បឺតមាត់ឆ្លងអេដស៍បានទេ?
ដោយ៖ Kv

បច្ចុប្បន្ន នេះវប្បធម៌បរទេសបានជះឥទ្ធិពលស្ទើគ្រប់វិស័យក្នុងសង្គមមនុស្ស ទូទាំងពិភពលោក ជាពិសេសការសម្តែងចេញនូវក្តីស្រឡាញ់(ការថើបបឺតមាត់)របស់យុវវ័យ ឬក៏មនុស្សដែលមានវ័យចំណាស់មួយចំនួនក៏ចូលចិត្តប្រព្រឹត្តផងដែរ ។
ក្រុមគ្រូពេទ្យផ្នែកជំងឺកាមរោគបានចេញមកដាស់តឿនថា ជំងឺអេដស៍ដែលជាជំងឺដ៏កាចសាហាវហើយមិនទាន់មានថ្នាំព្យាបាល នៅឡើយនោះ មិនមែនអាចឆ្លងបានតែតាមរយៈការរួមភេទ ឬការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នានោះទេ។ តែអេដស៍អាចឆ្លងបានផងដែរតាមរយៈការបឺតមាត់ ជាពិសេសក្រុមមនុស្សដែលចូលចិត្តបឺតមាត់ជាមួយអ្នកដ៏ទៃដែលមិន មែនជាប្តី ឬប្រពន្ធខ្លួន ពួកគេចាត់ទុកថាជាក្រុមដែលងាយក្នុងការឆ្លងជំងឺអេដស៍តាមរយៈការ បឺតមាត់។ ការបឺតជញ្ជក់មាត់ខ្លាំងៗមានឱកាសឆ្លងមេរោគ HIV ខ្ពស់ណាស់ ព្រោះយើងមិនអាចធានាខ្លួនឯងថាកំពុងបឺតមាត់ជាមួយអ្នកដែលពុំ មានផ្ទុកមេរោគ HIV បានទេ។
ជំងឺអេដស៍ឆ្លងតាមរយៈការបឺតមាត់តាមរយៈអ្វី? ដូចដែលយើងបានដឹងហើយថាអេដស៍ឆ្លងតាមរយៈការប៉ះពាល់ឈាមរបស់ អ្នកជំងឺ។ ដូច្នេះអេដស៍អាចឆ្លងបានតាមរយៈការបឺតមាត់ ព្រោះស្បែកនៅផ្នែកក្នុងមាត់របស់យើងមានសភាពស្តើង ដែលអាចមានស្នាមដាច់រលាត់ដែលកើតពីចំហាយក្តៅក្នុង កន្លែងដែលមានស្នាមដាច់រលាត់នោះជាកន្លែងជំងឺអេសដ៍អាចឆ្លង បាន។ តែយើងសូមបញ្ជាក់ថាអេដស៍មិនឆ្លងតាមរយៈទឹកមាត់ទេ តែទឹកមាត់ជាមធ្យោបាយចម្លងជំងឺផ្សេងៗបានដូចជា៖ ផ្តាសាយ, ថ្លើម, សួត(របេង)ជាដើម។ ដូច្នេះយើងសូមដាស់តឿនថា អ្នកដែលកំពុងស្វែងរកសេចក្តីសុខក្រៅផ្ទះ ឬសេចក្តីសុខម្តងម្កាលជាមួយមនុស្សដែលមិនមែនជាប្តីឬប្រពន្ធ គួរប្រយ័ត្នប្រយែងខ្លួនផង បើអាចជៀសគួរកុំបឺតមាត់។








