សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 22, 2006

ស្ត្រីជាមួយនិងការថែទាំអវយវភេទ

ការ ​ថែរក្សា​សុខភាព​អនាម័យ​ត្រង់​ចំនុច​អាថ៌កំបាំង​បំផុត​របស់​ស្ត្រី​នេះ​ជា​ ការងារ​ផ្ទាល់​ខ្លួន​និង​មាន​សារ​សំខាន់ ។ ជាមួយ​គ្នា​នេះ​ការ​មាន​សិច​ដ៏​ល្អ ទាមទារ​អវយវ​ភេទ​មាន​សុខភាព​ល្អ​គ្មាន​ភាព​កខ្វក់ គ្មាន​ក្លិន រួម​ទាំង​មាន​អនាម័យ​ល្អ​ជា​ប្រចាំ ។

នៅ​ពេល​សួរ​ស្ត្រី​ទូទៅ​ថា បាន​យក​ចិត្ត​ទុកដាក់​ថែទាំ​សុខភាព​អវយវ​ភេទ​ឬ​អត់​នោះ​មួយ​ភាគ​ធំ​តែង​ ឆ្លើយ​ថា​ពួក​គេ​ចេះ​ចាប់​ផ្ដើម​ថែទាំ​បាន​ល្អ​នៅ​ពេល​ពេញ​វ័យ​ប៉ុណ្ណោះ​ឯ​ វ័យ​នៅ​ក្មេងៗ​ជាង​នេះ មិន​សូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​ប៉ុន្មាន​ឡើយ ។

តាម​លទ្ធផល​ ពី​ការ​ស្រាវជ្រាវ គេ​បាន​រក​ឃើញ​ថា ស្ត្រី​មួយ​ភាគ​ធំ​ចេះ​ថែទាំ​អវយវ​ភេទ​យ៉ាង​ខ្ជាប់ខ្ជួន​ក៏​ទាល់​តែ​បាន​ ឆ្លងកាត់​ការ​រួម​ភេទ​ជា​លើក​ដំបូង​រួច​មក ។ ស្ត្រី​តែងតែ​គិត​ថា ក្រោយ​ពី​បាន​ទទួល​ការ​រួម​ភេទ​ហើយ​អវយវ​ភេទ​និង​ទទួល​រង​ការ​ប៉ះ​ទង្គិច ហើយ​ងាយ​ចម្លង​មេរៅគ​និង​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ ។ វា​ជា​ហេតុផល​មួយ​ដែល​ពួក​គេ​អនុវត្ត​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ ។

ជា​ទូទៅ ស្ត្រី​តែ​លើក​យក​ចំណែក​ផ្សេងៗ​នៃ​រាងកាយ​មក​និយាយ​យ៉ាង​បើក​ចំហ ដូច​ជា​រឿង​ទម្ងន់​ខ្លួន​ដើមទ្រូង​ឬ​ត្រគាក​ប៉ុន្តែ​សម្រាប់​អវយវ​ភេទ ពួក​គេ​ពុំ​សូវ​ហ៊ាន​លើក​យក​មក​និយាយ​ឡើយ ព្រោះ​ជា​រឿង​គួរ​ឲ្យ​ខ្មាស់អៀន ទំនៀមទម្លាប់​និង​ការ​ហាមឃាត់ ។ ការ​ពិត​គ្រប់​ចំណែក​ជា​របស់​រាងកាយ​ដែល​ត្រូវ​ថែទាំ ត្រូវ​ការ​ពិភាក្សា​ដើម្បី​ថែ​រក្សា​សុខភាព​ឲ្យ​ល្អ​ប្រសើរ​ប្រាសចាក​ពី​ ជំងឺ​ទាំងពួង ។ ផ្សារ​ឈឺ​ត្រឹម​បន្តិចបន្តួច ហើយ​ព្រងើយ​កន្តើយ​មិន​ព្រម​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ យូរៗ​ទៅ​អាច​នាំ​ឲ្យ​កើត​ជំងឺ​ធ្ងន់ធ្ងរ ដូចជា​កើត​ជំងឺ​មហារី​មាត់​ស្បូន​ជាដើម ។

ឥទ្ធិពលពីដំបូន្មាន

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​បាន​បង្ហើប​ប្រាប់​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន ​ឯង​ក្នុង​រឿង​នេះ​ថា «ខ្ញុំ​ធំ​ដឹង​ក្ដី​ឡើង​មក​ស្ថិត​នៅ​ក្នុង​ដំបូន្មាន​ដ៏​តឹងរឹង ។ គេ​ពុំ​ព្រម​បើក​ទូលាយ​ក្នុង​ការ​និយាយ​ស្ដី​ពី​រឿង​នេះ​ទេ អ្វីៗ​ត្រូវ​បាន​បិទ​ជិត​គ្រប់យ៉ាយ ហើយ​សូម្បី​តែ​កន្លែង​អាថ៌កំបាំង​ខ្លះ​ក៏​មិន​ត្រូវ​បាន​គេ​បើក​ទូលាយ​ដែរ» ។

នាង បុប្ផា ស្ត្រី​អាយុ ៣២​ឆ្នាំ​ម្នាក់​បាន​ប្រាប់​ថា «គេ​បាន​ផ្ដល់​ដំបូន្មាន​តាំង​តែ​ពី​ខ្ញុំ​នៅ​តូច​កន្លែង​កខ្វក់​និង​មាន​ ក្លិន​គួរ​ឲ្យ​ស្អប់​ខ្ពើម​មិន​គួរ​លើក​យក​មក​និយាយ ។ ការ​រួម​ភេទ ត្រូវ​គេ​គិត​ថា​ជា​រឿង​ដ៏​អាក្រក់​ពុំ​គួរ​ឲ្យ​កើត​មាន​រឿង ។ ស្ត្រី​ដែល​ធ្លាប់​រួម​ភេទ​គឺ​ជា​ស្ត្រី​ដែល​គេ​ចាត់​ទុក​ថា​មិន​ជា​ទី​គួរ​ ឲ្យ​គោរព​រាប់អាន» ។

សិចក្នុងអំឡុងពេលមានរដូវ

សិច​ក្នុង​អំឡុង​ពេល​មាន​វដ្ដ​រដូវ​ត្រូវ​បាន​គេ​បង្រៀន​ដល់​ស្ត្រី​ ស្ទើរ​គ្រប់​តំបន់ គ្រប់​ប្រទេស​ថា ជា​រឿង​ត្រូវ​ហាមឃាត់​និង​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព ។ វា​ស្ទើរ​តែ​ក្លាយ​ជា​ក្រឹត្យក្រម​ទូទៅ​ហើយ ។ ប៉ុន្តែ​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​គេ​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ មាន​ទាំង​ប្រការ​ល្អ​និង​ប្រការ​អាក្រក់ ។

ការ​ហាម​ក្នុង​ពេល​បច្ចុប្បន្ន គឺ​សំខាន់សំដៅ​ទៅ​លើ​ការ​មាន​គភ៌ និង​ជំហឺ​តែ​ប៉ុណ្ណោះ ។ ជាមួយ​គ្នា ការ​មាន​ភេទ​ក្នុង​អំឡុង​ពេល​នេះ ចាំបាច់​ត្រូវ​ធ្វើការ​សម្អាត​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ជា​អំឡុង​ពេល​ដែល​រាងកាយ​ត្រូវ​កម្ចាត់​ជាតិ​ពុល​ទាំងឡាយ​ចេញ​ពី​ ខ្លួន និង​អាច​នាំ​ឲ្យ​ប៉ះ​ទង្គិច​ពី​ការ​ឆ្លង​មេរោគ​ផង ។​ គេ​ពុំ​ឃើញ​មាន​ការ​ហាមឃាត់​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​រួម​ភេទ ​អំឡុង​ពេល​នេះ​ទេ ។

ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ក្រុម​អ្នក​ឯកទេស​ខ្លះ​សម្ដែង​ការ​ភ័យ​ព្រួយ​បារម្ភ​ពី​រឿង​នេះ​ដែរ​ គេ​ថា​ពុំ​គួរ​ប្រថុយប្រថាន​ក្នុង​អំឡុង​ពេល​នេះ​ឡើយ ព្រោះ​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ។

បើ​ស្ត្រី​ចង់​រួម​ភេទ​ក្នុង​អំឡុង​ពេល​នេះ ចាំ​បាច់​ត្រូវ​អនុវត្ត​ប្រការ​សំខាន់​ខ្លះៗ​ដូច​ខាងក្រោម ៖

ត្រូវដុសលាងសម្អាតខ្លួនឲ្យបានល្អ ត្រូវ​ដឹក​ដៃ​គ្នា​ចូល​បន្ទប់​ទឹក​និង​ត្រូវ​ដុស​លាង​ខ្លួន​ឲ្យ​ស្អាត​វិញ ក្រោយ​ពេល​រួមភេទ​រួចរាល់ ។

ប្រើកម្រាល

ត្រូវ​រក​កម្រាល​ប្លាស្ទិក​មក​ក្រាល​ពី​ក្រោម​កន្លែង​ដេក​ឲ្យ​បាន​ ត្រឹមត្រូវ មុន​នឹង​ចាប់​ផ្ដើម​រួម​ដំណេក ព្រោះ​អំឡុង​ពេល​នេះ​ធ្លក់​លោហិត​មក​ច្រើន អាច​នាំ​ឲ្យ​ប្រឡាក់​ជាប់​កម្រាល​ពូក​ដែល​ពិបាក​ក្នុង​ការ​បោក​គក់ ប្រសិន​បើ​គ្មាន​របស់​ទាំង​នេះ​ទេ អាច​ប្រើ​ក្រមា ឬ កន្សែង​ពោះគោ​ទ្រាប់​ពី​ក្រោម​ក៏​បាន ។

ប្រើស្រោមអនាម័យ

ក្នុង​អំឡុង​ពេល​មក​វដ្ដ​រដូវ​នេះ​ជា​ពេល​ដែល​អាច​ឆ្លង​មេរោគ​បាន​ ដោយ​ងាយ​ដល់​ទាំង​ស្ត្រី​និង​បុរស​ជា​ពិសេស​អាច​នាំ​ឲ្យ​ចាប់​កំណើត​ទារក​ បាន​យ៉ាង​ងាយ​ផង ។ ដូច្នេះ​ការ​ប្រើ​ស្រោម​អនាម័យ​ក្នុង​អំឡុង​ពេល​នេះ​ជា​ការ​ប្រសើរ​បំផុត ។ (នៅមានត)

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/06/22/p74/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.