាក់ ឬ​ធ្វើ​ឲ្យ​អ្នក​ណា​មិន​​ក្តៅ​ក្រហាយ​ដោយ​សារ​យើង​ផង​ដែរ។

ក្នុង​ខណៈ​ ពេល​ដែល​យើង​ជួយ​ខ្លួន​ឯង​នោះ យើង​អាច​ស្រមើល​ស្រម៉ៃ​​រវើ​រវាយ​យ៉ាង​ណា​ក៏​បាន​ មិន​គួរ​ធ្វើ​ដោយ​​អារម្មណ៍​ខ្វាយ​ខ្វល់​ ឬ​គិត​ថា​វា​ជា​ទង្វើ​ខុស​ឆ្គង​នោះ​ឡើយ ព្រោះ​ការ​ផ្តល់​សេចក្តី​សុខ​ដល់​ខ្លួន​ឯង​បែប​នេះ​មិន​មែន​ជា​រឿង​ខុស​ ប្រក្រតី​អ្វី​​សោះ​ឡើយ​ នឹង​ប្រព្រត្តិ​ញឹក​ញាប់​ ឬ​ម្តង​ម្កាល​ក៏​អាស្រ័យ​លើ​ការ​សំរេច​ចិត្ត ការ​ពេញ​ចិត្ត​ និង​សុខភាព​របស់​យើង​ម្នាក់ៗ។

ទោះ ​បី​ជា​ការ​ជួយ​ខ្លួន​ឯង​ជា​ជម្រើស​មួយ​​សំរាប់​ខ្លួន​យើង​ ដើម្បី​បន្ធូរ​បន្ថយ​អារម្មណ៍​តាន​តឹង​​នៃ​ចំណង់​ផ្លូវ​ភេទ​ តែ​យើង​មិន​គួរ​​ងប់ងុល​ប្រព្រឹត្ត​វា​​រហូត​ដល់​ជ្រុល​ហួស​ហេតុ​ពេក​ដែរ​។ យើង​គួរ​រក​កិច្ច​ការ​ផ្សេង​ៗ​ដែល​យើង​ចូល​ចិត្តមក​ធ្វើ​​​ ឬ​ក៏​ហាត់​ប្រាណ​ដើម្បី​បញ្ចេញ​កំលាំង​កាយ​ក៏​បាន​ ទាំង​នេះ​ដើម្បី​ចែក​រំលែក​ថាមពល​ដែល​មាន​នៅ​ក្នុង​ខ្លួន​ធ្វើ​ការ​ងារ​ ផ្សេង​​ទៀត​ដែល​មាន​ប្រយោជន៍​៕

ស្ត្រីជាមួយនិងការថែទាំអវយវភេទ

ការ ​ថែរក្សា​សុខភាព​អនាម័យ​ត្រង់​ចំនុច​អាថ៌កំបាំង​បំផុត​របស់​ស្ត្រី​នេះ​ជា​ ការងារ​ផ្ទាល់​ខ្លួន​និង​មាន​សារ​សំខាន់ ។ ជាមួយ​គ្នា​នេះ​ការ​មាន​សិច​ដ៏​ល្អ ទាមទារ​អវយវ​ភេទ​មាន​សុខភាព​ល្អ​គ្មាន​ភាព​កខ្វក់ គ្មាន​ក្លិន រួម​ទាំង​មាន​អនាម័យ​ល្អ​ជា​ប្រចាំ ។

នៅ​ពេល​សួរ​ស្ត្រី​ទូទៅ​ថា បាន​យក​ចិត្ត​ទុកដាក់​ថែទាំ​សុខភាព​អវយវ​ភេទ​ឬ​អត់​នោះ​មួយ​ភាគ​ធំ​តែង​ ឆ្លើយ​ថា​ពួក​គេ​ចេះ​ចាប់​ផ្ដើម​ថែទាំ​បាន​ល្អ​នៅ​ពេល​ពេញ​វ័យ​ប៉ុណ្ណោះ​ឯ​ វ័យ​នៅ​ក្មេងៗ​ជាង​នេះ មិន​សូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​ប៉ុន្មាន​ឡើយ ។

តាម​លទ្ធផល​ ពី​ការ​ស្រាវជ្រាវ គេ​បាន​រក​ឃើញ​ថា ស្ត្រី​មួយ​ភាគ​ធំ​ចេះ​ថែទាំ​អវយវ​ភេទ​យ៉ាង​ខ្ជាប់ខ្ជួន​ក៏​ទាល់​តែ​បាន​ ឆ្លងកាត់​ការ​រួម​ភេទ​ជា​លើក​ដំបូង​រួច​មក ។ ស្ត្រី​តែងតែ​គិត​ថា ក្រោយ​ពី​បាន​ទទួល​ការ​រួម​ភេទ​ហើយ​អវយវ​ភេទ​និង​ទទួល​រង​ការ​ប៉ះ​ទង្គិច ហើយ​ងាយ​ចម្លង​មេរៅគ​និង​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ ។ វា​ជា​ហេតុផល​មួយ​ដែល​ពួក​គេ​អនុវត្ត​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ ។

ជា​ទូទៅ ស្ត្រី​តែ​លើក​យក​ចំណែក​ផ្សេងៗ​នៃ​រាងកាយ​មក​និយាយ​យ៉ាង​បើក​ចំហ ដូច​ជា​រឿង​ទម្ងន់​ខ្លួន​ដើមទ្រូង​ឬ​ត្រគាក​ប៉ុន្តែ​សម្រាប់​អវយវ​ភេទ ពួក​គេ​ពុំ​សូវ​ហ៊ាន​លើក​យក​មក​និយាយ​ឡើយ ព្រោះ​ជា​រឿង​គួរ​ឲ្យ​ខ្មាស់អៀន ទំនៀមទម្លាប់​និង​ការ​ហាមឃាត់ ។ ការ​ពិត​គ្រប់​ចំណែក​ជា​របស់​រាងកាយ​ដែល​ត្រូវ​ថែទាំ ត្រូវ​ការ​ពិភាក្សា​ដើម្បី​ថែ​រក្សា​សុខភាព​ឲ្យ​ល្អ​ប្រសើរ​ប្រាសចាក​ពី​ ជំងឺ​ទាំងពួង ។ ផ្សារ​ឈឺ​ត្រឹម​បន្តិចបន្តួច ហើយ​ព្រងើយ​កន្តើយ​មិន​ព្រម​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ យូរៗ​ទៅ​អាច​នាំ​ឲ្យ​កើត​ជំងឺ​ធ្ងន់ធ្ងរ ដូចជា​កើត​ជំងឺ​មហារី​មាត់​ស្បូន​ជាដើម ។

ឥទ្ធិពលពីដំបូន្មាន

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​បាន​បង្ហើប​ប្រាប់​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន ​ឯង​ក្នុង​រឿង​នេះ​ថា «ខ្ញុំ​ធំ​ដឹង​ក្ដី​ឡើង​មក​ស្ថិត​នៅ​ក្នុង​ដំបូន្មាន​ដ៏​តឹងរឹង ។ គេ​ពុំ​ព្រម​បើក​ទូលាយ​ក្នុង​ការ​និយាយ​ស្ដី​ពី​រឿង​នេះ​ទេ អ្វីៗ​ត្រូវ​បាន​បិទ​ជិត​គ្រប់យ៉ាយ ហើយ​សូម្បី​តែ​កន្លែង​អាថ៌កំបាំង​ខ្លះ​ក៏​មិន​ត្រូវ​បាន​គេ​បើក​ទូលាយ​ដែរ» ។

នាង បុប្ផា ស្ត្រី​អាយុ ៣២​ឆ្នាំ​ម្នាក់​បាន​ប្រាប់​ថា «គេ​បាន​ផ្ដល់​ដំបូន្មាន​តាំង​តែ​ពី​ខ្ញុំ​នៅ​តូច​កន្លែង​កខ្វក់​និង​មាន​ ក្លិន​គួរ​ឲ្យ​ស្អប់​ខ្ពើម​មិន​គួរ​លើក​យក​មក​និយាយ ។ ការ​រួម​ភេទ ត្រូវ​គេ​គិត​ថា​ជា​រឿង​ដ៏​អាក្រក់​ពុំ​គួរ​ឲ្យ​កើត​មាន​រឿង ។ ស្ត្រី​ដែល​ធ្លាប់​រួម​ភេទ​គឺ​ជា​ស្ត្រី​ដែល​គេ​ចាត់​ទុក​ថា​មិន​ជា​ទី​គួរ​ ឲ្យ​គោរព​រាប់អាន» ។

សិចក្នុងអំឡុងពេលមានរដូវ

សិច​ក្នុង​អំឡុង​ពេល​មាន​វដ្ដ​រដូវ​ត្រូវ​បាន​គេ​បង្រៀន​ដល់​ស្ត្រី​ ស្ទើរ​គ្រប់​តំបន់ គ្រប់​ប្រទេស​ថា ជា​រឿង​ត្រូវ​ហាមឃាត់​និង​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ។ វា​ស្ទើរ​តែ​ក្លាយ​ជា​ក្រឹត្យក្រម​ទូទៅ​ហើយ ។ ប៉ុន្តែ​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​គេ​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ មាន​ទាំង​ប្រការ​ល្អ​និង​ប្រការ​អាក្រក់ ។

ការ​ហាម​ក្នុង​ពេល​បច្ចុប្បន្ន គឺ​សំខាន់សំដៅ​ទៅ​លើ​ការ​មាន​គភ៌ និង​ជំហឺ​តែ​ប៉ុណ្ណោះ ។ ជាមួយ​គ្នា ការ​មាន​ភេទ​ក្នុង​អំឡុង​ពេល​នេះ ចាំបាច់​ត្រូវ​ធ្វើការ​សម្អាត​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ជា​អំឡុង​ពេល​ដែល​រាងកាយ​ត្រូវ​កម្ចាត់​ជាតិ​ពុល​ទាំងឡាយ​ចេញ​ពី​ ខ្លួន និង​អាច​នាំ​ឲ្យ​ប៉ះ​ទង្គិច​ពី​ការ​ឆ្លង​មេរោគ​ផង ។​ គេ​ពុំ​ឃើញ​មាន​ការ​ហាមឃាត់​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​រួម​ភេទ ​អំឡុង​ពេល​នេះ​ទេ ។

ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ក្រុម​អ្នក​ឯកទេស​ខ្លះ​សម្ដែង​ការ​ភ័យ​ព្រួយ​បារម្ភ​ពី​រឿង​នេះ​ដែរ​ គេ​ថា​ពុំ​គួរ​ប្រថុយប្រថាន​ក្នុង​អំឡុង​ពេល​នេះ​ឡើយ ព្រោះ​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។

បើ​ស្ត្រី​ចង់​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ ចាំ​បាច់​ត្រូវ​អនុវត្ត​ប្រការ​សំខាន់​ខ្លះៗ​ដូច​ខាងក្រោម ៖

ត្រូវដុសលាងសម្អាតខ្លួនឲ្យបានល្អ ត្រូវ​ដឹក​ដៃ​គ្នា​ចូល​បន្ទប់​ទឹក​និង​ត្រូវ​ដុស​លាង​ខ្លួន​ឲ្យ​ស្អាត​វិញ ក្រោយ​ពេល​រួមភេទ​រួចរាល់ ។

ប្រើកម្រាល

ត្រូវ​រក​កម្រាល​ប្លាស្ទិក​មក​ក្រាល​ពី​ក្រោម​កន្លែង​ដេក​ឲ្យ​បាន​ ត្រឹមត្រូវ មុន​នឹង​ចាប់​ផ្ដើម​រួម​ដំណេក ព្រោះ​អំឡុង​ពេល​នេះ​ធ្លក់​លោហិត​មក​ច្រើន អាច​នាំ​ឲ្យ​ប្រឡាក់​ជាប់​កម្រាល​ពូក​ដែល​ពិបាក​ក្នុង​ការ​បោក​គក់ ប្រសិន​បើ​គ្មាន​របស់​ទាំង​នេះ​ទេ អាច​ប្រើ​ក្រមា ឬ កន្សែង​ពោះគោ​ទ្រាប់​ពី​ក្រោម​ក៏​បាន ។

ប្រើស្រោមអនាម័យ

ក្នុង​អំឡុង​ពេល​មក​វដ្ដ​រដូវ​នេះ​ជា​ពេល​ដែល​អាច​ឆ្លង​មេរោគ​បាន​ ដោយ​ងាយ​ដល់​ទាំង​ស្ត្រី​និង​បុរស​ជា​ពិសេស​អាច​នាំ​ឲ្យ​ចាប់​កំណើត​ទារក​ បាន​យ៉ាង​ងាយ​ផង ។ ដូច្នេះ​ការ​ប្រើ​ស្រោម​អនាម័យ​ក្នុង​អំឡុង​ពេល​នេះ​ជា​ការ​ប្រសើរ​បំផុត ។ (នៅមានត)

ការអប់រំផ្លូវភេទ

រាល់ ​នារី​ទាំងឡាយ​ត្រូវ​យល់​អំពី​ផ្លូវ​ភេទ​ឲ្យ​បាន​ច្បាស់​ក្នុង​តំណាក់​កាល​ ណា​មួយ​ឲ្យ​បាន​ច្រើន​នារី​ក្រមុំ​ទាំងឡាយ​ប្រាថ្នា ចង់​តម្រូវ​ចិត្ត​អ្នក​ផង​ទាំងពួង​មុន​គេ​បង្អស់​នោះ​គឺ​បុរស ។ ហើយ​ចង់​ចែក​រំលែក​មនោ​សញ្ចេតនា​ស្នេហា បង្កើត​ការ​យក​ចិត្ត​ទុកដាក់​ដល់ អាថ៌កំបាំង របស់​ស្នេហា ។ ឯ​អ្នក​កម្លោះ​ទាំងឡាយ​ចាប់​ផ្ដើម យក​ចិត្ត​ទុកដាក់ ដល់ពួក​នារី ។ ខំប្រឹង​ធ្វើ​ឫក​ជា​មនុស្ស​ធំ​ពេញ​វ័យ​ក្នុង​នោះ​ថែម​ទាំង​មាន​ទម្លាប់​ អាក្រក់​ខ្លះ (ដូច​ជា​ជក់​បារី,ផឹក​គ្រឿង​ស្រវឹង​ជាដើម) ។

ប្រដាប់​ភេទ​ពេញ​ក្រមុំ​ជា​អ្វី ? គឺ​រយះ​ពេល​ដែល​រាងកាយ​ឈាន​ដល់​ដំណាក់​កាល​ពេញវ័យ​នៃ​ប្រដាប់​ភេទ​ពោល​គឺ​ ចាប់​ផ្ដើម​មាន​សមត្ថភាព​ចំណង់​ផ្លូវ​ភេទ​ខ្លាំង ។ ថែម​ទាំង​អាច​ហៅ​ថា​ដំណាក់​កាល​ផ្ដូរ​រដូវ​ឬ​អាយុ​កាល​ពេញវ័យ ។ នារី​ទាំងឡាយ​ចាប់​ផ្ដើប​មាន​ឈាម​រដូវ(មក​ខែ)​និង​មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង ​ចំឡែក រី​ឯ​អ្នក​កម្លោះ​ក្មេង​ខ្ចី​របស់​យើង​វិញ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ ហៀរ​ទឹក​កាម​ដោយ​ស្លួន​ឯក​ឯង ។ រាង​កាយ​ទាំងមូល​ផ្លាស់​ប្ដូរ ។ ចំពោះ​យុវជន​ជំទង់​ពួក​គេ​ចាប់​ផ្ដើម​ដុះ​រោម​ត្រឡាច​នៅ​លើ​ថ្ងាស ប្រដាប់​និង​នៅ​លើ​ផ្ទៃ​មុខ និង​លើ​ខ្លួន​ប្រាណ,ទំហំ​ដុំ​ក​ឡើង​ធំ(ហៅ​ពោន) បែក​សម្លេង ។

ចំពោះ​យុវតី​ខ្លួន​ប្រាណ​ចាប់​រីក​ធំ​ទ្រលុកទ្រលន់​ ដោយ​សារ​ខ្លាញ​កក​នៅ​ជាលិកា​មួយ​ចំនួន នៅ​រាយ​ប៉ាយ​ក្រោម​ស្បែក(មុន​បង្អស់​គឺ​នៅ​លើ​ភ្លៅ​និង​ត្រគាក)​បណ្ដា​ ក្រពេញ​ដោះ​លូតលាស់ ឆ្អឹង​ត្រគាក​រីក​ចេញ​តាម​ទិសដៅ​ធំ​ទូលាយ ។ អំឡុង​ពេល​អាយុ​កាល​ពេញ​កពុំ​ផ្លូវ​ភេទ ចំពោះ​យុវតី​ទាំងឡាយ​ជា​ធម្មតា​ចាប់​ផ្ដើម​តាំង​ពី​អាយុ​១២​ឆ្នាំ (ឆាប់​ចាង​ក្មេង​ប្រុសៗ)​ហើយ​បញ្ចប់​នៅ​អាយុ​១៤​ឬ​អាយុ​១៦​ឆ្នាំ ហើយ​ខ្លះ​ទៀត​ក៏​អាច​បញ្ចប់​នៅ​អាយុ​១៨​ឆ្នាំ ។​ រី​ឯ​យុវជន​វិញ​ចាប់​ផ្ដើម​ពី​អាយុ​១៣​ឆ្នាំ​ហើយ​បញ្ចប់​នៅ​អាយុ​១៥​ឆ្នាំ ឬ​អាយុ​២០​ឆ្នាំ ។

ចំណុចពិសេស​របស់​អាយុ​កាល​ពេញ​ក្រមុំជា​អ្វី ?

នេះ​ជា​ការ​ច្របូកច្របល់​បណ្ដោះអាសន្ន​បណ្ដា​សមាមាត្រ​រាងកាយ​ដៃ​ជើង ​លូតលាស់​ជាង​ដង​ខ្លួន​អាស្រ័យ​ហេតុនេះ​ចលនា​ទាំងឡាយ​ក្លាយ​ជា​ទទីសទទាស​ដែល ​ដូនតា​យើង​តែងតែ​ប្រាប់​ថា​អាយុកាល ឈរ​បែក​ឆ្នាំង​អង្គុយ​បែក​គម្រប ឬ​ថា ដៃ​ភ្លើង​ជើង​មាន់… ។ សាច់​ដុំ​រីក​លូតលាស់​យ៉ាងលឿន បេះដូង​លូតលាស់​ជាង​ប្រៀបធៀប​នឹង​សរសៃ​ឈាម​បង្ហាញ​ឲ្យ​ឃើញ​ដោយ​អាការះ​វិល​ មុខ​ស្លេកស្លាំង​បែប​ស្រាល ត្រជាក់​អវយវ​ទាំង​៤ ឬ​ឈឺ​ក្បាល​ហេវហត់ ។

វ័យ ​ជំទង់​ទាំងឡាយ​ថែម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ពី​អាការ​មន្ទិល​សង្ស័យ​និង​ អាកប្បកិរយា​រិះគន់​ចំពោះ​អ្វីៗ សព្វ​គ្រប់​បែប​យ៉ាង​ដែល​មក​រក​ខ្លួន​បង្ហាញ​ពី​លក្ខណៈ​មិន​អាច​ទ្រាំ​បាន​ ចំពោះ​កិច្ច​ការពារ​របស់​ឳពុក​ម្ដាយ ឆាប់​ប្រតិកម្ម​ជ្រុល​ចិត្ត​គំនិត​ប្រែប្រួល មាន​ចរិត​ញញើត​ញញើម​ដើរ​ទន្ទឹម​និង​ចរិត ហ៊ាន​ជ្រុល​ដោយ​បែប​មួយ ។ ឧស្សាហ៍​ស្អុះស្អាប់ ឬ​យំ​យែក ។ នៅ​ក្នុង​អំឡុង​ពេល​នេះ​តួ​នាទី​មាតា​បិតា​ពិត​ជា​ការ​សំខាន់​ខ្លាំង​ណាស់​ ត្រូវ​នៅ​ជាប់​ជាមួយ​បុត្រ​ធីតា​កុំ​គប្បី​ធ្វេស​ប្រហេស​ឲ្យ​សោះ ។

សិច​​ចុះ​ខ្សោយ​អាច​កែ​ខៃ​​បាន​...​ប្រសិន​បើ​​...

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ kv

បុរស ​គ្រប់​រូប​នៅ​ពេល​ដែល​ត្រូវ​បាន​​ស្រ្តី​និយាយ​ដើម​ថា​៖ អាគក​មិន​រងាវ,​ ឬ​សត្វ​លលកឈប់​បូល​​(លិង្គ​មិន​ងើប​រឹង) វា ​ហាក់​​បី​ដូច​ជា​ការ​បំផ្លាញ​កិត្តិយស​កូន​ប្រុស​ទ្រូង​ប្រាំ​ហត្ថ​​។ ការ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​បាន​នឹង​កំពុង​​ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​ នាក់​​​ពិបាក​ចិត្ត​ជា​ខ្លាំង ឧត្តម​ភរិយា​ដែល​យល់​ចិត្ត​ស្វា​មី​គួរ​រួម​ដៃ​ជា​មួយ​ស្វាមីខ្លួន​ដើម្បី​ រក​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ។

ពិត​មែន​ហើយ​ អាការៈបាត់​បង់​សមត្ថភាព​​ផ្លូវ​ភេទជា​រឿង​ធម្មតា​ដែល​អាច​កើត​ឡើង​ចំពោះ​ បុរស​គ្រប់​រូប​ ហើយ​ក៏​មិន​មែន​ជា​រឿង​ពិបាក​ដោះ​នោះ​ទេ តែ​ការ​​ដោះ​ស្រាយ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ន៍​តាម​​វីធី​ដែល​ត្រឹម​ត្រូវ​ គឺ៖ ត្រូវ​​ចាប់​ផ្តើម​ពី​ការ​ធ្វើ​ឲ្យ​​សុភាព​ផ្លូវ​ចិត្ត​ល្អជា​មុន​សិន ​ដែល​ជា​កក្តា​​ចំបង​​នាំ​ឲ្យ​សុខភាព​រាង​កាយល្អ​​ និង​រឹង​ម៉ាំ​។ ប្រសិន​បើ​អាច​ធ្វើ​បាន​​ហើយ​ ការ​ចុះ​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ​នឹង​​រលាយ​​បាត់​ឯង។ ការ​ប្រើប្រាស់​ថ្នាំ​ដាស់​អារម្មណ៍​ភេទ​​​វា​ជា​ការ​ដោះ​ស្រាយ​បញ្ហា​មិនចំ ​​កន្លែង ហើយ​​វាមិន​អាច​​ដោះ​ស្រាយ​បញ្ហា​​​​បាន​100%​នោះ​​ដែរ។

*មូល​ហេតុ​ផ្សេង​ៗ​ដែល​បង្ក​ឲ្យ​បុរស​ជួប​បញ្ហា​ចុះ​ខ្សោយ​ ឬ​រហូត​ឈាន​ដល់​ការ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​៖

សម្ពាធ​ការ​ងារ​៖ បុរសៗ​​ពូកែ​ណាស់​ អាច​ធ្វើ​ការ​បាន​ទាំង​ថ្ងៃ​ទាំង​យប់, ម៉ត់ចត់​​ និង​ប្រាកដ​ប្រជា​ជា​មួយ​ការ​ងារ​រហូត​​មិន​ខ្វល់​ពី​រឿង​ផ្សេងៗ មិន​ថា​ជា​ភរិយា, ការ ​លំហែរ​កំសាន្ត​ ឬ​ការ​លេង​កី​ឡា​ ហើយ​ជា​ពិសេស​កិច្ច​ការ​លើគ្រែ ដែល​ជា​វត្ថុ​ដ៏​សំខាន់​សំរាប់​គូ​ស្វា​មី​ភរិយា​។ បើបុរស​ដែល​​អត់​ងងុយ​វិញនោះ​ ចំណង់​ផ្លូវ​ភេទ​គឺ​មិន​អាច​កើ​ត​មាន​បាន​ឡើយ​ចំពោះ​រូប​គាត់ឡើយ​​ ព្រោះ​អ័រមូន​ភេទ​របស់​បុរស​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខណៈ​ពេល​ដែល​បុរស​ ទទួល​ទាន​ដំណេកនាពេល​យប់​តែ​ប៉ុណ្ណោះ។

វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​មិន​ ពិបាក​ទេ​ប្រសិន​បើ​អស់​លោក​បុរស​ចេះ​បែង​ចែក ​ពេល​វេលា​ការ​ងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ពោល​គឺ​ទុក​ពេល​សំរាប់​ខ្លួន​ឯង​ខ្លះ។​ អ្វី​ដែល​អាច​ឲ្យ​អ្នក​ដទៃ​ធ្វើ​ជំនួស​បាន​គួរ​តែ​ចែក​ការ​ងារ​ឲ្យ​គេ​ជួយ​ ធ្វើ​ខ្លះ លោក​គួរ​ធ្វើ​អ្វី​ដែល​ចាំបាត់​ខាន​មិន​បាន​ ត្រូវ​ចេះ​​​ចែក​រំលែក​ពេល​វេលា​សំរាប់​គ្រួសារ​ផង​ ទើប​ជីវិត​មាន​សេចក្តី​សុខ។ 

សុខភាព ​រាង​កាយ​មិន​ល្អ៖ មាន​បុរស​មួយ​ចំនួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ សុខភាព​ខ្លួន​ឯង​​ថា​តើ​ខ្លួន​គេ​កំពុង​មាន​ជំងឺ​អ្វី​នោះ​ទេ។ ពោល​នៅ​ពេល​ដែល​គេ​មិន​ទាន់​​​ដេក​ឈឺនៅ​នឹង​កន្លែង គេ​មិន​ដែល​គិត​ពី​រឿង​ទៅ​រក​គ្រូ​ពេទ្យ​ឡើយ។ ការ​​​ដែល​មាន​ជំងឺ​ដង្កាត់​បន្តិច​បន្តួច​ទាំង​ឡាយ​ជា​មាន​ចំណែក​យ៉ាង​សំ​ ខាន់​ចំពោះ​ការ​មិន​កើត​មាន​ឡើង​នូវ​អារម្មណ៍​ផ្លូវ​ភេទ។ សំរាប់​ផ្នែក​វេជ្ជ​សាស្ត្រ​វិញ បើ​រាង​កាយ​យើង​មិន​ម៉ាំ​មួន១០០%​ ចំណង់​ក្នុង​ការ​រួម​​ភេទ នឹង​មិន​សួវ​កើត​​មាន​ឡើង លើក​លែង​ករណី​ដែល​ទទួល​ការ​ដាស់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្លា​ពី​ដៃ​គូ​​រួម​ ដំណេក។ 

ដូច្នេះ ​​បុរស​ដែល​ដឹង​ខ្លួន​ថា​មាន​ជំងឺ​មក​បៀត​បៀន​ហើយ​គួរ​តែ​ទៅ​ព្យាបាល​ជា​ បន្ទាន់ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​​​កើតមាន​ឡើង​ វិញ​នោះ​ទេ វា​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ពី​ដើម​ទី​ គឺ​ព្យាបាល​ជំងឺ​មាន​ស្រាប់​ឲ្យ​ជា​ដាច់​មុន​ពេល​វា​ធ្ងន់​ធ្ងរ​ពិបាក​កែ។

*ការ​ប្រើ​ប្រាស់​ថ្នាំ​៖ នេះជា​រឿង​ដែល​​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹងទេ​​ថា មាន​ថ្នាំ​ប្រភេទ​ខ្លះមាន​ផល​​ប៉ះ​ពាល់​​ ដែល​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ស្រក​ចុះ ជា​ពិសេស​ថ្នាំ​ដែលជះ​​​ឥទ្ធិពល​លើ​ខួរក្បាល មាន​នៅ​ក្នុង​ក្រុម​ថ្នាំ សសៃប្រសាទ, ថ្នាំ​ងងុយ​គេង,​ ថ្នាំ​បំបាត់​អាស៊ីត​ក្នុង​ក្រពះ និង​ថ្នាំ​លើស​ឈាមជា​ដើម។

វិធី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ​វា​មិន​​ ពិបាក​ទេ​​​ ប្រសិន​បើ​ថ្នាំ​ដែល​បាន​រៀប​រាប់​ខាង​លើ​មិន​មែន​ជា​ថ្នាំ​ដែល​អ្នក​ត្រូវ​ ទទួល​ទាន​ជា​ប្រចាំ តែ​ផ្ទុយ​មក​វិញ​បើ​អ្នក​ត្រូវ​ទទួល​ទាន​ជា​ប្រចាំ​វិញ​នោះ យើង​សូម​ណែនាំ​ឲ្យ​អ្នក​ទៅ​ជួប​ពិ​ភាក្សា​ជា​មួយ​គ្រូពេទ្យ​ដែល​ឲ្យ​អ្នក​ ប្រើ​ថ្នាំ​ទាំង​នោះ​វិញ នេះ​​ជា​ផ្លូវ​ដោះ​ស្រាយ​ដែល​ល្អ​បំផុត។

*ភរិយា​មិន​ចេះ​មើល​ថែ​ខ្លួន៖ ពេល​ខ្លះ​មូល​ហេតុ​ដែល​សំខាន់​ជាង​គេ​គឺ​បណ្តាល​មក​ពីមនុស្ស​ក្បែរ​ខ្លួនយើង ​នេះ​ឯង​ ភរិយា​ភាគ​ច្រើន​​មុន​ពេល​រៀប​​ការ​​មាន​រូប​រាង​សមសួនគួរ​ជា​ទី​គាប់​ចិត្ត ​សំរាប់​ស្វាមី​ តែ​ក្រោយ​ពេល​រៀប​ការ​យូរ​បន្តិច​ មាន​កូន​ច្រើន​នាក់​បន្តិច ក៏​បណ្តោយ​​រហូត​ភ្លេច​​គិត​ថា​នាង​ នៅ​មាន​ស្វាមី​​ដែល​នៅ​ស្រឡាញ់​ពេញ​ចិត្ត​​មើល​របស់​ល្អៗ​នៅឡើយ។ 

ដូច្នេះ ​ភរិយា​ទាំង​ឡាយ​ត្រូវ​រក​វិធី​ដោះ​​ដោយ​ខ្លួន​ឯង​​ ដូច​ជា​សាកល្បង​​សំរក​រាង​ ថែរក្សា​ស្បែក​ លុប​ស្នាម​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ ប្តូរ​មូដ​សក់ថ្មី ឬក៏​រក​អ្វី​មក​បន្ថែម​​ដើម្បី​ឲ្យ​ខ្លួន​ឯង​មើល​​ទៅ​ល្អ​ថែម​មួយ​កម្រិត។​ សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​​ដូច​ពីកាលទើប​​រៀប​ការ ​ថ្មីៗ​ នឹងត្រឡប់​មក​ជា​ថ្មី​ដោយ​មិន​ពិបាក​ បើ​នាក់​ចេះ​ថែ​រក្សា​សម្រស់​ខ្លួន​ឯង​បាន​។

ក្រៅ​ពី​នេះ​គ្រូ​ពេទ្យ​ក៏​បាន​ណែ​នាំ​ផង​ដែរ​នូវ​វិធី​​សំរាប់​ជួយ​ឲ្យ​បុរស​មិន​ធុញ​ទ្រាន់​ចំពោះការ​រួម​ភេទ៖ 

ដេក​ឲ្យ​គ្រប់​គ្រាន់៖​ ការ​ដេក​ឲ្យ​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​កំលាំង​និង​ អារម្មណ៍​ស្រស់​ថ្លា ដែល​ធ្វើ​ឲ្យ​មាន​​​ផល​ល្អ​សំរាប់​ការ​មាន​ភេទ​សម្ព័ន្ធ​​ប៉ុណ្ណោះ​ទេ តែ​ការ​ដេក​ក្នុង​ពេល​ពាក់​កណ្តាល​អាធ្រាត​​​ ឲ្យ​រាង​កាយ​បាន​ផលិត​អ័រមូន​ភេទ​ចេញ​មក​ថែម​ទៀត​ផង។ ដែល​អ័រមូន​ប្រភេទ​នេះ​អាច​ផលិត​បាន​តែ​ពេល​កណ្តាល​អាធ្រាត​​ ប៉ុណ្ណោះ។ 

ហាត់​ប្រាណ​ជា​ប្រចាំ៖ មូល​ដ្ឋាន​របស់​ការ​មាន​សិច​គឺ​ស្ថិត​នៅ​លើ​រាង​កាយ​ដែល​រឹង​ម៉ាំ ដាច់​ដុំ​ទាំង​ឡាយ​ដែល​លោក​គិត​ថា​ចាំ​បាច់​ប្រើ​ប្រាស់​ក្នុង​ការ​រួម​ រ័កគឺ​លោក​ត្រូវ​ហាត់​​ឲ្យ​វា​​រឹង​ម៉ាំ​ជា​និច្ច​ ក្រៅ​ពី​នេះការ​ហាត់​ប្រាណ​ថែម​ទាំងជួយ​ប្រព័ន្ធ​ដក​ដង្ហើម​ និង​ប្រព័ន្ធ​​សសៃ​ឈាម​​ក្នុង​រាង​កាយ​ឲ្យ​ដំណើរ​ការ​បាន​​ល្អផងដែរ​ នៅ​ពេល​ដែល​ប្រព័ន្ធ​ទាំង​ពីរ​នេះធ្វើ​ការ​ល្អ​ជា​ធម្មតា​នោះ​បាន​ន័យ​​ថា​ រាយ​កាយ​របស់​យើង​រឹង​ម៉ាំ។ 

ទទួល​ទាន​អាហារ​ដែល​មាន​ប្រយោជន៍៖ ការ​ពិត​យើង​មិន​ចំបាច់​ប្រើ​ប្រាស់​ថ្នាំ​សំរាប់​ដាស់​អារម្មណ៍​សិចតាម​ការ ​ឃោសនា​ក្នុង​Internet ឬ ​ប្រព័ន្ធ​ឃោស​នា​ផ្សេង​ៗនោះ​ទេ ព្រោះ​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នោះ​ក្នុង​រយៈ​ពេល​វែង​វា​អាច​បង្កជា​ផល​ ប៉ះ​ពាល់​ផ្សេង​ៗដល់​រាង​កាយ​យើង​។ ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​របស់​រាង​ កាយ​យើង​គឺ​កត្តា​ល្អ​ជាង។ ពិត​មែន​ហើយ​អាហារ​ប្រភេទ​ខ្លះដូច​ជា​៖ អាហារ​សមុទ្រមួយ​ចំនួន​ បន្លែ​បង្កា​មួយ​ចំនួន​ មាន​សារ​ធាតុ​ដែល​អាច​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​បាន​ តែ​គូ​ស្នេហ៍​ទូ​ទៅ​ប្រហែល​ជា​មិន​ត្រូវ​ការ​អារម្មណ៍​ភេទ​ដែល​រោល​រាល​ដល់​ ថ្នាក់​នោះ​ទេ។ ហើយ​អ្វី​ដែល​​ជា​ការ​ពិត​នោះ​អា​រម្មណ៍​ស្នេហ៍​ដែល​រោល​រាល​ជ្រុល​ហួស​ហេតុ ​នោះ​ក៏​មិនបាន​ធ្វើ​ឲ្យ​​ប្រតិ​បត្តិ​ការណ៍​ផ្លូវ​ភេទ​របស់​អ្នក​ប្រកប​ដោយ ​សេចក្តី​សុខ​ទាំង​ស្រុង​​នោះដែរ។ 

សម្លឹង​មើល​លោក​ក្នុង​ផ្លូវ​ល្អ(Be an Optimist person)៖ សុខភាព ​​ផ្លូវ​ចិត្ត​ដែល​ល្អ​​ជា​មូល​ដ្ឋាន​ល្អ​សំរាប់​​អ្វី​ៗ​គ្រប់​យ៉ាង​ ក្នុង​រាង​កាយ​ រួម​ទាំងអារម្មណ៍​សិច​ផង​ដែរ​។ បើ​អស់​លោក​បុរស​មាន​អារម្មណ៍​ល្អ​ មិន​តាន​តឹង ​មើល​ឃើញ​អ្វីគ្រប់​យ៉ាង​ជា​រឿង​សប្បាយ​ធូរ​ស្រាល​ នោះ​វា​នឹង​ផ្តល់​ផល​ល្អ​សំរាប់​ការ​មាន​ភេទសម្ព័ន្ធ​ និង​បន្ថែម​នូវ​សេចក្តី​សុខ​​ដល់​អ្នក​ថែម​ទៀត​ផង។

ការ​ មាន​ភេទ​សម្ព័ន្ធ​ជា​​វត្ថុ​ដែល​មនុស្ស​លោក​គ្រប់​រូប​ចង់​បាន​មិន​ថាស្ថិត ​នៅ​​ក្នុង​វ័យ​ណា​នោះ​ទេ ព្រោះ​វា​ជា​តម្រូវ​ការ​របស់​ធម្មជាតិ។​ ការ​មាន​សិច​​ពិត​ជា​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍ជា​ច្រើន​ រី​ឯ​ការ​អាក់​ខាន​ក្នុង​ការ​មាន​សិច​ផ្តល់​ផល​មិន​ល្អ​ដល់​សុខ​ភាព​រាង​កាយ ​ និង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង។ ការ​សិក្សា​ស្វែង​យល់​អំពី​សិច​គឺ​ជា​រឿង​ចាំ​បាច់​ និង​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​នោះ​ឡើយ។ ការ​មាន​ភេទ​សម្ព័ន្ធ​ជា​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ចិត្ត​ នៅ​ពេល​ដែល​សប្បាយ​ចិត្ត​រាយកាយ​នឹង​រឹង​ម៉ាំ ប្រ​កប​ការ​ងារ​ក៏បាន​​ល្អ​ និង​អ្វី​ដែល​សំខាន់​នោះគឺក្រុម​គ្រួសារ​មានសេចក្តី​សុខ៕