វិធីសាស្រ្តថែរក្សាភ្នែកអោយនៅតែមើលច្បាស់
ដោយៈ សេះស
ប្រភពៈ ទស្សនាវដ្ដី Hot Page
ជា ធម្មតា មនុស្សធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយមានសុខភាពល្អ និងរូបរាងកាន់តែស្រស់សង្ហាជាងមុន តែលំហាត់ភ្នែកហាក់ដូចជាមើលរំលង។ ភ្នែកគឺជាផ្នែកសំខាន់មួយសម្រាប់មនុស្សទូទៅ ទាំងសុខភាព ចក្ខុវិញ្ញាណ និងសម្ផស្ស។ នៅពេលនេះ Hot Page សូមលើកយកអត្ថបទមួយស្តីអំពីការធ្វើលំហាត់ភ្នែក ដែលអាចផ្តល់ជាជំនួយខ្លះៗ សម្រាប់ប្រិយមិត្តអ្នកអានទាំងឡាយ ដែលមានបញ្ហាភ្នែកដូចជាការមើលពុំសូវច្បាស់ជាដើម។
ការ ធ្វើលំហាត់ភ្នែកត្រូវបានគេអនុវត្តអស់រយៈពេលជាយូរណាស់មកហើយ ដើម្បីជួយថែរក្សាសុខភាពភ្នែក។ ភ្នែកចាំបាច់ត្រូវការធ្វើលំហាត់ឲ្យច្រើនដូចការហាត់ប្រាណអញ្ចឹង ដែរ។ យ៉ាងណាមិញ ការកើនឡើងនៃការមើលជិតពេក បង្កឲ្យមានភាពស្មុកស្មាញលើប្រព័ន្ធចក្ខុវិញ្ញាណ។ ការធ្វើលំហាត់ភ្នែកអាចពង្រឹងសាច់ដុំភ្នែក ជួយថែរក្សាកែវភ្នែក និងអាចឲ្យយើងមើលកាន់តែច្បាស់ ដោយគ្រាន់តែចំណាយពេលប្រមាណជា៥ទៅ១០នាទី ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ចូរអ្នកធ្វើការជ្រើសរើសវិធីសាស្រ្តខ្លះៗខាងក្រោម ក្នុងការធ្វើលំហាត់ភ្នែកដើម្បីអនុវត្ត។ ចំពោះអ្នកដែលចំណាយពេលជាច្រើនម៉ោង អង្គុយមុខកុំព្យូទ័រនោះ គួរតែសំរាកឲ្យបាន ២ឬ៣នាទីក្នុង១ម៉ោង ដើម្បីធ្វើលំហាត់ភ្នែក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗ ដែលអាចយកទៅអនុវត្តដើម្បីសុខភាពភ្នែករបស់អ្នកកាន់តែប្រសើរ។
ឥរិយា បទ និងការជឿជាក់របស់អ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការ បង្កើនចក្ខុវិញ្ញាណរបស់អ្នក។ កាយវិភាគវិទ្យា និងសរីរវិទ្យា បានបង្ហាញថា ភ្នែកគឺជាឧបករណ៍យ៉ាងសំខាន់សម្រាប់ចិត្ត ដូច្នេះការផ្តោតអារម្មណ៌ឲ្យបានត្រឹមត្រូវគឺមានសារៈសំខាន់ ដើម្បីធ្វើឲ្យការមើលរបស់អ្នកកាន់តែប្រសើរឡើង។ អ្នកគួរចាប់ផ្តើមកម្មវិធីរបស់អ្នកដោយបង្ហាញនូវចេតនាចំពោះចក្ខុ សម្ផស្សរបស់អ្នក។ ខាងក្រោមនេះ គឺជាគំនិតខ្លះៗដែលអាចជួយជំរុញការតាំងចិត្តរបស់អ្នកៈ
- ខ្ញុំអាចធ្វើឲ្យចក្ខុសម្ផស្សរបស់ខ្ញុំកាន់តែប្រសើរឡើង- ភ្នែករបស់ខ្ញុំនឹងអាចមើលឃើញច្បាស់ជាងមុន
- ខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីមើលទៅកាន់ពិភពលោក
- ខ្ញុំអាចមើលឃើញដោយមិនចាំបាច់ពាក់វ៉ែនតា
គំនិត ខាងលើទាំងនេះ គ្រាន់តែជាឧទាហរណ៍ខ្លះៗសម្រាប់ការតាំងចិត្តរបស់អ្នកប៉ុណ្ណោះ ម្យ៉ាងទៀតអ្នកអាចបង្កើតគំនិតរបស់ខ្លួនឯង ដើម្បីជំរុញការតាំងចិត្តរបស់អ្នក។
ការ មើលដោយសំឡក់ គឺមិនផ្តល់ផលវិជ្ជមានសម្រាប់ភ្នែកអ្នកទេ ពីព្រោះថាវាបានធ្វើឲ្យថាមពល និងសាច់ដុំភ្នែកគ្មានចលនាដែលជាមូលហេតុបណ្ដាលឲ្យចរន្តឈាមមានភាព រាំងស្ទះ។ ការមើលត្រួសៗ គឺផ្ទុយនឹងការមើលដោយសម្លឹង ព្រោះថាធ្វើឲ្យអ្នកមានភាពរហ័សរហួន។
សេចក្តីណែនាំសម្រាប់លំហាត់ទី២៖
១-ចូរដកដង្ហើមឲ្យបានវែងចំនួន២ដង
២-អ្នកអាចអង្គុយ ឈរ ឬធ្វើចលនាផ្សេងៗ
៣-ពេល មើលទៅកាន់វត្ថុផ្សេងៗ ចូរសំកាំងភ្នែករបស់អ្នកទៅលើវត្ថុនោះ ហាក់ដូចជាអ្នកកំពុងតែគូរវាដោយភ្នែករបស់អ្នកអញ្ចឹង។ សូមបន្តដកដង្ហើមឲ្យបានវែងៗ។
៤-ពេលដែលអ្នកប្តូរពីការមើលវត្ថុមួយទៅវត្ថុមួយទៀត សូមអ្នកព្រិចភ្នែកផង ហើយសូមកុំឲ្យមានភាពតានតឹងឲ្យសោះ។
ការហ្វឹកហាត់បែបនេះ ត្រូវអនុវត្តដើម្បីឲ្យអ្នកមើលវត្ថុកាន់តែច្បាស់ និងដឹងថាមានអ្វីខ្លះនៅជុំវិញវា។
សេចក្តីណែនាំសម្រាប់លំហាត់ទី៣៖
១-ចូរដកដង្ហើមវែងៗឲ្យបាន២ដង
២-ចូរ ផ្ចង់ទៅលើចំណុចមួយដោយយកចិត្តទុកដាក់។ បន្ទាប់មកចូរក្រឡេកមើលចំណុចនោះដោយមិនបាច់ប្រឹងទេ។ ចូររកភាពខុសគ្នារវាងការមើលដោយខំប្រឹង និងមិនខំប្រឹង។ ចូរធ្វើការកត់សម្គាល់ ថាតើភ្នែកអ្នកមើលឃើញច្បាស់ប៉ុណ្ណា ពេលដែលមើលដោយមានការបន្ធូរអារម្មណ៍។ ការមើលរបៀបនេះ អាចធ្វើឲ្យភ្នែករបស់អ្នកមើលឃើញច្បាស់ជាងមុន។
ការ ហ្វឹកហាត់តាមវិធីនេះ ត្រូវអនុវត្តដើម្បីឲ្យការផ្លាស់ប្តូរភ្នែករបស់អ្នកកាន់តែប្រសើរ ឡើង ខណៈពេលដែលប្តូរពីការមើលឆ្ងាយមកមើលជិតវិញ។ (បើប្រៀបទៅនឹងម៉ាស៊ីថតដូចជាយើង Zoom ពង្រីកចុះឡើងដែរ)។ ការហ្វឹកហាត់តាមវិធីនេះ ត្រូវបានអនុវត្តដោយមិនចាំបាច់ពាក់វ៉ែនតា ឬកែវពាក់ក្នុងភ្នែក (Contact Lenses) ទេ។
ភ្នែក គឺជាសរីរាង្គដែលអាចទទួលថាមពលពន្លឺ ហើយដឹងថា ពន្លឺនោះមានពណ៌អ្វីថែមទៀតផង។ ភ្នែកចាំបាច់ត្រូវការពន្លឺព្រះអាទិត្យ ព្រោះថាពន្លឺព្រះអាទិត្យធ្វើឲ្យភ្នែករបស់យើងមានផាសុកភាព និងមើលបានច្បាស់។ ទោះបីជាស្រទាប់អូហ្សូនបានធ្លុះធ្លាយខ្លះក៏ដោយ ក៏យើងត្រូវតែការពារពីការបញ្ចេញកាំរស្មីវិទ្យុអ៊ុលត្រាវីយ៉ូឡេ ពីព្រះអាទិត្យ ហើយយើងក៏ត្រូវឲ្យភ្នែករបស់យើងទទួលនូវពន្លឺព្រះអាទិត្យ យ៉ាងហោចណាស់ឲ្យបាន២០នាទីដែរក្នុងមួយថ្ងៃ។ ចូរអនុវត្តដើម្បីឲ្យភ្នែករបស់អ្នកនៅមើលឃើញច្បាស់ និងស្អាតដូចរូបខាងក្រោមនេះ៕
ចម្លើយ ថាគួរឬមិនគួរនោះជារឿងពិបាកឆ្លើយណាស់ ។ ការជួយខ្លួនឯង គឺជាការស្វែងរកសេចក្ដីសុខពីរាងកាយខ្លួនឯង ដល់ធ្វើយូរទៅ ក៏អាចធ្វើឲ្យលង់ស្នេហ៍ខ្លួនឯងបានដូចគ្នា ។ ប៉ុន្តែប្រសិនបើយល់ច្បាស់ថា ការជួយខ្លួនឯងនោះជាការតបស្នងផ្លូវភេទមួយបែប និងមិនប្រកាន់ខ្ចាប់នូវទង្វើបែបនេះ(ងប់ងល់ពេក)នោះ ដល់ពេលរួមរ័ក្សពិតប្រាកដជាមួយគូស្នេហ៍ អ្នកនឹងមានសេចក្ដីសុខ ។ ចំណែកការជួយខ្លួនឯង ជាលក្ខណៈបែបណានោះអាស្រ័យទៅលើការស្វែងយល់ដោយខ្លួនឯង ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវគោលការថា គួរធ្វើនៅទីកន្លែងស្អាត មានសុវត្ថិភាព មិនគំហុកខ្លាំងមិនមិនងប់ងល់ធ្វើជាប្រចាំពេក ជាពិសេសភាគីស្ត្រីបើនឹងប្រើឧបករណ៍អ្វីមួយ មិនគួរប្រើរួមជាមួយអ្នកដ៏ទៃទេព្រោះវាអាចធ្វើឲ្យឆ្លងរោគ ដោយស្មានមិនដល់ ។
រូប រស ក្លិន សម្លេង ការប៉ះពាល់ជាអ្នកជួយជំរុញអារម្មណ៍ឲ្យពុះកញ្ជរោលតាមធម្មជាតិ ។ ការស្រមើស្រមៃរូប សម្លេង វាជួយជំរុញអារម្មណ៍ឲ្យពុះកញ្ជ្រោលនិងមានសេចក្ដីសុខ ។ មានគូគ្រងហើយអាចជួយខ្លួនឯងបានទេ ? បាន! ព្រោះជួនកាល មនុស្សយើងក៏ចាំបាច់ត្រូវឆ្លើយតបតាមវិធីដែលខ្លួនចូលចិត្តដែរ ។ លើកលែងតែអ្នកមានភរិយាហើយមិនព្រមរួមរ័ក្សជាមួយនាង បែរជាមកប្រើវិធីជួយខ្លួនឯងជំនួសការរួមរ៍ក្សជាមួយភរិយាទើប ចាត់ទុកថាមិនប្រក្រតី ។ 







