ចម្ងល់ទាក់ទងនិងការជួយខ្លួនឯង
ដោយៈ តាណាក់
កន្លងមកមានប្រិយមិត្តចំនួនមិនតិចទេដែល តែងតែមានចម្ងល់ទាក់ទិននិងបញ្ហាសម្រេចចំណង់ផ្លូវភេទដោយខ្លួនឯង ឬហៅសាមញ្ញវាការជួយខ្លួនឯង "Masterbation" ។
ដើម្បីជួយស្រាយចម្ងល់របស់មិត្តអ្នកអានទាក់ទិននឹងបញ្ហា សម្រេចចំណង់ផ្លូវភេទដោយខ្លួនឯងនេះទំព័រ បង្អែមជីវិតសូមលើកយកចម្លើយនិងសំណួរទាក់ទងនិងបញ្ហានេះមកជូន ប្រិយមិត្តស្វែងយល់នាពេលនេះ
គួរជួយខ្លួនឯង នៅពេលមានអារម្មណ៍ផ្លូវភេទឬទេ ? ធ្វើយ៉ាងដូចម្ដេច ?
ចម្លើយ ថាគួរឬមិនគួរនោះជារឿងពិបាកឆ្លើយណាស់ ។ ការជួយខ្លួនឯង គឺជាការស្វែងរកសេចក្ដីសុខពីរាងកាយខ្លួនឯង ដល់ធ្វើយូរទៅ ក៏អាចធ្វើឲ្យលង់ស្នេហ៍ខ្លួនឯងបានដូចគ្នា ។ ប៉ុន្តែប្រសិនបើយល់ច្បាស់ថា ការជួយខ្លួនឯងនោះជាការតបស្នងផ្លូវភេទមួយបែប និងមិនប្រកាន់ខ្ចាប់នូវទង្វើបែបនេះ(ងប់ងល់ពេក)នោះ ដល់ពេលរួមរ័ក្សពិតប្រាកដជាមួយគូស្នេហ៍ អ្នកនឹងមានសេចក្ដីសុខ ។ ចំណែកការជួយខ្លួនឯង ជាលក្ខណៈបែបណានោះអាស្រ័យទៅលើការស្វែងយល់ដោយខ្លួនឯង ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវគោលការថា គួរធ្វើនៅទីកន្លែងស្អាត មានសុវត្ថិភាព មិនគំហុកខ្លាំងមិនមិនងប់ងល់ធ្វើជាប្រចាំពេក ជាពិសេសភាគីស្ត្រីបើនឹងប្រើឧបករណ៍អ្វីមួយ មិនគួរប្រើរួមជាមួយអ្នកដ៏ទៃទេព្រោះវាអាចធ្វើឲ្យឆ្លងរោគ ដោយស្មានមិនដល់ ។
ការជួយខ្លួនឯង ចាំបាច់ទៅដល់ចំណុចកំពូលឬទេ ?
វាអាស្រ័យទៅលើខ្លួនអ្នកដែលត្រូវឆ្លើយតបថាការជួយខ្លួន ឯងនោះមានគោលបំណងអ្វី ? បើគ្រាន់តែចាប់អង្អែលឲ្យមានអារម្មណ៍ស្រួលខ្លួននោះក៏ធ្វើត្រឹម នោះទៅ ប៉ុន្តែបើចង់ឲ្យទៅដល់ចំណុចកំពូលនោះ ក៏ពុំមែនជារឿងខុសប្រក្រតីដែរ គ្រាន់តែអ្នកគួរធ្វើនៅទីកន្លែងដែលមានបរិយាកាសល្អ មិនប្រញាប់ប្រញាល់ពេក និងនៅកន្លែងផ្ទាល់ខ្លួន ពុំខ្លាចអ្នកដ៏ទៃលួចមើលឃើញ ។ គួរប្រតិបត្តិញឹកញាប់កម្រិតណា ? គ្មានកត្តាកំណត់ទេ គ្រប់យ៉ាង វាអាស្រ័យទៅលើស្ថានភាពនិងសុខភាពតែមិនមែនម្ង៉ៃៗគិតតែរឿងនោះតែ មួយមុខទេ ជាពិសេសត្រូវហាត់ប្រាណជាប្រចាំដើម្បីឲ្យរាងកាយមាំមួន ។
មានអារម្មណ៍ថាខ្លួនឯងធ្វើខុសគ្រប់ពេលដែលជួយខ្លួនឯង តើកែខៃយ៉ាងណាំ ?
ការជួយខ្លួនឯង យ៉ាងសមរម្យមិនជ្រុលហួសហេតុពេកមិនមានសុវត្តិភាពនោះវាប្រៀបដូចជាការហាត់ ប្រាណអញ្ចឹង ពុំមែនជារឿងខុសលក្ខណធម្មជាតិអ្វីទេ ដូច្នេះពុំគួរបន្ទោសខ្លួនឯងទេ ។
ហេតុអ្វីបានជាឆាប់ទៅដល់ចំណុចកំពូលនិងងាយស្លួលជាងការរួមរ័ក្ស ?
នេះអាចដោយសារតែអ្នក មានសេចក្ដីសុខតាមវិធីដែលខ្លួនចូលចិត្ត រហូតដល់ជាប់ចិត្ត ដិតអារម្មណ៍ ជាពេសេសនារីនៅពេលរួមរ័ក្សជាមួយគូស្នេហ៍នឹងចង់បានដូចដែលចិត្ត ខ្លួនឯងធ្លាប់ធ្វើ ប្រសិនបើពុំបានដូចចិត្តទេ នឹងពុំមានសេចក្ដីសុខទេ ។ អ្នកគួរតែកែប្រែខ្លួនឯងជាថ្មី កុំឲ្យមានអារម្មណ៍បែបនេះហើយងាកមកមានសេចក្ដីសុខជាមួយដៃគូវិញ ។
ហេតុអ្វីបានជាធ្វើការស្រមើស្រមៃ ពេលជួយខ្លួនឯង ?
រូប រស ក្លិន សម្លេង ការប៉ះពាល់ជាអ្នកជួយជំរុញអារម្មណ៍ឲ្យពុះកញ្ជរោលតាមធម្មជាតិ ។ ការស្រមើស្រមៃរូប សម្លេង វាជួយជំរុញអារម្មណ៍ឲ្យពុះកញ្ជ្រោលនិងមានសេចក្ដីសុខ ។ មានគូគ្រងហើយអាចជួយខ្លួនឯងបានទេ ? បាន! ព្រោះជួនកាល មនុស្សយើងក៏ចាំបាច់ត្រូវឆ្លើយតបតាមវិធីដែលខ្លួនចូលចិត្តដែរ ។ លើកលែងតែអ្នកមានភរិយាហើយមិនព្រមរួមរ័ក្សជាមួយនាង បែរជាមកប្រើវិធីជួយខ្លួនឯងជំនួសការរួមរ៍ក្សជាមួយភរិយាទើប ចាត់ទុកថាមិនប្រក្រតី ។
បើគូស្នេហ៍មិនយល់ចិត្ត និងសុំឲ្យបញ្ឈប់ការជួយខ្លួនឯង ត្រូវធ្វើយ៉ាងដូចម្ដេច ?
អ្នកគួរពន្យល់ប្រាប់គូស្នេហ៍ឲ្យយល់ច្បាស់ជាមុនសិនថា ការជួយខ្លួនឯងនោះ ជាច្រកចេញខាងផ្លូវភេទមួយបែប ឬអាចបបួលគ្នាផ្លាស់ប្ដូរជួយគ្នាទៅវិញទៅមក ជាការបើកឆាកមុនពេលរួមរ័ក្សក៏បានដែលនេះជាការពន្យុះអារម្មណ៍ មួយបែបដែរ ។ ការជួយខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់សុខភាពឬទេ ? ប្រសិនបើការជួយខ្លួនឯង គ្រាន់តែជាច្រកចេញដែលអ្នកជ្រើសរើសប្រើម្ដងប្កាលមិនញឹកញាប់ជ្រុល ពេក រហូតដល់ថ្នាក់ញៀនឬធ្លាប់ ឬធ្វើច្រើនដងពេកនោះទេ វាមិនប៉ះពាល់សុខភាពអ្វីទេ ព្រោះទោះបីជាយ៉ាងណា វាមានសុវត្ថិភាពជាងការទៅរកដៃគូរួមភេទខាងក្រៅ ដែលអាចឆ្លងរោគអេដស៍ ឬ ស្វាយប្រមេះជាដើម ។









ចៅគិតថាមនុស្ស៩៩%សុទ្ធតែធ្លាប់ឆ្លងកាត់ទង្វើនេះ ។ នរណាដែលនិយាយថាមិនដែលគឺប្រហែលជាភរខ្លួនឯងហើយ!!??
Comment by Wanna — June 24, 2006 @ 3:52 pm
ត្រឹមត្រូវលោកវណ្ណា! ខ្ញុំគិតថាមិនមែន៩៩% តែវាប្រហែលជា៩៩,៩៩% ឯណោះ
ពី Mr. V
Comment by Mr. V — June 26, 2006 @ 4:06 am
តែកុំប្រព្រឹត្តច្រើនពេកវាមិនល្អទេត្រូវធ្វើដូចខ្ញុំឯណេះតែពីរដងក្នុងមួយថ្ងៃបានហើយ។ ព្រឹកម្ដងងើបពីដេកម្ដង យប់មុនចូលដេកម្ដងទៀត
Comment by khmerlegend — June 26, 2006 @ 8:28 am
អូរ ញឹកណាស់!
Comment by Wanna — June 26, 2006 @ 9:31 am