សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 29, 2006

តិចនិច​ការ​ថើប !

ដោយ៖ Kv

តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ស្រ្តី​យល់​ព្រម​​ចូល​រួម​ប្រយុទ្ធ​​សង្គ្រាម​លើ​គ្រែ​ជាមួយ​គូ​ស្នេហ៍​របស់​នាង​រាល់​លើក ដែល​ពេល​ខ្លះ​នាង​មិន​សូវ​ជា​មាន​អារម្មណ៍​ដ៏​ដោយ?
ចម្លើយ​ងាយ​ស្រួល​គឺ៖ មក​ពី​បុរស​ជា​គូស្នេហ៍​ចេះ​ធ្វើ​ការ​លួង​លោម​ បបោស​អង្អែល​ ថើប​ថ្នម​ដុត​រោល​អារម្មណ៍​នោះ​អី។ មិន​ថា​បុរស​ជា​គូស្នេហ៍​ធ្វើ​វា​ឡើយ​ដោយ​ការ​ស្រឡាញ់​ចេញ​ពី​បេះ​ដូង​​​ ឬក៏​ដោយ​អារម្មណ៍​ពុះ​កញ្ជោល​នៃ​ចំណង់​ភេទ​នោះទេ​ ក៏គេ​អាច​ដុត​បំផ្លាញ​ចោល​នូវ​អារម្មណ៍​មួរ​ហ្មង​របស់​នាង​បាន​។

ថើប​មាន​តួ​នាទីសំខាន់​ណាស់​សំរាប់​ការ​ដាស់​អារម្មណ៍​ផ្លូវ​ភេទ ហើយ​វា​ជា​សកម្មភាព​ដែល​អ្នក​អាច​ធ្វើ​ឡើង​បាន​មួយ​ជីវិត។​ ការ​រួម​សង្វាស ឬ​កា​រ​មាន​សិច (Intercourse Sexual) អាច​ប្រព្រឹត្ត​ទៅបាន​ដោយ​មាន​អាយុ​កាល​កំណត់​ ពោល​នៅ​ពេល​ដែល​អ្នក​មាន​វ័យ​, សុខភាព​កាយ​ និង​សុខភាព​ចិត្ត​សមស្រប។  ការ​ថើប​ជា​ភាសា​កាយ​វិការ​ដែល​គង់​វង់ មនុស្ស​លោក​​អាច​សម្តែង​ចេញ​បាន​ស្ទើរ​គ្រប់​​កាលៈទេសៈ មិន​ថា​ការ​ថើប​រវាង​ បុរសនិង​ស្រ្តី ស្រ្តី​និង​ស្រ្តី បុរសនិ​ង​បុរស យើង​អាច​និយាយ​​បាន​ថា​ការ​ថើប​វា​មាន​ន៍យ​ទូលំ​ទូលាយ​ជា​សាកល។

នៅ​ក្នុង​សិល្បះ​នៃ​ការ​ថើប​​ "The Art of Kissing"  តែង​មាន​សំនួរ​នាំ​មុខ​មួយ​បាន​សួរ​ឡើង​ថា "​តើ​អ្នក​អាច​ក្លាយ​ជា​អ្នក​ពូ​កែ​ថើប​ជាង​នេះ​បាន​ទេ?" (Can you Become A Better Kisser?) ប្រាកដ​ជា​បាន​ គ្រាន់​តែ​អ្នក​​រៀន​ពី​ទិចនិច​សំរាប់​ការ​ថើប​ថែម​បន្តិច​ និង​ឧស្សា​អនុវត្ត​បន្តិច។ អ្នក​ជំនាញ​សំរាប់​ការ​ថើប​បាន​និយាយ​ថា លទ្ធ​ផល​ដែល​ទទួល​បាន​ពី​ការ​​សិក្សា​ទៅ​លើ​កម្លោះ​ក្រមុំ​ ច្រើន​ជាង ​80%​ អះ​អាង​ថា អា​​ស្រ័យ​ទៅ​លើ​ការ​ហ្វឹក​ហាត់​អាច​​ជួយ​ពួក​គេ​ឲ្យ​ក្លាយ​ជា​អ្នក​ថើប​ដ៏​ពូកែ​បាន​។ ពួក​គេ​បន្ថែម​ថា​​​កត្តា​ដែល​ជំរុញ​​ស្រ្តីឲ្យ​​រិត​តែ​ចង់​ធ្វើ​កា​ថើប​ថែម​ទៀត​នោះ​គឺ ដៃ​គូនាង​មាន​អនាម័យ​មាត់​ធ្មេញ​ល្អ, ក្លិន​មាត់​និង​ខ្យល់​ដក​ដង្ហើម​ប្រហើរ, ចេះ​​ប្រើ​អណ្តាត​បាន​ត្រូវ​ចិត្ត​នាង​ និង​ស្គាល់​ពេល​វេលា​សមរម្យ​សំរាប់​ការ​ថើប។ ដូច្នេះ​មុន​នឹង​​ចាប់​ផ្តើម​ថើប​អ្នក​គួរ​ប្រយ័ត្ន​រឿង​ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ ដូច​ជា​ការ​ដុស​សំអាត​ធ្មេញ​, ដុស​សំអាត​អណ្តាត, ខ្ពុល​មាត់​ជាមួយ​ថ្នាំ​ខ្ពុល​មាត់ និង​ប្រើ​អំបោះ​សំអាត​កាក​សំណល់​ផ្សេង​ចេញ​ពី​ធ្មេញ​ជា​ដើម។

ថើប​មាន​​ ០២​ បែប​ធំ៖
1- Lip Kiss ការ​ថើប​​​ដោយ​ប្រើ​បបូរ​មាត់​ ជា​ការ​​ថើប​ដោយ​យក​បបូរ​មាត់​ទៅ​ផ្អឹប​នឹង​បបូរមាត់​ ឬ​ក៏​កន្លែង​ផ្សេងៗ​លើ​រាយកាយ។
2- French Kiss ការ​ថើប​ដោយ​ប្រើ​អណ្តាត ជា​ការ​ថើប​​សំរាប់​ដាស់​អារ​ម្មណ៍​ស្រៀប​ស្រើប ឬ​បង្កាត់​ភ្លើង​តណ្ហា​ឲ្យ​ឆេះ​រោល​រាល​។ ការ​ថើប​របៀប​នេះ​បានទទួល​ការ​ពេញ​និយម​ពី​សំណាក​បុរស​ភាគ​ច្រើន។

04ចំនុច ខាង​ក្រោម​នេះ​អាច​ជួយ​​សុភាព​ស្រ្តី​ទាំង​ឡាយ​ដែល​ចង់​​​ដុត​បន្ថែម​កំដៅ​​ដល់​គូ​ស្នេហ៍​ឲ្យ​រិត​តែ​ចង់​ថើប​អ្នក​បាន​ថែម​ទៀត៖
1- ថែរក្សា​ស្បែក​មុខ​ក៏​ដូច​ជា​ដង​ខ្លួន​ឲ្យ​ផូរផង់​ និង​មាន​ខ្លិន​ខ្លួន​ប្រហើរ​ជា​និច្ច។
2- ស្លៀក​ពាក់​ឲ្យ​មើល​ទៅ​មាន​ការ​ទាក់​ទាញ សិច​ស៊ី​ តែមិន​មែន​ដល់​ថ្នាក់​ស្លៀក​ខ្យល់​ដណ្តប់​មេឃ​នោះ​ទេ​។
3- សក់​ក្បាល​ត្រូវ​សិត,​ចង ឬ​ធ្វើ​ឲ្យ​​មាន​របៀប​រៀប​រយ មិន​ត្រូវសំពោង​កន្ទ្រើង​ដូចព្រាយ​បីសាច​ទេ ។
4- ស្នាមញញឹម​លើ​ផ្ទៃ​មុ​ខ​របស់​អ្នក​សំខាន់​ណាស់​ អ្នក​ត្រូវ​មាន​ទឹក​មុខ​ស្រស់​ថ្លា​ញញឹម​ញញែម​បន្តិច​ មិនត្រូវ​ធ្វើ​មុខ​ម៉ាំ ឬ​កាច​​គ្រប់​ពេល​ទេ។

មាន​សំណួរ​មួយ​បាន​លើក​ឡើង​ថា តើ​​​វីធី​ថើប​បែប​​ណា​ដែល​ល្អ​បំផុត​សំរាប់​ការ​ថើប​នរណា​ម្នាក់​លើក​ដំបូង? (What’s the best way to kiss someone for the first time?)


ចម្លើយ​គឺ​ អ្នក​គួរ​ចាប់​ផ្តើម​ពី​ការ​ថើប​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ជា​មនុ​ស្ស​ដែល​អ្នក​ប្រថ្នាច​ង់​នេបនិត្យ​កៀក​កើយ។ មូល​ដ្ឋាន​របស់​ការ​ថើប​ត្រូវ​ចាប់​ផ្តើម​ពី​ការ​​យក​បបូរ​មាត់​​មក​ផ្អឹប​ជាប់​គ្នា តែ​អ្នក​មិន​ទាន់​ចាំ​បាច់​ហា​មាត់ភ្លាម​ៗ​ទេ​​ បន្ទាប់​អ្នក​ត្រូវ​សន្សឹមៗ​​បើក​មាត់​​បន្តិច​ម្តងៗ​ បន្ទាប់​មក​គឺ​ការ​ប្រើ​អណ្តាត​ បើគេ​មិន​ទាន់​ចាប់​ផ្តើម​ទេ​អ្នក​ត្រូវ​ធ្វើ​ជា​អ្នក​ចាប់​ផ្តើម​ ដោយ​ការ​បញ្ជូន​អណ្តាត​ដ៏​ទន់​រស់​រវ៉ើក​របស់​អ្នក​ទៅ​ប៉ះ, លិឍ​​និង​អណ្តាត​របស់​គេយ៉ាង​ស្រាល​ស្រទន់​។ អស់​លោក​បុរស​ត្រូវ​ចាំ​ទុក​ថា ក្រៅ​ពី​ការ​ថើប​មាត់​ហើយ​ស្រ្តី​ដែល​ជា​ដៃ​គូ​របស់​លោក​ក៏​ចូល​ចិត្ត​ឲ្យ​លោក​ថើប​ត្រដុស​កញ្ចឹង​ក​ គុម្ព​​ត្រចៀក​ និង​ស្លឹង​ត្រចៀក​នាង​ផង​ដែរ។

ចូរ​ចង​ចាំ​ថា ការ​ថើប​មិន​មែន​ធ្វើ​ឡើង​ក្រោម​ការ​ពេញ​ចិត្ត​របស់​ភាគី​តែ​ម្ខាង​នោះ​ទេ គួរ​រំពៃ​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​អ្នក​ផង​ថា​គេ​មាន​អារម្មណ៍​យ៉ា​ង​ណា​ដែរ អ្នក​ខ្លះ​ចូល​ចិត្ត​ French Kiss រី​ឯអ្នក​ខ្លះចូល​​ចិត្ត​ Lip Kiss​ ជាង។​ សំរាប់​មនុស្ស​ដែល​ស្រឡាញ់​គ្នា​ អ្នក​អាច​ថើប​គ្នា​បាន​គ្រប់​ពេល​វេលា​ នឹង​យូរ​រហូត​ដល់​មួយ​យប់​ទល់​ភ្លឺ​ក៏​បាន​។  ចម្រៀង​របស់​អ្នក​នាង ​ម៉េង​ ពេជ្រចិន្តា មួយ​បទ​មាន​ចំណង​ជើង​ថា​ "ថើប" ​បាន​រៀប​រាប់​ពីអារម្មណ៍និង​មនោសញ្ចេតនា​របស់ស្រ្តី​​ពីអំពី​ការ​ថើប​ថា "​ថើប​! កុំ​គិត​ថា​មិន​សំខាន់ ត្បិត​ពេល​បង​ថើប​ប្រាណអារម្មណ៍​ស្រី​ស្មាន​ដូច​មេឃ​រញ្ជួយ  អូន​សូម​ឲ្យ​បង​ថើប​តែ​អូន​មួយ​ កុំ​ឲ្យ​បេះ​ដូង​ស្រី​ប្រេះ​រលួយ​ដោយ​​ក្តី​ថើប​ក្បត់​បង​ឡើយ​"។ រី​ឯ​ក្រុម​ចម្រៀង​ Michael Learn to Rock ក៏​បាន​បង្ហាញ​ពី​អារម្មណ៏​របស់​បុរស​ចំពោះ​ការ​ថើប​ផង​ដែរ​តាម​រយៈ​បទ​ចម្រៀង​ That’s why (You go away) "I won’t forget the way you’re kissing, the feeling so strong will lasting for so long" ។ ទាំង​នេះ​អាច​ឲ្យ​យើង​ធ្វើ​ការ​សរុប​យ៉ាង​ខ្លី​បាន​ថា មិន​ថា​ជា​បុរស​ឬ​ស្រ្តី​ ពួក​គេ​មាន​អារម្មណ៍​ជ្រាល​ជ្រៅ​ដូច​គ្នា​សំរាប់​ការ​ថើប។

ថើប​ជា​សិល្បះ​ និង​ជា​ភាសា​កាយ​វិការ​សំរាប់​​បង្ហាញពី​ទឹក​ចិត្ត​ស្រឡាញ់​ និង​ជា​តិច​និច​ដុត​រោល​អារម្មណ៍​ផ្លូវ​ភេទ​​ដ៏មាន​អនុភាព​ និង​មិន​ចេះ​សាប​សូន្យ​។​ អ្នក​ត្រូវ​ចាំ​ទុក​ថា​ការ​ថើប​អាច​​បន្សល់​ទុក​នូវ​ស្នាម​មនោ​សញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ក្នុង​ប្រអប់​បេះ​ដូង​របស់​គូ​ស្នេហ៍​អ្នក។