ទឹកភែ្នកស្រក់មកនេះមិនមែនគ្មានបញ្ហា្ហនោះទេ ...
រឿងរ៉ាវស្នេហា និងសំនួររបស់លោករតនា

មានពេលខ្លះការនិយាយចេញមកក្រៅវាធ្វើឲ្យអារម្មណ៍មួយចំនួនបានធូរស្រាល តែប្រសិនបើមិននិយាយទេអារម្មណ៍ចាក់ស្រេះមានរាប់លានបានធ្វើឲ្យចិត្តនិងបេះដូងខ្ញុំ វាពិបាកមិនដឹងគិតយ៉ាងណា និងមិនអាចអភ័យទោសឲ្យខ្លួនឯង។ រឿងរ៉ាវស្នេហាវា ពិបាកណាស់សំរាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។
ស្នេហាជាអ្វី? បានជាមនុស្សគ្រប់រូបមិនថាប្រុស,ស្រី ឬខ្ទើយ សុទ្ធត្រូវតែឆ្លងកាត់។ ចុះខ្ញុំវាថី! ហើយចុះវាស្អីដែរបានជាមកជ្រុលខ្លួនខូចចិត្តបែបនេះទៅវិញ ពីមុនធ្លាប់តែដើរបោកប្រាស់ចិត្តគេ តែពេលនេះ ត្រូវគេបោកប្រាស់ម្តងហើយ! តើវាជាកម្មពៀរឬយ៉ាងណា?
ខ្ញុំឈ្មោះ រតនា ពេលនេះកំពុងសិក្សានៅមហាវិទ្យាល័យមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ ខ្ញុំនិយាយទៅវាសង្ហារដែរ ដូច្នោះហើយទើបស្រីៗជាច្រើនតាមស្រឡាញ់ ដូច្នោះហើយទើប ខ្ញុំធ្វើឲ្យគេខូចចិត្តជាច្រើនដែរ! ហើយក៏មាននារីជាច្រើនធ្លាប់ខូចខ្លូនជាមួយខ្ញុំដែរ។
សូមប្រាប់មិត្តអ្នកអានជាពិសេសនារីៗតែម្តងកុំឆាប់ជឿពួកប្រុសសង្ហារពេកប្រយ័ត្នបែកពងក្រហម ឥតអំពើ ។
ជាការសោកស្តាយណាស់នូវទងើ្វដែលខ្ញុំបានធ្វើកន្លងមក ដែលអាចនិយាយថាខ្ញុំជាមនុស្សចិត្តខ្មៅ ព្រាននារី រាល់ថ្ងៃខ្ញុំមានវិប្បដិសារីបំផុត ដែលធ្វើបាបចិត្តគេកន្លងមក ។ អំពើបាបកម្មដែរខ្ញុំបានធ្វើ ពេលនេះវាហុចផលមកដល់ខ្ញុំហើយ ។
និតា ជានារីដែលខ្ញុំបានតាមស្រលាញ់ យើងក៏បានក្លាយជាគូសង្សានិងគ្នា នាងជានារីគូរឲ្យស្រឡាញ់ រូបសម្បត្តិ សមរម្យ មានបុរសជាច្រើនលួចស្រឡាញ់នាង ។ ខ្ញុំសារភាពថាខ្ញុំស្រឡាញ់នាង យ៉ាងខ្លាំង! ក្រោយពីបានរស់នៅជាមួយគ្នា អស់រយៈពេល១ឆ្នាំ មានបុរសម្នាក់តាមស្រឡាញ់នាង គេជាអ្នកមាន គេអាចនិយាយបានថា វាសង្ហារ មានរថយន្តទំនើបជិះ។តែនីតាបានប្រាប់ខ្ញុំគេមិនស្រឡាញ់បុរសនោះទេ ។
តែស្រាប់តែនាចុងខែនេះ ការពីថ្ងៃ៣០សីហានេះ គេបានបណ្តើរគ្នាទៅផ្សារសូរិយា ទាំងទឹកមុខរីករាយ។ ពេលនោះខ្ញុំទប់ចិត្តមិនបានក៏ទៅចាប់ដៃនាងហើយប្រាប់ថាហេតុអ្វីអូននៅជាមួយគេ គេមិនឆ្លើយ គេនៅស្ងៀមមិននិយាយ ខ្ញុំបែរទៅនិយាយជាមួយបុរសនោះ ហេតុអ្វីបានជាមកបណ្តើរសង្សារយើង ពេលនោះដៃរបស់ខ្ញុំទៅដល់កញ្ចប់មាត់របស់គេបាត់ទៅហើយ ។
ពេលនោះនិតាបានស្រែកថាឈប់ ខ្ញុំមិនស្គាស់អ្នកឯងទេ សូមចេញឲ្យឆ្ងាយពីជីវិតខ្ញុំទៅ ប្រុសថោកទាប ហេតុអ្វីបានជាវាយសង្សារខ្ញុំ ពេលនោះដៃដែលធ្លាប់ក្រសោបអោបក្រសោមកាយបែរជាលើមកទះកំភ្លៀងខ្ញុំយ៉ាងខ្លាំង។ នៅពេលនោះខ្ញុំក៏ក្លាយជាមនុស្សគរ ឈរ មិនដឹងវិញ្ញាណទៅណា! ។
តើខ្ញុំខុសអ្វី? បានជាអ្នកចាកចោលខ្ញុំទាំងមិនឲ្យខ្ញុំដឹងខ្លួនបែបនេះ? ខ្ញុំនៅតែស្រឡាញ់នាងជាទីបំផុត! និតាបងស្រឡាញ់អូនហេតុអ្វីអូនធ្វើបែបនេះចំពោះបង! អូនដឹងទេថាបងឈឺចាប់?








