សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 24, 2006

វិធីសាស្រ្ត​ថែរក្សា​ភ្នែក​អោយ​នៅ​តែ​មើល​ច្បាស់​

ផ្នែក: សម្រស់

ដោយៈ​ សេះ​ស​
ប្រភពៈ​ ទស្សនាវដ្ដី​ Hot Page
ជា ​ធម្មតា​ មនុស្ស​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ និង​រូបរាង​កាន់តែ​ស្រស់​សង្ហា​ជាង​មុន​ តែ​លំហាត់​ភ្នែក​ហាក់​ដូច​ជា​មើល​រំលង។​ ភ្នែក​គឺ​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​មនុស្ស​ទូទៅ​ ទាំង​សុខភាព​ ចក្ខុ​វិញ្ញាណ​ និង​សម្ផស្ស។​ នៅ​ពេល​នេះ​ Hot Page សូម​លើក​យក​អត្ថបទ​មួយ​ស្តី​អំពី​ការ​ធ្វើ​លំហាត់​ភ្នែក​ ដែល​អាច​ផ្តល់​ជា​ជំនួយ​ខ្លះៗ​ សម្រាប់​ប្រិយមិត្ត​អ្នក​អាន​ទាំងឡាយ​ ដែល​មាន​បញ្ហា​ភ្នែក​ដូច​ជា​ការ​មើល​ពុំ​សូវ​ច្បាស់​ជា​ដើម។​

ការ ​ធ្វើ​លំហាត់​ភ្នែក​ត្រូវ​បាន​គេ​អនុវត្ត​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ​ ដើម្បី​ជួយ​ថែរក្សា​សុខភាព​ភ្នែក។​ ភ្នែក​ចាំបាច់​ត្រូវ​ការ​ធ្វើ​លំហាត់​ឲ្យ​ច្រើន​ដូច​ការ​ហាត់​ប្រាណ​អញ្ចឹង​ ដែរ។​ យ៉ាង​ណា​មិញ​ ការ​កើន​ឡើង​នៃ​ការ​មើល​ជិត​ពេក​ បង្ក​ឲ្យ​មាន​ភាព​ស្មុក​ស្មាញ​លើ​ប្រព័ន្ធ​ចក្ខុ​វិញ្ញាណ។​ ការ​ធ្វើ​លំហាត់​ភ្នែក​អាច​ពង្រឹង​សាច់​ដុំ​ភ្នែក​ ជួយ​ថែរក្សា​កែវ​ភ្នែក​ និង​អាច​ឲ្យ​យើង​មើល​កាន់​តែ​ច្បាស់​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ប្រមាណ​ជា​៥​ទៅ​១០​នាទី​ ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ។​ ចូរ​អ្នក​ធ្វើ​ការ​ជ្រើស​រើស​វិធីសាស្រ្ត​ខ្លះៗ​ខាង​ក្រោម​ ក្នុង​ការ​ធ្វើ​លំហាត់​ភ្នែក​ដើម្បី​អនុវត្ត។​ ចំពោះ​អ្នក​ដែល​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ អង្គុយ​មុខ​កុំព្យូទ័រ​នោះ​ គួរតែ​សំរាក​ឲ្យ​បាន​ ២​ឬ​៣​នាទី​ក្នុង​១ម៉ោង​ ដើម្បី​ធ្វើ​លំហាត់​ភ្នែក។​ ខាង​ក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ខ្លះៗ​ ដែល​អាច​យក​ទៅ​អនុវត្ត​ដើម្បី​សុខភាព​ភ្នែក​របស់​អ្នក​កាន់​តែ​ប្រសើរ។​

ឥរិយា ​បទ​ និង​ការ​ជឿ​ជាក់​របស់​អ្នក​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ បង្កើន​ចក្ខុ​វិញ្ញាណ​របស់​អ្នក។​ កាយវិភាគ​វិទ្យា​ និង​សរីរវិទ្យា​ បាន​បង្ហាញ​ថា​ ភ្នែក​គឺ​ជា​ឧបករណ៍​យ៉ាង​សំខាន់​សម្រាប់​ចិត្ត​ ដូច្នេះ​ការ​ផ្តោត​អារម្មណ៌​ឲ្យ​បាន​ត្រឹម​ត្រូវ​គឺ​មាន​សារៈសំខាន់​ ដើម្បី​ធ្វើ​ឲ្យ​ការ​មើល​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង។​ អ្នក​គួរ​ចាប់ផ្តើម​កម្ម​វិធី​របស់​អ្នក​ដោយ​បង្ហាញ​នូវ​ចេតនា​ចំពោះ​ចក្ខុ​ សម្ផស្ស​របស់​អ្នក។​ ខាង​ក្រោម​នេះ​ គឺ​ជា​គំនិត​ខ្លះៗ​ដែល​អាច​ជួយ​ជំរុញ​ការ​តាំង​ចិត្ត​របស់​អ្នកៈ​

- ខ្ញុំ​អាច​ធ្វើ​ឲ្យ​ចក្ខុ​សម្ផស្ស​របស់​ខ្ញុំ​កាន់​តែ​ប្រសើរ​ឡើង​
- ភ្នែក​របស់​ខ្ញុំ​នឹង​អាច​មើល​ឃើញ​ច្បាស់​ជាង​មុន​
- ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​មើល​ទៅ​កាន់​ពិភព​លោក​
​- ខ្ញុំ​អាច​មើល​ឃើញ​ដោយ​មិនចាំបាច់​ពាក់វ៉ែនតា​

គំនិត ​ខាង​លើ​ទាំង​នេះ​ គ្រាន់​តែ​ជា​ឧទាហរណ៍​ខ្លះៗ​សម្រាប់​ការ​តាំង​ចិត្ត​របស់​អ្នក​ប៉ុណ្ណោះ ម្យ៉ាង​ទៀត​អ្នកអាច​បង្កើត​គំនិត​របស់​ខ្លួន​ឯង​ ដើម្បី​ជំរុញ​ការ​តាំង​ចិត្ត​របស់​អ្នក។​

ការ ​មើល​ដោយ​សំឡក់​ គឺ​មិន​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ភ្នែក​អ្នកទេ​ ពី​ព្រោះ​ថា​វា​បាន​ធ្វើ​ឲ្យ​ថាមពល​ និង​សាច់ដុំ​ភ្នែក​គ្មាន​ចលនា​ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ចរន្ត​ឈាម​មាន​ភាព ​រាំង​ស្ទះ។​ ការ​មើល​ត្រួសៗ​ គឺ​ផ្ទុយ​នឹង​ការ​មើល​ដោយ​សម្លឹង​ ព្រោះ​ថា​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​រហ័ស​រហួន។​

សេចក្តី​ណែនាំ​សម្រាប់​លំហាត់​ទី២៖

១-ចូរ​ដក​ដង្ហើម​ឲ្យ​បាន​វែង​ចំនួន​២ដង​
២-អ្នក​អាច​អង្គុយ​ ឈរ​ ឬ​ធ្វើ​ចលនា​ផ្សេងៗ​
៣-ពេល ​មើល​ទៅ​កាន់​វត្ថុ​ផ្សេងៗ​ ចូរ​សំកាំង​ភ្នែក​របស់​អ្នក​ទៅ​លើ​វត្ថុ​នោះ​ ហាក់​ដូច​ជា​អ្នក​កំពុង​តែ​គូរ​វា​ដោយ​ភ្នែក​របស់​អ្នក​អញ្ចឹង។​ សូម​បន្ត​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ។​
៤-ពេល​ដែល​អ្នក​ប្តូរ​ពី​ការ​មើល​វត្ថុ​មួយ​ទៅ​វត្ថុ​មួយ​ទៀត​ សូម​អ្នក​ព្រិច​ភ្នែក​ផង​ ហើយ​សូម​កុំ​ឲ្យ​មាន​ភាព​តានតឹង​ឲ្យ​សោះ។​
ការ​ហ្វឹក​ហាត់​បែប​នេះ​ ត្រូវ​អនុវត្ត​ដើម្បី​ឲ្យ​អ្នក​មើល​វត្ថុ​កាន់​តែ​ច្បាស់​ និង​ដឹង​ថា​មាន​អ្វី​ខ្លះ​នៅ​ជុំវិញ​វា។​

សេចក្តី​ណែនាំ​សម្រាប់​លំហាត់​ទី៣៖​

១-ចូរ​ដក​ដង្ហើម​វែងៗ​ឲ្យ​បាន​២ដង​
២-ចូរ ​ផ្ចង់​ទៅ​លើ​ចំណុច​មួយ​ដោយ​យក​ចិត្ត​ទុក​ដាក់។​ បន្ទាប់​មក​ចូរ​ក្រឡេក​មើល​ចំណុច​នោះ​ដោយ​មិន​បាច់​ប្រឹង​ទេ។​ ចូរ​រក​ភាព​ខុស​គ្នា​រវាង​ការ​មើល​ដោយ​ខំប្រឹង​ និង​មិន​ខំ​ប្រឹង។​ ចូរ​ធ្វើ​ការ​កត់​សម្គាល់​ ថា​តើ​ភ្នែក​អ្នក​មើល​ឃើញ​ច្បាស់​ប៉ុណ្ណា​ ពេល​ដែល​មើល​ដោយ​មាន​ការ​បន្ធូរ​អារម្មណ៍។​ ការ​មើល​របៀប​នេះ​ អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​មើល​ឃើញ​ច្បាស់​ជាង​មុន។​

ការ ​ហ្វឹក​ហាត់​តាម​វិធី​នេះ​ ត្រូវ​អនុវត្ត​ដើម្បី​ឲ្យ​ការ​ផ្លាស់​ប្តូរ​ភ្នែក​របស់​អ្នក​កាន់​តែ​ប្រសើរ ​ឡើង​ ខណៈ​ពេល​ដែល​ប្តូរ​ពី​ការ​មើល​ឆ្ងាយ​មក​មើល​ជិត​វិញ។​ (បើ​ប្រៀប​ទៅ​នឹង​ម៉ាស៊ី​ថត​ដូច​ជា​យើង​ Zoom ពង្រីក​ចុះ​ឡើង​ដែរ)។​ ការ​ហ្វឹក​ហាត់​តាម​វិធី​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​មិន​ចាំ​បាច់​ពាក់​វ៉ែនតា​ ឬ​កែវ​ពាក់​ក្នុង​ភ្នែក​ (Contact Lenses) ទេ។​

ភ្នែក ​គឺ​ជា​សរីរាង្គ​ដែល​អាច​ទទួល​ថាមពល​ពន្លឺ​ ហើយ​ដឹង​ថា​ ពន្លឺ​នោះ​មាន​ពណ៌​អ្វី​ថែម​ទៀត​ផង។​ ភ្នែក​ចាំបាច់​ត្រូវ​ការ​ពន្លឺ​ព្រះ​អាទិត្យ​ ព្រោះ​ថា​ពន្លឺ​ព្រះ​អាទិត្យ​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​មាន​ផាសុកភាព​ និង​មើល​បាន​ច្បាស់។​ ទោះ​បី​ជា​ស្រទាប់​អូហ្សូនបាន​ធ្លុះធ្លាយ​ខ្លះ​ក៏​ដោយ​ ក៏​យើង​ត្រូវ​តែ​ការពារ​ពី​ការ​បញ្ចេញ​កាំ​រស្មី​វិទ្យុ​អ៊ុលត្រា​វីយ៉ូឡេ​ ពី​ព្រះ​អាទិត្យ​ ហើយ​យើង​ក៏​ត្រូវ​ឲ្យ​ភ្នែក​របស់​យើង​ទទួល​នូវ​ពន្លឺ​ព្រះ​អាទិត្យ​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២០​នាទី​ដែរ​ក្នុង​មួយ​ថ្ងៃ។​ ចូរ​អនុវត្ត​ដើម្បី​ឲ្យ​ភ្នែក​របស់​អ្នក​នៅ​មើល​ឃើញ​ច្បាស់​ និង​ស្អាត​ដូច​រូប​ខាង​ក្រោម​នេះ៕​

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/06/24/p77/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.