សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

June 22, 2006

ការអប់រំផ្លូវភេទ

រាល់ ​នារី​ទាំងឡាយ​ត្រូវ​យល់​អំពី​ផ្លូវ​ភេទ​ឲ្យ​បាន​ច្បាស់​ក្នុង​តំណាក់​កាល​ ណា​មួយ​ឲ្យ​បាន​ច្រើន​នារី​ក្រមុំ​ទាំងឡាយ​ប្រាថ្នា ចង់​តម្រូវ​ចិត្ត​អ្នក​ផង​ទាំងពួង​មុន​គេ​បង្អស់​នោះ​គឺ​បុរស ។ ហើយ​ចង់​ចែក​រំលែក​មនោ​សញ្ចេតនា​ស្នេហា បង្កើត​ការ​យក​ចិត្ត​ទុកដាក់​ដល់ អាថ៌កំបាំង របស់​ស្នេហា ។ ឯ​អ្នក​កម្លោះ​ទាំងឡាយ​ចាប់​ផ្ដើម យក​ចិត្ត​ទុកដាក់ ដល់ពួក​នារី ។ ខំប្រឹង​ធ្វើ​ឫក​ជា​មនុស្ស​ធំ​ពេញ​វ័យ​ក្នុង​នោះ​ថែម​ទាំង​មាន​ទម្លាប់​ អាក្រក់​ខ្លះ (ដូច​ជា​ជក់​បារី,ផឹក​គ្រឿង​ស្រវឹង​ជាដើម) ។

ប្រដាប់​ភេទ​ពេញ​ក្រមុំ​ជា​អ្វី ? គឺ​រយះ​ពេល​ដែល​រាងកាយ​ឈាន​ដល់​ដំណាក់​កាល​ពេញវ័យ​នៃ​ប្រដាប់​ភេទ​ពោល​គឺ​ ចាប់​ផ្ដើម​មាន​សមត្ថភាព​ចំណង់​ផ្លូវ​ភេទ​ខ្លាំង ។ ថែម​ទាំង​អាច​ហៅ​ថា​ដំណាក់​កាល​ផ្ដូរ​រដូវ​ឬ​អាយុ​កាល​ពេញវ័យ ។ នារី​ទាំងឡាយ​ចាប់​ផ្ដើប​មាន​ឈាម​រដូវ(មក​ខែ)​និង​មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង ​ចំឡែក រី​ឯ​អ្នក​កម្លោះ​ក្មេង​ខ្ចី​របស់​យើង​វិញ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ ហៀរ​ទឹក​កាម​ដោយ​ស្លួន​ឯក​ឯង ។ រាង​កាយ​ទាំងមូល​ផ្លាស់​ប្ដូរ ។ ចំពោះ​យុវជន​ជំទង់​ពួក​គេ​ចាប់​ផ្ដើម​ដុះ​រោម​ត្រឡាច​នៅ​លើ​ថ្ងាស ប្រដាប់​និង​នៅ​លើ​ផ្ទៃ​មុខ និង​លើ​ខ្លួន​ប្រាណ,ទំហំ​ដុំ​ក​ឡើង​ធំ(ហៅ​ពោន) បែក​សម្លេង ។

ចំពោះ​យុវតី​ខ្លួន​ប្រាណ​ចាប់​រីក​ធំ​ទ្រលុកទ្រលន់​ ដោយ​សារ​ខ្លាញ​កក​នៅ​ជាលិកា​មួយ​ចំនួន នៅ​រាយ​ប៉ាយ​ក្រោម​ស្បែក(មុន​បង្អស់​គឺ​នៅ​លើ​ភ្លៅ​និង​ត្រគាក)​បណ្ដា​ ក្រពេញ​ដោះ​លូតលាស់ ឆ្អឹង​ត្រគាក​រីក​ចេញ​តាម​ទិសដៅ​ធំ​ទូលាយ ។ អំឡុង​ពេល​អាយុ​កាល​ពេញ​កពុំ​ផ្លូវ​ភេទ ចំពោះ​យុវតី​ទាំងឡាយ​ជា​ធម្មតា​ចាប់​ផ្ដើម​តាំង​ពី​អាយុ​១២​ឆ្នាំ (ឆាប់​ចាង​ក្មេង​ប្រុសៗ)​ហើយ​បញ្ចប់​នៅ​អាយុ​១៤​ឬ​អាយុ​១៦​ឆ្នាំ ហើយ​ខ្លះ​ទៀត​ក៏​អាច​បញ្ចប់​នៅ​អាយុ​១៨​ឆ្នាំ ។​ រី​ឯ​យុវជន​វិញ​ចាប់​ផ្ដើម​ពី​អាយុ​១៣​ឆ្នាំ​ហើយ​បញ្ចប់​នៅ​អាយុ​១៥​ឆ្នាំ ឬ​អាយុ​២០​ឆ្នាំ ។

ចំណុចពិសេស​របស់​អាយុ​កាល​ពេញ​ក្រមុំជា​អ្វី ?

នេះ​ជា​ការ​ច្របូកច្របល់​បណ្ដោះអាសន្ន​បណ្ដា​សមាមាត្រ​រាងកាយ​ដៃ​ជើង ​លូតលាស់​ជាង​ដង​ខ្លួន​អាស្រ័យ​ហេតុនេះ​ចលនា​ទាំងឡាយ​ក្លាយ​ជា​ទទីសទទាស​ដែល ​ដូនតា​យើង​តែងតែ​ប្រាប់​ថា​អាយុកាល ឈរ​បែក​ឆ្នាំង​អង្គុយ​បែក​គម្រប ឬ​ថា ដៃ​ភ្លើង​ជើង​មាន់… ។ សាច់​ដុំ​រីក​លូតលាស់​យ៉ាងលឿន បេះដូង​លូតលាស់​ជាង​ប្រៀបធៀប​នឹង​សរសៃ​ឈាម​បង្ហាញ​ឲ្យ​ឃើញ​ដោយ​អាការះ​វិល​ មុខ​ស្លេកស្លាំង​បែប​ស្រាល ត្រជាក់​អវយវ​ទាំង​៤ ឬ​ឈឺ​ក្បាល​ហេវហត់ ។

វ័យ ​ជំទង់​ទាំងឡាយ​ថែម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ពី​អាការ​មន្ទិល​សង្ស័យ​និង​ អាកប្បកិរយា​រិះគន់​ចំពោះ​អ្វីៗ សព្វ​គ្រប់​បែប​យ៉ាង​ដែល​មក​រក​ខ្លួន​បង្ហាញ​ពី​លក្ខណៈ​មិន​អាច​ទ្រាំ​បាន​ ចំពោះ​កិច្ច​ការពារ​របស់​ឳពុក​ម្ដាយ ឆាប់​ប្រតិកម្ម​ជ្រុល​ចិត្ត​គំនិត​ប្រែប្រួល មាន​ចរិត​ញញើត​ញញើម​ដើរ​ទន្ទឹម​និង​ចរិត ហ៊ាន​ជ្រុល​ដោយ​បែប​មួយ ។ ឧស្សាហ៍​ស្អុះស្អាប់ ឬ​យំ​យែក ។ នៅ​ក្នុង​អំឡុង​ពេល​នេះ​តួ​នាទី​មាតា​បិតា​ពិត​ជា​ការ​សំខាន់​ខ្លាំង​ណាស់​ ត្រូវ​នៅ​ជាប់​ជាមួយ​បុត្រ​ធីតា​កុំ​គប្បី​ធ្វេស​ប្រហេស​ឲ្យ​សោះ ។

សិច​​ចុះ​ខ្សោយ​អាច​កែ​ខៃ​​បាន​...​ប្រសិន​បើ​​...

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ kv

បុរស ​គ្រប់​រូប​នៅ​ពេល​ដែល​ត្រូវ​បាន​​ស្រ្តី​និយាយ​ដើម​ថា​៖ អាគក​មិន​រងាវ,​ ឬ​សត្វ​លលកឈប់​បូល​​(លិង្គ​មិន​ងើប​រឹង) វា ​ហាក់​​បី​ដូច​ជា​ការ​បំផ្លាញ​កិត្តិយស​កូន​ប្រុស​ទ្រូង​ប្រាំ​ហត្ថ​​។ ការ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​បាន​នឹង​កំពុង​​ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​ នាក់​​​ពិបាក​ចិត្ត​ជា​ខ្លាំង ឧត្តម​ភរិយា​ដែល​យល់​ចិត្ត​ស្វា​មី​គួរ​រួម​ដៃ​ជា​មួយ​ស្វាមីខ្លួន​ដើម្បី​ រក​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ។

ពិត​មែន​ហើយ​ អាការៈបាត់​បង់​សមត្ថភាព​​ផ្លូវ​ភេទជា​រឿង​ធម្មតា​ដែល​អាច​កើត​ឡើង​ចំពោះ​ បុរស​គ្រប់​រូប​ ហើយ​ក៏​មិន​មែន​ជា​រឿង​ពិបាក​ដោះ​នោះ​ទេ តែ​ការ​​ដោះ​ស្រាយ​គួរ​តែ​ត្រូវ​បាន​អនុវត្ត​ន៍​តាម​​វីធី​ដែល​ត្រឹម​ត្រូវ​ គឺ៖ ត្រូវ​​ចាប់​ផ្តើម​ពី​ការ​ធ្វើ​ឲ្យ​​សុភាព​ផ្លូវ​ចិត្ត​ល្អជា​មុន​សិន ​ដែល​ជា​កក្តា​​ចំបង​​នាំ​ឲ្យ​សុខភាព​រាង​កាយល្អ​​ និង​រឹង​ម៉ាំ​។ ប្រសិន​បើ​អាច​ធ្វើ​បាន​​ហើយ​ ការ​ចុះ​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ​នឹង​​រលាយ​​បាត់​ឯង។ ការ​ប្រើប្រាស់​ថ្នាំ​ដាស់​អារម្មណ៍​ភេទ​​​វា​ជា​ការ​ដោះ​ស្រាយ​បញ្ហា​មិនចំ ​​កន្លែង ហើយ​​វាមិន​អាច​​ដោះ​ស្រាយ​បញ្ហា​​​​បាន​100%​នោះ​​ដែរ។

*មូល​ហេតុ​ផ្សេង​ៗ​ដែល​បង្ក​ឲ្យ​បុរស​ជួប​បញ្ហា​ចុះ​ខ្សោយ​ ឬ​រហូត​ឈាន​ដល់​ការ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​៖

សម្ពាធ​ការ​ងារ​៖ បុរសៗ​​ពូកែ​ណាស់​ អាច​ធ្វើ​ការ​បាន​ទាំង​ថ្ងៃ​ទាំង​យប់, ម៉ត់ចត់​​ និង​ប្រាកដ​ប្រជា​ជា​មួយ​ការ​ងារ​រហូត​​មិន​ខ្វល់​ពី​រឿង​ផ្សេងៗ មិន​ថា​ជា​ភរិយា, ការ ​លំហែរ​កំសាន្ត​ ឬ​ការ​លេង​កី​ឡា​ ហើយ​ជា​ពិសេស​កិច្ច​ការ​លើគ្រែ ដែល​ជា​វត្ថុ​ដ៏​សំខាន់​សំរាប់​គូ​ស្វា​មី​ភរិយា​។ បើបុរស​ដែល​​អត់​ងងុយ​វិញនោះ​ ចំណង់​ផ្លូវ​ភេទ​គឺ​មិន​អាច​កើ​ត​មាន​បាន​ឡើយ​ចំពោះ​រូប​គាត់ឡើយ​​ ព្រោះ​អ័រមូន​ភេទ​របស់​បុរស​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខណៈ​ពេល​ដែល​បុរស​ ទទួល​ទាន​ដំណេកនាពេល​យប់​តែ​ប៉ុណ្ណោះ។

វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​មិន​ ពិបាក​ទេ​ប្រសិន​បើ​អស់​លោក​បុរស​ចេះ​បែង​ចែក ​ពេល​វេលា​ការ​ងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ពោល​គឺ​ទុក​ពេល​សំរាប់​ខ្លួន​ឯង​ខ្លះ។​ អ្វី​ដែល​អាច​ឲ្យ​អ្នក​ដទៃ​ធ្វើ​ជំនួស​បាន​គួរ​តែ​ចែក​ការ​ងារ​ឲ្យ​គេ​ជួយ​ ធ្វើ​ខ្លះ លោក​គួរ​ធ្វើ​អ្វី​ដែល​ចាំបាត់​ខាន​មិន​បាន​ ត្រូវ​ចេះ​​​ចែក​រំលែក​ពេល​វេលា​សំរាប់​គ្រួសារ​ផង​ ទើប​ជីវិត​មាន​សេចក្តី​សុខ។ 

សុខភាព ​រាង​កាយ​មិន​ល្អ៖ មាន​បុរស​មួយ​ចំនួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ សុខភាព​ខ្លួន​ឯង​​ថា​តើ​ខ្លួន​គេ​កំពុង​មាន​ជំងឺ​អ្វី​នោះ​ទេ។ ពោល​នៅ​ពេល​ដែល​គេ​មិន​ទាន់​​​ដេក​ឈឺនៅ​នឹង​កន្លែង គេ​មិន​ដែល​គិត​ពី​រឿង​ទៅ​រក​គ្រូ​ពេទ្យ​ឡើយ។ ការ​​​ដែល​មាន​ជំងឺ​ដង្កាត់​បន្តិច​បន្តួច​ទាំង​ឡាយ​ជា​មាន​ចំណែក​យ៉ាង​សំ​ ខាន់​ចំពោះ​ការ​មិន​កើត​មាន​ឡើង​នូវ​អារម្មណ៍​ផ្លូវ​ភេទ។ សំរាប់​ផ្នែក​វេជ្ជ​សាស្ត្រ​វិញ បើ​រាង​កាយ​យើង​មិន​ម៉ាំ​មួន១០០%​ ចំណង់​ក្នុង​ការ​រួម​​ភេទ នឹង​មិន​សួវ​កើត​​មាន​ឡើង លើក​លែង​ករណី​ដែល​ទទួល​ការ​ដាស់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្លា​ពី​ដៃ​គូ​​រួម​ ដំណេក។ 

ដូច្នេះ ​​បុរស​ដែល​ដឹង​ខ្លួន​ថា​មាន​ជំងឺ​មក​បៀត​បៀន​ហើយ​គួរ​តែ​ទៅ​ព្យាបាល​ជា​ បន្ទាន់ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​អ្នក​​​កើតមាន​ឡើង​ វិញ​នោះ​ទេ វា​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ពី​ដើម​ទី​ គឺ​ព្យាបាល​ជំងឺ​មាន​ស្រាប់​ឲ្យ​ជា​ដាច់​មុន​ពេល​វា​ធ្ងន់​ធ្ងរ​ពិបាក​កែ។

*ការ​ប្រើ​ប្រាស់​ថ្នាំ​៖ នេះជា​រឿង​ដែល​​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹងទេ​​ថា មាន​ថ្នាំ​ប្រភេទ​ខ្លះមាន​ផល​​ប៉ះ​ពាល់​​ ដែល​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ស្រក​ចុះ ជា​ពិសេស​ថ្នាំ​ដែលជះ​​​ឥទ្ធិពល​លើ​ខួរក្បាល មាន​នៅ​ក្នុង​ក្រុម​ថ្នាំ សសៃប្រសាទ, ថ្នាំ​ងងុយ​គេង,​ ថ្នាំ​បំបាត់​អាស៊ីត​ក្នុង​ក្រពះ និង​ថ្នាំ​លើស​ឈាមជា​ដើម។

វិធី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ​វា​មិន​​ ពិបាក​ទេ​​​ ប្រសិន​បើ​ថ្នាំ​ដែល​បាន​រៀប​រាប់​ខាង​លើ​មិន​មែន​ជា​ថ្នាំ​ដែល​អ្នក​ត្រូវ​ ទទួល​ទាន​ជា​ប្រចាំ តែ​ផ្ទុយ​មក​វិញ​បើ​អ្នក​ត្រូវ​ទទួល​ទាន​ជា​ប្រចាំ​វិញ​នោះ យើង​សូម​ណែនាំ​ឲ្យ​អ្នក​ទៅ​ជួប​ពិ​ភាក្សា​ជា​មួយ​គ្រូពេទ្យ​ដែល​ឲ្យ​អ្នក​ ប្រើ​ថ្នាំ​ទាំង​នោះ​វិញ នេះ​​ជា​ផ្លូវ​ដោះ​ស្រាយ​ដែល​ល្អ​បំផុត។

*ភរិយា​មិន​ចេះ​មើល​ថែ​ខ្លួន៖ ពេល​ខ្លះ​មូល​ហេតុ​ដែល​សំខាន់​ជាង​គេ​គឺ​បណ្តាល​មក​ពីមនុស្ស​ក្បែរ​ខ្លួនយើង ​នេះ​ឯង​ ភរិយា​ភាគ​ច្រើន​​មុន​ពេល​រៀប​​ការ​​មាន​រូប​រាង​សមសួនគួរ​ជា​ទី​គាប់​ចិត្ត ​សំរាប់​ស្វាមី​ តែ​ក្រោយ​ពេល​រៀប​ការ​យូរ​បន្តិច​ មាន​កូន​ច្រើន​នាក់​បន្តិច ក៏​បណ្តោយ​​រហូត​ភ្លេច​​គិត​ថា​នាង​ នៅ​មាន​ស្វាមី​​ដែល​នៅ​ស្រឡាញ់​ពេញ​ចិត្ត​​មើល​របស់​ល្អៗ​នៅឡើយ។ 

ដូច្នេះ ​ភរិយា​ទាំង​ឡាយ​ត្រូវ​រក​វិធី​ដោះ​​ដោយ​ខ្លួន​ឯង​​ ដូច​ជា​សាកល្បង​​សំរក​រាង​ ថែរក្សា​ស្បែក​ លុប​ស្នាម​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ ប្តូរ​មូដ​សក់ថ្មី ឬក៏​រក​អ្វី​មក​បន្ថែម​​ដើម្បី​ឲ្យ​ខ្លួន​ឯង​មើល​​ទៅ​ល្អ​ថែម​មួយ​កម្រិត។​ សម្ព័ន្ធ​ភាព​ផ្លូវ​ភេទ​​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​​ដូច​ពីកាលទើប​​រៀប​ការ ​ថ្មីៗ​ នឹងត្រឡប់​មក​ជា​ថ្មី​ដោយ​មិន​ពិបាក​ បើ​នាក់​ចេះ​ថែ​រក្សា​សម្រស់​ខ្លួន​ឯង​បាន​។

ក្រៅ​ពី​នេះ​គ្រូ​ពេទ្យ​ក៏​បាន​ណែ​នាំ​ផង​ដែរ​នូវ​វិធី​​សំរាប់​ជួយ​ឲ្យ​បុរស​មិន​ធុញ​ទ្រាន់​ចំពោះការ​រួម​ភេទ៖ 

ដេក​ឲ្យ​គ្រប់​គ្រាន់៖​ ការ​ដេក​ឲ្យ​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​កំលាំង​និង​ អារម្មណ៍​ស្រស់​ថ្លា ដែល​ធ្វើ​ឲ្យ​មាន​​​ផល​ល្អ​សំរាប់​ការ​មាន​ភេទ​សម្ព័ន្ធ​​ប៉ុណ្ណោះ​ទេ តែ​ការ​ដេក​ក្នុង​ពេល​ពាក់​កណ្តាល​អាធ្រាត​​​ ឲ្យ​រាង​កាយ​បាន​ផលិត​អ័រមូន​ភេទ​ចេញ​មក​ថែម​ទៀត​ផង។ ដែល​អ័រមូន​ប្រភេទ​នេះ​អាច​ផលិត​បាន​តែ​ពេល​កណ្តាល​អាធ្រាត​​ ប៉ុណ្ណោះ។ 

ហាត់​ប្រាណ​ជា​ប្រចាំ៖ មូល​ដ្ឋាន​របស់​ការ​មាន​សិច​គឺ​ស្ថិត​នៅ​លើ​រាង​កាយ​ដែល​រឹង​ម៉ាំ ដាច់​ដុំ​ទាំង​ឡាយ​ដែល​លោក​គិត​ថា​ចាំ​បាច់​ប្រើ​ប្រាស់​ក្នុង​ការ​រួម​ រ័កគឺ​លោក​ត្រូវ​ហាត់​​ឲ្យ​វា​​រឹង​ម៉ាំ​ជា​និច្ច​ ក្រៅ​ពី​នេះការ​ហាត់​ប្រាណ​ថែម​ទាំងជួយ​ប្រព័ន្ធ​ដក​ដង្ហើម​ និង​ប្រព័ន្ធ​​សសៃ​ឈាម​​ក្នុង​រាង​កាយ​ឲ្យ​ដំណើរ​ការ​បាន​​ល្អផងដែរ​ នៅ​ពេល​ដែល​ប្រព័ន្ធ​ទាំង​ពីរ​នេះធ្វើ​ការ​ល្អ​ជា​ធម្មតា​នោះ​បាន​ន័យ​​ថា​ រាយ​កាយ​របស់​យើង​រឹង​ម៉ាំ។ 

ទទួល​ទាន​អាហារ​ដែល​មាន​ប្រយោជន៍៖ ការ​ពិត​យើង​មិន​ចំបាច់​ប្រើ​ប្រាស់​ថ្នាំ​សំរាប់​ដាស់​អារម្មណ៍​សិចតាម​ការ ​ឃោសនា​ក្នុង​Internet ឬ ​ប្រព័ន្ធ​ឃោស​នា​ផ្សេង​ៗនោះ​ទេ ព្រោះ​ការ​ប្រើប្រាស់​ថ្នាំ​ទាំង​នោះ​ក្នុង​រយៈ​ពេល​វែង​វា​អាច​បង្កជា​ផល​ ប៉ះ​ពាល់​ផ្សេង​ៗដល់​រាង​កាយ​យើង​។ ការ​ទទួល​ទាន​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​របស់​រាង​ កាយ​យើង​គឺ​កត្តា​ល្អ​ជាង។ ពិត​មែន​ហើយ​អាហារ​ប្រភេទ​ខ្លះដូច​ជា​៖ អាហារ​សមុទ្រមួយ​ចំនួន​ បន្លែ​បង្កា​មួយ​ចំនួន​ មាន​សារ​ធាតុ​ដែល​អាច​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​បាន​ តែ​គូ​ស្នេហ៍​ទូ​ទៅ​ប្រហែល​ជា​មិន​ត្រូវ​ការ​អារម្មណ៍​ភេទ​ដែល​រោល​រាល​ដល់​ ថ្នាក់​នោះ​ទេ។ ហើយ​អ្វី​ដែល​​ជា​ការ​ពិត​នោះ​អា​រម្មណ៍​ស្នេហ៍​ដែល​រោល​រាល​ជ្រុល​ហួស​ហេតុ ​នោះ​ក៏​មិនបាន​ធ្វើ​ឲ្យ​​ប្រតិ​បត្តិ​ការណ៍​ផ្លូវ​ភេទ​របស់​អ្នក​ប្រកប​ដោយ ​សេចក្តី​សុខ​ទាំង​ស្រុង​​នោះដែរ។ 

សម្លឹង​មើល​លោក​ក្នុង​ផ្លូវ​ល្អ(Be an Optimist person)៖ សុខភាព ​​ផ្លូវ​ចិត្ត​ដែល​ល្អ​​ជា​មូល​ដ្ឋាន​ល្អ​សំរាប់​​អ្វី​ៗ​គ្រប់​យ៉ាង​ ក្នុង​រាង​កាយ​ រួម​ទាំងអារម្មណ៍​សិច​ផង​ដែរ​។ បើ​អស់​លោក​បុរស​មាន​អារម្មណ៍​ល្អ​ មិន​តាន​តឹង ​មើល​ឃើញ​អ្វីគ្រប់​យ៉ាង​ជា​រឿង​សប្បាយ​ធូរ​ស្រាល​ នោះ​វា​នឹង​ផ្តល់​ផល​ល្អ​សំរាប់​ការ​មាន​ភេទសម្ព័ន្ធ​ និង​បន្ថែម​នូវ​សេចក្តី​សុខ​​ដល់​អ្នក​ថែម​ទៀត​ផង។

ការ​ មាន​ភេទ​សម្ព័ន្ធ​ជា​​វត្ថុ​ដែល​មនុស្ស​លោក​គ្រប់​រូប​ចង់​បាន​មិន​ថាស្ថិត ​នៅ​​ក្នុង​វ័យ​ណា​នោះ​ទេ ព្រោះ​វា​ជា​តម្រូវ​ការ​របស់​ធម្មជាតិ។​ ការ​មាន​សិច​​ពិត​ជា​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍ជា​ច្រើន​ រី​ឯ​ការ​អាក់​ខាន​ក្នុង​ការ​មាន​សិច​ផ្តល់​ផល​មិន​ល្អ​ដល់​សុខ​ភាព​រាង​កាយ ​ និង​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង។ ការ​សិក្សា​ស្វែង​យល់​អំពី​សិច​គឺ​ជា​រឿង​ចាំ​បាច់​ និង​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​នោះ​ឡើយ។ ការ​មាន​ភេទ​សម្ព័ន្ធ​ជា​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ចិត្ត​ នៅ​ពេល​ដែល​សប្បាយ​ចិត្ត​រាយកាយ​នឹង​រឹង​ម៉ាំ ប្រ​កប​ការ​ងារ​ក៏បាន​​ល្អ​ និង​អ្វី​ដែល​សំខាន់​នោះគឺក្រុម​គ្រួសារ​មានសេចក្តី​សុខ៕

June 21, 2006

៦ឥរិយាបថ​ដែល​កាត់​បន្ថយ​ស្េនហា​របស់​អ្នកបាន​​

ប្រភពៈ កាសែត​កម្ពុជា​ថ្មី​​
ដោយៈ សុធារិទ្ធិ

ប្រសិន ​បើ​អ្នក​កំពុង​តែ​មានអារម្មណ៍​ថា​ស្នេហា​របស់​អ្នក​ហាក់​ដូច​ជា​មិន​សូវ​ មាន​ដំណើរ​ការភាព​រលូន​ល្អ​នៅ​សុខៗ​ក៏​ស្រាប់​តែ​ព្រងើយ​កន្តើយ​បែរ​ខ្នង​ ដាក់​នោះ​ នេះ​គឺ​ជាប្រផ្នូល​ដែល​បង្ហាញ​ហេតុ​ផលថា​ ស្េនហា​របស់​អ្នក​កំពុង​តែ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​អន្តរាយ​​ហើយ​​ នៅ​ពេល​នេះ​យើងងាក​មក​មើល​ទាំង​អស់​គ្នា​ថា​​អ្នក​កំពុង​តែ​មាន​ឥរិយាបថ​ ដូចដែល​បាន​ពោល​ខាង​ក្រោម​នេះ​ដែរ​ឫអត់​។ ប្រសិន​បើ​មាន​តោង​ អ្នក​ប្រញាប់​កែ​សំរួល​ឲ្យ​បាន​ឆាប់បំផុត៖

១​-ប្រសិនបើ ​អ្ន​ក​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​​ មិន​ចង់​នៅ​យ៉ាង​ពិត​ប្រាកមួយ​មនុស្ស​ដែល​កំពុង​តែ​សេពគប់​ដោយ​គិត​ថា​សេព​ គប់​នៅ​តែ​១​ថ្ងៃ​ៗ​នោះ​ចំណុចដែល​សំខាន់​ ពេល​នេះ​អ្នក​កំពុង​សំឡឹង​រក​មើល​ស្នេហា​ថ្មី​ហើយ​នេះ​គឺ​ជា​ដើម​ហេតុ​ដែល​ ធ្វើ​ឲ្យ​​អ្នក​មានអារម្មណ៍​ថា​គេ​មិន​គួរ​ចាប់​អារម្មណ៍​ទៀត​នោះ​ឡើយ​។

-នៅ​ពេល​គេ​ពោល​អ្វី​ឲ្យ​ស្តាប់​អ្នក​មិន​ចាប់​អារម្មណ៍​នឹង​គេ​ឡើយ​មាន​អារម្មណ៍​ថា​ គេមិន​ចាប់​អារម្មណ៍​ ចង់​នៅស្ងៀម​ៗ​បែ្រ​ថា​ អ្នក​ចាប់​ផ្តើម​ឃើញ​ហើយ​ថា​ គេ​មិនមែន​ជា​ ចំណែក​មួយ​នៃ​ជីវិត​របស់​អ្នក​នោះ​ឯង​។

-​អ្នក ​ចូល​ធ្វើ​អ្វី​ដែល​ដដែល​ៗ​ដោយ​មិន​គិត​និង​បើក​ពិភព​លោក​ឲ្យ​ខ្លួន​ឯង​កាន់ ​តែ​ច្រើន​ឡើង​ ហើយ​ថែម​ទាំង​ប្រើ​ជីវិត​ចាស់​គំរិល​មិនគិត​ស្វែង​រក​អ្វី​ឲ្យ​ជីវិត​ចាស់​ គំរិល​មិន​គិត​ស្វែង​រក​អ្វី​ឲ្យ​ជីវិត​បាន​គេ​ធ្វើ​ឲ្យ​ពិភព​លោក​របស់​អ្នក ​គួរ​រស់​នៅ​ទាល់​តែ​សោះ។

-​តើ​អ្នក​ជាអ្នក​ស្តាប់​បាន​ល្្អ​ដែរ​ឫ​អត់ នៅ​ពេល​ដែល​គេមិន​ពិភាក្សា​អ្វី​អ្នក​ក៏​ចាប់​ផ្តើម​មិន​ស្តាប់​គេភ្លាម​ ហើយ​ក៏ចាប់​ផ្តើម​មិនស្តាប់​គេ​ភ្លាម​ ហើយ​ក៏​ចាប់​ផ្តើនធុញទ្រាន់​កាន់​តែ​ច្រើន​ឡើង​។

-ចាប់​ផ្តើម​មាន​អារម្មណ៍​ចង់នៅម្នាក់​​ឯង​ថែម ពេល​វេលា​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ក៏​ពុំ​មាន​អារម្មណ៍គិត​ដល់​គ្នា​បន្តិច​ណានោះ​ឡើយ​។ មាន​ន័យ​ថាអ្នក​ចាប់​ផ្តើម​មាន​ជីវិតឥស្សរៈ​​ពេញទំហឹង​ហើយ​។

-អ្នក​មិនចង់​ទូរសព្ទ​ទៅ​រក​គេ​ហើយ​ថែម​ទាំង​ពេលវេលាដែល​គេ​ទូរស័ព្ទ​មកអ្នក​ក៏​មាន​អារម្មណ៍​មិន​ចង់​លើក​ទូរស័ព្ទដោយ​គិត​ថា​​ បិទ​ប្រសើរជាង​។ លក្ខណៈ​បែប​នេះមាន​​ន័យ​ថា​ ​អ្នក​ភេ្លច​គេ​ ព្រោះ​គេពុំ​មាន​សារៈសំខាន់​អ្វី​ដែល​អ្នក​ត្រូវ​នឹក​ទៅ​ដល់​គេទៀត​នោះ​ឡើយ​៕

 

June 20, 2006

ថ្នាំទិព្វខ្លាំងជាង វីយ៉ាក្រា

ប្រភពៈ ទស្សនាវដ្តី​ប្រជា​ប្រិយ​

ប្រសិន​បើ​អ្នក​ចង់​ពង្រី​ទាំង​ទំហំ និង​ប្រវែង​លិង្គ​របស់​អ្នក​ឲ្យ​បាន​តាម​ប្រាថ្នា​ក្នុង​រយះ​ពេល​ប៉ុន្មាន​ សប្ដាហ៍​នោះ ខាង​ក្រោម​នេះ​ប្រហែល​ជា​អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​មិន​ធ្លាប់​បាន​ ជួប​ប្រទះ​ហើយ ។ ក្រុមហ៊ុន​ឪសថ Albion medical បាន​ជួយ​បុរស​ប្រមាណ ១០០០ នាក់​ឲ្យ​ដោះស្រាយ​និង​ជម្នះ​បញ្ហា​មិន​ប្រក្រតី​នៃ​ការ​ឡើង​រឹង​ខឹង​របស់​ លិង្គ ។ បញ្ហា​មិន​ប្រក្រតី​ទាំង​នេះ រួម​មាន​ទំហំ​លិង្គ​តូច​មិន​ឡើង​រឹង​ខឹង​ល្អ មិន​ឆាប់​ចេញ​ទឹក​កាម ។

ដើម្បី ​ជួយ​បុរស​ទាំង​នេះ​ក្រុម​អ្នក​ស្រាជ្រាវ​បាន​បង្កើត​រូបមន្ត​ថ្នាំ​ថ្មី​ដ៏ ​អស្ចារ្យ​ឈ្មោះ​ថា Vig-Rx ។ ក្រុមហ៊ុន Albion Medical បាន​ធ្វើ​តេស្តិ៍​យ៉ាង​ប្រយ័ត្នប្រយែង ចំពោះ​លិតផល​ថ្មី​ដែល​មាន​តែ​មួយ​នេះ ដូច​នេះ​វា​បាន​ទទួល​ការ​អនុម័តិ​យល់​ព្រម​ពេញលេញ​ពី​វេជ្ជ​បណ្ឌិត ។ ថ្នាំ​នេះ​ត្រូវ​បាន​ធានា​ប្រសិទ្ធ​ភាព ១០០% ហើយ​ត្រូវ​បាន​គេ​ពណ៌នា​ថា «ការ​ព្យាបាល​បែប​អព្ហូតហេតុ​ពិតៗ» ។

ថ្នាំ Vig-Rx ត្រូវ​បាន​ផលិត​ឡើង​តាម​បែប​វិទ្យាសាស្ត្រ​ដោយ​ទៅ​ពង្រី​ជាលិកា​របស់ corpa covernosa (សាច់​ដុំ​ស្ពោត​ពេរ​របស់​លិង្គ​ដែល​នឹង​ត្រូវ​បំពេញ​ដោយ​ឈាម​ដើម្បី​ការ​ ឡើង​រឹង​ខឹង) ដែល​ធ្វើ​ឲ្យ​វា​កាន់​តែ​ធំ ម្យ៉ាងទៀត​វា​អាច​ឲ្យ​មាន​ការ​រក្សា​ឈាម​កាន់​តែ​ច្រើន ក្នុង​នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​លិន្គ​តឹង​ខឹង​បាន​យូរ ។ យោង​តាម​របាយការណ៍​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹង​ថា លិង្គ​មាន​ប្រវែង​ជា​មធ្យម ១៥ សង់ទីម៉ែត្រ ដោយ​មិន​គិត​ថា​អ្នក​ជនជាត ឬ​ពូជ​សាសន៍​អ្វី​នោះ​ទេ ដូច​នេះ​បើ​អ្នក​ចង់​បាន​ឲ្យ​រីក​ធំ និង​វែង​ជាង​ប​ច្ចុប្បន្ន ចូរ​ពីចារណា​ពី Vif-Rx ព្រោះ​វា​ជា​ផ្នាំ​ដ៏​មាន​ប្រសិទ្ធិ​ភាព​និង​សុវត្ថិភាព​ព្រម​ទាំង​មិន​ ព្យាយាម​ទៅ​ធ្វើការ​វះ​កាត់ ឬ​បូម​ពង្រី​អ្វី​ឡើយ ។

សមត្ថភាព ​ពន្លូត​ប្រវែង​លិង្គ​របស់​ថ្នាំ​នេះ​អាច​មាន​ដល់​ទៅ ៦-៧ សង់ទីម៉ែត្រ បន្ថែម​ពី​លើ​ការ​ពង្រី​ទំហំ ។ ពិសេស​ជាង​នេះ​ទៀត ក្រោយ​ពេល​ប្រើប្រាស់​ប៉ុន្មាន​អាទិត្យ លិង្គ​របស់​អ្នក​លូត និង​រីក​ទំហំ​បាន​ដល់​កម្រិត​ពេញ​ចិត្ត ហើយ​អ្នក​ត្រូវ​ពញ្ឈប់​ការ​ប្រើ​ថ្នាំ​នោះ​ឯ​ប្រសិទ្ធិភាព​របស់​វា​មិន​សាប​ រលត់​ទេ ។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ពេល​ណា​ទៅ​ទើប​ស្រុក​ខ្មែរ​មាន​ថ្នាំ​បែប​នេះ​លក់​នោះ៕

ត្រូវជ្រើសអាវទ្រនាប់បែបណា

ផ្នែក: សម្រស់

ប្រភពៈ ទស្សនាវដ្តី​ប្រជា​ប្រិយ​

ក្នុង ​ការ​ជ្រើសរើស​អាវ​ទ្រនាប់ គឺ​មាន​ចំណុច​សំខាន់​ពីរ​យ៉ាង គឺ​ក្រណាត់​ដែល​ប្រើ​កាត់​ធ្វើ​អាវ​ទ្រនាប់​និង​ទម្រង់​របស់​អាវ​ទ្រនាប់ ពោល​គឺ​ត្រូវ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ផលិត​ពី​ក្រណាត់​ដែល​មិន​ធ្វើ​ឲ្យ​ ស្បែក​មាន​ប្រតិកម្ម ក្ដៅ​ក្រហាយ ស្អុះស្អាប់ ខ្យល់​ចេញ​ចូល​មិន​ល្អ​ជាដើម ។ ជា​ពិសេស ក្រណាត់​នីឡុង​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ប្រតិកម្ុម​អាច​បណ្ដាល​ឲ្យ​រលាក រមាស់ ឡើង​កន្ទួល ។ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​អាច​បន្សល់​ស្លាក​ស្នាម​ខ្មៅ​នៅ​លើ​សាច់​អស់ ​មួយ​ជីវិត​ទៀត​ផង ។

អាវ​ទ្រនាប់​ដែល​ផលិត​ពី​អំបោះ​ឬ​ក្រណាត់​យឺត​ (Elastic) ធុន​អន់​រមែង​រឹប​កៀប​សាច់​ធ្វើ​ឲ្យ​ឈាម​គាំង​មិន​អាច​ចរាចរ​ស្រួល​ទៀត​ផង ។ តែ​អាវ​ទ្រនាប់​ដែល​ផលិត​ពី​ក្រណាត់​អាច​ទ្រ​ទម្ងន់​សុដន​និង​មាន​ភាព​ តឺតយារ​សម​ស្រប​អាច​ជួយ​ឲ្យ​មាន​ភាព​សុខ​ស្រួល​នៅ​ពេល​ហាត់ ហើយ​មិន​រឹប​កៀប​សាច់​តឹង​ណែន​ពេក​ផង ។ ចំពោះ​ទម្រង់​របស់​អាវ​ទ្រនាប់ គួរ​ជ្រើសរើស​ប្រភេទ​ដែល​សម​ស្រប​នឹង​សុដន​របស់​អ្នក គឺ​ត្រូវ​ទាំង​ខ្នាត​និង​ទ្រង់ទ្រាយ​រូបរាង​សុដន ។

អាវ​ទ្រនាប់​ដែល ​ល្អ​មិន​ត្រូវ​ចង្អៀត​ពេក​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ធុញ​ថប់​មិន​ស្រួល​ក្នុង​ខ្លួន​កើត​មាន​ស្នាម​ដៀប​រឹប ជា​ពិសេស​នៅ​ត្រង់​ផ្នែក​ខាង​ក្រោម​សុដន ។

ចំណែក​អាវ​ទ្រនាប់​ដែល​ ធំ​រលុង ថ្វី​បើ​ពាក់​ស្រួល តែ​វា​មិន​ផ្ដល់​ប្រយោជន៍​ដល់​ការ​ជួយ​ទប់​សុដន​មិន​ឲ្យ​ធ្លាក់​យារ​ឡើយ ។ ការ​ធិញ​អាវ​ទ្រនាប់​ឲ្យ​ត្រូវ​ល្មម​និង​ខ្នាត​សុដន​របស់​អ្នក ទ្រុវ​ចេះ​វាស់​ខ្នាត​ឲ្យ​ត្រឹមត្រូវ គឺ​ប្រើ​ខ្នាត​សង់ទីម៉ែត្រ​វាស់​ជុំវិញ​ដើម​ទ្រូង​ចំ​ពី​លើស​សុដន និង​វាស់​ជុំវិញ​ស្លួន​ខាង​ក្រោម​សុដន​ក្នុង​ពេល​ឈរ​ត្រង់​ខ្លួន​អត់​មាន​ ពាក់​អាវ​ទ្រនាប់ ។

យក​ខ្នាត​រង្វង់​ជុំវិញ​ទ្រង​វាស់​ចំ​ពី​លើ​ សុដន​ដក​និង​ខ្នាង​រង្វង់​ជុំវិញ​ទ្រូង​វាស់​ខាង​ក្រោម​សុដន​ឃើញ​លទ្ធផល​ ប៉ុន្មាន​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយ​តារាង​ខាង​ក្រោម ។

មិនគួរវាស់ក្នុងពេលមានរដូវទេព្រោះសុដនរីកធំខុសខ្នាតពិត
រង្វង់ទ្រូងជុំវិញសុដន អាវទ្រនាប់ខ្នាត(CUP)
តូចជាង ៩ សង់ទីម៉ែត្រ តូចជាង A
៩-១១ សង់ទីម៉ែត្រ A
១១,៥-១៣,៥ B
១៤-១៦ C
១៦,៥-១៨,៥ D
១៩-២១ E
ធំជាង ២១ សង់ទីម៉ែត្រ ធំជាង E

កាល​បើ​បាន​ខ្នាត​អាវ​ទ្រនាប់​ពិត​ប្រាកដ​ហើយ​ចូរ​សាកល្បង​ពាក់​វា​ដើម្បី​ ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា វា​សម​ស្រប​នឹង​ទ្រង់ទ្រាយ​សង់ទីម៉ែត្រ​របស់​អ្នក​ឬ​អត់ ។

*បែបណាតើបសមស្រប ? បញ្ហា​ទាក់ទង​នឹង​ទ្រង់ទ្រាយ​សុដន​របស់​ស្ត្រី​ចៀស​មិន​ផុត​ពី​បញ្ហា​អ្នក​ មាន​សុដន​តូច​ចង់​បាន​ធំ​នោះ​ឡើយ ។ ទោះ​ជា​បញ្ហា​បែប​ណា​ក៏​ដោយ​អាវ​ទ្រនាប់​ពិត​ជា​អាច​ជួយ​បាន​ទាំងអស់ ដោយ​ត្រូវ​ជ្រើសរើស​ប្រភេទ​សមស្រប ដូច​ជា​អ្នក​មាន​សុដន​តូច តែ​ចង់​ឲ្យ​ឃើញ​ធំ​ទ្រលុកទ្រលន់ គឺ​ត្រូវ​ជ្រើសរើស​អាវ​ទ្រនាប់​អេប៉ុង​ដែល​មាន​គ្រោង​ឆ្អឹង​ទ្រ​ពី​ក្នុង​ មិន​ឲ្យ​ទ្រុឌ​រាប​ចូល​ក្នុង ។

ចំណែក​អ្នក​ដែល​មាន​សុដន​ហូរហៀរ​ ច្រើន​ត្រូវ​ពាក់​អាវ​ទ្រនាប់​ប្រភេទ​ក្ដោប​សាច់​បង្រួម​ចូល​ក្នុង ។ អ្នក​ដែល​មាន​សុដន​យារ​តរូវ​ពាក់​អាវ​ទ្រនាប់​ដែល​មាន​គ្រោង​លួស​ទន់ៗ​ជួយ​ លើក​ទ្រ​សុដន​ឡើង​លើ ។ អ្នក​ដែល​មាន​សុដន​ឃ្លាត​ចេញ​ពី​គ្នា គួរ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​មាន​តម្ពក់​នៅ​ខាង​មុខ​ដើម្បី​ជួយ​ទាញ​សុដន​ ឲ្យ​ចូល​កៀក​គ្នា ។

*ពាក់​យ៉ាង​ម៉េច ?

វិធី​ពាក់​ អាវ​ទ្រនាប់​ងាយ​ស្រួល​ទេ ដោយ​ត្រូវ​ប្រើ​ដៃ​ប្រមូល​ញាត់​សាច់​សុដន​បញ្ចូល​ក្នុង​រង្វង់​អាវ​ទ្រនាប់​ ឲ្យ​អស់​ដើម្បី​ប្រមូល​សាច់​ឲ្យ​ផ្គុំ​ក្បំក្បោះ​ជាមួយ​នឹង​សុដន និង​ដើម្បី​កម្ចាត់​សាច់​ហៀរ​បរិវេណ​ចំហៀង​ខ្លួន ។ ក្រោយ​ពេល​បិទ​តម្ពក់​ហើយ កុំ​ភ្លេច​សម្រួល​ខ្សែ​ដៃ​អាវ​ទ្រនាប់​ដើម្បី​រៀបចំ​ចុង​សុដន​ស្ថិត​ក្នុង​ ទីតាំង​សមស្រប​គឺ​នៅ​ពាក់​កណ្ដាល​ចុង​ស្មា​និង​ក ។

June 17, 2006

ភរិយា​មិនគួរ​កំណាញ់​រាង​កាយ​​ និង​របស់​ល្អ​ ចំពោះ​ស្វាមី​ពេក​ទេ​

ប្រភពៈ ទស្សនាវដ្តី​ខែ្មរ​អប្សរា (មិថុនា ២០០៦)

ធម្មតា​សញ្ជាតិញណ​របស់​បុរស​ចូលចិត្ត​មើល​ស្រី​ស្អាត​ ជា​ពិសេសរូប​រាង​ធម្មជាតិ​របស់​នាង​។ បើ​ដូច្នោះ​មែន​ ហេតុអ្វី​បាន​ជាស្រ្តី​ភាគ​ច្រើន​មាន​សន្តាន​ចិត្ត​អាក្រក់​មិន​ឲ្យ​ស្វាមីរបស់​ខ្លួន​ឃើញនោះ​។​ បើសិនជា​បែប​នេះ​មែន​ប្រ​ហែល​ជា​ស្វាមី​ទាំង​ឡាយ​ព្យាយាម​ស្វែង​រកមើល​ខាង​ក្រៅ​ម៉ាសេរីហើយ​។

អ្នកនាង​គួរ​ទទួលស្គាល់​ការ​ពិត​ហើយ​ថា​ បុរស​ទាំង​អស់​ហើយ​ថា​បុរស​ ទាំង​អស់​ចូល​ចិត្ត​មើល​រូបភាព​​ស្រី​ស្អាត​ដែល​គ្មាន​សំលៀក​បំពាក់​បិទ​បាំង​ការ​ពារ​ដូច​គា្ន។ នៅ​ពេល​ដែល​បុរស​ៗ​បាន​មើល​រូប​រាង​ស្រី​ស្អាត​ៗ​គេ​ក៏​កើត​មាន​អារម្មណ៍​ត្រូវ​ការផ្លូវ​ភេទ​ឡើង​ភ្លាម​ ហើយ​រូបភាព​អាក្រាត​របស់​ស្រ្តី​ជា​វត្ថុ​ជុំ​រុញ​មួយ​ជួយ​ឲ្យ​បុរស​ដែល​មាន​រោគស្ពឹក​ខាង​ភេទ​ ក៏​កើត​មាន​ភាព​ត្រេក​ត្រអាល​ពុះ​កញ្ជ្រោល​កើត​ក្តី​ចំណង់​ឡើង​មក​។

ស្រ្តី​ខ្លះ​ដែល​ មានរូប​រាង​ស្អាត​ ទោះជា​រាង​កាយពិត​ ឫរូប​ថតក៏ដោយ​ ឲ្យ​តែ​នាង​បើក​ចំហ​បំណែក​​ណាមួយ​នៃ​រាង​កាយ​នោះ​ រមែង​តែង​មានចំណង់​តណ្ហា​យ៉ាង​ខ្លាំង​ក្លា។ ជាពិសេស​បុរស​តែង​តែ​ដិតអារម្មណ៍​ងប់​ចិត្ត​នឹង​ទំហំ​ទាំង​បីដ៏​ស្រស់ស្អាត​ របស់​គូរួម​ភេទ​។ ដោយ​ឡែក​ចំពោះ​ស្ត្រី​រូប​ណាដែក​មិន​ឲ្យ​ដៃ​គូ​របស់​ខ្លួន​បាន​ឃើញ​រូប​ រាង្គកាយ​​អាក្រាត​ដ៏​សែន​ជក់​ចិត្ត​របស់​នាង​នៅ​ពេល​រួម​ភេទ​ទេនោះ​​វាមិន​ ខុស​អ្វី​ពី​ការ​ផ្តល់​ឲ្យ​បុរស​នោះ​ញ៉ាំ​ដោយ​ពុំ​ផ្តល់​គ្រឿង​បន្ថែម​ សំរាប់​ថែម​ថយ​រស់​ជាតិ​នោះទេ​។​

ហេតុដូច្នោះ​ហើយ​ ប្រសិន​បើ​ជាអ្នក​នាង​ជា​ភរិយាទាំង​ឡាយ​ចង់​ឲ្យ​គូរ​ជីវិត​របស់​ខ្លួន​មាន​សេចក្តី​ផ្អែម​ល្ហែម​​គ្រប់​ពេល​នោះ​ សុំ​កុំ​ហាម​ប្រាម​បុរស​ធ្វើ​អ្វី​ ចូរ​បើក​ឱកាស​ឲ្យ​គេ​បាន​គយគន់​ និង​បបោស​អង្អែល​នៅ​ចំណែក​សំខាន់​ៗ​ដែល​ពើង​ ដែល​ប៉ោង​កំពុង​តែ​​រលើប​រលោង​​ស្រស់​ស្អាត​នៅ​លើ​រាង​កាយ​របស់​នាង​​ហើយ​ទោះ​ជា​គេ​ប្រើវិធី​បែប​ណា​ក៏​កុំ​គេច​វេស​ពី​គេ​នោះ​ដែរ​។

នៅ​ពេល​នោះ​ហើយ​បុរស​ទាំង​នោះ​នឹង​ស្រឡាញ់​អ្នក​នាង​យ៉ាង​ងប់ងល់​ ហើយ​ពិត​ជាមិន​ចង់​ទៅ​នែបនិត្យ​រួម​រ័ក​ជាមួយ​ស្ត្រី​ណា​ផ្សេង​នៅ​ខាង​ក្រៅនោះឡើយ​៕

June 16, 2006

ម្នាក់​ក្នុង​ចំណោម​បុរស​៥​នាក់​មាន​បញ្ហា​ផ្លូវ​ភេទ

ប្រភព៖ ទស្សនាវដ្តី​ ប្រជា​ប្រិយ
ដោយ៖ មុន្នី (Online Time)

យោង ​តាម​ការ​សិក្សាថ្មីៗ​ចំនួន​បី​បាន​ឲ្យ​ដឹង​ថា​ អសមត្ថភាព​​នៃ​លឹង្គ​​ (ភាព​មិន​ឡើង​​រឹង​​នៃ​លឹង្គ) ប្រហែល​​ជា​កើ​ត​មាន​ឡើង​ចំពោះ​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​៥​នាក់​ ហើយ​វា​បាន​បង្ហាញ​ថា​ អ្នក​ទាំង​នោះ​អាច​មាន​ជំ​ងឺ​​បេះ​ដូង​នៅ​ថ្ងៃ​អនាគត។ ការ​ស្រាវ​ជ្រាវ​នេះ​​បាន​​បោះ​ពុម្ភ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា​ ឆ្នាំ​២០០៦​ នៅ​ក្នុង​ប័ណ្ណ​សារ​ផ្ទៃ​ក្នុង​ផ្នែក​​​វេជ្ជសាស្រ្ត​មួយ។ ការ​សិក្ស​នេះ​បាន​បង្ហាញ​​ថា​​បុរស​​គ្រប់​​វ័យ​រហូត​ដល់​១​​ភាគ​៥​រង​ គ្រោះ​ពី​បញ្ហា​ផ្លូវ​ភេទ។

ការ​សិក្សា​មួយ​បាន​ធ្វើ​ឡើង​លើ​មនុស្ស​ប្រុស​ជាង​​ ២០០០​នាក់​ បាន​រក​ឃើញ​ថា​ ៦,៥% នៃ ​បុរស​ដែល​មាន​អាយុ​នៅ​ខ្ទង់​២០ឆ្នាំ ជួប​ប្រទះ​នឹង​បញ្ហា​នេះ ហើយ​ចំនួន​នេះ​​កើន​ឡើង​រហូត​ដល់​ ៣ភាគ​៤ ចំពោះ​មនុស្ស​ប្រុស​ដែល​មាន​វ័យ​ចាប់​ពី ៧៥ឆ្នាំ​ ឡើង​ទៅ។ ការ​ស្រាវ​ជ្រាវ​នេះ​ដឹក​នាំ​ដោយ​អ្នក​វិទ្យា​សាស្រ្ត​នៅ​សកល​វិទ្យា​ល័យ​ កាលី​ហ្វ័រ​ញ៉ា នៅ​ក្នុង​រដ្ឋ​​ឡូស​អាន់​ជើ​ឡេស​​ សហរដ្ឋ​អាមេរិច។

អសមត្ថភាព ​នៃ​លឹង្គ​ គឺ​ជា​អសមត្ថ​ភាព​ខាង​ផ្លូវ​ភេទ​របស់​បុរស ពោល​គឺ​ពួក​គេ​មិន​អាច​ឡើង​រឹង​សំរាប់​ធ្វើ​ការ​រួម​ភេទ​បាន​ទេ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ដោយ​សារ​ស្ថាន​ភាព​រំញោច​ពី​ធម្មជាតិ​វា​មាន​ការ​លំបាក​​ក្នុង​ការ​ប៉ាន់​ ស្មាន​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រង​គ្រោះ​ពី​ស្ថាន​ភាព​នេះ។

ការ​ស្រាវ​ជ្រាវ​មិន​ទាន់​យក​ជា​ផ្លូវ​ការ​មួយ​ដែល​បាន​សិក្សា​នៅ​ចក្រ​ភព​ អង់គ្លេស​បាន​អះ​អាង​ថា​ បុរស​នៅ​ចក្រ​ភព​នេះ​ប្រហែល​ ២,៣​លាន​នាក់ ប្រឈម​មុខ​នឹង​បញ្ហា​អសមត្ថភាព​ ហើយ​បុរស​ដែល​មាន​អាយុចាប់​ពី ៤០​ឆ្នាំ​ឡើង​ទៅ​ជួប​ស្ថា​ន​ភាព​បែប​នេះ​ ៥%ប៉ុណ្ណោះ។ ចំណែក​បុរស​ដែល​មាន​អាយុ​ចាប់​ពី ៦៥ឆ្នាំ​ ឡើង​ទៅ​ត្រូវ​បាន​គេ​គិត​ថា រង​គ្រោះ​ពី​ស្ថានភាព​នេះ​រហូត​ដល់​ ២៥%​។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ ការ​សិក្សា​ស្រាជ្រាវ​ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេ​រិច​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ស្ថានភាព​អសមត្ថភាព​ផ្លូវ​ភេទ​របស់​បុរស​នេះ​កើត​ឡើង​គួរឲ្យ​កត់​សំគាល់​ ពោល​គឺ​១៨,៤% នៃ​មនុស្ស​ប្រុសពេញ​វ័យ​មាន​បញ្ហា​នេះ។ការ​

ការឡើង ​ឈាម​ ការ​ជក់​បារី ការធាត់ជ្រុល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​ សុទ្ធ​តែ​មាន​ទំនាក់​ទំនង​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​​ប្រុស​កើត​មាន​នូវ​ អពលានុភាព​នៃ​លឹង្គ​នេះ។ ចំណែក​បុរស​នៃ​បណ្តា​ប្រទេស​ដែល​និយាយ​ភាសា​អេស្ប៉ាញ​វិញ​ (Hispanic) ត្រូវ​បាន​គេ​រក​ឃើញ​ថា​ អាច​មាន​គ្រោះ​ថ្នាក់​នេះ​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​ទៅហ្នឹង​បុរស​ស្បែក​-ស។

ផ្ទុយ ​ទៅ​វិញ​ បើយោង​តាម​ការ​គណនា​លើ​អ្នក​ជំងឺ​ជា​ច្រើន​ក្នុង​រដ្ឋ​កាលី​ហ្វ័រញ៉ា បាន​ចេញ​ជាលទ្ធផល​ថា អត្រា​នៃ​បុរស​ជាតិ​អាមេរិច​ដែល​កើត​មាន​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​នេះ​ ខ្ពស់​ជាង​អ្វី​ដែល​គេ​ធ្លាប់​គិត​ រីឯ​បុរស​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​អេស្ប៉ាញបែរ​ជា​មាន​អត្រា​ទាប​ជាង​ទៅ​ វិញ។

ការ ​សិក្សា​២​ផ្សេង​ទៀត​ក៏​បាន​សិក្សា​គាំ​ទ្រ​បន្ថែម​ទៅ​លើ​ទំនាក់​ទំនង​ស្ពាន ​ផ្លូវ​ភេទនេះ​ជា​មួយ​នឹង​ជំងឺ​ផ្សេងៗ​។ ការ​រក​ឃើញ​នេះ​ជា​ការ​ព្រមាន​ថា​ អសមត្ថភាព​នៃ​លឹង្គ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​នៅ​ខាង​មុខ។

ការ​ស្រាវ​ជ្រាវ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​វិទ្យា​សាស្រ្ត​នៅ​ឯ​សាកល​ វិទ្យាល័យ​មន្ទី​ពេទ្យ​ឈី​កា​ហ្គោ (Chicago) ក៏ ​បាន​អះ​អាង​ដែរ​ថា​ បុរស​ដែល​មាន​អពលានុភាព​នៃ​លឹង្គ​ អាច​នឹង​បង្ក​ឲ្យ​មានជំងឺ​បេះ​ដូងផ្សេងៗ​ធ្ងន់​ធ្ងរ​ជាង​បុរស​ដែល​គ្មាន​ បញ្ហានេះ។

អ្នក ​ស្រាវ​ជ្រាវ​ក៏​ការ​ធ្វើ​ការ​ពិនិត្យ​លើ​បុរស​ចំនួន​ ២២១នាក់ ដែល​ជាមធ្យម​ពួ​ក​គេ​មាន​អាយុ​តិច​ជាង​៦០ឆ្នាំ។ បុរស​ទាំង​នេះ​ ត្រូវ​បាន​គេ​ធ្វើ​តេស្តិ៍​រក​មើល​ការ​វិវឌ្ឍន៍​នៃ​ជំងឺ​បេះ​ដូង។ ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បុរស​ជាង​ពាក់​កណ្តាល​ដែល​ចូល​រួម​ក្នុង​ការ​ ធ្វើ​តេស្តិ៍​នេះ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា មានពលានុភាព​នៃ​លឹង្គ​។ អ្នក​ដែល​កើត​មាន​បញ្ហា​នេះ​ច្រើន​ជា​មនុស្ស​ចាស់​ ហើយ​ពួកគេ​អាច​ងាយ​កើត​ជំងឺ​បេះ​ដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ ព្រម​ទាំង​ឡើង​កំរិត​ឈាម​ផង​ដែរ។ ពួក​គេ​បាន​និយាយ​ថា​ ការ​វិភាគ​ និង​ការ​ពិនិត្យ​មើល​លើ​ស្ថាន​ភាព​រួម​ភេទ​​ប្រហែល​ជា​មាន​សារប្រយោជន៍​ពេល​ ដែល​គេ​ស្វែង​រក​គ្រោះថ្នាក់​របស់​អ្នក​ជំងឺ​ទាំង​ឡាយ​ដែល​គេ​សង្ស័យ​ថា​​ មាន​ជំងឺ​បេះដូង។

ការ ​សិក្សាទី​៣ បាន​ធ្វើ​ទៅ​លើ​បុរស​ជន​ជាតិ​កាណាដា​ដែល​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ ពិនិត្យសុខភាព​ដំបូង​នេះត្រូវ​បាន​គេ​រក​ឃើញ​ថា​ ប្រហែល​ជា​ពាក់កណ្តាល​​នៃ​បុរស​ទាំង​នេះ​ជួប​បញ្ហា​នៃ​ការ​មិន​ឡើង​រឹង​នៃ​ លឹង្គ ដែល​នេះ​ពាក់​ព័ន្ធ​ជា​មួយ​ជំងឺ​បេះ​ដូង ទឹក​នោម​ផ្អែម​ ក៏​ដូច​ជា​ការ​កើន​ឡើង​នូវ​កំរិត​ជាតិ​ស្ករ​ដែល​នៅ​ក្នុង​ឈាម​លឿន​ផង​ដែរ។

អ្នក​វិទ្យាសាស្រ្ត​មក​ពី​មន្ទីពេទ្យ​ ម៉ុនត្រេ​អាល់ (Montreal General Hospital) និង​​ សាកលវិទ្យា​ល័យ​ម៉ាកហ្គីល​ (McGill University) បាននិយាយ ​ថា​ ការស្រាវជ្រាវ​បាន​បង្ហាញថា គ្រូពេទ្យពិនិត្យ​ជំងឺ​ទូទៅ​មាន​ការ​រៀប​ជាក់​លាក់ ដើម្បី​សួពី​លក្ខណៈ​ផ្លូវ​ភេទ​របស់អ្នក​ជំអឺ​​​​​​​​​ដើម្បី​ស្វែង​រក​នូវ​ ជំងឺ​ដែល​ពាក់​ពន្ធ័​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្រ្ត​ទាំងនេះ​​បាន​និយាយ​ថា​ វា​មាន​ព័តមានតិចតួច​ណាស់​ទាក់​ទងទៅ​ហ្នឹង​អពលានុភាព​នៃ​លឹង្គ​របស់​ អ្នកជំងឺ​ដែល​គេ​អាច​ប្រើ​ការ​បាន​នៅ​ក្នុង​គ្លី​និច​ទាំង​នេះ។

ថ្នាំ ​កាពារ​ និង​ព្យាបាល​ថ្មី​​ចំពោះ​បញ្ហា​អពលានុភាព​នៃ​លឹង្គ​ដែល​ត្រូវ​បាន​គេ​ដាក់​ ឲ្យ​ប្រើ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​ធ្វើ​ឲ្យ​មាន​ការកើន​ឡើង​ ៥០%នៃ​ចំនួន​អ្នក​ទៅ​ជួប​វេជ្ជបណ្ឌិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិច ទាក់​ទង​ទៅ​នឹង​ស្ថានភាពនេះ។

ព័តមាន​សំខាន់ៗ

*បុរស​១៥២​លាន​នាក់​មាន​បញ្ហា​​អពលានុភាព​នៃ​លឹង្គ​ទូទាំង​ពិភពលោក​ដែល​នៅ​ ក្នុង​នោះ​ បុរស​នៅ​ចក្រ​ភព​អង់គ្លេស​មាន​ចំនួន​ ២,៣លាន​នាក់​។

*​ការ​ព្យាបាល​បញ្ហា​អពលានុភាព​នៃ​លឹង្គ​រួម​មាន ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​តាម​ផ្លូវ​ចិត្ត និង​តាម​មធ្យោបាយ​វះកាត់។

*​ការ​ស្រាវជ្រាវ​បាន​ផ្តល់​យោបល់​ថា​ ៧៥% ករណី ​នៃ​បញ្ហា​ចុះ​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ​របស់​បុរស​អាយុ​ក្រោម​អាយុ​៣៥​ ឆ្នាំ គឺ​បណ្តាល​មក​ពី​បញ្ហា​ចិត្ត​សាស្រ្ត​ ហើ​យ​មាន​តែ​១០%ប៉ុណ្ណោះ​ ចំពោះ​បុរស​ដែល​មាន​អាយុ​ចាប់​ពី​ ៥០ឆ្នាំ​ឡើង​ទៅ៕

June 15, 2006

មូលហេតុ​ឈាម​ធ្លាក់​បន្ទាប់​ពីរួម​ភេទ​ហើយ

ជាទូទៅការធ្លាក់​ស​មានលាយ​ឈាម​តិចៗមក​ក្រោយពីការ​រួម​រ័ក គឺ​ចាត់​ទុក​ជាបញ្ហាខុស​ប្រក្រតី​ តែ​ក៏​មានករណី​ជាច្រើន​ចាត់​ទុក​ជារឿង​ធម្មតាដែរ​ ធម្មតា​តែង​តែ​កើត​ឡើង​នៅចន្លោះធ្លាក់ពង​​(មេជីវិត)​ហើយ​ក៏មានការរួម​ភេទ ស្បូន​។​ ក្រោយ​ពី​មាន ការ រួម​ភេទ​ស្បូន​អាច​រួម​ធ្វើ​ឲ្យឈាម​ដែល​ធ្លាក់​បក​ក្រោយ​ដល់​ទី​កំពូល​នៃ​តណ្ហា​។​

​ឈាម​ដែល​ស្ថិត​នៅ​ក្រោម​កន្សោមស្បូន​​រមែង​ក្លាយ​ជា​ឈាម​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​ជាពណ៌​នៅ​អំឡុង​ប្រហែល​ពីរ-បីថ្ងៃ។ តែ​ទោះបី​ជាយ៉ាង​ណាក៏អាច​កើត​ជា​អាការៈ​ផ្សេងៗ​តាម​រយៈ​ការ​ឆ្លង​នៅ​មាត់​ស្បូន​ ឫក៏អាច​ឆ្លង​រោគ​នៅ​ត្រង់​យោនី​ដោយ​អាការៈ​ និង​ធ្លាក់​ស​មាន​​ក្លិន​ស្អុយ​។ បើ​មាន​ករណីនេះ​គួរ​តែ​​ ទៅពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ​ដើម្បីរក​វិធី​ព្យាបាល។​

«« អត្ថបទចាស់ •  អត្ថបទថ្មី »»