សូមអរគុណ!ដែល​បាន​ចូល​មកកាន់​ទំព័រ​បង្អែម​ជីវិត​ emoticon បង្អែមជីវិត​ស្ថាបនាសេចក្តីសុខ​ emoticon សេវានេះមិនគិតថ្លៃចំពោះអ្នកប្រើប្រព័ន្ធទូរស័ព្ទ០១២និង ០៩២ សំរាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ និង​មេរោគអេដស៍ ជំងឺអេដស៍ សូមទូរស័ព្ទមកកាន់លេខ ០១២ ៩៩៩ ០០៨/០១២ ៩៩៩ ០០៩ និង ០៩២ ៩១៤ ១១១ ចាប់​ពី​ម៉ោង​១១​ថ្ងៃត្រង់​ដល់​ ​ម៉ោង​៨យប់ ​រៀងរាល់ថ្ងៃលើកលែងថ្ងៃអាទិត្យ សេវាកម្មនេះផ្តល់ដោយ​ អង្គការ​ឥន្ធធនូ។

July 31, 2006

មាន​ប្រតិកម្ម​ជា​មួយ​ស្រោម​អនាម័យគួរ​ធ្វើ​យ៉ាង​ណា?

មាន​បុរស​​ និង​ស្ត្រី​មួយ​ចំនួន​តូច​​មាន​ប្រតិកម្ម​ជា​មួយ​ជាតិ​ជ័រកៅស៊ូ​​ដែល​គេ​យក​មក​ផលិត​ជា​ស្រោម​អនា​ម័យ រាល់​ពេល​ដែល​គាត់​ពាក់​ស្រោម​អនាម័យ​គាត់​នឹង​កើត​មាន​អាការៈ​រមាស់​អវៈយវៈ​ភេទ​យ៉ាង​ខ្លាំង​រហូត​មិន​អាច​ធ្វើ​ការ​រួម​រ័ក​បាន។ ​លោក​អ្នក​មិន​ចាំ​បាច់​បារម្មណ៍​ទេ ​ព្រោះ​ឥឡូវ​នេះ​មាន​ស្រោម​អនាម័យ​ប្រភេទ​ថ្មី​ដែល​ធ្វើ​ពីជ័រ​កៅ​ស៊ូ​ Polyurethane​ ដែល​ស្តើង​ទន់ និង​រស់​រវើក។ គុណ​សម្បត្តិ​របស់​ ជ័រ​កៅ​ស៊ូ​ polyurethane​ នេះគឺ​មិន​ធ្វើ​ឲ្យ​កើត​មាន​អាការៈ​រមាស់​ទៀត​ឡើយ​សំរាប់​​ក្រុម​មនុស្ស​ដែល​មាន​ប្រតិកម្ម​ជាមួយ​ជ័រ​កៅ​ស៊ូ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​មាន​លក្ខណៈ​ស្វិត​ធន់ និង​អាច​ការ​ពារ​លោក​អ្នក​ពី​ជំងឺ​កាមរោគ​បាន​ដូច​ស្រោម​អនាម័យ​ប្រភេទ​មុន​ដែរ។ នៅ​តាម​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​​ឥឡូវ​នេះ​មាន ដាក់​លក់​ហើយគ្រាន់​តែ​វា​នៅ​មាន​តម្លៃ​ខ្ពស់​បន្តិច តែ​យ៉ាង​ណា​ក៏​ប្រសើរ​ជាង​ការ​រួម​ភេទ​ដែល​មិន​ប្រើ​ស្រោម​អនាម័យដែរ​។​ នៅ​ពេល​ដែល​អ្នក​ទៅ​ទិញ​សូម​អ្នកពិនិត្យ​មើល​លើ​ប្រអប់​ដែល​មាន​សសេរ​អក្សរ Polyurethane​។

ស្ត្រី​ និង​ការ​ជួយ​ខ្លួន​ឯង

មាន​ស្ត្រី​មួយ​ចំនួន​តែង​មាន​ចម្ងល់​និង​ខ្លួន​ឯង​ថា​ ហេតុ​អ្វី​បាន​ជា​ខ្លួន​ចូលចិត្ត​ជួយ​សម្រេច​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ខ្លួន​ឯង​ជា​ញឹក​ញាប់? តើ​នាង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ​ទេ​នៅ​ថ្ងៃ​ក្រោយ?

លោក​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​​ភេទ​សិក្សារ​បាន​​​ម្នាក់​បាន​​ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ​ថា៖ ​ការ​ជួយ​សម្រេច​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ខ្លួន​ឯង​របស់​ស្ត្រី​ (Female Masturbation) ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​របស់​ស្ត្រី​នៅ​ពេល​នាង​ឈាន​ចូល​វ័យ​ក្រមុំ។ ការ​ជួយ​ខ្លួន​ឯង​នេះ​អាច​​ធ្វើ​ឡើង​ដោយការ​ប្រើ​ម្រាម​ដៃ ឬ​ឧបករណ៍ជំនួយ​​ផ្សេង​ៗ មក​លូក​ត្រដុស​ចេញ​ចូល​ក្នុង​ទ្វារ​មាស​​ ការ​ស្ទាប​ច្របាច់​សុដន់​របស់​ស្ត្រី​ខ្លួន​ឯង ទាំង​នេះ​ដើម្បី​ឲ្យ​កើត​មាន​អារម្មណ៍​រហូត​ឈាន​ដល់​ចំនុច​កំពូល​ ដោយ​មិន​បាច់​​​មាន​ភេទ​សម្ព័ន្ធ​ជា​មួយ​បុរសឡើយ។ ការ​ជួយ​ខ្លួន​ឯង​សំរាប់​ស្ត្រី​ជា​តម្រូវ​ការ​របស់​​ធម្មជាតិ​ ​មិន​មាន​អ្វី​ខុស​ពីប្រក្រតី និង​មិន​មាន​អន្តរាយអ្វី​ឡើយ តែ​សូម​កុំ​ងប់​ងុល​ និង​​បណ្តោយ​ខ្លួន​​ខ្លាំង​ពេក គួរ​ប្រើ​ពេល​ទំនេរ និង​កម្លាំង​​ថាមពល​​ដែល​អ្នក​មាន​ទៅ​ធ្វើ​អ្វី​ផ្សេង​ៗខ្លះ​ដូច​ជា​ ការ​លេង​កីឡា, អាន​សៀវ​ភៅ ។ល។

July 28, 2006

អាថ៌កំបាំង​របស់​ស្ត្រី​ដែល​​​បុរស​គួរ​ស្វែង​យល់ (ត)

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv
…ត​ពី​អត្ថបទ​មុន

7- កុំ​ចាត់​ការ​​គ្រាប់​ល្មុត​(ឆ្តេញ)​របស់​នាង​ដោយ​ចំ កំលាំង​ចុចចំៗ​ទៅលើ​គ្រាប់​ល្មុត​​អាចធ្វើ​ឲ្យ​ស្ត្រី​​ឈឺ​យ៉ាង​ខ្លាំង។ ប្រើ​ត្រឹម​ម្រាម​ដៃ​អង្អែល​ថ្នមៗ​ជុំ​វិញ​វា​គឺ​ល្អជាង បើ​វា​តឹង​ខ្លាំង​ពិបាក​លូក​ទៅ​​ដល់​គួរ​ប្រើ​សារធាតុ​រំអិល ដូច​ជា​ប្រេង​ Baby Oil ឬ​ក៏ Gel KY​ ។

8- កុំ​ប្រញាប់​រុក​រាន​នាង​ពេល​ទើប​ចាប់​ផ្តើម​​បបោស​អង្អែល​នាង ការ​ដែល​លោក​លូក​ម្រាម​ដៃ​ស្រាលៗ ចូល​ទៅ​ខាង​ក្នុង​ខោ​ទ្រនាប់​របស់​នាង​ គឺ​នាង​មាន​អរម្មណ៍​សិចស៊ី និង​ព្រឺព្រួច តែ​ការ​ដែល​លោក​យក​ម្រាម​ដៃ​​ទៅ​​រុក​រាន​នាង​ក្នុង​ពេល​នោះ វា​អាច​ធ្វើ​ឲ្យ​នាង​បាត់​បង់​អារម្មណ៍ខាង​លើ​បាន​។

9- កុំ​ស្ទាប់​ច្របាច់​ខ្លាំង​ៗ​ពេក បើ​លោក​តាំង​ចិត្ត​ថា​នឹង​ប្រើ​វិធី​ស្ទាប់​ច្របាច់​ដើម្បី​ដុតរោល​​អារម្មណ៍​នាង​នោះ ប្រអប់​ដៃ​ និង​ចុង​ម្រាម​មិន​គួរ​ប្រើ​នៅ​ កញ្ចឹង​ក, ក្បាល​ជង្គង់​, ចង្កា ឬ​សូម្បី​តែ​កែង​ជើង​របស់​នាង។

10- កុំ​ទាន់​​ប្រញាប់​ដោះ​ខោ​អាវ​ លោក​មិន​គួរ​បង្ក​បរិយាកាស​​ឲ្យ​មាន​សភាព​តក់​ក្រហល់​ ដោយ​ដណ្តើម​​ដោះ​ខោ​អាវ​មុន​នាង​ទេ​។ គួរបណ្តោយ​ឲ្យ​នាង​ជា​អ្នក​ដឹក​នាំ​រឿង​នេះ ឧ​ទារណ៍​នៅ​ពេល​នាង​​ប្រឡេះ​ឡេវ​អាវ​លោក ឬ​នៅ​ពេល​នាង​អូស​ដៃ​ទៅ​ផ្នែក​ខាង​ក្រោម​របស់​លោក​ នេះ​ជា​សញ្ញា​​ភ្លើង​ខៀវ​​បង្ហាញឲ្យ​លោក​ចាត់​ការ​ខោ​អាវ​លោក​ចេញ​ហើយ។

11- មិន​គួរ​ដោះ​ខោ​មុន​គេ​ទេ ដង​ខ្លួន​បុរ​ស​ដែល​សល់​​តែ​ខោ​ទ្រនាប់​និង​ស្រោម​ជើង​​មាន​សភាព​យ៉ាប់​យឺន​ជា​ទីបំផុត។ ស្រោម​ជើង​គួរ​តែ​ដោះ​មុន​គេ ហើយ​លោក​រិត​តែ​មើល​ទៅ​សិច​ស៊ី​នៅ​ពេល​អាវ​ដែល​លោក​ពាក់​ទៅ​ធ្វើ​ការ​របូត​តឺនុយ មក​គ្រប​លើ​របាំង​ការ​ពារ​​កូន​នាគ(ខោ​ស្លីប)​​របស់​លោក។ ​លោក​គួរ​ចាំ​ទុក​ថា​រូប​ភាព​ដែល​មិន​គួរ​ឲ្យ​កើត​ឡើង​គឺ លោក​ស្ថិត​ក្នុង​សភាព​ននល​គក​ តែ​នាង​បែរ​ជា​នៅ​ស្លៀក​សំលៀក​បំពាក់​ធម្មតា​នៅ​ឡើយ នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​មាន​ចិត្ត​កត់​ក្រហល់​ហួស​ហេតុ​ពេក។

12- ការ​បបោស​អង្អែល​ដើម​ទ្រូង​ដែល​នាង​ចូល​ចិត្ត​ បុរស​ភាព​ច្រើន​ចូល​ចិត្ត​ធ្វើ​ខ្លួន​ដូច​ជា​កំពុង​ទិញ​ផ្លែ​ឪឡឹក គោះ​ៗ​មើល​ថា​វា​ទុំ​ឬ​នៅ។ សាក​ប្តូរ​មក​ជា​ការ​អង្អែល​​ថ្នមៗ​​វិញ​ម្តង​ ឬ​​សាក​កុំ​ប្រើ​ដៃ​នៅ​ចំនុច​ដើម​ទ្រូង​នាង​ឲ្យ​សោះ ប្រើ​ផ្ទៃ​ថ្ពាល់​ ច្រមុះ បបូរ​មាត់​ អណ្តាត​ អង្អែល​ ត្រដុស​​ថ្នម​ៗ លោក​ហ្នឹង​បាន​ឃើញ​ថា​នាង​ព្រឺ​ព្រួច​យ៉ាង​ណា (តែ​កុំ​ប្រើ​ធ្មេញ)។

 
អាន​ត…

July 26, 2006

សិច​​...​និង​ការ​សំរក​ទំងន់

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួលដោយ៖ Kv 


 

តើ​អ្នក​ដឹង​ទេថា​ការ​មាន​សិច​ជា​វិធី​ដែល​ងាយ​ និងស្រណុក​សុខ​​ស្រួល​បំផុត​ក្នុង​ការ​សំរក​​ទំងន់ មក​មើល​ជា​មួយ​គ្នា​មើល៍​ថា​​តើ​ការ​មាន​សិច​អាច​ធ្វើ​ឲ្យ​អ្នក​ដុត​បំផ្លាញ​​ថាមពល​ក្នុង​ខ្លួន​បាន​ប៉ុន្មាន​កាល់ឡូរី​…

 

ការ​ពិត​នៃ​ភេទ​ទី​៣...​អាច​មិន​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​គិត​​

ប្រភព៖ ឯកសារ​បរទេស
ប្រែសំរួល​ដោយ៖ Kv

ប្រកួត​កញ្ញា​ខ្ទើយ​នៅ​ប្រទេស​ថៃភេទ​ទី​បី ឬ​​ខ្ទើយ ជា​ក្រុម​មនុស្ស​ដែលមាន​​ចិត្ត​ប្រតិព័ទ្ធ​មនុស្ស​ដែល​មាន​​ភេទ​ដូច​គ្នា​ ទោះ​បី​ជា​ក្នុង​ខណៈ​ពេល​ដែល​គេ​កំពុង​រួម​ភេទ​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ផ្ទុយ​ពីគេ​ក៏​ដោយ​ ក៏​គេ​រមែង​មាន​ចិត្ត​គិត​ទៅ​ដល់​មនុស្ស​ភេទ​មាន​ភេទ​ដូច​ជា​គេ។ នេះ​ជា​មនុស្ស​ស្ថិត​នៅ​ក្រុម​​ដែល​​គ្មាន​គំនិត​និង​ធ្វើ​ការ​វះ​កាត់​ប្តួរ​ភេទ​ គេ​ពេញ​ចិត្ត​នឹង​ភេទ​ឬ​អ្វី​ដែល​គេ​​មាន​ សូម​ត្រឹម​តែ​មាន​ភេទ​សម្ព័ន្ធ​ជា​មនុស្ស​ដែល​មាន​ភេទ​ដូច​គេ​នោះ​បាន​ហើយ។ ប្រភេទ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​កើត​មាន​ទាំង​បុរស​ និង​ស្ត្រី​ដែល​ភាសា​អង់​គ្លេស​បែង​ចែក​ដាច់​ពី​គ្នា​ថា Gay និង Lessbian។​

​ក្រុម​មនុស្ស​ដែល​មាន​ការ​រួម​ភេទ​​ដូច​គ្នា​ម្តង​ម្កាល​ ដូច​ជា​ ស្ថិត​ក្នុង​វ័យ​ជំទង់​អ្នក​អាច​ធ្លាប់​​ជួយ​ខ្លួន​ឯង​ជា​មួយ​មិត្ត​ដែល​មាន​ភេទ​ដូច​អ្នក ឬ​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក(តែ​អ្នក​មិន​បានជាប់​ចិត្ត​នឹង​ទង្វើ​បែប​នោះ​ឡើយ) អាចចាត់​ទុក​ថាអ្នក​មិន​មែន​ជា​ភេទ​ទី៣​ទេ។

Hermarphrodite: មាន​ន័យ​ថា​ខ្ទើយ​ពិត​ប្រាកដ ប្រ​ភេទ​ដែល​មាន​ប្រព័ន្ធ​បន្តពូជ​ទាំង​ពីរ​ក្នុង​រាង​កាយ​តែ​មួយ បាន​ន័យ​ថា​មាន​អវយវៈ​ភេទ​ខាង​ក្រៅ​ជា​មនុស្ស​ស្រី តែ​មាន​ពង​ស្វាស​នៅ​ក្នុង​ខ្លួន​ផង​ដែរ​ វា​ជា​អវយវៈ​ដែល​មិន​ចាំ​បាច់។

Transexualism : ជា​ប្រភេទ​​ខ្ទើយ​ដែល​មិន​ពេញ​ចិត្ត​ភេទ​ដែល​គេ​​មាន​ គេ​តែង​ចង់​ប្តូរ​ភេទ​ទៅ​ជា​ភេទ​ផ្ទុយ​នឹង​​គេ​ ហើយតែង​ទទួល​​ស្គាល់​ខ្លួន​ឯង​ក្នុង​ថានៈ​ជា​ភេទ​ផ្ទុយ​​និង​ភេទ​ដែល​ខ្លួ​ន​មាន​ជា​និច្ច​។

Transvestism : ជា​ប្រភេទ​ដែល​យើង​​តែង​បាន​ជួប​ក្នុង​ខ្សែ​ភាព​យន្តសិច​​ជា​ច្រើន​រឿង ជា​ក្រុម​មនុស្ស​ដែល​មាន​តម្រូវ​ការ​ផ្លួវ​ភេទ ឬ​មាន​សេចក្តី​សុខ​ពេល​ដែល​បាន​ស្លៀក​​សម្លៀក​បំពាក់​របស់​ភេទ​ផ្ទុយ​ខ្លួន។ គេ​​មាន​ចំណង់​ចង់​រួម​ភេទ​ជា​មួយ​ភេទ​ផ្ទុយ​ខ្លួន​គេ​ ជា​ក្រុម​ដែល​មិន​គិត​ថា​និង​រួម​ភេទ​ជា​មួយ​ភេទ​ដូច​គ្នា​ឡើយ។ ឧទារហណ៍​មាន​បុរស​មួយ​ចំនួន​ចូល​ចិត្ត​​ស្លៀក​សម្លៀក​បំពាក់​ស្ត្រី​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ខ្លួន​​មាន​បំណង់​ផ្លូវ​ភេទ​កើន​ឡើង​ តែ​គេ​ធ្វើ​ដើម្បី​ការ​រួម​ភេទ​ជា​មួយ​ស្ត្រី​​។

បច្ច័យ​ដែល​ធ្វើ​ឲ្យ​ក្លាយ​ខ្លួនជា​ Gay, Lessbian, ខ្ទើយ… នោះ​ មាន​ការ​យល់​ឃើញ និង​បក​ស្រាយ​​​ជា​ច្រើន​ ដូច​ជា៖ រឿង​ប្រព័ន្ធ​ប្រសាទ ហ្សែន តំណពូជ ការ​ចិញ្ចឹម​​កូន បរិស្ថាន​រស់​នៅ ឬការ​សិក្សា​ពី​សង្គម។ តែ​មក​ដល់​ពេល​នេះនៅ​​មិនទាន់​មាន​ទ្រឹស្តី​​​​ណាមួយ​​ហ៊ាន​ធ្វើ​អំនះអំនាង​ពិត​ប្រាកដ​ទេ តាម​ការ​ប៉ាន់​ស្មាន​វាកើត​ឡើយ​ពី​បច្ច័យ​ជា​ច្រើន​ (​រួម​ទាំង​អ្នក​ខ្លះ​លើក​ឡើង​ថា ​មក​ពី​សណ្តាន ឬ​ជា​បាប​កម្ម​ពី​ជា​តិ​មុន)។

តាម​រយៈ​ការ​បក​ស្រាយ​របស់​អ្នក​ចិត្ត​សាស្រ្ត​ចាត់​ទុក​ថា បើ​សិន​មាន​ព្រឹត្តិកម្ម​លម្អៀង​នៃ​ភេទ ឬ​មាន​ចំណាប់​អារ​ម្មណ៍​ភេទ​ដូច​គ្នា សម្រាប់​អ្នក​ដែល​មាន​អាយុ​មិន​ទាន់​គ្រប់​ ១៨ឆ្នាំ ចាត់​ទុក​ថាជា​រឿង​ធម្មតា​តែ​គួរ​ធ្វើ​ការ​​កែ​ប្រែ (General Identify Disorder)។ តែ​បើ​កើត​មាន​ចំពោះ​មនុស្ស​ដែល​អាយុ​ច្រើន​ជាង ១៨ឆ្នាំ មិន​ចាត់​ទុក​ថា​​ជា​ភាវៈ​ខុស​ធម្មតា​ខាងភេទ តែ​ចាត់​ទុក​​ថា​​ក្រុម​បុគ្គល​ធម្មតា (Normal Variation) ដែល​មាន​រសនិយម​ខាង​ភេទ​ដូច​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ដែល​មាន​ភេទ​ទី​បីដែល​មាន​ទំនាក់​ទនង​ជា​មួយ​មនុស្ស​ក្នុង​សង្គម​មាន​ចំនួន​ច្រើន​ណាស់ តែ​ពួក​​គេ​ធ្វើ​​ការ​សម្រេច​ចិត្ត​បន្ត​ដំណើរ​ជីវិត​ខុស​ៗ​គ្នា មាន​អ្នក​ដែល​ទទួល​ស្គាល់​អ្វី​ដែល​ខ្លួន​មាន​ (Ego Syntonic) មាន​សេចក្តី​សុខ​ជា​មួយ​ជីវិត​ដែល​សមរម្យ បាន​ទទួល​ការ​ទទួល​ស្គាល់ លើក​តម្កើន​ពី​អ្នក​ដទៃ។​ ​អ្នកដែល​មិន​អាច​ទទួលស្គាល់​ខ្លួន​ឯង​បាន ឬ​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​​ (Ego Dystonic) តែង​​​បាត់​បង់​ក្តី​ស្រឡាញ់​ពី​​ខ្លួន​ឯង​ រួមទាំងអ្នក​ដទៃ ដែល​ចុង​ក្រោយ​​គេ​អាច​ឈាន​ទៅ​​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ផ្សេងៗ ដូច​ជា សោក​សៅ ឆេវ​ឆាវ និង​ធ្វើ​បាប​ខ្លួន​ឯង។

បើ​សិន​ជា​អ្នក​ ទើប​ដឹង​ខ្លួន​ថា​ជា​មនុស្ស​ភេទ​ទី​៣ ឬ​មនុស្ស​ជិត​ស្និត​របស់​អ្នក​ជា​មនុស្ស​ភេទទី​៣ អ្នក​គិត​ថា​​មនុស្ស​​មាន​ភេទ​ទី៣​ជា​មនុស្ស​យ៉ាង​ណា?

July 24, 2006

អាថ៌កំបាំង​របស់​ស្ត្រី​ដែល​​​បុរស​គួរ​ស្វែង​យល់

ប្រភព៖ ឯកសារ​បរទេស
ប្រែ​សំរួល​ដោយ៖ Kv

ដើម្បី​ក្លាយ​ជា​សុភាព​បុរស​ពិត​ប្រាកដ​ទាំង​ពេល​​ធម្មតា​ និង​ពេល​កំពុង​​ធ្វើ​កិច្ច​ការ​លើ​គ្រែ​នោះ​​ បង្អែម​ជីវិត​​សូម​លើក​បង្ហាញ​ពី​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​ស្ត្រី​ដែល​បុរស​គួរ​ដឹង ហើយ​បើ​អស់​លោក​អនុវត្ត​បាន​​នោះ​ លោក​នឹង​ក្លាយ​ជា​សុភាព​បុរស​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​កក់​ក្តៅ​​ចេះ​យល់​ចិត្ត​គូរ​ស្នេហ៍​​ និង​ជា​បុរស​ដែល​ជា​ទី​ប្រាថ្នា​របស់​នារី​ទាំង​ឡាយ​លើ​លោក​។

1- បញ្ឆេះ​រួច​ពន្លត់ វា​មិន​មែន​ជា​ការ​ល្អ​ទេ​ដែល​លោក​ដាស់​អារម្មណ៍​នាង​​តាម​រយៈ​ការ​ថើប​នាង​តាំង​ពី​ផ្ទៃ​មុខ​ រួច​ខិត​ចុះ​ទៅ​ក្រោម​ទៅៗ តែ​ដល់​ចំនុច​សំខាន់​លោក​បែរ​ជា​បញ្ឈប់​​​ការ​​ថើប​របស់​លោក​ហើយ​បែរ​ជា​ទៅ​ធ្វើ​អ្វី​ផ្សេង​ទៅ​វិញ។ ទង្វើ​របស់​លោក​យ៉ាង​នេះ​អាច​ធ្វើឲ្យ​នាង​គិត​ថា​លោក​មិន​បាន​ស្រឡាញ់​នាង​ពិតប្រាកដ​ទេ ឬ​ក៏​នាង​អាច​គិត​ថា​លោក​ប្រហែល​ជា​ស្អប់​ខ្ពើម​នាង ​ព្រោះ​​លោក​ប្រ​ហែល​ជា​ដឹង​រឿង​អ្វី​ៗ​មិន​ល្អ​ពី​នាង​ច្រើន​(រឿង​អតីត)។​ នាង​នឹង​បាត់​បង់​អារម្មណ៍​ភ្លាម​មួយ​រំពេច​​ ហើយ​ច្បាស់​ជា​អន់​ចិត្ត​និង​លោក រួម​ទាំង​ខ្លួន​ឯង​ផង​ដែរ។ បើ​លោក​ជ្រុល​ខ្លួន​ធ្វើ​ដូច្នេះ​ហើយ​វិធី​កែ​​ងាយ​ទេ គឺ​លោក​គួរ​បន្ត​​​ថើប​នាង​ឲ្យ​រឹត​តែ​ខ្លាំង​ជាង​មុន ដើម្បីបញ្ឆេះ​ភ្លើង​តណ្ហារបស់​នាង​ម្តង​ទៀត​។

2- កុំ​សម្រាត​នាង​ឲ្យ​ននល​គក​ពេក​ ស្រ្តី​មិនចូល​​ចិត្ត​ឲ្យបុរស​​​ដោះ​សម្លៀក​បំពាក់​នាង​ឲ្យ​ខ្លួន​នាង​នៅននល​គក​ពេក​នោះ​ទេព្រោះ​នាង​មាន​ការ​អៀន​ខ្មាស់​ជាង​​បុរស​ លោក​គួរ​មាន​ទុក​ខ្លះ​សំរាប់​នាង​​។ អ្វី​ដែល​នាង​ត្រូវ​ការ​គឺ លោក​ដោះ​សម្លៀក​បំពាក់​ឲ្យ​ដូច​ជា​​លោក​កំពុង​បើក​កញ្ចប់​កាដូ​ដ៏​សែន​មាន​តំលៃ​និង​មាន​ន័យ​សំរាប់​លោក​ ហាម​ដាច់​ខាត​កុំ​សម្រាត​នាង​ដូច​កូន​ក្មេង​ហែក​កញ្ចប់​កា​ដូ​ព្រោះ​ស្រេក​ឃ្លាន​ចង់​ដឹង​ថា​មាន​អ្វី​នៅ​ខាង​ក្នុង​… ។ លោក​គួរ​សម្តែង​នូវ​អារម្មណ៍​ដែល​ទទូច​ចង់​បាន​ខ្លួន​នាង​យ៉ាង​ខ្លាំង ឬ​ប្រើ​សំលេង​ខ្សិប​ស្រាលៗ​ដាក់​ត្រចៀក​នាង​ថា រាង​កាយ​អូន​ពិត​ជា​ស្អាត​ណាស់…។ល។

3- កុំ​ផ្លុំ​ខ្យល់​ចូល​ត្រចៀក​នាង​ខ្លាំង​ៗ​ពេក ព្រោះ​ការ​ប្រើ​ខ្យល់​ដង្ហើម​ដើម្បី​សាង​ភាព​សម្រើប​ និង​ការ​ផ្លុំ​ពន្លត់​ភ្លើង​ទៀន​ខួប​កំណើត​វា​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ណាស់ ការ​ផ្លុំ​ខ្យល់​ចូល​ក្នុង​ប្រចៀក​ខ្លាំង​ៗ​អាច​ឲ្យ​នាង​ឈឺ​បាន​។ គួរ​ប្តូរ​ពី​កម្លាំង​ខ្យល់​ផ្លុំ​នោះ​មក​ជា​កម្លាំង​ខ្យល់​​ខ្សឹប​ ព្រម​ជាមួយ​ការ​ប្រើ​ប្រាស់​បបូរ​មាត់ ត្រដុស​ស្លឹក​ និង​ទង​ត្រ​ចៀក​នាង​បន្ថែម​ផង​នោះ មាន​ន័យ​ថា​លោក​កំពុង​​ប្រើ​ខ្យល់​ផ្លុំ​​បង្កាត់​ភ្លើង​តណ្ហា​របស់​នាង​ឲ្យ​ឆាប​ឆេះ​រឹត​តែ​ខ្លាំង។

4- កោរពុក​មាត់ឲ្យ​ស្អាត​បាត បុរសភាគ​ច្រើន​តែង​តែ​ភ្លេច​ជា​និច្ចថា​ក្រោម​បបូរ​មាត់​និង​ចង្កា​របស់​ខ្លួន​ពោរ​ពេញទៅ​ដោយ​វត្ថុដែល​ស្រដៀង​បន្លា​មុតស្រួច ហើយ​ពួក​គាត់​តែង​តែ​ប្រើ​ប្រាស់​រាង​កាយ​របស់​គាត់​ត្រង់​ហ្នឺង​ទៅ ត្រដុស​ឈ្មុស​ឈ្មុល​សាច់​ដ៏​ខ្ចី​ នៃ​ផែន​ថ្ពាល់ កញ្ចឹងក និង​ដើម​ទ្រូង​គូ​ស្នេហ៍​គាត់​។ ពេល​ដែល​នាង​ផ្អៀង​ក្បាល​ម្តងទៅ​​ឆ្វេង​ម្តង​ទៅ​​ស្តាំ​មិន​មែន​​បាន​ន័យ​ថា​នាង​កំពុង​ទទួល​អារម្មណ៍​ស្រើប​ស្រាល​ទាំង​ស្រុង​ទេ តែ​នាង​ប្រហែល​ជា​កំពុង​គេចពី​ការ​ចាក់​ និងការ​​កោស​នៃ​ពុក​មាត់​របស់​លោក​ហ្នឹង​ណា។ ដូច្នេះ​បើ​ដឹង​ខ្លួន​ថា​មាន​ពុក​មាត់​និង​ពុក​ចង្កា​​​រឹង គួរ​លោក​កោរ​វា​ចេញ​ឲ្យ​ស្អាត​ជានិច្ច​ដើម្បី​អនាម័យ​ផ្ទាល់​ខ្លួន​ក៏​ដូចជា​ការ​មិន​ទៅ​រំខាន​ដៃ​គូរួម​ដំណេក​លោក​ផង​ដែរ។

5- ការ​ខាំកកេរ​​ចុង​សុដន់ បុរសភាគ​ច្រើន​ចូល​ចិត្ត​ខាំញិញ​ចុង​សុដន់​របស់​ស្ត្រី​ ដូច​ជា​កំពុ​ង​ខាំ​ចុង​ប៉ោង​ប៉ោង​ដើម្បី​ផ្លុំ​ខ្យល់​បញ្ចូល​អញ្ចឹង។ លោក​គួរ​ដឹង​ថា​ ចុង​សុដន់(ក្បាល​ដោះ) របស់​ស្ត្រី​ជា​ចំនុច​ដែល​ងាយ​និង​ទទួល​អារម្មណ៍​បំផុត នាង​មិន​អាច​ទ្រាំ​ទ្រ​និង​ការ​ខាំ​កកេរ​ញិញ​របស់​លោក​បាន​នោះ​ទេ។ លោក​គួរ​ប្រើ​ត្រឹម​តែ​ចុង​អណ្តាត​ដ៏​ទន់​ និង​របស់​រវើក​របស់​លោក​លឹឍ​ចុះ​ឡើង និង​បបូរមាត់​បិច​លេង​ថ្មម​ៗ​ នាង​ក៏​ស្រើប​ស្រាល​ណាស់​ទៅ​ហើយ។ ចូរ​កុំ​គិត​ថា​សុដន​របស់​នាង​ជា​ប្រដាប់​លេង​របស់​កូន​ឆ្កែ​ដែល​កំពុង​រមាស់​ធ្មេញ បើ​អាច​ចៀស​បាន​លោក​មិន​គួរ​ប្រើ​ធ្មេញ​នៅ​ចំនុច​ត្រង់​នេះ​ទេ ប្រើ​តែ​អណ្តាត និង​បបូរ​មាត់​បាន​ហើយ។

6- កុំ​បន្សល់​ទុក​អ្វី​ដែល​​លោក​ប្រើ​រួច​ឲ្យ​នាង​សំអាត ការ​កំចាត់​ចោល​ស្រោម​អនាម័យ​ដែល​ប្រើ​រួច​ជា​តួនាទី​របស់​បុរស លោក​ជា​អ្នក​ពាក់ រួច​ក៏​ត្រូវ​ជា​អ្នក​យក​វា​ទៅ​បោះ​ចោល​ដែរ។ មិនថា​មួយ​យប់​លោក​ប្រើ​ស្រោម​អស់​ប៉ុន្មាន​ក៏ដោយ មិន​ត្រូវ​ភ្លេច​វា​នៅ​ក្បាល​ដំណេក ចុង​ជើង ឬ​កំរាល​ឥដ្ឋ​ឡើយ​។ គួរ​ចាំ​ថា​ មុន​ពេល​យក​ស្រោម​អនាម័យ​ទៅ​បោះ​ចោល​លោក​គួរ​រក​​ក្រដាស់​មក​ខ្ចប់​វា​ឲ្យ​ជិត​ផង ព្រោះ​នៅ​ក្នុង​ទឹក​កាម​របស់​បុរស​មាន​សារជាតិ​ស្ករ​ហ្វ្រុតតូស ជា​​អ្វី​ដែល​សត្វ​ស្រមោច​ត្រូវ​ការ​ជា​ទី​បំផុត។

អានត… 

ប្រសិនបើមិនមាន​អារម្មផ្លូ​វភេទ​តើ​គួរ​ធ្វើ​បែប​ណាល្្អ​?

ក្នុង​ករណី​ដែល​គ្មាន​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ ប្រសិន​បើ​មិន​បណ្តាល​មក​ពី​សុខភាព​រាង​កាយ​មិនល្អ​នោះ​ វា​អាច​នឹង​កើត​ចេញពី​ការ​មាន​បទពិសោធន៍​ខាង​ផ្លូវ​ភេទ​ដែល​មិនគួរឲ្យ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត។ ដូច​ជា​ឈឹ​ចាប់​ឫ​មិន​សូវ​ឈាន​ដល់​ចំនុច​កំពូល​ ធ្វើ​ឲ្យ​កើត​ភាព​តប់​ប្រមល់​បាត់​បង់​អារម្មណ៍។

វិធី​ដោះស្រាយ​គឺ​

-​អ្នក​គួរ​រំលឹក​ឡើង​វិញ​មើល​ថា​ ហេតុដូច​ម្តេច​បាន​ជា​មិន​សូវ​មាន​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ ដែល​អាច​សន្សឹម​ៗ​​ជជែក​ឲ្យ​ស្វាមី​ស្តាប់​ ហើយ​​រួមគ្នា​ដោះ​ស្រាយ​ថា​ តើ​យើង​ចូល​ចិត្ត​អ្វី​ ហើយ​មិនចូល​ចិត្ត​អ្វី​ ព្រោះ​ជា​ការពិត​បញ្ហា​ខាង​ផ្លូវ​ភេទ ជា​បញ្ហា​រួម​រវាង​គូស្វាមី​ និង​ភរិយា​ ជូន​កាល​អាច​គ្រាន់​តែ​ប្រឹង​ប៉ុន​សរសៃ​សក់​ក៏​អាច​បាំង​ភ្នំ​បាន​ដែរ​។

ព្រោះ​ប្រសិន​បើ​​ស្រ្តី​យើង​បានទទួល​ការប្រ​លោម​ចំនុច​ទាក់​ទាញ​ដែល​ល្អ​ក៏​​ហ៊ាន​ធានាថាមាន​អារម្មណ៏​ស្រៀវ​ស្រើប​យ៉ាង​ពិត​ប្រាកដ៕​ 

July 21, 2006

ស្វែង​យល់​ពី​ការ​គ្រៀវ​សំរាប់​បុរស (តចប់)

ប្រភព៖ ឯក​សារ​បរទេស
ប្រែ​សំរួល​ដោយ​៖ Kv
…ត​ពីអត្ថ​បទ​មុន

លទ្ធ​ផល​ដែល​ទទួល​បាន​ក្រោយ​ពេល​ការ​គ្រៀវ​សំរាប់​បុរស
​បុរស​ដែល​សំរេច​ចិត្ត​ធ្វើ​ការ​គ្រៀវ​ច្រើន​នៅ​ក្នុង​អាយុ 30-40 ឆ្នាំ ផល​ដែល​ផ្តល់​ឲ្យ​ក្រោយ​ពេល​គ្រៀវ​អាច​ចាត់​ទុក​ថា​​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​ធ្វើ​ការ​សិក្សា​រយៈ​ពេល​វែង​ដល់​ទៅ​ 25​ឆ្នាំ ទៅ​លើ​បុរស​ 10,000​នាក់ ដែល​បាន​គ្រៀវ​ ឃើញ​ថា​មិន​មាន​អ្វី​ខុស​ធម្មតា​សំរាប់​ប្រព័ន្ធ​ការងារផ្សេង​​ក្នុង​រាង​កាយ​ លើក​លែង​តែ៖

1. ប្រព័ន្ធ​បន្ត​ពូជ
ដោយ​សារ​មាន​ការ​កើន​ឡើង​នៃ​សំពាធ​​ក្នុង​ពង​ស្វាស​ក្រោយ​ពេល​គ្រៀវ​ ធ្វើ​ឲ្យ​សសៃ​ ឬ​បំពង់​ទឹក​អសុចិ​រីក​ធំ​ជាង​មុន មាន​ស្នាម​ប្រេះ​តិចៗ ព្រម​ជាមួយ​ការ​​ប្រមូល​ផ្តុំ​គ្នា​របស់​ទឹក​អសុចិ ឃើញ​ថា​មាន​ការ​ភាព​តឹង​រឹង​នៃក្នុង​សសៃ​នោះបើ​យើង​យក​ម្រាម​ដៃ​ទៅ​ចុច​ស្ទាប់​ខាង​ផ្នែក​ខាង​ក្រៅ។

ទាំង​នេះ​វា​អាច​បណ្តាល​ឲ្យ​ បំពង់​ទឹក​អសុចិ​មាន​ងាយ​និង​តឹង​រឹង​ ទោះ​ជា​នៅ​ពេល​ធម្មតា​(​​មិន​មាន​អារម្មណ៍​ភេទ) អាការៈ​នេះ​អាច​កើត​ឡើង​ក្រោយ​ពេល​គ្រៀវ​ 10ឆ្នាំ។ តែ​វា​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​​កោសិការ​ដែល​មាន​តួ​នាទី​ផលិត​ អ័រមូន​ភេទ​ក្នុង​ពង​ស្វាស​ទេ កម្រិត​អ័រមូន​ភេទ​ក្នុង​ឈាម​មាន​ដំណើរ​ការ​ជា​ធម្មតា និង​មិន​មាន​ប៉ះ​ពាល់​ដល់​សមត្ថភាព​ផ្លូវ​ភេទ​នោះ​ឡើយ។

ក្រៅ​ពី​នោះ​បរិមាណ​ទឹក​កាម​ដែល​បាញ់​ចេញ​មក​មាន​លក្ខណៈ​ធម្មតាទាំង​ពណ៌ និង​ក្លិន ព្រោះ​ទឹក​កាម​ប្រហែល​ពី 90-95%ដែល​បាញ់​ចេញ​មក​នោះ​មាន​ប្រភព​មក​ពី​ទឹករំអិល​នៃ​ក្រពេញ​ពង​ស្វាស និង​ក្រពេញ​អសុចិ​ដែល​នៅ​ខាង​ក្រោយ​ផ្លោក​នោម។

2. ប្រព័ន្ធ​ការ​ពារ​រាង​កាយ
ជា​ធម្មតា​ទឹក​អសុចិ​នឹង​ត្រូវ​ញែក​ចេញ​ពី​ប្រព័ន្ធ​លំហូរ​របស់​ឈាម​នៃ​រាង​កាយ​ខាង​ក្នុង​ពង​ស្វាស សំពាធ​ក្នុង​បំពង​អសុចិ​ដែល​កើន​ឡើង​ក្រោយ​ការ​គ្រៀវ​សំរាប់​បុរស​ នឹង​បំផ្លាញ​​ដំណើរ​ការ​ញែក​នោះ​ចោល ទឹក​អសុចិ​ និង​ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​លំហូរ​នៃ​ឈាម​ នឹង​ក្លាយ​ជា​វត្ថុ​ចំលែក​ក្នុង​រាង​កាយ​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់​រាង​ការ​សាងប្រព័ន្ធ​​ការ​ពារ​ថ្មីបបន្ថែម​ ដើម្បី​ប្រមូល​ទឹក​អសុចិ​ទាំង​នោះ​រួច​បំផ្លាញ​ចោល។ ប្រព័ន្ធ​ការពារ​ថ្មី​បន្ថែម​នេះ​​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល 2-4​ឆ្នាំ ក្រោយ​ពេល​គ្រៀវ មាន​ករណី​តិច​តួច​ណាស់​ដែល​​វា​នៅ​មាន​សេស​សស់​ក្នុង​រយៈ​ពេល​ក្រោយ​មក ដែល​មាន​បំណែក​ខ្លះ​ត្រូវ​បាន​ជ្រាត​ចូល​មក​ក្នុង​ទឹក​កាម​ដែល​ហូរ​ចេញ​មក តែ​វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ដល់​រាង​កាយទេ។

ការ​គ្រៀវ​សំរាប់​បុរស​ និង​មហារីក​នៃ​អវយវៈ​បន្ត​ពូជ

ជំនឿ​ដែល​ថា​សំពាធ​ដែល​កើន​ឡើង​ក្នុង​ចំពង់​អសុចិ​ក្រោយ​ពេល​ធ្វើ​ការ​គ្រៀវ​ គួរ​តែ​មាន​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ប្រព័ន្ធ​បន្ត​ពូជ ជា​ពិសេស​ពង​ស្វាស និង​ក្រពេញ​អសុចិ ដែល​មាន​កម្រិត​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ខ្ពស់ តែ​ការ​សិក្សា​មួយ​បាន​លើក​បង្ហាញ​ថា ជំនឿ​ខាង​លើ​មិន​​ត្រឹម​ត្រូវ​ទេ ព្រោះ​គ្មាន​អ្វី​ទាក់​ទង​គ្នា​ក្នុង​រឿង​នេះ​ទៅ​និង​ជំងឺ​មហារីក។

1. ក្នុង​​ក្រពេញ​ទឹក​កាម
មាន​ការ​យល់​ខុស​មួយ​បាន​លើក​ឡើង​ថា ក្រពេញ​ទឹក​កាម​នឹង​ធ្វើ​ការ​ផលិត​និង​បញ្ចេញ​ទឹក​រំអិល​តិច​ជាង​មុន កោសិការ​រីក​ធំជាង​មុន ព្រម​ជា​មួយ​ការ​បន្ថែម​កម្រិត​អ័រមូន​ភេទ​ក្នុង​សសៃ​ឈាម​ច្រើនជាង​មុន ដែល​​ជា​កត្តា​ជំរុញ​ឲ្យ​ប្រ​ឈម​នឹង​ការ​កើត​មហារីក​​ក្រពេញទឹក​កាម​រឹត​តែ​ខ្ពស់។ តែ​តាម​​ការ​សិក្សា​ស្រាវ​​​ជ្រាវ​ មក​ដល់​ពេល​បច្ចុប្បន្ន​ឃើញ​ថា ការ​គ្រៀវ​សំរាប់​បុរស​នឹង​មិន​មាន​ផល​ប៉ះ​ពាល់​ក្នុង​មិន​បណ្តាល​ឲ្យ​មាន​ការ​ផ្លាង​ប្តូរ​ដំណើរ​ការ​របស់​ក្រពេញ​ទឹក​កាម​ និង​ក្រពេញ​ផ្សេងៗ​ក្នុង​រាង​កាយទេ។

មូល​ហេតុ​ដែល​ពិនិត្យ​ឃើញ​មាន​កើត​មហារីក​ក្នុង​ក្រពេញ​ទឹក​កាម​នៃ​បុរស​​ដែល​បាន​គ្រៀវ​រួច​ហើយ​ច្រើន​ជា​ង​បុរស​ធម្មតា​ បុរស​ដែល​បាន​គ្រៀវ​តែង​មក​មន្ទីពេទ្យ​ពិនិត្យ​សុខភាព​ច្រើន​ជាង​បុរស​ដែល​មិន​បាន​ធ្វើ​ការ​គ្រៀវ​ និង​ពួក​គេ​តែង​តែ​ធ្វើ​ការ​ពិនិត្យ​ក្រពេញ​ទឹក​កាម​តាម​រន្ធ​គូទ​ច្រើន​ជាង​បុរស​ដែល​មិន​បាន​​គ្រៀវ ដូចនេះ​ទើប​គេ​ឃើញ​ថា​បុរស​ដែល​កើត​មហារីក​ក្រពេញ​ទឹក​កាម​កើត​មហារីក​ច្រើន​ជាង​បុរស​ធម្មតា។

2. មហារីក​ពង​ស្វាស
គេ​ជឿ​ថា​សំពាធ​ដែល​កើន​ឡើង​ក្នុង​ពង​ស្វាស​ក្រោយ​ពេល​គ្រៀវ​ និង​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​ផលិត​អសុចិ​ក្នុង​ពង​​ស្វាស និង​ធ្វើ​ឲ្យ​ប្រឈម​មុខ​ក្នុង​ការ​កើត​មហារីក​ពង​ស្វាសច្រើន​។​ តាម​រយៈ​ការ​សិក្សារ​រយៈពេល​វែង​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​បាន​គ្រៀវ​​​រមែង​ឋិត​ក្នុង​វ័យ​ដែល​ប្រឈម​មុខ​និង​ការ​កើត​មហារីកពង​ស្វាស​ និង​ក្នុង​របាយ​ការណ៍​ពេទ្យ​មួយ​បាន​ប្រទះ​ឃើញ​ថា មហារីក​ពង​ស្វាស​​ក្រោយ​ពេល​គ្រៀវ​​ ច្រើន​ពិនិត្យ​ឃើញ​ក្រោយ​ពេល​គ្រៀវ​បាន​​ 3ខែ បន្ទាប់​ពី​មាន​ការ​ ឈឺ​ហួរ​ពង​ស្វាស​គ្រប់​ពេល ដែល​នាំ​ឲ្យ​មាន​កា​រ​ពិនិត្យ​យ៉ាង​លំអិត ទើប​គេ​ឃើញ​មាន​មហារីក​។

សរុប​សេចក្តី
ការ​គ្រៀវ​សំរាប់​បុរស​ដើម្បី​ពន្យា​ ឬ​បញ្ឈប់​ការ​ផ្តល់​កំណើត​ គឺ​ជា​ការ​វះកាត់​ដែល​ងាយ​ស្រួល​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ពន្យា​ ឬ​បញ្ឈប់​កំណើតជា​ស្ថាពរ។ បច្ចេក​ទេស​វះកាត់​ការ​គ្រៀវ​សំរាប់​បុរស​ថ្មី ក្នុង​ពេល​បច្ចុប្បន្ន​ ជួយ​ឲ្យ​ផល​ប៉ះ​ពាល់​​ផ្សេងៗ​​ដែល​អាច​កើត​ក្រោយ​ពេល​គ្រៀវ​ថយ​ចុះ ដែល​ជា​កត្តា​ឲ្យ​ការ​ជ្រើស​រើស​វិធី​ពន្យា​កំណើត​របៀប​នេះ​មាន​ការ​ពេញ​និយម​ច្រើន​ឡើង​នា​ថ្ងៃ​អនាគត។

បុរស​ភាគ​ច្រើន​មាន​ក្តី​កង្វល់​ និង​យល់​ច្រឡំ​ថា ការ​គ្រៀវ​សំរាប់​បុរស​ជា​ការ​កាត់​ចោល​នូវ​ពង​ស្វាស ដែល​គេ​មិន​អាច​ធ្វើ​ការ​ងារ​ធ្ងន់​បាន និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​ទៀត​ផង

ទទួល​ការ​ពន្យល់ និង​ពិភាក្សា​ជា​មួយ​ពេទ្យ និង​ជួយ​​​កាត់​បន្ថយ​ការ​យល់​ខុស​ និង​ក្តី​កង្វល់​ចិត្ត​របស់​ពួក​គេ​បាន​យ៉ាង​ល្អ។ តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ ពី​អតិតកាល​រហូត​មក​ទល់​និង​បច្ចុប្បន្ន​កាល​បង្ហាញ​ថា ការ​គ្រៀវ​សំរាប់​បុរស​ជា​វិធី​ដែល​​មាន​សុវត្ថិភាព និង​មិន​មាន​ផល​ប៉ះ​ពាល់​ក្នុង​ការដំណើរ​ការ​ផ្សេង​ៗ​ក្នុង​រាង​កាយ​​បុរស​ឡើយ។

«« អត្ថបទចាស់ •