សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 26, 2006

អ្នក​គិត​ថា​អ្នក​ជា​មនុស្ស​ពូ​កែ​អផ្សុក​ឬ​ទេ?

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ kv

តើ​អ្នក​ធ្លាប់​សង្ស័យ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ផ្ទះមិន​បាន​យូរ? នេះ​បាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ពូ​កែ​អផ្សុក​​មែន​ឬ​ទេ?  បើ​សិន​ជា​អ្នក​មិន​ប្រាកដ​ក្នុង​ចិត្ត​ចូរ​ពិ​សោធន៍​ដោយ​ខ្លួន​ឯង​តាម​រយៈ​ ការ​អាន​សំនួរនិង​ចម្លើយ​ខាង​ក្រោម៖

1- អ្នក​ចូល​ចិត្ត​មើល​កុន​ម្នាក់​ឯង​ឬ​ទេ?
‌    -​ ​ចូល​ចិត្ត​ អាន​ត​​លេខ​ 2
    – ​មិន​ចូល​ចិត្ត​ រំលង​ទៅ​​​លេខ​ 6

2- ចូល​ចិត្ត​ភាពគ្រឹក​គ្រេង​សប្បាយ​ៗឬទេ?
    – ​ចូល​ចិត្ត​ រំលង​ទៅ​​​​លេខ​ 7
    – ​មិន​ចូល​ចិត្ត​ អាន​ត​​លេខ​ 3

3- ចូល​ចិត្ត​សសេរ​សំបុត្រទៅ​រក​មិត្ត​ភ័ក្ត​ឬទេ?
    – ​ចូល​ចិត្ត​ រំលង​ទៅ​​​លេខ​ 8
    – ​មិន​ចូល​ចិត្ត​ អាន​ត​​លេខ​ 4   

4- ចូល​ចិត្ត​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង?
    – ​ចូល​ចិត្ត​ អាន​ត​​លេខ​ 5
    – ​មិន​ចូល​ចិត្ត​ រំលង​ទៅ​​​​លេខ​ 9

5- ចូល​ចិត្ត​ញ៉ាំ​បាយ​តែ​ម្នាក់​ឯងឬទេ?
    – ​ចូល​ចិត្ត​ រំលង​ទៅ​​​លេខ​ 10
    – ​មិន​ចូល​ចិត្ត​ រំលង​ទៅ​​​​​លេខ​ 9

6- ពេល​ទៅញ៉ាំ​បាយ​ក្រៅ​ផ្ទះ​ត្រូវ​មាន​មិត្ត​ទៅ​មួយ?​
    – ​មែន​ រំលង​ទៅ​​​​លេខ​ 11
    – ​មិនមែន​​ អាន​ត​​លេខ​ 7

7- មិន​មាន​មិត្ត​ស្គាល់​ចិត្ត​?
    – ​មាន រំលង​ទៅ​​​​លេខ​ 12
    – ​មិន​មាន​ អាន​ត​​លេខ​ 8

8- ពេល​ដែល​មាន​អារម្ម​ណ៍​មិន​ល្អ​តែង​តែ​ទៅ​រក​មិត្ត​ភ័ក្រ​?
    – មែន​ រំលង​ទៅ​​​​​លេខ​ 13
    – ​មិន​មែន​​ អាន​ត​​លេខ​ 9

9- ចូល​ចិត្ត​ជជែក​លេង​តាម​ទូរស័ព្ទ?
    – ​ចូល​ចិត្ត​ រំលង​ទៅ​​​​​លេខ​ 14
    – ​មិន​ចូល​ចិត្ត​ អាន​ត​​លេខ​ 10

10-  ចូល​ចិត្ត​ដើរ​លេង​លំ​ហែរ?
    – ​ចូល​ចិត្ត​ រំលង​ទៅ​​​​​លេខ​ 15
    – ​មិន​ចូល​ចិត្ត​ រំលង​ទៅ​​​​​លេខ​ 14

11- ចូលចិត្ត​អង្គុយ​គិត​ម្នាក់​ឯង?
    – ​ចូល​ចិត្ត​ អាន​ត​​លេខ​ 12
    – ​មិន​ចូល​ចិត្ត​ រំលង​ទៅ​​​​លេខ​ 16

12- ចូល​ចិត្ត​​​បរិយាកាស​​ដែល​មាន​សុវត្ថិភាព​?
    – ​ចូល​ចិត្ត​ រំលង​ទៅ​​​​​លេខ​ 17
    – ​មិន​ចូល​ចិត្ត​ អាន​ត​​លេខ​ 13

13- មាន​របស់​ល្អៗ ត្រូវ​​រំលែក​គ្នា​?
    – ​មែន​​ រំលង​ទៅ​​​​​លេខ​ 18
    – ​មិន​មែន​​ អាន​ត​​លេខ​ 14

14- ​ចូល​ចិត្ត​​ឲ្យ​អ្នក​​ដែល​ប្រឆាំង​នឹង​អ្នក​​ចាប់​អារម្មណ៍​
    – ​ចូល​ចិត្ត​ រំលង​ទៅ​​​​​លេខ​ 18
    – ​មិន​ចូល​ចិត្ត​ រំលង​ទៅ​​​​​លេខ​ 19

15- ធុញ​ទ្រាន់​មិត្ត​ភ័ក្រ​ដែល​មក​​រំខាន​នៅ​ផ្ទះ​?
    – ​មែន​​ រំលង​ទៅ​​​​​លេខ​ 20
    – ​មិន​មែន​​ រំលង​ទៅ​​​​​លេខ​ 19

16-  មិន​ថា​ជួប​បញ្ហា​តូ​ច​ ឬ​ធំ​ អ្នក​តែង​តែ​រក​មិត្ត​ពិភាក្សា​?
    – ​មែន​ សូម​អានចម្លើយ​​ A
    – ​មិន​មែន​ អាន​ត​​លេខ​ 17

17- គិត​ថា​ទៅ​រក​មិត្ត​ឲ្យ​ជួយ​តែ​ខ្លាច​គេ​បដិសេធ?
    – ​មែន​ សូម​អាន​ចម្លើយ​ B
    – ​មិន​មែន​​ អាន​ត​​លេខ​ 18

18- ត្រូវ​តែ​ជួប​មុខ​មិត្ត​ភ័ក្រ​រាល់​ថ្ងៃ​?
    – មែន​​ សូម​អាន​ចម្លើយ​ B
    – ​មិន​មែន​​ សូម​អាន​ចម្លើយ​ C

19-  ព្យាយាម​នឹង​មិន​​​ទៅ​​រំខាន​អ្នក​ដ៏​ទៃ​?
    – ​មែន​ អាន​ត​​លេខ​ 20
    – ​មិន​មែន​​ ត្រលប់​ទៅ​​លេខ​ 18 

20- មិន​ខ្ចី​លុយ​អ្នក​ដ៏​ទៃ​ជា​ដាច់​ខាត
    – ​មែន​​ សូម​អាន​ចម្លើយ​​ D
    – ​មិន​មែន​​ សូម​អាន​ចម្លើយ​​ A
A- ប្រភេទពឹងពាក់អាស្រ័យ

អ្នក​ចូល​ចិត្ត​ទៅ​ណា​មក​ណា​ជា​មួយ​មិត្ត​ មិន​ថា​ទៅ​មើល​​កុន​ ឬដើរ​ផ្សារអ្នក​តែង​ចូល​ចិត្ត​​មាន​​មនុស្ស​ទៅ​ជា​មិត្ត​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ល្អ​ ឬ​មិន​ល្អ​អ្នក​រិត​​ចូល​ចិត្ត​​មាន​មិត្ត​ភ័ក្រ​នៅ​ក្បែរ​ខ្លួន​ ដែល​ជា​ធម្មតា​អ្នក​ជា​មនុស្ស​ដែល​មិន​ដែល​គិត​ថា​ហ្នឹង​ពឹង​ពាក់​មិត្ត​ ភ័ក្រទេ គ្រាន់​តែ​អ្នក​មាន​អារម្មណ៍​ថា​ អ្នក​ជា​មនុស្ស​ដែល​មាន​សំណាង់​ល្អ​ ទើប​​មាន​មិត្ត​ល្អៗជាច្រើន​ដូច្នេះ។ តែ​ប្រសិន​​បើ​ថ្ងៃ​ណា​មួយ​អ្នក​ឈ្លោះ​ជា​មួយ​មិត្ត​ភ័ក្រ​ ឬ​ជាប់​រវល់​ទៅ​ណា​ជា​មួយ​មិត្ត​ភ័ក្រ​មិន​បាន​អ្នក​នឹង​មាន​អារម្មណ៍​ កណ្តោច​កណ្តែង អផ្សុកយ៉ាង​ខ្លាំង…ដូច្នេះ​អ្នក​ត្រូវ​ដឹង​ខ្លួន​ឯង​ថា​អ្នក​ជា​មនុស្ស​ ដែល​ត្រូវ​ពឹង​ពាក់​អាស្រ័យ​មិត្ត​។

B-  ប្រភេទ​កណ្តោច​កណ្តែង​ចិត្ត

ភាពកណ្តាច ​កណ្តែង​ក្នុង ​ចិត្ត​គឺ​ជា​រោគ​ចិត្ត​មួយ​ប្រភេទ និង​ជា​រោគ​ប្រ​ចាំ​កាយ​របស់​អ្នក​។​ អ្នក​តែង​តែ​ភ័យ​ខ្លាច​មិត្ត​ ឬ​ក្រុម​មិត្ត​ភ័ក្រ​​បោះ​បង់​​​ ដោយ​មូល​ហេតុ​នេះ​ហើយ​អ្នក​តែង​តែ​ព្យាយាម​រក្សា​សម្ព័ន្ធភាព​ជា​មួយ​មនុស្ស ​គ្រប់​គ្នា​ មិន​ហ៊ាន​ធ្វើ​ឲ្យ​អ្នក​ដ៏​ទៃ​ខឹង​សម្បារ។ តើ​មក​ពី​ហេតុ​អ្វី​បាន​ក្លាយ​ជា​យ៉ាង​នេះ? អាចមកពី​អ្នក​ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដូច្នេះ​ហើយ​ទើប​ត្រូវ​ការ​ឲ្យ​អ្នក​ដ៏​ទៃ​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​ អ្នក សូម្បី​តែ​​សកម្មភាព​ខ្លះៗ​ ដែល​អ្ន​ក​មិន​ចូលចិត្ត​ តែ​អ្នក​ត្រូវ​បង្ខំ​ចិត្ត​ចូល​រួម​ មិន​ដូច្នោះ​ទេ​អ្នក​នឹង​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត។ បើ​ផ្នែក​មនុស្ស​សម្ព័ន្ធ​អាច​និយាយ​បាន​ថា​ អ្នកគ្នាន​អារម្មណ៍​រឹងពឹង និង​ជា​មនុស្ស​មិន​មាន​លក្ខណៈសម្បត្តិ​ផ្ទាល់​ខ្លួន​។

C- ប្រភេទ​​បញ្ចេញ​អារម្មណ៍​ក្នុង​ចិត្ត

នៅ ​ក្នុង​ជីវិត​ពិត​របស់​អ្នក​ អ្នក​មាន​សេរីភាព ឥស្សរៈភាព​ តែ​ខាង​ចិត្ត​គំនិត​អ្នក​ត្រូវ​ការ​ជំនួយ​ពី​មិត្ត​ភ័ក្រ។​ ​ធម្មតា​បើ​នៅ​ម្នាក់​ឯង​អ្នក​គ្មាន​អារម្មណ៍​អផ្សុក​ទេ រាល់​សកម្មភាព​ក៏​មាន​សេរីភាព មិន​បាន​ជួប​មុខ​មិត្ត​ល្អ​ៗ​ មួយ ឬ​ពីរ​ខែ​ក៏​អ្នក​មិន​ទាន់​អផ្សុក តែអ្នក​នៅ​តែ​មាន​ទំនាក់ទំនង​ដែល​ជិត​ស្និត​នឹង​គ្នា​ដដែល​។ នៅ​ពេល​ខ្លះ​មាន​រវល់ ឬ​មិន​សប្បាយ​​ចិត្ត​ អ្នក​ក៏​ណាត់​គ្នា​ពិភាក្សា បើ​នៅ​ឆ្ងាយ​ពី​គ្នា​ពិបាក​ជួប​គ្នាអ្នក​ក៏​តែង​តែ​ទូរស័ព្ទ​ ឬ​សសេរ​សំបុត្រ​ទាក់​ទង​គ្នា​ ទោះ​មិន​បាន​ជួប​មុខ​គ្នា ​តែ​កម្លាំង​ចិត្ត​​ដែល​បាន​ទទួល​ក៏​អាច​បាន​ច្រើន​ជាង​ការ​ជួប​គ្នា​រាល់​ ថ្ងៃ។ អ្នក​មិន​ចាំ​បាច់​នៅ​ជា​មួយ​មិត្ត​ភ័ក្រ​រាល់​ថ្ងៃទេ លក្ខណៈ​ការ​ជួប​មិត្ត​ភ័ក្រ​របស់​អ្នក​គឺ​ម្នាក់​ៗ​ប្រើ​ជីវិត​ផ្សេងៗ​គ្នា​ តែ​កម្លាំង​ចិត្ត​ផ្តល់​ដល់​គ្នាគឺ​ជា​ប្រភេទ​មនុស្ស​បញ្ចេញ​អារម្មណ៍​ក្នុង ​ចិត្ត។

D- ប្រភេទឥស្សរៈភាព

អ្នក ​​គឺ​ជា​គំរូរបស់​​មនុស្ស​​បេះ​ដូង​ពេជ្រ អ្នក​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ដទៃ​មក​​រញ៉េ​រញ៉ៃ​ជាមួយ​ អ្នក​គឺ​ជា​មនុស្ស​បិទបាំង​ខ្លួន​ឯង អ្នក​មិនហាមាត់​សុំ​ជំនួយ​ពី​មិត្ត​ភ័ក្រ​ងាយៗទេ។​ រីឯ​ផ្នែក​ចិត្ត​ថ្លើម​របស់​អ្នក​វិញ អ្នក​ជា​មនុស្ស​ខ្លាច​ជំពាក់​គុណ ព្រោះ​មិន​ចង់​ធ្វើ​ឲ្យ​អាប់​អោន​តម្លៃ​ខ្លួន​ឯង​។ អ្នក​ផ្សេង​តែង​សំលឹង​មើល​មក​អ្នក​ជា​មនុស្ស​វាយ​ឫក និង​យក​តែ​ចិត្តខ្លួន​ឯង តែ​សំរាប់​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​អ្នករមែង​សសើរ​អំពី​អ្នក ព្រោះ​ភាព​ម៉ឺងម៉ាត់​របស់​អ្នក​, និស្ស័យ​ និង​ជីវិត​របស់​អ្នក​មាន​មន្ត​​ស្នេហ៍​ដែល​អាច​ចង​រឹត​ចិត្ត​មនុស្ស​បាន​ យ៉ាង​ខ្លាំង៕

Comments »

The URI to TrackBack this entry is: http://cam629.blogsome.com/2006/06/26/p78/trackback/

No comments yet.

RSS feed for comments on this post.

Leave a comment

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.